ឃុំ អាយុន ឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិតជួយប្រជាជនរួចផុតពីភាពក្រីក្រ

ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បង ស៊ីវ ឡូហ៍ (ខាងឆ្វេង) នៅភូមិ ហ្វាត់ ឃុំ អាយុន សប្បាយចិត្តយ៉ាងខ្លាំង ចាត់ទុកជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ
ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បង ស៊ីវ ឡូហ៍ (ខាងឆ្វេង) នៅភូមិ ហ្វាត់ ឃុំ អាយុន សប្បាយចិត្តយ៉ាងខ្លាំង ចាត់ទុកជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ប៉ុន្មានឆ្នាំកន្លងទៅ ការដំណើរការវិធានការផលិតកម្មផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិគឺជាដំណោះស្រាយដ៏សំខាន់ដើម្បីឃុំ អាយុន ស្រុក ជឺសេ ខេត្ត យ៉ាឡាយ ដោះស្រាយ ការងារធ្វើ បង្កើតប្រភពប្រាក់ចំណូលជូនបងប្អូនជនជាតិ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តឃុំ។

ផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ឃុំ អាយុន បានឧបត្ថម្ភគោបន្តពូជជូនប្រជាជនចំនួន ២២ ក្រុមគ្រួសារនៅភូមិ អាមីល (គោ ១ ក្បាលក្នុងមួយក្រុមគ្រួសារ) ដោយមានថវិកាសរុបជាង ៤២២ លានដុង  ផ្តល់ជូនគោឱ្យប្រជាជនចំនួន ២០ ក្រុមគ្រួសារនៅភូមិ អាចុង ដោយមានថវិកាសរុបចំនួន ៣៨៤ លានដុង។ល។ 

បង ស៊ីវ ឡូហ៍ នៅភូមិ ហ្វាត់ ឃុំ អាយុន អោយដឹងថា ផ្ទះបងមានមនុស្ស ៤ នាក់ ស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រពីព្រោះគ្រួសារដាំដុះបានត្រឹមតែស្រូវ ដំឡូងមីបន្តិចបន្តួចប៉ុណ្ណោះ មួយឆ្នាំៗ រកចំណូលបានប្រហែល ២០ លានដុង។ ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បងសប្បាយចិត្តខ្លាំងណាស់ ចាត់ទុកដូចជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ។

thoat ngheo 2.jpg
អាស្រ័យដោយការវិនិយោគរបស់រដ្ឋ ឃុំ អាយុន ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធភ្លើងអគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន មណ្ឌលសុខភាព សំណង់ធារាសាស្រ្តត្រូវបានពង្រឹង មាំទាំពីមួយថ្ងៃទៅមួយថ្ងៃ

យោងតាមលោក ឡេ មិញត្រៀវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ជឺសេ បានឲ្យដឹងថា រាល់ប្រភពទុនឧបត្ថម្ភបានពង្រីកប្រសិទ្ធភាព រួមចំណែកកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រនៅលើភូមិសាស្រ្តឃុំ អាយុន។ 

បន្ទាប់ពីដាក់ដំណើរការដើមទុនពីកម្មវិធីគោលដៅជាតិផ្សេងៗ អស់រយៈពេល ២ ឆ្នាំឃុំ អាយុន ត្រូវបានវិនិយោគ ជួសជុលផ្លូវប្រវែង ៤ គីឡូម៉ែត្រគម្រោងវិទ្យុផ្សាយសំឡេងឥតខ្សែបច្ចេកទេសឌីជីថលចំនួន ១ គម្រោងពិពិធកម្ម ការងាររកស៊ីចិញ្ចឹមជីវិតចំនួន ៥ ផ្តល់ជូនមេគោបន្តពូជជូនប្រជាជនចំនួន ១១០ ក្រុមគ្រួសារ ជាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ។ ឆ្នាំ ២០២៤  ឃុំខិតខំឱ្យមានចំនួន ៥៥ ក្រុម គ្រួសាររួចផុតពីភាពក្រីក្រ៕

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ព្រះឧបជ្ឈាយ៍ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ការប្រកួតត្រូវបានរៀបចំឡើងដោយគោរពតាមបញ្ញត្តិសុវត្ថិភាព និងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់។

អ៊ូអរ​នៅទីលានកម្សាន្តបច្ចេកវិទ្យា​ Drone Soccer ​ឆ្នាំ ២០២៦ លើកទីមួយនៅ​ខេត្ត តីនិញ

នៅថ្ងៃទី៥ ខែមេសា នៅមជ្ឈមណ្ឌលយុវជននិងកុមារខេត្ត តីនិញ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំ​ទីលាន​កម្សាន្តឆ្លងកាត់ពិសោធន៍ប្រកួតបាល់ទាត់ដោយប្រើដ្រូន (បាល់ទាត់លើអាកាស) បរិវេណទី១ ទាក់ទាញ​យុវជន កុមារ​ចូលរួមយ៉ាងច្រើន រួមចំណែកសាយភាយចំណង់ចំណូលចិត្តបច្ចេកវិទ្យា និងជំរុញ​វិស័យអប់រំ STEM នៅក្នុងមូលដ្ឋាន។

អ្នកតំណាងអញ្ជើញចូលរួមកិច្ចប្រជុំសិក្សាឯកសារ។ រូបថត៖ ទន់អាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការលើកកម្ពស់ស្មារតីយល់ដឹងអំពីសុវត្ថិភាពព័ត៌មានតាមបណ្តាញ អ៊ីនធឺណិត សម្រាប់បណ្តាមុខសញ្ញាខ្សត់ខ្សោយ

នៅថ្ងៃទី ២៨ ខែ មីនា នៅឃុំ អៀនប៊ិញ (ខេត្ត ឡាវកាយ) មជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកច្បាប់សម្រាប់អ្នកក្រីក្រនិងអភិវឌ្ឍន៍សហគមន៍ចំណុះសមាគមអ្នកនីតិសាស្ត្រ វៀតណាម រៀបចំកិច្ចប្រជុំហ្វឹកហ្វឺនលើកកម្ពស់ស្មារតីយល់ដឹងអំពីច្បាប់ស្តីពីសុវត្ថិភាពព័ត៌មានតាមបណ្តាញ អ៊ីនធឺណិត។ នេះគឺជាសកម្មភាពចំណុចសំខាន់បំផុតស្ថិតក្នុងសំណើ "លើកកម្ពស់ស្មារតីយល់ដឹងនិងប្រឹក្សាយោបល់ផ្នែកច្បាប់ស្តីពីសុវត្ថិភាពព័ត៌មានតាមបណ្តាញ អ៊ីនធឺណិតសម្រាប់នារី កុមារ អ្នកក្រីក្រ ជនជាតិភាគតិចនៅឃុំ ថាញ់នឿ ឃុំ ថាញ់អៀន (ខេត្ត ដៀនបៀន) និងឃុំ អៀនប៊ិញ (ខេត្ត ឡាវកាយ)"។

ការរក្សាព្រលឹងដំបូលផ្ទះដុះស្លែក្រោមជើងភ្នំ តីកូនលិញ

ការរក្សាព្រលឹងដំបូលផ្ទះដុះស្លែក្រោមជើងភ្នំ តីកូនលិញ

លាក់ខ្លួនក្រោមជួរភ្នំ តីកូនលិញ ដ៏ធំល្វឹងល្វើយ ភូមិស្លែ សាភីន ឃុំ ថាញ់ធុយ (ខេត្ត ទ្វៀនក្វាង) លេចចេញដូចផ្ទាំងគំនូរទឹកខ្មៅ។

គ្រូបង្រៀនណែនាំសិក្ខាកាមក្នុងថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅឃុំគីមភូ ខេត្តក្វាងទ្រី ហាត់អាន ហាត់ប្រកបអក្សរ។

បើកទ្វារពុទ្ធិតំបន់ជនជាតិភាគតិច

បំពេញល្អការងារចលនា រៀបចំថ្នាក់រៀនមានភាពបត់បែនជាដើមខេត្តក្វាងទ្រីកំពុងបន្តស្តង់ដារលុបបំបាត់អនក្ខរកម្មកម្រិត២ យ៉ាងខ្ជាប់ខ្ជួនជាប្រចាំ ពាំនាំតួអក្សរមកកាន់បងប្អូនជនជាតិភាគតិចពីមួយជំហានទៅមួយជំហាន។

បងស្រី ដាំង ថាញ់ញឺ កម្មាភិបាលសម្ពន្ធសមាគមនារីខេត្ត ដុងថាប ណែនាំសមាជិកអំពីរបៀបផលិតវីដេអូផ្សព្វផ្សាយដោយប្រើកម្មវិធីដូចជា Chat Copilot, Canva និង CapCut។

"ទូតសុច្ឆន្ទៈឌីជីថល" – បរិស្ថានសម្រាប់នារីលត់ដំបំណិនឌីជីថល

ដើម្បីបង្កើនបំណិនកម្មវិធីឌីជីថលសម្រាប់បងប្អូននារីដែលកំពុងធ្វើសកម្មភាពនៅក្នុងសាបក្ខភាគចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ និងសង្កាត់ សម្ពន្ធសមាគមនារីខេត្ត ដុងថាប ជំរុញដំណើរការគំរូ "ទូតសុច្ឆន្ទៈឌីជីថល" ដើម្បីបង្កើន​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយការងារវិជ្ជាជីវៈ និងការងារបក្សបានយ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព។

កម្មាភិបាលឃុំណែនាំប្រជាជនភូមិសឺនហា ឃុំបាតសាត ខេត្តឡាវកាយដាក់ជូនឯកសារ​លើប្រព័ន្ធអនឡាញតាមរយៈវិបផតថលសេវាសាធារណៈ។

ប្រសិទ្ធភាពគំរូ"ភូមិឌីជីថល" នៅខេត្តឡាវកាយ

អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថលជាតិ ខេត្តឡាវកាយបានដាក់ដំណើរការគំរូឌីជីថល ពុទ្ធិឌីជីថលប្រកបដោយប្រសិទ្ធភាពជាច្រើននៅភូមិសាស្រ្តតំបន់ភ្នំ តំបន់ឆ្ងាយដាច់ស្រយាល។

សាខាបក្ខភាគភូមិ សួយចាយ ភ្ជាប់ការប្រជុំតាមប្រព័ន្ធអនឡាញ។ រូបថត៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្លោះរំលងតាមសេចក្តីសម្រេច ៥៧៖ នៅពេលបងប្អូនជនជាតិធ្វើបរិវត្តកម្មឌីជីថល

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ មួយឆ្នាំ របស់ការិយាល័យនយោបាយស្តីពីការផ្លោះរំលងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលជាតិ នៅខេត្ត ឡាវកាយ គំរូឌីជីថល ពុទ្ធិឌីជីថលដ៏មានប្រសិទ្ធភាពជាច្រើនត្រូវបានអនុវត្តស៊ីចង្វាក់នឹងគ្នាទាំងស្រុង ទាន់ពេលវេលានៅតាមភូមិសាស្ត្រតំបន់ភ្នំ តំបន់ឆ្ងាយបានកំណត់សម្គាល់សន្ទុះអភិវឌ្ឍសំខាន់ក្នុងដំណើរពាំនាំបរិវត្តកម្មឌីជីថលដល់សហគមន៍ប្រជានិវេសន៍ រួមចំណែកអនុវត្តល្អភារកិច្ច សន្ទស្សន៍អភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ឆ្លងតាមរយៈមធ្យោបាយបណ្តាញសង្គម ផលិតផលត្បាញបន្ទោះពីឫស្សី ពករបស់សហករណ៍ទាំងឡាយនៅ កាម៉ៅ ត្រូវបានអ្នកប្រើប្រាស់ដឹងឮដល់កាន់តែច្រើនឡើង ព្រោះហេតុដូច្នេះ ការលក់ចេញក៏កើនឡើងដែរ។

ការទទួលបានប្រសិទ្ធភាពផ្តើមពីបរិវត្តកម្មឌីជីថលក្នុងសហករណ៍

បច្ចុប្បន្នខេត្តកាម៉ៅ មានសហករណ៍ជាង ៦០០ ក្នុងនោះ មានចំនួន ៤៨០ សហករណ៍ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ មានភាពបត់បែននិងច្នៃប្រតិដ្ឋ សហករណ៍ជាច្រើនបានជំរុញ បរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បើកទូលាយទីផ្សារពីមួយជំហានទៅមួយជំហាន។

លេខាសាខាបក្ខភាគ លី វ៉ាន់ចែម ណែនាំបក្ខជនដំឡើងសៀវភៅកំណត់បក្ខជនអេឡិចត្រូនិចនៅនិគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ។

លេខាសាខាបក្ខភាគជនជាតិ កុង ហ៊ានគិតហ៊ានធ្វើ

និគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ កន្លែងរស់នៅរបស់បងប្អូនជនជាតិ កុង នាពេលនេះបានផ្លាស់ប្តូរមុខមាត់ អាស្រ័យដោយគុណបំណាច់រួមវិភាគទានមួយផ្នែករបស់លេខាសាខាបក្ខភាគ លី វ៉ាន់ចែម។

ការមើលថែសុខភាពប្រជាជននៅព្រំដែនតីនិញ មុនពេលចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

កក់ក្តៅភក្តីភាពនៅព្រំដែនក្នុងអំឡុងប៉ុន្មានថ្ងៃជិតចូលឆ្នាំថ្មី

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃជិតចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅគ្រប់តំបន់ជនបទនៃព្រំដែនខេត្តតីនិញ បរិយាកាស​នៃនិទាឃរដូវកំពុងឈានមកដល់មិនត្រឹមតែពោរពេញទៅដោយទង់ជាតិ ផ្កា និងអំណោយឆ្នាំថ្មីប៉ុននោះទេ ថែមទាំងសាយភាយ​គុណស្រ័យប្រកបដោយភាពកក់ក្តៅទៀតផង។

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងប្អូនៗសិស្សដែលចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់​គម្រោង​សាលា​អន្តរកម្រិត កឹមថាច់។

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងសាលា​អន្តរកម្រិត កឹមថាច់ និង​បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាព​លំបាក និងកម្មករនៅក្នុងខេត្តថាញ់ហ្វា។

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ប៊ិញលៀវ ដើរល្បាតរក្សាសន្តិសុខ

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ប៊ិញលៀវ ដើរល្បាតរក្សាសន្តិសុខ

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ប៊ិញលៀវ (ខេត្ត ក្វាងនិញ) សហការជាមួយនឹងកងជីវពលមូលដ្ឋានដើរល្បាតរក្សាខ្ជាប់សន្តិសុខ សណ្តាប់ធ្នាប់។

ថ្នាក់បង្រៀនភាសា ខ្មែរ មួយនៅខេត្ត អានយ៉ាង ជាប់ព្រំដែន​ កម្ពុជា។

ផ្តល់អាទិភាពរាល់កម្មវិធីបង្រៀនភាសា ខ្មែរ ភាសា ឡាវ នៅបណ្តាឃុំព្រំដេន

លោកឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 2732/QĐ-TTg ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ អនុម័តគម្រោង "បង្កើនការបង្ហាត់បង្រៀន និងរៀនភាសាបរទេសក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៤៥"។

ផ្ទះរបស់លោក ឡឹមហួន នៅភូមិ កនត្រាន់ ឃុំ តឹនហ្វា ខេត្ត តីនិញ នៅតែរក្សាបានអត្តសញ្ញាណវប្បធម៌របស់​ជនជាតិ ខ្មែរ នៅព្រំដែន តីនិញ។

គិតគូរអភិវឌ្ឍន៍តំបន់បងប្អូនជនជាតិ ខ្មែរ នៅព្រំដែន

ឃុំ តឹនហ្វា ខេត្ត តីនិញ ជាភូមិសាស្រ្តព្រំដែនមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនជាតិ ខ្មែរ មាន​អត្រាច្រើនដោយមានជិត ២០០ ក្រុមគ្រួសារ ភាគច្រើនប្រមូលផ្តុំនៅក្នុងភូមិ កនត្រាន់។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លង ជីវភាពរបស់បងប្អូនជនជាតិបានកែល្អប្រសើរឡើងពីមួយជំហានទៅមួយជំហាន អាស្រ័យដោយការយក​ចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយនឹងការខិតខំរបស់ប្រជាជនផងដែរ។

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

នៅពេលដែលស្រូវចាប់ផ្តើមចូលដល់ពេលលឿងទុំ នារី ថៃ នឹងជ្រើសរើសកួរស្រូវដ៏ស្អាតបំផុតនៅអំពកស្រែដ៏ល្អបំផុត យកមកព្យួរលើធ្នើចង្រ្កាន។ នៅពេលរដូវកាលប្រមូលផលរួចរាល់ ពួកគាត់ទើបបែនស្រូវ បុកជាអង្ករ ចំហុយបាយដំណើបដើម្បីប្រារព្ធពិធី។ រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពិធីអំណរបាយថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

ពិធីសែនអំណរបាយថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ (ខេត្ត ភូ ថ) បង្ហាញពីការដឹងគុណចំពោះបុព្វបុរសនិងបួងសួងសុំឱ្យរដូវកាលខាងមុខបានភ្លៀងខ្យល់អំណោយផល ផលដំណាំល្អស្រស់បំព្រង។

អ្នកស្រី ហ'ឃឹប អេបាន ភូមិ ទូលបេ ឃុំ អ៊ាអាវារ៍ ខេត្ត ដាក់ឡាក់ ទទួលបានការឧបត្ថម្ភគោមេកូនកាត់បន្តពូជចំនួន ២ ក្បាលមានតម្លៃចំនួន ៣០ លានដុងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

ឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ

នាពេលកន្លងទៅ ការងារកាត់បន្ថយភាពក្រីក្រនៅខេត្ត ដាក់ឡាក់ ជាពិសេសនៅតំបន់បងប្អូនជនជាតិភាគតិច កត់សម្គាល់ឃើញការផ្លាស់ប្តូរជាច្រើនដោយសារគំរូឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតតាមតម្រូវការនិងស្ថានភាពជាក់ស្តែងរបស់ប្រជាជន។ ចាប់ពីការឧបត្ថម្ភកូនពូជ ដំណាំពូជ រហូតដល់ហ្វឹកហ្វឺនបច្ចេកទេសនិងការត្រួតពិនិត្យដំណើរការផលិតកម្ម គំរូកាត់បន្ថយភាពក្រីក្រទាំងឡាយបានបង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព ជួយក្រុមគ្រួសារជាច្រើនឈោងឈានឡើងលំនឹងសេដ្ឋកិច្ច។

ជំនួយការពីចម្ងាយជួយប្រជាជនតំបន់ភ្នំទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

ជំនួយការពីចម្ងាយជួយប្រជាជនតំបន់ភ្នំទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

គំរូក្រុមបរិវត្តកម្មឌីជីថលសហគមន៍កំពុងសឱ្យឃើញតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណែទម្រង់រដ្ឋបាល និងនាំយកសេវាកម្មសាធារណៈតាម​​អ៊ីនធឺណិត​​ឱ្យកាន់តែខិតជិតប្រជាជន ជាពិសេសនៅក្នុងបណ្តាឃុំតំបន់ភ្នំនៅជួបការលំបាកជាច្រើនក្នុងខេត្ត ងេអាន។

លើកសរសើរបងប្អូនជនជាតិភាគតិចបានយកឈ្នះការលំបាក និងមានការច្នៃប្រតិដ្ឋ

លើកសរសើរបងប្អូនជនជាតិភាគតិចបានយកឈ្នះការលំបាក និងមានការច្នៃប្រតិដ្ឋ

នាថ្ងៃទី៣ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំលើកសរសើរគំរូតួយ៉ាងក្នុងចំណោមបង​ប្អូនជនជាតិភាគតិចឆ្នាំ ២០២៥ ដើម្បីលើកតម្កើងបុគ្គលទាំងឡាយដែលមានសមិទ្ធផលឆ្នើមក្នុងពលកម្ម ផលិតកម្ម ការសិក្សា និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

“រចនាបថស្បែកជើងលក្ខណៈជនជាតិ យ៉ៃ”៖ នៅពេលយុវជនចូលរួមក្នុងការអភិរក្សមុខរបរផលិតស្បែកជើងប្រពៃណីរបស់ជនជាតិ យ៉ៃ

“រចនាបថស្បែកជើងលក្ខណៈជនជាតិ យ៉ៃ”៖ នៅពេលយុវជនចូលរួមក្នុងការអភិរក្សមុខរបរផលិតស្បែកជើងប្រពៃណីរបស់ជនជាតិ យ៉ៃ

ដោយប្រឈមមុខនឹងហានិភ័យនៃការបាត់បង់បណ្ដើរៗ ក្នុងបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាល គម្រោង "រចនាបថស្បែកជើងលក្ខណៈជនជាតិ យ៉ៃ" អនុវត្តដោយ InterArts Agency បាននាំមកនូវវិធីសាស្រ្តថ្មីសន្លាងមួយឆ្លងតាមរយៈបទពិសោធន៍ជាក់ស្តែង។ ក្នុងចំណោមនោះ ចំណុចលេចធ្លោគឺ workshop ផលិតស្បែកជើងហត្ថកម្ម ភ្ជាប់សិប្បករក្នុងស្រុកជាមួយយុវជនជំនាន់ក្រោយ ដោយប្រែក្លាយបេតិកភណ្ឌទៅជាសម្ភារៈច្នៃប្រឌិតដ៏រស់រវើកក្នុងបរិបទទំនើប។

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំង​នានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និង​ទឹកជំនន់។

រកស៊ីចិញ្ចឹមជីវិតលើវាលលិចទឹកជំនន់នៅព្រំដែន ភាគនិរតី

រកស៊ីចិញ្ចឹមជីវិតលើវាលលិចទឹកជំនន់នៅព្រំដែន ភាគនិរតី

ទឹកជំនន់ឆ្នាំនេះមកដល់ឆាប់និងខ្ពស់ជាងរាល់ឆ្នាំបានជាប្រជាជននៅតាមឃុំព្រំដែននៅខ្សែទឹកខាងលើទន្លេ គឺវឡុង នៃខេត្ត អានយ៉ាង មិនត្រឹមតែត្រេកអរព្រោះតែវាលស្រែមានដីកករល្បាប់ប៉ុននោះទេ ថែមទាំងជួយកែលម្អជីវភាពរស់នៅពេលទំនេរពីការងារស្រែចម្ការពីរបរនេសាទជលផលរដូវទឹកជំនន់។ មិនមាត់មិនករកស៊ីចិញ្ចឹមជីវិតនៅកណ្តាលសមុទ្រទឹកដ៏ធំល្វឹងល្វើយ មាមីងបងប្អូននៅទីនេះគ្រាន់តែសង្ឃឹមថារដូវទឹកជំនន់នឹង "ស្ងប់ស្ងាត់" ដោយមានបង្គាត្រីពេញឃ្លុប។

កសាងកងជួរ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាពនៅតំបន់បងប្អូនជនជាតិ

កសាងកងជួរ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាពនៅតំបន់បងប្អូនជនជាតិ

នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ក្នុងកិច្ចប្រជុំស្តីពីបេសកកម្មរបស់គណៈកម្មាធិការបង្គាប់ការកិច្ចការសាសនា ជនជាតិ​ទីក្រុង កឹនធើ លោក ត្រឹន វ៉ាន់ហ្វៀន អនុលេខាគណៈកម្មាធិការបក្សទីក្រុង កឹនធើ វាយតម្លៃថា ជនរួមជាតិបណ្តា​ជនជាតិ សាសនាបានចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការចលនា ហើយមានគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនប្រកប​ដោយប្រសិទ្ធភាព។

ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុផ្លូវសមុទ្រនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ទីក្រុង ហូជីមិញថ្មី៖ ការអភិវឌ្ឍកំពង់ផែសមុទ្រទៅជាមជ្ឈមណ្ឌលសមុទ្រអន្តរជាតិ

ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ទៀប ឡាងសឺន ត្រូវបានឧទ្ទេសនាមក្នុងសម័យប្រជុំផ្សារណាត់កសិផលផលិតផលពិសេសប្រចាំតំបន់ភូមិភាគ - សប្តាហ៍ផ្សព្វផ្សាយទៀប កសិផលពិសេសប្រចាំតំបន់ខេត្ត ឡាងសឺន។

ទៀប - "ដំណាំធ្វើមាន" របស់បងប្អូនជនជាតិតំបន់ភ្នំ ឡាងសឺន

នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

ពិធីកិច្ចបូជាត្រូវបានធ្វើឡើងដោយមានការចូលរួមពីសមាជិកសមាជិកាក្នុងគ្រួសារនិងមាមីងបងប្អូនក្នុងភូមិស្រុក។

ពិធីថ្វាយព្រះខែនិងអកអំបុក ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ នៅតាមខេត្ត ក្រុង ណាមបូ (ភូមិភាគខាងត្បូង) ប្រារព្ធពិធីថ្វាយព្រះខែនិងអកអំបុកនៅតាមវត្តអារាមនិងភូមិ ស្រុក ក្នុងគោលបំណងអំណររដូវកាលផ្តល់ផលទ្វេដងនិងសម្តែងការដឹងគុណចំពោះព្រះខែ - ទេវតាសម្រួលធាតុអាកាស នាំមកភ្លៀងខ្យល់អំណោយផល រុក្ខជាតិល្អស្រស់បំព្រង វត្ថុសព្វសត្វទាំងពួងរីកដុះដាល កើតកាលវាលគុម្ព នាំមកភាពកក់ក្តៅសម្បូរសប្បាយឲ្យដល់ភូមិស្រុក ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។

មុខម្ហូបសម្លកកូរនាំមកនូវរសជាតិសម្ល ខ្មែរ ដ៏វិសេសវិសាល

មុខម្ហូបសម្លកកូរនាំមកនូវរសជាតិសម្ល ខ្មែរ ដ៏វិសេសវិសាល

រំលឹកដល់ម្ហូបអាហាររបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូង វៀតណាម) មិនអាចមិនរៀបរាប់ដល់ម្ហូបពិសេសៗ ដែលធ្លាប់បរិភោគដូចជា នំបញ្ចុកទឹកសម្ល នំចាក់អំបែង នំកំប៉ុង នំត្នោត។ ក្នុងចំណោមនោះ សម្ល កកូរ ត្រូវបានចាត់ទុកថាជាមុខម្ហូបប្រពៃណីមានតាំងពីយូរយារណាស់មកហើយ បង្ហាញច្បាស់ពីវប្បធម៌ម្ហូបអាហារពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ។