ក្នុងវ័យអាយុ ៦៧ ឆ្នាំ លោក ង្វៀន ហ្វាយទ្រុង នៅតែអំណត់ព្យាយាមទៅដល់ផ្ទះនីមួយៗ ឃោសនាគោលនយោបាយរបស់បក្ស ដើម្បីឲ្យប្រជាជនចូលរួមទាំងអស់គ្នា សហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរមូលដ្ឋានរក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់ កសាងអង្គការបក្សដ៏រឹងមាំ។
ក្រៅពីនោះ លោកក៏សហការជាមួយសាខាបក្ខភាគ ចលនាប្រជាជនឱ្យបរិច្ចាគដីជាង ១.៥០០ ម៉ែត្រការ៉េ ចូលរួមទឹកប្រាក់ទាំងពាន់លានដុងលើកគុណភាពផ្លូវចរាចរណ៍ ដំឡើងប្រព័ន្ធភ្លើងបំភ្លឺ រំដោះទឹក។
លោក ទ្រុង តែងតែត្រូវបានប្រជាជនគោរពស្រឡាញ់ដោយសារភាពស្និទ្ធស្នាល ស្មោះសរ។ អ្នកស្រី ង្វៀន ធីថាញ់លាន់ ប្រជាជនអនុសងា្កត់ ៣ ចែករំលែកថា៖ "គ្រួសារណាជួបការលំបាកលំបិន លោក ទ្រុង តែងតែរកវិធីជួយឧបត្ថម្ភ ស្របពេលចលនាអ្នករាល់គ្នាជួយជ្រោមជ្រែង។ លេខាសាខាបក្ខភាគជិតស្និទ្ធ រួសរាយរាក់ទាក់ណាស់"។
ដោយមានការចូលរួមជាច្រើនសម្រាប់សាខាបក្ខភាគ លោកបានគណៈកម្មាធិការបក្សខេត្តផ្តល់វិញ្ញាបនបត្រសរសើរចំនួន ២ ត្រូវបានលើកតម្កើងជាលេខាសាខាបក្ខភាគគំរួតួយ៉ាងម្នាក់ក្នុងចំណោម ៩៦ នាក់ទូទាំងប្រទេស៕
អត្ថបទនិងរូបថត៖ ថាញ់ប៊ិញ
បញ្ចូលទិន្ន័យ៖ អៀងថាន់