គិតគូរអភិវឌ្ឍន៍តំបន់បងប្អូនជនជាតិ ខ្មែរ នៅព្រំដែន

ឃុំ តឹនហ្វា ខេត្ត តីនិញ ជាភូមិសាស្រ្តព្រំដែនមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនជាតិ ខ្មែរ មាន​អត្រាច្រើនដោយមានជិត ២០០ ក្រុមគ្រួសារ ភាគច្រើនប្រមូលផ្តុំនៅក្នុងភូមិ កនត្រាន់។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លង ជីវភាពរបស់បងប្អូនជនជាតិបានកែល្អប្រសើរឡើងពីមួយជំហានទៅមួយជំហាន អាស្រ័យដោយការយក​ចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយនឹងការខិតខំរបស់ប្រជាជនផងដែរ។

khmer-bien-gioi-1.jpg
ផ្ទះរបស់លោក ឡឹមហួន នៅភូមិ កនត្រាន់ ឃុំ តឹនហ្វា ខេត្ត តីនិញ នៅតែរក្សាបានអត្តសញ្ញាណវប្បធម៌របស់​ជនជាតិ ខ្មែរ នៅព្រំដែន តីនិញ។

ស្ថិរភាពប្រកបការងាររកស៊ីចិញ្ចឹមជីវិតផ្តើមពីកសិកម្មប្រពៃណី

លោក ឡឹមមួត (កើតឆ្នាំ ១៩៦០ ជាអ្នកមានកិត្យានុភាពម្នាក់នៅភូមិ កនត្រាន់) មានប្រសាសន៍ថា ការរស់នៅ​របស់ប្រជាជននៅទីនេះមានស្ថិរភាពជាសារវន្តអាស្រ័យដោយផលិតកម្មកសិកម្ម។ ក្រុមគ្រួសារនីមួយៗមានដី​ធ្វើស្រែត្រឹមពី ១ ហិកតាឡើងទៅ ធានាស្បៀងអាហារគ្រប់គ្រាន់។ គ្រួសារលោកមានផ្ទៃដីចំនួន ១,៥ ហិកតា រដូវកាលនីមួយៗប្រមូលផលស្រូវចំនួន ៥ កុង (ប្រហែល ៥.០០០ ម៉ែត្រការ៉េ) សម្រាប់បរិភោគ ហើយចំណែក​ផ្ទៃដីនៅ​សល់ទុកសម្រាប់ដាំ​ស្រូវដំណើបតាមកិច្ចសន្យាជាមួយនឹងសហគ្រាស ប្រាក់ចំណូលលំនឹងប្រហែល ៦.០០០ ដុងមួយគីឡូក្រាម។ ក្រៅពីការធ្វើស្រែដាំដុះស្រូវ ប្រជាជនក្នុងភូមិក៏​បានដាំដំឡូងមី ទទួលការថែទាំព្រៃឈើដែលបានដាំ ឬធ្វើការ​ស៊ីឈ្នួល​តាមរដូវកាលផងដែរ។

khmer-bien-gioi-2.jpg
អគារប្រជុំជីវភាពសហគមន៍នៅភូមិ កនត្រាន់ ឃុំ តឹនហ្វា ខេត្ត តីនិញ គឺជាលម្ហប្រជុំសកម្មភាពវប្បធម៌សម្រាប់​បងប្អូនបណ្តាជនជាតិក្នុងភូមិសាស្រ្ត។

ក្រៅពីការកសាងផ្នត់គំនិតរស់នៅថ្មី ភូមិ កនត្រាន់ នៅតែរក្សាបាននូវលក្ខណៈប្រពៃណីជាច្រើនរបស់ជនជាតិ ខ្មែរ។ អគារប្រជុំជីវភាពសហគមន៍របស់ភូមិទើបតែបានសាងសង់ថ្មីនៅឆ្នាំ ២០២៤ គឺជាកន្លែងរៀបចំសកម្មភាព​សិល្បៈ មានដូចជា៖ រាំវង់ ឡាំថូនក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតាជាដើម។ នេះក៏ជាកន្លែងប្រជុំ​សកម្មភាពរួមរបស់​បណ្តាជនជាតិដទៃទៀតដែលរស់នៅក្នុងភូមិផងដែរដូចជា៖ ចាម ស្ទៀង តៃ ថាយ មឿង។ល។

អ្នកមានកិត្យានុភាពក្នុង​ភូមិ​តែងតែ​ដាស់តឿនបងប្អូនជនជាតិ​ឲ្យ​ផ្តោត​លើ​​ពលកម្ម​ផលិតកម្ម រក្សា​ដី​សម្រាប់​ដាំដុះ ​មិន​ទុក​ដី​ចោល​ទំនេរ ឬ​លក់​ដី​ឡើយ។ ក្នុង​អំឡុងពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កូនក្មួយបងប្អូនជនជាតិ ​ខ្មែរ ​កាន់តែ​ផ្តោត​លើ​ការសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ។ មានប្អូនជាច្រើន​បាន​បន្ត​ការសិក្សា​នៅ​អនុមហាវិទ្យាល័យ មហាវិទ្យាល័យ ហើយ​ក្លាយជា​វេជ្ជបណ្ឌិត ឱសថការី បុគ្គលិក​ធនាគារជាដើម។

គោលនយោបាយជនជាតិជាច្រើនបានដាក់ដំណើរការប្រកបដោយប្រសិទ្ធភាព

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ តឹនហ្វា មានក្រុមជនជាតិភាគតិចចំនួន ១៥ ក្រុម។ ឃុំបានអនុវត្តគោលនយោបាយ​ឧបត្ថម្ភតំបន់បងប្អូនជនជាតិយ៉ាងសកម្ម ជាពិសេសក្នុងការផ្សព្វផ្សាយគោលការណ៍របស់បក្ស និង​គោលនយោបាយច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិនិងសាសនា។ មូលដ្ឋានបានអនុវត្តកម្មវិធីគោលដៅជាតិ​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០២៥។

khmer-bien-gioi-3.jpg
អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារលោក ឡឹមហួន នៅភូមិ កនត្រាន់ ឃុំ តឹនហ្វា ខេត្ត តីនិញ។

ឃុំបានគួបផ្សំអនុវត្តគម្រោងអភិរក្សវប្បធម៌ទាំងឡាយ រួមទាំងការណែនាំពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍​ស្តីពីការអភិរក្សតម្លៃវប្បធម៌ជនជាតិភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ កិច្ចការក្តាប់ស្ថានការណ៍ រក្សា​ទំនាក់​ទំនងជាមួយអ្នកមានកិត្យានុភាពត្រូវបានយកចិត្តទុកដាក់ ឆ្លងតាមរយៈនោះដោះស្រាយទុក្ខកង្វល់ និង​បំណង​ប្រាថ្នារបស់បងប្អូនជនជាតិទាន់ពេលវេលា។

រួមជាមួយនឹងការឧបត្ថម្ភសម្ភារៈ មូលដ្ឋានក៏បានសហការចលនាសប្បុរសជនជូនអំណោយជាង ៥០០ ចំណែក​ដែលមានតម្លៃ ១៩៥ លានដុងសម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រ និងក្រុម​គ្រួសារ​គោលនយោបាយ។ ជាពិសេស គណៈកម្មាធិការប្រជាជនស្រុក តឹនចូវ (អតីតខេត្ត តីនិញ) បានវិនិយោគ​លើការសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍ក្នុងភូមិ កនត្រាន់ ដោយមានថវិកាសរុបជិត ១,៨៦ ពាន់លានដុង បានបញ្ចប់​រួចរាល់ក្នុងឆ្នាំ ២០២៤ បង្កើតជាលម្ហប្រជុំជីវភាពវប្បធម៌ជូនបងប្អូនជនជាតិ ខ្មែរ។

khmer-bien-gioi-4.jpg
កម្មាភិបាលឃុំតែងតែរក្សាទំនាក់ទំនងជាមួយនឹងអ្នកមានកិត្យានុភាពក្នុងភូមិស្រុកដើម្បីស្តាប់យោបល់ គំនិត បំណងប្រាថ្នារបស់បងប្អូនបណ្តាជនជាតិទាន់ពេលវេលា។

យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ តឹនហ្វា លោក វូ វ៉ាន់មិញ កិច្ចការជន​ជាតិនិងសាសនានៅ​មូលដ្ឋាននៅតែប្រឈមមុខជាមួយនឹងការលំបាកលំបិនមួយចំនួន។ កម្មាភិបាលទទួលបន្ទុកកិច្ចការជាច្រើន ខ្វះ​ធនធានមនុស្ស និងជំនាញឯកទេស។ ការរស់នៅរបស់ប្រជាជនមួយចំនួននៅតែជួបការលំបាកលំបិន ហើយការ​ខិតចូលជិតគោលនយោបាយនៅមានភាពយឺតយ៉ាវនៅឡើយ។ ការផ្សព្វផ្សាយច្បាប់ជួនកាលមិនហ្មត់ចត់​ ឬ​សមស្រប​សម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។ ថវិកាសម្រាប់សកម្មភាពវប្បធម៌ និងការ​រក្សា​អត្តសញ្ញាណ​ជនជាតិ​នៅមានកម្រិត។

យ៉ាងណាក៏ដោយ បងប្អូនជនជាតិ ខ្មែរ នៅ តឹនហ្វា តែងតែរក្សាស្មារតីសាមគ្គីជឿទុកចិត្ត​លើបក្សនិងរដ្ឋ ហើយធ្វើ​ការរួមគ្នាដើម្បីកសាងការរស់នៅថ្មី។ នាពេលខាងមុខ ឃុំដាក់គោលដៅបន្តវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិ ជំរុញបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព។ មូលដ្ឋានបង្កើនការគ្រប់គ្រងសកម្មភាពសាសនា អញ្ជើញសួរសុខទុក្ខ ចលនាបងប្អូនជនជាតិពង្រឹង​ធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល និងប្រយុទ្ធប្រឆាំងជាមួយនឹងពាក្យសម្តីមួលបង្កាច់កេងប្រវ័ញ្ចពី​បញ្ហា​ជនជាតិនិងសាសនា។

ការយកចិត្តទុកដាក់របស់អាជ្ញាធររួមជាមួយនឹងការប្រឹងប្រែងឈោងឈានឡើងដោយខ្លួន​ឯងរបស់បងប្អូនជនជាតិ ខ្មែរ កំពុងរួមចំណែកដល់ការកសាងមុខមាត់ថ្មីសម្រាប់តំបន់ព្រំដែន តីនិញ។ ផ្តើមពីភូមិស្រុកប្រពៃណី ការ​រស់​នៅរបស់ប្រជាជនកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ វប្បធម៌ត្រូវបានថែរក្សា ស្មារតីសាមគ្គីភាពត្រូវបាន​ពង្រឹង បង្កើតជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានប្រកបដោយចីរភាព៕​

អត្ថបទ និងរូបថត៖ ឌឹកហាញ់
ប្រែសម្រួល៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

បង្កើតប្រព័ន្ធអេកូឡូស៊ីការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់តំបន់បងប្អូនជនជាតិ

បង្កើតប្រព័ន្ធអេកូឡូស៊ីការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់តំបន់បងប្អូនជនជាតិ

ក្រសួងជនជាតិនិងសាសនាកំពុងធ្វើឱ្យសុក្រឹតគម្រោង "បង្កើតការងារធ្វើ អភិវឌ្ឍសេវាកម្ម ភ្ជាប់កម្លាំង​ពលកម្មប្រកបដោយស្ថិរភាពក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥"។

ពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិដោយមានបណ្តាសកម្មភាពជាក់ស្តែង

ពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិដោយមានបណ្តាសកម្មភាពជាក់ស្តែង

លើកកម្ពស់ស្មារតីសាមគ្គីភាព គិតគូរដល់អ្នកខ្សត់ខ្សោយ ថែរក្សាវប្បធម៌ និងលើកកម្ពស់ការទទួលខុសត្រូវគឺជាខ្លឹមសារពុទ្ធសាសនាផ្ដោតជាសំខាន់។ ឆ្លងតាមរយៈសកម្មភាពជាក់ស្តែង សមាគមពុទ្ធសាសនា វៀតណាម បន្តចលនាសមណជនជី ពុទ្ធបរិស័ទរស់នៅល្អ បវរសាសនា រួមដំណើរជាមួយប្រជាជាតិ។

ជំរុញការផ្សព្វផ្សាយស្តីអំពីការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ

ជំរុញការផ្សព្វផ្សាយស្តីអំពីការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ

ក្រសួងកសិកម្ម និងបរិស្ថានទើបតែចេញសេចក្តីសម្រេចចិត្តលេខ 3282/QĐ-BNNMT ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ ស្តីអំពីផែនការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥ ដំណាក់កាលទី ១៖ ២០២៦ - ២០៣០។

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

ព្រឹកថ្ងៃទី ២៨ ខែ តុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធឺ រៀបចំកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិ វៀតណាម លើកទី ១១ អាណត្តិកាល ២០២៦ - ២០៣១។

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ខេត្ត តីនិញ មាន ១៧ ជនជាតិ ដោយមានប្រជាជនចំនួន ៣៥.៥៨៩ នាក់ (ស្មើនឹង ១,១២% ចំនួនប្រជាជន)។ អាស្រ័យដោយមានកម្មវិធីគោលដៅជាតិ ជីវភាពតំបន់បងប្អូនជនជាតិនៅទីនេះកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។