ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

01-193255-an-giang-bao-ton-tieng-noi-chu-viet-va-truyen-thong-van-hoa-qua-lop-day-chu-khmer.jpg
សមណសិស្សរៀនអក្សរ ខ្មែរ នៅវត្ត រាជកុសលបំពេញជ័យ ស្វាយ ឃុំ ហនដឹត។ រូបថត៖ វ៉ាន់ស៊ី – ទីភ្នាក់ងារព័ត៌មានវៀតណាម

ការថែរក្សាភាសានិយាយ អក្សរសរសេរនិងប្រពៃណីវប្បធម៌
វត្ត រាជកុសលបំពេញជ័យ ស្វាយ (ឃុំ ហនដឹត) គឺជាវត្តមួយក្នុងចំណោមវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ រក្សាថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃជាប្រចាំច្រើនបំផុតនៅខេត្ត អានយ៉ាង។ យោងតាមព្រះតេជគុណ យ៉ាញ់មិញ ព្រះពហុស្សូតវត្ត រាជកុសលបំពេញជ័យ ស្វាយ មានថេរដីកា ក្នុងឱកាសវិស្សមកាល ២០២៦ វត្តបើកថ្នាក់រៀនចំនួន ៨ ដោយមានសិស្សសាលានិងសមណសិស្សប្រហែល ២៥០ អង្គនិងរូបដែលមានព្រះជន្មនិងអាយុពី ៦ ដល់ ១៤ ឆ្នាំចូលរៀន។ ក្រៅពីការបង្រៀនអាន សរសេរភាសា ខ្មែរ ព្រះសង្ឃក៏ផ្គួបបញ្ចូលអប់រំសីលធម៌ បំណិនរស់នៅ ទំនៀមទម្លាប់និងតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ទៀតផង។

02-193309-an-giang-bao-ton-tieng-noi-chu-viet-va-truyen-thong-van-hoa-qua-lop-day-chu-khmer.jpg
សិស្សសាលានៅឃុំ ហនដឹត រៀនអក្សរ ខ្មែរ នៅវត្ត រាជកុសលបំពេញជ័យ ស្វាយ។ រូបថត៖ វ៉ាន់ស៊ី – ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្អូន យ៉ាញហ៊ុង (​អាយុ​ ១៣ ​ឆ្នាំ) ​បានមាន​​បី​រដូវវិស្សមកាល​រៀនអក្សរ ​ខ្មែរ ​នៅ​វត្ត​ រាជកុសលបំពេញជ័យ ស្វាយ ឱ្យដឹង​ថា បច្ចុប្បន្នប្អូន​អាច​អាន ​សរសេរឃ្លា​ពាក្យ​និយមប្រើ​ធម្មតាបាន​យ៉ាង​ស្ទាត់ហើយយល់​កាន់តែ​ច្បាស់​អំពី​ប្រពៃណី​ជនជាតិខ្លួន។ បើតាម ហ៊ុង ឆ្នាំ​នេះ​ប្អូន​ចូល​រៀន​ថ្នាក់​ទី​ ៦ នៅសាលាមធ្យមសិក្សាបឋមភូមិ សុកស្វយ - កន្លែង​មានបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ។ ការ​រៀន​ភាសា​ ខ្មែរ ​មិន​ត្រឹម​តែ​ជួយ​ប្អូន​កាន់តែ​ងាយស្រួលសន្ទនា​ប៉ុននោះ​ទេ ​ថែមទាំង​យល់បន្ថែម​អំពីការគួរសម ប្រពៃណី ​វប្បធម៌ទៀតផង។

យោងតាមព្រះឧបជ្ឈាយ៍ យ៉ាញ់ដុង ប្រធានសមាគមសាមគ្គីភាពព្រះសង្ឃស្នេហាជាតិខេត្ត អានយ៉ាង វិស្សមកាលឆ្នាំ ២០២៦ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅលើភូមិសាស្ត្រខេត្តបើកចំនួន ៤៦១ ថ្នាក់បង្រៀនអក្សរ ខ្មែរ ពីថ្នាក់ទី ១ ដល់ទី ៥ ទាក់ទាញសិស្សសាលានិងព្រះសង្ឃចូលរៀនជិត ១៣.០០០ អង្គនិងរូប។ ការបង្រៀនភាសាតែងតែភ្ជាប់ទៅនឹងការចែករំលែកបង្ហាត់បង្រៀនទំនៀមទម្លាប់ ពិធីការ សីលធម៌និងវប្បធម៌ប្រពៃណី រួមចំណែកដល់ការជួយក្មេងៗ ជំនាន់ក្រោយយល់អំពីឫសគល់ លើកកម្ពស់ស្មារតីថែរក្សាអត្តសញ្ញាណជនជាតិ ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

គោលនយោបាយជំនួយកម្លាំងរក្សាថ្នាក់រៀនទាំងឡាយជាប្រចាំ
យោងតាមនាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង យ៉ាញ់ភុក ក្រោយពីរួមបញ្ចូលអង្គភាពរដ្ឋបាល ខេត្ត មានប្រជាជនជិត ៥ លាននាក់ ក្នុងនោះបងប្អូនជនជាតិភាគតិចជាង ៤៧២.០០០ នាក់ ស្មើនឹងចំនួន ៩,៥៣% នៃចំនួនប្រជាជនទូទាំងខេត្ត ដោយឡែកបងប្អូនជនជាតិ ខ្មែរ មានជាង ៣៩៩.០០០ នាក់។

03-193325-an-giang-bao-ton-tieng-noi-chu-viet-va-truyen-thong-van-hoa-qua-lop-day-chu-khmer.jpg
បណ្តាថ្នាក់បង្រៀនអក្សរ ខ្មែរ ទទួលបន្ទុកបង្ហាត់បង្រឿនដោយព្រះសង្ឃនិងអាចារ្យ (អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ) ស្ទាត់ភាសា ខ្មែរ។ រូបថត៖ វ៉ាន់ស៊ី – ទីភ្នាក់ងារព័ត៌មានវៀតណាម

ជារៀងរាល់ឆ្នាំ ចូលដល់ឱកាសវិស្សមកាល វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅលើភូមិសាស្ត្រខេត្តសុទ្ធតែបើកថ្នាក់បង្រៀនភាសា ខ្មែរ ស្ទើរតែទាំងអស់ ទាក់ទាញសិស្សសាលានិងព្រះសង្ឃទាំងម៉ឺនអង្គនិងរូបចូលរៀន។ ថ្នាក់រៀនទាំងនេះជាទូទៅទទួលបន្ទុកបង្ហាត់បង្រៀនដោយព្រះសង្ឃនិងអាចារ្យ (អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ) ស្ទាត់ភាសា ខ្មែរ និងមានកម្រិតវិជ្ជា ចំណេះដឹងអំពីវប្បធម៌ ទំនៀមទម្លាប់ជនជាតិ ខ្មែរ។

“ការបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ក្នុងឱកាសវិស្សមកាលមិនត្រឹមតែរួមចំណែកថែរក្សាភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ក្នុងសហគមន៍ប៉ុននោះទេ ថែមទាំងអភិរក្ស លើកស្ទួយអត្តសញ្ញាណវប្បធម៌ ប្រពៃណីជនជាតិ កសាងសហគមន៍សាមគ្គីភាព អភិវឌ្ឍប្រកបដោយចីរភាពទៀតផង” លោក ភុក សង្កត់ធ្ងន់ដូច្នេះ។

នាយកមន្ទីរជនជាតិនិងសាសនាខេត្តក៏បានបញ្ជាក់ឱ្យដឹងថា យោងតាមសេចក្តីសម្រេចលេខ 13/2024/NQ-HĐND ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កៀនយ៉ាង (ពីមុន) ត្រូវបានក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង បន្តអនុវត្តក្រោយពីការរួមបញ្ចូលខេត្តទាំងពីរ អ្នកដែលបង្ហាត់បង្រៀនអក្សរ ខ្មែរ ដោយផ្ទាល់ត្រូវបានឧបត្ថម្ភចំនួន ៣០.០០០ ដុងក្នុងមួយម៉ោងសិក្សា ជាអតិបរមា ២៤ ម៉ោងសិក្សាក្នុងមួយសប្តាហ៍និងមិនលើសពី ១០ សប្តាហ៍ក្នុងមួយឆ្នាំ។ ខ្ទង់ប្រាក់ឧបត្ថម្ភទោះបីជាមិនច្រើនក៏ដោយក្តីប៉ុន្តែបង្ហាញពីការយកចិត្តទុកដាក់របស់ខេត្ត ស្របពេលនោះដែរជំនួយបន្ថែមកម្លាំងចលករដើម្បីថ្នាក់រៀនអក្សរ ខ្មែរ បន្តបានរក្សាជាប្រចាំ។

04-193340-an-giang-bao-ton-tieng-noi-chu-viet-va-truyen-thong-van-hoa-qua-lop-day-chu-khmer.jpg
ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្ត រាជកុសលបំពេញជ័យ ស្វាយ ឃុំ ហនដឹត។ រូបថត៖ វ៉ាន់ស៊ី – ទីភ្នាក់ងារព័ត៌មានវៀតណាម

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៦ នៅសម័យប្រជុំលើកទី ៣ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ បានចេញសេចក្តីសម្រេចចិត្តកំណត់គោលនយោបាយឧបត្ថម្ភអ្នកបង្រៀនភាសា អក្សរសរសេរជនជាតិភាគតិចនៅតាមគ្រឹះស្ថានសាសនានិងចំណុចបង្រៀនភាសានិយាយ អក្សរសរសេរដែលរៀបចំឡើងដោយសហគមន៍នៅលើភូមិសាស្ត្រខេត្ត។

“សេចក្តីសម្រេចចិត្តកំណត់កម្រិតឧបត្ថម្ភសមស្របជាងមុននឹងជួយកងជួរគ្រូបង្រៀន ព្រះសង្ឃបង្ហាត់បង្រៀនដោយផ្ទាល់ស្ងប់អារម្មណ៍ព្រះហឫទ័យក្នុងថ្នាក់បង្ហាត់បង្រៀន រក្សាជាចាំនិងលើកកម្ពស់គុណភាពថ្នាក់រៀនទាំងឡាយ ទាក់ទាញសិក្ខាកាមចូលរៀនកាន់តែច្រើនថែមទៀត រួមចំណែកថែរក្សាភាសានិយាយ អក្សរសរសេរ ក៏ដូចជាការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាក្រុមជនជាតិ” លោក យ៉ាញ់ភុក ឱ្យដឹងដូច្នេះ។

05-193355-an-giang-bao-ton-tieng-noi-chu-viet-va-truyen-thong-van-hoa-qua-lop-day-chu-khmer.jpg
សិស្សសាលាច្រើនកុះករចូលរៀនថ្នាក់រៀនអក្សរ ខ្មែរ នៅវត្តរាជកុសលបំពេញជ័យ ស្វាយ ឃុំ ហនដឹត។ រូបថត៖ វ៉ាន់ស៊ី – ទីភ្នាក់ងារព័ត៌មានវៀតណាម

ការបង្រៀនអក្សរនៅតាមវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ក្នុងខេត្តគឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង រួមចំណែកដល់ការអភិរក្សភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិភាគតិច ជួយអ្នកជំនាន់ក្រោយយល់កាន់តែច្បាស់អំពីប្រភពដើមនិងអត្តសញ្ញាណជនជាតិថែមទៀត ផ្តើមពីនោះរួមដៃគ្នាថែរក្សា លើកស្ទួយតម្លៃប្រពៃណី រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល កសាងនិងការពារស្រុកកំណើត ប្រទេសជាតិសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ៖ វ៉ាន់ស៊ី - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តតម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តតម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។