ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

1-lam-dong4-3007.jpg
សិស្សសាលាមានបណ្តាវិវឌ្ឍនៈភាពទៅមុខជាវិជ្ជមានក្រោយពីចូលថ្នាក់រៀនមួយរយៈពេលខ្លី។

ថ្នាក់រៀនពិសេសទាំងនេះជួយប្អូនៗ ចាប់ចង្វាក់ជាមួយភាសា បំពាក់បំណិនសន្ទនា សណ្តាប់ធ្នាប់សិក្សារៀនសូត្រនិងភាពជឿជាក់លើខ្លួនឯងដើម្បីឈានចូលរៀនថ្នាក់ ១។ នេះត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏សំខាន់ក្នុងគោលបំណងលុបបំបាត់គ្រឿងរារាំងភាសាពីមួយជំហានទៅមួយជំហាន បង្កើតមូលដ្ឋានគ្រឹះដើម្បីកុមារនៅតំបន់បងប្អូនជនជាតិភាគតិចទទួលបានការអប់រំកាន់តែងាយស្រួលនិងកាន់តែអភិវឌ្ឍប្រកបដោយបរិយាបន្ន័។

បោះជំហានយ៉ាងរឹងមាំចូលថ្នាក់ទី ១
វេលាព្រឹកនៅសាលាបឋមសិក្សា ហាមកឹន ១ (ឃុំ ហាមថាញ់) សំឡេងប្រកបអក្សររបស់សិស្សសាលាទាំងឡាយត្រៀមចូលថ្នាក់ទី ១ លាន់ឮជាទៀងទាត់ក្នុងថ្នាក់រៀនពង្រឹងបន្ថែមភាសា វៀតណាម វិស្សមកាល។ ដោយមានកុមារតូចៗ ជនជាតិ រ៉ាឡាយ ជាច្រើន នេះមិនត្រឹមតែជាបណ្តាមេរៀនដំបូងអំពីតួអក្សរប៉ុននោះទេ ថែមទាំងជាដំណើរចាប់ចង្វាក់នឹងភាសាមួយថ្មីមុនពេលឈានចូលទៅក្នុងបរិស្ថានសិក្សារៀនសូត្រជាផ្លូវការទៀតផង។

02-lam-dong2-3007.jpg
គ្រូបង្រៀនក្នុងថ្នាក់តែងតែផ្តោតសំខាន់លើកការហាត់ពត់ ជួយសិស្សសាលាបង្កបង្កើតបណ្តាបំណិនមុនពេលឈានចូលឆ្នាំសិក្សាថ្មី។

អ្នកគ្រូ គ្ធីហ្វា (គ្រូបង្រៀនសាលាបឋមសិក្សា ហាមកឹន ១) អ្នកបង្រៀនដោយផ្ទាល់នៅក្នុងថ្នាក់ ចែករំលែកថា៖ ប្អូនៗ ជាច្រើនពេលមកដល់សាលានៅតែធ្លាប់និយាយភាសាកំណើតបានជាជួបការលំបាកលំបិនក្នុងការទំនាក់ទំនងនិងសិក្សារៀនសូត្រ។ ព្រោះហេតុដូច្នេះ គ្រូបង្រៀនតែងតែផ្តោតជាសំខាន់លើការហាត់ពត់ ជួយប្អូនៗ បង្កបង្កើតបំណិនស្តាប់ និយាយ អាន សរសេរនិងសន្ទនា លើកទឹកចិត្តប្អូនប្អូនថ្លាថ្លែងជាប្រយោគពេញលេញ ក្លៀវក្លាបញ្ចេញមតិដោយភាសា វៀតណាម។

ពាក្យសព្ទដ៏ជិតដិតមិនតិចឡើយក្នុងភាសា វៀតណាម ក៏ក្លាយជាមេរៀនដែលត្រូវការពេលវេលាច្រើនដើម្បីស្រាយបំភ្លឺ។ ដូច្នេះហើយ ម៉ោងរៀននីមួយៗ សុទ្ធតែទាមទារគ្រូបង្រៀនត្រូវតែអត់ធ្មត់នៅពេលណែនាំផងបង្កើតឱកាសដើម្បីប្អូនៗ អនុវត្តការសន្ទនាដោយភាសា វៀតណាម ផង។ “ប្រសិនបើគ្រាន់តែនិយាយភាសា វៀតណាម ប្អូនៗ នឹងមិនយល់ទេ។ ខ្ញុំត្រូវតែប្រើភាសា រ៉ាឡាយ ដើម្បីពន្យល់ រួចហើយផ្តើមពីនោះនាំផ្លូវប្អូនៗ ត្រឡប់មកភាសាសកល។ នៅពេលដែលចាប់ចង្វាក់ជាមួយភាសា វៀតណាម បានហើយ ប្អូនៗ នឹងចាប់ផ្តើមចាប់ចង្វាក់ជាមួយនឹងមុខវិជ្ជាផ្សេងទៀតបានកាន់តែល្អប្រសើរថែមទៀត” អ្នកគ្រូ គ្ធីហ្វា ចែករំលែកដូច្នេះ។

“ក្រោយពីចូលរួមថ្នាក់រៀនមួយរយៈពេលខ្លី សិស្សសាលាជាច្រើនបានមានការវិវឌ្ឍនទៅមុខជាវិជ្ជមាន។ ផ្តើមពីភាពស្ទាក់ស្ទើរ ញញើតញញើមក្នុងការសន្ទនា ប្អូនៗ កាន់តែក្លៀវក្លាឡើងបន្តិចម្តងៗ ក្នុងការសិក្សានិងប្រជុំជីវភាពប្រចាំថ្ងៃ ឆ្លើយសំណួររបស់គ្រូបង្រៀនដោយភាសា វៀតណាម យ៉ាងសកម្ម។ មានប្អូនខ្លះថែមទាំងក្លៀវក្លារៀបរាប់ឱ្យថ្នាក់រៀនទាំងមូលស្តាប់អំពីគ្រួសារឬប្រការទាំងឡាយដែលខ្លួនចូលចិត្ត។ ប្រការនោះធ្វើឱ្យគ្រូបង្រៀនជាយើងខ្ញុំសប្បាយចិត្តខ្លាំងណាស់ពីព្រោះប្អូនៗ កំពុងឆ្លងកាត់គ្រឿងរារាំងដំបូងពីមួយជំហានទៅមួយជំហាន” អ្នកគ្រូ គ្ធីហ្វា រាយរាប់ដូច្នេះ។

ឆ្នាំសិក្សា ២០២៦ - ២០២៧ សាលាបឋមសិក្សា ហាមកឹន ១ មានសិស្សសាលាចំនួន ៣៣ នាក់ចូលរៀនថ្នាក់ទី ១ ភាគច្រើនជាកុមារ ជនជាតិ រ៉ាឡាយ។ សាលារៀនរៀបចំថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមពីថ្ងៃទី ១៣ ខែ កក្កដា ដល់ថ្ងៃទី ៧ ខែ សីហា ដោយមានចំនួន ៦០ ម៉ោងរៀនសម្រាប់សិស្សសាលាត្រៀមចូលថ្នាក់ទី ១។ ខ្លឹមសារបង្ហាត់បង្រៀនមិនមែនស្ថិតនៅត្រឹមតែនៅលើការសម្គាល់ដឹងតួអក្សរ តួលេខប៉ុននោះទេ ថែមទាំងជួយប្អូនៗ បង្កើតបំណិនមូលដ្ឋានគ្រឹះទាំងឡាយទៀតផងដូចជារបៀបកាន់ប៊ិច ឥរិយាបថអង្គុយរៀន ប្រើប្រាស់សិក្ខូបករណ៍និងបំណិនសន្ទនាក្នុងបរិស្ថានសាលារៀន។

លោកស្រី ង្វៀន ធីង៉ុកម៉ាយ នាយិការងសាលាបឋមសិក្សា ហាមកឹន ១ ឱ្យដឹងថា៖ “គោលដៅនៃថ្នាក់វិស្សមកាលសិក្សាគឺជួយសិស្សសាលាជឿជាក់លើខ្លួនឯងប្រើប្រាស់ភាសា វៀតណាម កាត់បន្ថយការអល់អែកក្នុងអំឡុងថ្ងៃទៅសាលារៀនដំបូង។ នៅពេលលែងនៅមានគ្រឿងរារាំងភាសា ប្អូនៗ កាន់តែងាយស្រួលក្រេបយកចំណេះដឹងនិងសម្របខ្លួនជាមួយមិត្រភក្ដិ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ហាត់បង្រៀន សាលារៀនចាត់ចែងគ្រូបង្រៀនជាជនជាតិភាគតិច ចេះភាសា រ៉ាឡាយ ឱ្យបង្ហាត់បង្រៀនដោយផ្ទាល់នៅក្នុងថ្នាក់។ ជំនួសឱ្យការផ្តោតលើសៀវភៅសិក្សា គ្រូបង្រៀននាំភាសា វៀតណាម ឱ្យកាន់តែខិតជិតជាមួយនឹងសិស្សសាលាឆ្លងតាមរយៈរឿងរ៉ាវអំពីគ្រួសារ សាលារៀន ភូមិនិគម បទចម្រៀងកុមារនិងបណ្តាល្បែងភាសាសមស្របតាមវ័យអាយុ។

មូលដ្ឋានគ្រឹះសម្រាប់អនាគត
ព្រមជាមួយនឹងជួយកុមារជឿជាក់លើខ្លួនឯងចំពោះជំហានដំបូងថ្នាក់ទី ១ កម្មវិធីបង្កើនសមត្ថភាពភាសា វៀតណាម បានរួមចំណែកដល់ការផ្លាស់ប្តូស្មារតីយល់ដឹងរបស់អាណាព្យាបាលតំបន់បងប្អូនជនជាតិភាគតិចអំពីតួនាទីនៃភាសាចំពោះការសិក្សារៀនសូត្ររបស់កូនក្មួយខ្លួន។ ប្រសិនបើកាលពីមុននេះអាណាព្យាបាលជាច្រើនចាត់ទុកថាកុមាររៀនតែនៅពេលឈានចូលឆ្នាំសិក្សាជាផ្លូវការប៉ុននោះឯឥឡូវនេះកាន់តែមានគ្រួសារជាច្រើនម្ចាស់ការបញ្ជូនកូនទៅថ្នាក់រៀនតាំងពីមុនចូលរៀនម្ល៉េះពីព្រោះយល់ថាភាសា វៀតណាម គឺជាគន្លឹះដំបូងដើម្បីកុមាររៀនពុទ្ធិ។

03-lam-dong3-3007.jpg
បណ្តាថ្នាក់ពង្រឹងភាសា វៀតណាម បន្ថែមនៅខេត្ត ឡឹមដុង ជួយកុមារចាប់ចង្វាក់ជាមួយនឹងភាសា វៀតណាម សណ្តាប់ធ្នាប់សិក្សារៀនសូត្រនិងបំណិនសន្ទនាមុនពេលចូលរៀនថ្នាក់ទី ១។

អាណាព្យាបាលប្អូន លេ ហុងញុង សិស្សសាលាបឋមសិក្សា ហាមកឹន ២ ចែករំលែកថា កាលពីមុនជាទូទៅគ្រួសារប្រើភាសា រ៉ាឡាយ ក្នុងការប្រជុំជីវភាពប្រចាំថ្ងៃបានជាអ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលកូនចាប់ផ្តើមចូលរៀន។ ក្រោយពីចូលរួមក្នុងថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមមួយរយៈពេល កូនកាន់តែក្លៀវក្លាក្នុងការទំនាក់ទំនង ចេះជម្រាបសួរជាភាសា វៀតណាម និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរៀបរាប់ជូនឪពុកម្តាយស្តាប់រាល់ប្រការដែលបានរៀននៅក្នុងថ្នាក់។

លោក លេ គីមឡុង នាយកសាលាបឋមសិក្សា ហាមកឹន ២ ឱ្យដឹងថា ការរៀបចំថ្នាក់រៀនភាសា វៀតណាម ក្នុងឱកាសវិស្សមកាលជួយសិស្សសាលាចាប់ចង្វាក់ជាមួយបរិស្ថានសិក្សារៀនសូត្រ កាត់បន្ថយអារម្មណ៍ទទីមទទើមនៅពេលឈានចូលរៀនថ្នាក់ទី ១។ រួមជាមួយនឹងការរៀបចំបណ្តាថ្នាក់រៀន សាលារៀនថែមទាំងសហការជាមួយអាណាព្យាបាលចលនាសិស្សសាលាចូលរៀនគ្រប់គ្រាន់ទៀតផង បង្កើតបរិកាសប្រើប្រាស់ភាសា វៀតណាម នៅក្នុងគ្រួសារបន្ថែមតែម្តងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី។

អស់រយៈពេលជិត ៦ ឆ្នាំកន្លងទៅ សាលាបឋមសិក្សា ហាមកឹន ២ តែងតែរក្សាជាប់លាប់បណ្តាថ្នាក់រៀនពង្រឹងបន្ថែមភាសា វៀតណាម សម្រាប់កុមារតំបន់បងប្អូនជនជាតិភាគតិចមុនពេលឈានចូលថ្នាក់ទី ១។ “សកម្មភាពនេះ កាន់តែទទួលបានការស្រុះចិត្តស្រុះគំនិតរបស់អាណាព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលជាមួយគ្នានោះដែរជួយគ្រូបង្រៀនក្នុងសាលាម្ចាស់ការក្ដាប់យកសមត្ថភាពប្រើប្រាស់ភាសា វៀតណាម របស់សិស្សសាលាដើម្បីមានវិធីសាស្រ្តបង្ហាត់បង្រៀនសមស្របក្នុងឆ្នាំសិក្សាថ្មី” នាយកសាលាបឋមសិក្សា ហាមកឹន ២ ចែករំលែកដូច្នេះ។

ខេត្ត ឡឹមដុង គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានមានជនជាតិភាគតិចកុះករដោយមានមនុស្សជាង ៦៨៣.០០០ នាក់ ស្មើនឹង ១៧,៦% នៃចំនួនប្រជាជន។ នៅតាមមូលដ្ឋានជាច្រើន ភាសាកំណើតនៅតែជាភាសាត្រូវបានប្រើជាទូទៅក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។ នេះគឺជាលក្ខណៈវប្បធម៌ប្រពៃណីដែលត្រូវការថែរក្សាផង ដាក់ចេញតម្រូវការពង្រឹងភាសា វៀតណាម បន្ថែមសម្រាប់កុមារមុនពេលឈានចូលបរិស្ថានសាលារៀនក្នុងគោលបំណងធានាឱកាសទទួលបានការអប់រំសមភាពផងដែរ។

ក្នុងអំឡុងឆ្នាំកន្លងទៅ ផ្នែកអប់រំខេត្ត ឡឹមដុង បានអនុវត្តកម្មវិធីពង្រឹងភាសា វៀតណាម បន្ថែមសម្រាប់កុមារជនជាតិភាគតិចដោយមានគោលដៅកុមារជួបការលំបាកលំបិនអំពីភាសា វៀតណាម ១០០% បានចូលរៀន ជារៀងរាល់ឆ្នាំហើយចំនួន ១០០% កម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនដែលបង្ហាត់បង្រៀនដោយផ្ទាល់ត្រូវបានបំប៉នវិធីសាស្រ្តសមស្រប។

ដោយឡែកនៅក្នុងរដូវវិស្សមកាលឆ្នាំនេះ សាលារៀនជាច្រើនបានរៀបចំកម្មវិធីពង្រឹងភាសា វៀតណាម បន្ថែមពីដើមខែ កក្កដា ដោយមានរយៈពេលមិនលើសពី ៨០ ម៉ោងរៀន ផ្តោតលើការជួយកុមារចាប់ចង្វាក់ជាមួយភាសា វៀតណាម សណ្តាប់ធ្នាប់សិក្សារៀនសូត្រនិងបំណិនសន្ទនាមុនពេលចូលថ្នាក់ទី ១។ យោងតាមស្ថិតិ ទូទាំងខេត្តមានចំនួន ២៣០ សាលារៀនរៀបចំបង្ហាត់បង្រៀនភាសា វៀតណាម ក្នុងវិស្សមកាលដោយមានចំនួន ៥១៦ ថ្នាក់រៀននិងចំនួន ៥៤៤ គ្រូបង្រៀនចូលរួមបង្ហាត់បង្រៀន។ ចំនួនកុមារសរុបស្ថិតក្នុងក្របខ័ណ្ឌបានចលនាគឺចំនួន ១៣.៣០០ ប្អូន ក្នុងនោះមានចំនួន ១២.៥៦៨ ប្អូនចូលថ្នាក់រៀន (សម្រេចបានជាង ៩៤%)។

04-lam-dong-3007.jpg
គ្រូបង្រៀនរៀបចំល្បែង បទចម្រៀង រឿងរ៉ាវទាំងឡាយអំពីគ្រួសារ សាលារៀន ភូមិនិគមដើម្បីនាំយកភាសា វៀតណាម ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងកូនសិស្សថែមទៀត។

យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ឡឹមដុង ការពង្រឹងភាសា វៀតណាម បន្ថែមសម្រាប់សិស្សសាលាតំបន់បងប្អូនជនជាតិភាគតិចបាននាំមកនូវលទ្ធផលជាវិជ្ជមាន។ លទ្ធភាពស្តាប់ និយាយ អាន សរសេរ ភាសា វៀតណាម របស់សិស្សសាលាត្រូវបានកែលម្អយ៉ាងច្បាស់ក្រឡែត រួមចំណែកលើកកម្ពស់គុណភាពសិក្សារៀនសូត្រនិងបង្កើតបុរេលក្ខណៈងាយស្រួលសម្រាប់កម្រិតសិក្សាបន្តទៀត។ កាន់តែសំខាន់ជាងនេះទៅទៀត ការជួយកុមារជនជាតិភាគតិចជឿជាក់លើខ្លួនឯងប្រើប្រាស់ភាសា វៀតណាម តាំងពីអំឡុងឆ្នាំសិក្សាដំបូងរួមចំណែកបង្រួញគម្លាតអំពីភាសា បើកទូលាយឱកាសទទួលបាលពុទ្ធិ បង្កើតមូលដ្ឋានគ្រឹះដើម្បីប្អូនៗ អភិវឌ្ឍទូទាំងប្រទេសនាពេលអនាគត៕

អត្ថបទនិងរូបភាព៖ ហុងហៀវ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ​​

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

បង្កើតប្រព័ន្ធអេកូឡូស៊ីការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់តំបន់បងប្អូនជនជាតិ

បង្កើតប្រព័ន្ធអេកូឡូស៊ីការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់តំបន់បងប្អូនជនជាតិ

ក្រសួងជនជាតិនិងសាសនាកំពុងធ្វើឱ្យសុក្រឹតគម្រោង "បង្កើតការងារធ្វើ អភិវឌ្ឍសេវាកម្ម ភ្ជាប់កម្លាំង​ពលកម្មប្រកបដោយស្ថិរភាពក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥"។

ពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិដោយមានបណ្តាសកម្មភាពជាក់ស្តែង

ពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិដោយមានបណ្តាសកម្មភាពជាក់ស្តែង

លើកកម្ពស់ស្មារតីសាមគ្គីភាព គិតគូរដល់អ្នកខ្សត់ខ្សោយ ថែរក្សាវប្បធម៌ និងលើកកម្ពស់ការទទួលខុសត្រូវគឺជាខ្លឹមសារពុទ្ធសាសនាផ្ដោតជាសំខាន់។ ឆ្លងតាមរយៈសកម្មភាពជាក់ស្តែង សមាគមពុទ្ធសាសនា វៀតណាម បន្តចលនាសមណជនជី ពុទ្ធបរិស័ទរស់នៅល្អ បវរសាសនា រួមដំណើរជាមួយប្រជាជាតិ។

ជំរុញការផ្សព្វផ្សាយស្តីអំពីការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ

ជំរុញការផ្សព្វផ្សាយស្តីអំពីការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ

ក្រសួងកសិកម្ម និងបរិស្ថានទើបតែចេញសេចក្តីសម្រេចចិត្តលេខ 3282/QĐ-BNNMT ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ ស្តីអំពីផែនការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥ ដំណាក់កាលទី ១៖ ២០២៦ - ២០៣០។

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

ព្រឹកថ្ងៃទី ២៨ ខែ តុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធឺ រៀបចំកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិ វៀតណាម លើកទី ១១ អាណត្តិកាល ២០២៦ - ២០៣១។

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ខេត្ត តីនិញ មាន ១៧ ជនជាតិ ដោយមានប្រជាជនចំនួន ៣៥.៥៨៩ នាក់ (ស្មើនឹង ១,១២% ចំនួនប្រជាជន)។ អាស្រ័យដោយមានកម្មវិធីគោលដៅជាតិ ជីវភាពតំបន់បងប្អូនជនជាតិនៅទីនេះកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។