ជាផ្សារណាត់ថ្នាក់ជាតិលើកដំបូងក្នុងឆ្នាំ ២០២៦ ចាប់ផ្តើមបើកសម្រាប់ខ្សែចង្វាក់ផ្សារណាត់តាមរដូវកាលបានរៀបចំឡើងប្រចាំឆ្នាំ ផ្សារណាត់និទាឃរដូវលើកទីមួយប្រមូលផ្តុំសហគ្រាសប្រហែល ២.៥០០ ដោយមាន ទ្រង់ទ្រាយជិត ៣.០០០ ស្តង់ទំនិញដាក់តាំងបង្ហាញទាំងក្នុងនិងខាងក្រៅសាលលើផ្ទៃដីសរុបជាង ១៤៥.០០០ ម៉ែត្រការ៉េ។
ក្រោមប្រធានបទ "តភ្ជាប់វិបុលភាព - ស្វាគមន៍និទាឃរដូវដ៏រុងរឿង" ផ្សារណាត់ត្រូវបានរចនាឡើងដូចដំណើរដើរ លេងកម្សាន្តនិទាឃរដូវឆ្លង វៀតណាម រួមទាំងតាំងពិព័រណ៍ខ្សែចង្វាក់តម្លៃផ្នែកវាយនភណ្ឌស្បែក ស្បែកជើង គ្រឿងសង្ហារឹមឈើ និងហត្ថកម្មវិចិត្រសិល្បៈ (VIVC ២០២៦) ដោយមាន អនុមណ្ឌលលេចធ្លោចំនួន ៨ នោះគឺ៖ អនុមណ្ឌលមូលដ្ឋាន អនុមណ្ឌល "ដើរលេងកម្សាន្តនិទាឃរដូវស្រុកកំណើត - ភោគផលទាំងបួនទិស" អនុមណ្ឌល "កសិផល វៀតណាម - សាយភាពនិទាឃរដូវ" អនុមណ្ឌល "និទាឃរដូវវិបុលភាព" បរិយាកាស "បុណ្យចូលឆ្នាំជុំគ្នា" អនុមណ្ឌល "ធាតុខ្លឹមវប្បធម៌ វៀតណាម" អនុមណ្ឌលវាលខាងក្រៅ "រសជាតិនិទាឃរដូវតំណភា្ជប់" អនុមណ្ឌល "សម្រស់និទាឃរដូវ វៀតណាម"។
បណ្តាអនុមណ្ឌលតាំងពិព័រណ៍ភោគផល តំបន់ភូមិភាគ កសិផលចម្បង ផលិតផលឧស្សាហកម្ម - ពាណិជ្ជកម្ម ខ្សែចង្វាក់តម្លៃបណ្តាផ្នែកនាំចេញ បរិយាកាសបុណ្យចូលឆ្នាំប្រពៃណី ឧស្សាហកម្មវប្បធម៌និងភោជនាហារនិទាឃរដូវ ។ល។ ជាទូទៅបណ្តាអនុមណ្ឌលបង្កើតបានជាផ្ទាំងគំនូរយ៉ាងស៊ីគ្នារវាងសេដ្ឋកិច្ច - វប្បធម៌ - ប្រើប្រាស់ ឆ្លងកាត់ពិសោធន៍ កន្លែងទំនិញ វៀតណាម ប្រជាជន វៀតណាម និងស្មារតី វៀតណាម ចូលរួមចង្វាក់ក្នុងបរិយាកាសនិទាឃរដូវថ្មី សាយភាយទំនុកចិត្ត បំណងប្រាថ្នាដ៏ក្លៀវក្លាការអភិវឌ្ឍនិងការធ្វើសមាហរណកម្មរបស់ប្រទេសជាតិ។
ផ្សារណាត់និទាឃរដូវ ២០២៦ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ពាណិជ្ជកម្មសុទ្ធសាធប៉ុននោះទេ ថែមទាំងបានក្លាយជាបរិយាកាសវប្បធម៌ដ៏ស៊ីជម្រៅមួយ រួមចំណែកដល់ការចិញ្ចឹមបំប៉នមោទកភាព គំនិតថែរក្សានិងបំណងប្រាថ្នាដ៏ក្លៀវក្លាសាយភាយបណ្តាតម្លៃដ៏ស្ថិតស្ថិរនៃវប្បធម៌ វៀតណាម ក្នុងចិត្តប្រជាជនគ្រប់ៗ រូប៕
អត្ថបទ៖ កាសែតព័ត៌មាននិងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ