ជាង ៦៥ ឆ្នាំមុន ជនជាតិ រុក ចាកចេញពីរូងភ្នំដ៏ជ្រៅដើម្បីធ្វើសមាហរណកម្មចូលទៅក្នុងពិភពខាងក្រៅ។ ទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រួមជាមួយនឹងបណ្តាយុទ្ធជនការពារព្រំដែន សព្វថ្ងៃនេះ ជីវភាពរបស់ប្រជាជនទាំង ២១៨ ក្រុមគ្រួសារដោយមានមនុស្ស ៩៦៤ នាក់នៅឃុំ គីមភូ ខេត្ត ក្វាងទ្រី បានផ្លាស់ប្ដូរមុខមាត់យ៉ាងពិតប្រាកដ។
រហូតមកទល់ឥឡូវនេះ មាមីងបងប្អូនជនជាតិ រុក នៅតាមភូមិ ភូមិញ អន អៀនហើប និង ម៉អអូអូ បានតាំងទីលំនៅស្ថិរភាពក្នុងដំបូលផ្ទះគុណស្រ័យទាំងឡាយយ៉ាងរឹងមាំ។ បណ្តាញភ្លើងអគ្គិសនីជាតិមកដល់គ្រប់ភូមិនិគម ផ្លូវគមនាគមន៍ត្រូវចាក់ជាផ្លូវបេតុង ទឹកស្អាតចុះមកដល់គ្រប់ក្រុមគ្រួសារតែម្តង។
អាជ្ញាធរមូលដ្ឋាន កម្មាភិបាលកសិកម្ម និងកងទ័ពការពារព្រំដែន "កាន់ដៃបង្គាប់ការ" ដោយផ្ទាល់ ផ្តល់ជូនពូជ ជី និងណែនាំបង្វែររចនាសម័្ពន្ធដំណាំ សត្វចិញ្វឹម បច្ចេកទេសដាំដុះ ស្រូវពីររដូវ។ បង កាវ ស៊ន់ឡុង ប្រធានភូមិ ម៉អអូអូ សោមនស្សរីករាយប្រាប់ថា៖ "កាលពីមុនក្រខ្សត់អត់ឃ្លាន ឥឡូវនេះអាស្រ័យដោយរដ្ឋឱ្យកូនពូជ ណែនាំបង្ហាញរបៀបធ្វើធារាសាស្រ្ត ស្រូវបានពេញដោក ជ្រូក មាន់ពេញទីធ្លា យុវជនប្រឹងប្រែងប្រកបការងាររកស៊ីខ្លាំងណាស់"។
សក្ខីភាពរស់រវើកមួយសម្រាប់ការវិវឌ្ឍខ្លួនរបស់ក្មេងៗ ជនជាតិ រុក ជំនាន់ក្រោយគឺរឿងរ៉ាវរបស់ កាវ លេហាំង និស្សិតស្រីជនជាតិ រុក ដំបូងគេឈានជើងចូលសាលសហសិក្សាមហាវិទ្យាល័យកន្លងទៅកាលពីជិត ៤ ឆ្នាំមុន។ កាវ លេហាំង បានឲ្យដឹងថា៖ "ប្អូនកំពុងប៉ះដល់ក្តីស្រមៃគឺក្លាយជាគ្រូបង្រៀនមត្តេយ្យសិក្សាបន្តិចម្តងៗ បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ក្វាងប៊ិញ។ ប្អូនសប្បាយចិត្តខ្លាំងណាស់ មានមោទកភាពយ៉ាងខ្លាំងពេលដែលបានចូលឈរក្នុងកងជួររបស់បក្ស"។
តម្លៃមនុស្សធម៌ថែមទាំងដិតដាមនៅក្នុងថ្នាក់រៀន ស្ថានីយសុខាភិបាលនីមួយៗ។ កូនក្មួយជនជាតិ រុក សុទ្ធតែបានចូលសាលា កម្មាភិបាលសុខាភិបាលថែទាំសុខភាពជូនតាំងពីមនុស្សចាស់ កុមារម្នាក់ៗ យ៉ាងដិតដល់។ អត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ រុក នៅតែបានថែរក្សា វេញត្របាញ់គ្នាក្នុងលក្ខណៈជីវភាពស៊ីវិល័យ ជឿនលឿន។
ពីភូមិនិគមតំបន់ជ្រៅ តំបន់ឆ្ងាយនៅជើងជួរភ្នំ ត្រឿងស៊ើន បងប្អូនជនជាតិ រុក តែងតែស្មោះសរចិត្តតែមួយជឿលើបក្ស។ រាល់គោលនយោបាយត្រឹមត្រូវរបស់បក្ស និងរដ្ឋបានពាំនាំមកនូវជីវភាពកក់ក្តៅសម្បូរ ស្តុកស្តម្ភជូនបងប្អូនជនជាតិ រុក នៅថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីដដែល ត្បាញបង្កើតអនាគតយ៉ាងរឹងមាំនៅជាយដែន៕
អត្ថបទនិងរូបថត៖ តាច្វៀន
បញ្ចូលទិន្នន័យ៖ អៀងថាន់