ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

គោលនយោបាយជ្រាបចូលក្នុងការរស់នៅ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សមាជិកទាំង ៧ នាក់ក្នុងគ្រួសារបងស្រី ង្វៀន ធីគីមហុង នៅក្រុមលំនៅឋាន ២ សង្កាត់ ថាញ់ញ៉ឹត (ខេត្ត ដាក់ឡាក់) សុទ្ធតែបានចូលរួមក្នុងការធានារ៉ាប់រងសុខភាព។ សម្រាប់បងស្រី នេះមិនត្រឹមតែជាការម្ចាស់ការ​ការពារសុខភាពប៉ុននោះទេ ថែមទាំងជាការវិនិយោគចាំបាច់ដើម្បីបង្ការហានិភ័យដែលមិនអាចស្មានដល់ផងដែរ។ អ្នកស្រី ហុង ពោលប្រាប់ថា ការចូលរួមធានារ៉ាប់រងសុខភាពអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងគ្រប់សមាជិកគ្រួសារទាំងអស់បានជួយឱ្យ​គ្រួសារស្ងប់ចិត្តមួយចំណែក កាត់បន្ថយថ្លៃចំណាយយ៉ាងច្រើនទៅលើការពិនិត្យ ព្យាបាលជំងឺនៅពេលឈឺថ្កាត់ម្តងៗ។

dak-lak-bhyt-06082026-04.jpg
បងប្អូនជនជាតិទទួលបានការមើល ពិនិត្យសុខភាពដោយប្រើប័ណ្ណធានារ៉ាប់រងសុខភាពនៅស្ថានីយសុខាភិបាលឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់។

តថភាពជាក់ស្តែងបានបង្ហាញឲ្យឃើញថា តម្លៃនៃការធានារ៉ាប់រងសុខភាពបានបង្ហាញយ៉ាងជាក់ច្បាស់បំផុតនៅពេលអ្នកជំងឺត្រូវ​ការ​ព្យាបាលជំងឺធ្ងន់ធ្ងរ បង់ថ្លៃចំណាយខ្ពស់។ អ្នកស្រី វូ ធីហុងវ៉ឹន (នៅក្រុមលំនៅឋាន ១៨ សង្កាត់ ថាញ់ញ៉ឹត) ឱ្យដឹងថា ប្តីរបស់គាត់​គឺលោក ដូ មិញដាវ (កើតឆ្នាំ ១៩៧០) តែងតែឈឺជារឿយៗ។ ថ្មីៗ នេះ លោកត្រូវវះកាត់បេះដូង និងដាក់ ស្ទេន នឹង​ចំណាយថវិកាព្យាបាលសរុបជាង ១៣០ លានដុង។ អាស្រ័យដោយបានចូលរួមការធានារ៉ាប់រងសុខភាព មូលនិធិធានា​រ៉ាប់រង​បានទូទាត់ជាង ៧០ លានដុង ជួយ​គ្រួសារឆ្លងកាត់ដំណាក់កាលលំបាក។

អ្នកស្រី វ៉ឹន ចែករំលែក ប្រសិនបើគ្មានការធានារ៉ាប់រងសុខភាពទេ គ្រួសាររបស់គាត់នឹងពិបាកដោះស្រាយនឹងការចំណាយទៅ​លើការ​ព្យាបាលយ៉ាងច្រើនបែបនេះ។ ដូច្នេះហើយ អ្នកស្រីប្រាប់ថាមនុស្សគ្រប់គ្នាគួរតែចូលរួមក្នុងការធានារ៉ាប់រងសុខភាពដើម្បី​មាន​ទីពឹងផ្អែកនៅពេលមានជំងឺតម្កាត់។

dak-lak-bhyt-06082026-01.jpg
ប្រជាជនត្រូវបានពិគ្រោះអំពីផលប្រយោជន៍ គោលនយោបាយនៃការធានារ៉ាប់រងសុខភាព។

ចំពោះបងប្អូនជនជាតិ ការធានារ៉ាប់រងសុខភាពនៅបង្ហាញយ៉ាងច្បាស់ពីលក្ខណៈមនុស្សធម៌នៃគោលនយោបាយ​សុខុមាលភាព។ បងស្រី ហនឹម នីអេ (ជនជាតិ អេដេ នៅភូមិ អេកាំ ឃុំ ក្រុងអាណា ខេត្ត ដាក់ឡាក់) ឱ្យដឹងថា គ្រួសាររបស់​គាត់មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានប័ណ្ណធានារ៉ាប់រងសុខភាពពីរដ្ឋ។ រាល់ពេលឈឺថ្កាត់ម្តងៗ សមាជិក​គ្រួសារសុទ្ធតែទុកចិត្តទៅពិនិត្យ ព្យាបាលជំងឺ រួមចំណែកកាត់បន្ថយបន្ទុកសេដ្ឋកិច្ច។ រឿងរ៉ាវជីវិតពិតទាំងនេះបង្ហាញថា ការធានារ៉ាប់រងសុខភាពមិនត្រឹមតែជួយប្រជាជនកាត់បន្ថយថ្លៃព្យាបាលប៉ុននោះទេ ថែមទាំងបង្កើតស្មារតីស្ងប់ចិត្តនៅពេលទទួល​បានសេវាថែទាំសុខភាពទៀតផង។ នេះក៏ជាភស្តុតាងច្បាស់លាស់នៃប្រសិទ្ធភាពគោលនយោបាយសុខុមាលភាពនៅពេល​ផលប្រយោជន៍របស់អ្នកចូលរួមត្រូវបានធានាភ្លាមៗ នៅពេលចាំបាច់បំផុត។

វិធានការយ៉ាងស៊ីចង្វាក់គ្នាជាច្រើន
គិតដល់ចុងខែ មិថុនា ឆ្នាំ ២០២៦ ខេត្ត ដាក់ឡាក់ ទាំងមូលមានប្រជាជនជាង ២,៧ លាននាក់ចូលរួមក្នុងការធានារ៉ាប់រង​សុខភាព សម្រេច ៩៩,៣% នៃផែនការ កើនឡើងជាង ១៤៥.០០០ នាក់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ អត្រាគ្របដណ្តប់ ៩៣,៩% នៃចំនួនប្រជាជន។ ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ ខេត្តទាំងមូលមានការពិនិត្យសុខភាព ព្យាបាល​ជំងឺដោយធានារ៉ាប់រងសុខភាពជាង ២,៥៥ លានដង ដោយការចំណាយសរុបជាង ១.៥០៧ ពាន់លានដុង (កើនឡើង ១១៥,២ ពាន់លានដុង ស្មើនឹង ៨,២៧%) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

dak-lak-bhyt-06082026-03.jpg
ផ្នែកសុខាភិបាល ដាក់ឡាក់ ផ្តោតលើការពង្រឹងសុខាភិបាល លើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។

ដើម្បីសម្រេចបានលទ្ធផលខាងលើ ក្នុងឆមាសទី ១ ខេត្តទាំងមូលបានរៀបចំចំនួន ៣៤៨ កិច្ចប្រជុំឃោសនាមានមនុស្ស​ចូលរួមជាង ១៩.២០០ នាក់។ ដោយឡែកខែចលនាអនុវត្តការធានារ៉ាប់រងសុខភាពប្រជាជនទាំងមូលឆ្នាំ ២០២៦ បានរៀបចំ​ចំនួន ១១៨ ពិធីបើកប្រតិបត្តិការចំនួន ១៨ ការពិគ្រោះយោបល់ជាក្រុមតូចៗ ចំនួន ១៨៦ និងសាខាទូរគមនាគមន៍សហគមន៍​ចំនួន ១៩ ឆ្លងតាមរយៈនោះចលនាបន្ថែមជាង ៨.១០០ នាក់ឱ្យចូលរួមក្នុងការធានារ៉ាប់រងសុខភាព។ គំរូដូចជាពង្រីកតួនាទី​របស់អ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ឬទិសស្លោក "ចូលទៅកាន់ច្រកនីមួយៗ គោះទ្វារផ្ទះនីមួយៗ" នៅតែបន្តមាន​ប្រសិទ្ធភាព។

លោកស្រី លេ ធីថាញ់ហាំង សហការីនៅការិយាល័យធានារ៉ាប់រងសង្គមសង្កាត់ ថាញ់ញ៉ឹត ឱ្យដឹងថា អស់រយៈពេល ២០ ឆ្នាំកន្លង លោកស្រីតែងតែឃោសនាអំពីការធានារ៉ាប់រងសុខភាពជាប្រចាំតាមរយៈការប្រជុំភូមិ ក្រុមលំនៅឋាន ប្រជុំសកម្មភាព​សមាគមនារី និងចុះទៅចលនាជួបគ្រួសារនីមួយៗ ដោយផ្ទាល់។ មានគ្រួសារជាច្រើនបន្ទាប់ពីបានឃើញផលប្រយោជន៍ ឬជួប​ប្រទះបញ្ហាសុខភាពបានម្ចាស់ការចូលរួមក្នុងការធានារ៉ាប់រងសុខភាពសម្រាប់ឱ្យសមាជិកទាំងអស់។ ក្នុងតួនាទីជាសហការី លោកស្រីតែងតែត្រៀមខ្លួនជាស្រេចជួយប្រជាជន ព្រមទាំងអត់ធ្មត់ពន្យល់ឱ្យប្រជាជនយល់កាន់តែច្បាស់អំពីផលប្រយោជន៍​របស់ការធានារ៉ាប់រងសុខភាព។

dak-lak-bhyt-06082026-02.jpg
ការចូលរួមធានារ៉ាប់រងសុខភាពបញ្ជាក់ពីតួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។

លោក ផាន ថាញ់វៀត អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ក្រុងអាណា ឱ្យដឹងថា បច្ចុប្បន្នអត្រាគ្របដណ្តប់ការធានារ៉ាប់រង​សុខភាប្រជាជនទាំងមូលរបស់ឃុំសម្រេចជាង ៩៥%។ មូលដ្ឋាននៅតែបន្តជំរុញការឃោសនាដើម្បីឱ្យប្រជាជនមានស្មារតីយល់​ដឹង​កាន់តែពេញលេញអំពីគោលនយោបាយធានារ៉ាប់រងសុខភាព។ បច្ចុប្បន្ន ស្ថានីយសុខាភិបាលឃុំជាមូលដ្ឋានបំពេញ​លក្ខខណ្ឌ​សម្រាប់ការពិនិត្យ ព្យាបាលជំងឺដោយមានវេជ្ជបណ្ឌិតចំនួន ៣ នាក់។ ក៏ប៉ុន្តែ គ្រឿងសម្ភារដូចជាម៉ាស៊ីនថតកាំរស្មីអ៊ិច ធ្វើតែស្ត​ជាដើមនៅតែខ្វះខាត។ មូលដ្ឋានសង្ឃឹមថាផ្នែកសុខាភិបាលបន្តវិនិយោគគ្រឿងឧបករណ៍ដើម្បីលើកកម្ពស់គុណភាព​ថែទាំ​សុខភាពប្រជាជន។

ស្របពេលជាមួយនឹងការពង្រីកវិសាលភាពគ្របដណ្តប់ ផ្នែកសុខាភិបាល ដាក់ឡាក់ ក៏ផ្តោតលើការលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺ ជំរុញបរិវត្តកម្មឌីជីថល បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនប្រើសេវាថែទាំសុខភាពបានយ៉ាងងាយស្រួល ទទួលផលប្រយោជន៍យ៉ាងពេញលេញ។

លោក ផាម មិញហ៊ឺវ នាយករងមន្ទីរសុខាភិបាលខេត្ត ដាក់ឡាក់ ថ្លែងថា បច្ចប្បន្នមូលដ្ឋានមានប្រជាជនជាង ៣ លាននាក់ ក្នុងនោះមានបងប្អូនជនជាតិជាច្រើន តំបន់ជ្រៅ តំបន់ឆ្ងាយ តែងតែបានបក្ស និងរដ្ឋផ្តល់អាទិភាពគោលនយោបាយឧបត្ថម្ភដើម្បី​ពង្រីកការគ្របដណ្តប់ធានារ៉ាប់រងសុខភាព។ លើសពីនេះ ផ្នែកសុខាភិបាលមូលដ្ឋានក៏បន្តលើកកម្ពស់គុណភាពសេវាកម្ម ដើម្បី​បង្កើតទំនុកចិត្តសម្រាប់ប្រជាជន ពង្រឹងប្រព័ន្ធចំនួន ១០២ ស្ថានីយសុខាភិបាលតាមគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ដោយ​មាន​មជ្ឈមណ្ឌលសុខាភិបាលប្រចាំតំបន់ជាង ២២ កន្លែង មន្ទីរពេទ្យពហុព្យាបាលជាង ១០ កន្លែង រួមជាមួយនឹងបណ្តាញ​មន្ទីរពេទ្យ​ឯកជនអភិវឌ្ឍ។

ផ្នែកកំពុងផ្តោតលើការពង្រឹងសុខាភិបាលថ្នាក់មូលដ្ឋាន លើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជន ព្រមទាំងអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ជូនប្រជាជនទាំងមូល។ ផ្នែកប្រឹងប្រែងរហូតដល់ចុងឆ្នាំ ២០២៦ មាន ១០០% ប្រជាជនទទួលបានការពិនិត្យសុខភាពតាមកាលកំណត់ ឆ្លងតាមរយៈនោះរកឃើញជំងឺទាន់ពេលវេលា រួមចំណែកកាត់បន្ថយ​ថ្លៃព្យាបាល និងជំរុញការអភិវឌ្ឍធានារ៉ាប់រងសុខភាពប្រជាជនទាំងមូល។

ការធានារ៉ាប់រងសុខភាពមិនត្រឹមតែជាគោលនយោបាយសុខុមាលភាពសង្គមប៉ុននោះទេ ថែមទាំងជាឧបករណ៍ជួយប្រជាជន​ទទួលបានសេវាថែទាំសុខភាពប្រកបដោយសមធម៌ កាត់បន្ថយបន្ទុកហិរញ្ញវត្ថុនៅពេលឈឺថ្កាត់ម្តងៗ។ នៅពេល​គោលនយោបាយបន្តរីកសាយភាយ រួមជាមួយនឹងការលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺ និងពង្រឹងប្រព័ន្ធថែទាំសុខភាព​នៅថ្នាក់មូលដ្ឋាន ទំនុកចិត្តរបស់ប្រជាជនលើការធានារ៉ាប់រងសុខភាពនឹងត្រូវបានពង្រឹងបន្ថែមទៀត រួមចំណែកធ្វើឲ្យក្លាយទៅជា​ភាពជាក់ស្តែងគោលដៅគ្របដណ្តប់ការធានារ៉ាប់រងសុខភាពប្រជាជនទាំងមូល៕

អត្ថបទនិងរូបថត៖ ង្វៀនយុង
ប្រែសម្រួល៖ ចន្ថា

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។