ចំនួន ១០ ក្រុមគ្រួសារនៅឃុំ ធុងញ៉ាយ ត្រូវបានជ្រើសរើសឱ្យចូលរួមគំរូចិញ្ចឹមត្រីឆ្មាឆានែលក្នុងទ្រុងបែ (ទំហំចំនួន ១.៣៥០ ម៉ែត្រគុបក្នុងមួយទ្រុង)។ គម្រោងការត្រូវបានអនុវត្តចាប់ពីដើមឆ្នាំ ២០២៦ ដោយមានថវិកាសរុបចំនួន ៤០០ លានដុង ក្នុងនោះរដ្ឋឧបត្ថម្ភចំនួន ៩០% អំពីកូនពូជ សម្ភារៈនិងប្រជាជនចូលរួមចំនួន ១០%។
គ្រួសារបង ប៊ូយ ថេកឹន គឺជាក្រុមគ្រួសារមួយក្នុងចំណោមគ្រួសារចូលរួមក្នុងគំរូ។ ត្រីធំធាត់ល្អនិងឱ្យប្រមូលផលក្រោយពីចិញ្ចឹមបានប្រហែល ១០ ដល់ ១២ ខែក្នុងមួយឆ្នាំតម្លៃសេដ្ឋកិច្ចសម្រេចបានចំនួន ១៥ ដល់ ២០ លានដុងក្នុងមួយទ្រុង។ ផ្តើមពីមានប្រសិទ្ធភាពជំហានដំបូង គ្រួសារបង បានបើកទូលាយផលិតកម្ម បច្ចុប្បន្នរក្សាជាប្រចាំចំនួន ២០ ទ្រុងចិញ្ចឹមត្រីគ្រប់ប្រភេទ ផ្តល់ប្រភពប្រាក់ចំណូលចំនួន ២០០ លានដុងក្នុងមួយឆ្នាំ។
យោងតាមលោកស្រី វូ ធីថាញ់ហ្វៀន អនុប្រធានការិយាល័យសេដ្ឋកិច្ច ឃុំ ធុងណាយ ការជ្រើសរើសគំរូមុខរបរចិញ្ចឹមជីវិតជិតស្និទ្ធនឹងល័ក្ខខ័ណ្ឌធម្មជាតិ ទម្លាប់ផលិតកម្មនឹងជួយបង្កើនប្រាក់ចំណូល ការពារបរិស្ថានជនបទ បង្កើតមូលដ្ឋានចម្លងទូលំទូលាយយូរអង្វែងជួយមាមីងបងប្អូន កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ ថាញ់ហាយ
ប្រែសម្រួល៖ យ័ញលើយ