ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

01-ocop-29072026-01.jpg
បង កាញ់ ជីគ្វិន អនុប្រធានគណ:កម្មាធិការចំពោះកិច្ចយុវជន តរុណវ័យសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមថ្លែងមតិនៅក្នុងសម័យសន្ទនា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

នេះគឺជាព្រឹត្តិការណ៍ស្ថិតនៅក្នុងក្របខ័ណ្ឌទិវាជួបជុំ "យុវជនផ្តើមអាជីព ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រលង "គម្រោងផ្តើមអាជីពយុវជនជនបទឆ្នាំ ២០២៦" នៅតំបន់ភូមិភាគខាងជើង។

នៅក្នុងសម័យសន្ទនា បង កាញ់ ជីគ្វិន អនុប្រធានគណ:កម្មាធិការចំពោះកិច្ចយុវជន តរុណវ័យសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមឱ្យដឹងថា៖ កម្មវិធីគឺជាសកម្មភាពដ៏ចាំបាច់ក្នុងគោលបំណងធ្វើឱ្យគោលនយោបាយសំខាន់ៗ របស់បក្ស រដ្ឋស្តីពីការជំរុញការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ បរិវត្តកម្មឌីជីថលនិងអភិវឌ្ឍសេដ្ឋកិច្ចជនបទក្លាយទៅជាភាពជាក់សែ្ដង ក្នុងពេលជាមួយគ្នានោះដែរ បញ្ជាក់ពីតួនាទីរួមដំណើររបស់អង្គការសម្ព័ន្ធយុវជនក្នុងការឧបត្ថម្ភយុវជនផ្តើមអាជីព បង្កើតអាជីព។

យោងតាមលោក កាញ់ ជីគ្វិន បញ្ហាប្រឈមដ៏ធំបំផុតចោទឡើងសម្រាប់យុវជនផ្តើមអាជីពនាពេលបច្ចុប្បន្ននេះគឺ៖ ធ្វើម្តេចដើម្បីផលិតផលនៅតែរក្សាបាន “ដួងព្រលឹងធាតុខ្លឹមក្នុងស្រុក” របស់ភូមិនិគមឆ្ងាយដាច់ស្រយាលមួយហើយខណៈពេលនោះដែរអាចមានវត្តមាននៅលើតុអាហារអតិថិជនទូទាំងសកលលោក។ ចម្លើយតែមួយគត់គឺ “បរិវត្តកម្មឌីជីថល”។

បរិវត្តកម្មឌីជីថលក្នុង OCOP (កម្មពិធីឃុំមួយ ផលិតផលមួយ) មិនមែនគ្រាន់តែជាការដាក់ផលិតផលនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដូចជា Facebook Shopee ជាដើម ឬការបង្កើតវីដេអូលក់ទំនិញតែមួយមុខប៉ុននោះទេ។ នោះគឺជាការប្រើបច្ចេកវិទ្យាដើម្បីឌីជីថលភាវូបនីយកម្មពុទ្ធិក្នុងស្រុក ធ្វើឱ្យគុណភាពមានស្តង់ដា តម្លាភាពប្រភពដើម លើកកម្ពស់លទ្ធភាពគ្រប់គ្រងសម្រាប់អង្គសំខាន់ៗ សហករណ៍ ក្រុមគ្រួសារធ្វើអាជីវកម្ម ឆ្លៀតប្រើកម្លាំងរបស់ពាណិជ្ជកម្មអេឡិចត្រូនិចនិងការផ្សាយផ្ទាល់ការលក់ទំនិញ។

អនុប្រធានគណ:កម្មាធិការចំពោះកិច្ចយុវជន តរុណវ័យសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមស្នើថា៖ ដើម្បីបើកទូលាយទីផ្សារក្នុងដំណាក់កាលខាងមុខ បណ្តាអង្គសំខាន់ OCOP ជាយុវជន សហករណ៍យុវជន សហគ្រិនវ័យក្មេងនិងក្រុមសហការយុវជនយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រមុខព្រួញ ៣៖ “លក់រឿងរ៉ាវ មិនមែនលក់តែផលិតផល” ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែននិងភ្ជាប់ផ្គត់ផ្គង់តម្រូវការឆ្លាតវៃ៖ ប្រើប្រាស់ទិន្នន័យធំ (Big Data) ដើម្បីព្យាករណ៍និន្នាការប្រើប្រាស់។

“ដោយមានតួនាទីជាអង្គការតំណាងនិងរួមដំណើរ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិម តែងតែកំណត់ភារកិច្ចគន្លឹះគឺចូលរួមបង្កើតបរិស្ថានឧបត្ថម្ភយុវជនផ្តើមអាជីពផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិវត្តកម្មឌីជីថល” បង កាញ់ ជីគ្វិន សង្កត់ធ្ងន់ដូច្នេះ។

នៅក្នុងសម័យសន្ទនា វាគ្មិននិងសមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីផ្តោតលើការសន្ទនាអំពីដំណោះស្រាយជាច្រើនក្នុងគោលបំណងយុវជនជនបទ សហករណ៍និងអាជីវកម្មប្រើបណ្តាញចែកចាយឌីជីថល ស្នើវិធានការសាមញ្ញកម្ម បង្រួញខ្លីដំណើរការចុះបញ្ជីផលិតផល OCOP ជំរុញការភ្ជាប់ ប្រើប្រាស់ផលិតផល OCOP។ កិច្ចសន្ទនាក៏បានបញ្ជាក់ពីតួនាទីរបស់អង្គការសម្ព័ន្ធយុវជនក្នុងការអមដំណើរ ឧបត្ថម្ភយុវជនក្នុងការផ្តើមអាជីព កសាងអាជីពនិងចូលរួមអនុវត្តកម្មវិធី OCOP។ ឆ្លងតាមរយៈនោះ គំរូ របៀបធ្វើមានប្រសិទ្ធភាពល្អ គំនិតច្នៃប្រតិដ្ឋតជាច្រើនរបស់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ផ្តើមអាជីពនិងកសាងផលិតផល OCOP ត្រូវបានចែករំលែកនៅក្នុងព្រឹត្តិការណ៍។

02-ocop-29072026-02.jpg

វាយតម្លៃខ្ពស់បណ្តាគំរូផ្តើមអាជីព ទេសចរណ៍សហគមន៍កំពុងធ្វើ អ្នកជំនាញការ ផាម ហៃគ្វិញ វិទ្យាធិការនៃវិទ្យាស្ថានអភិវឌ្ឍទេសចរណ៍ អាស៊ី ថ្លែងថា យុវជនម្នាក់ៗ ត្រូវតែធ្វើឱ្យសុក្រឹតបណ្តាស្តង់ដារគុណភាព បង្កើតជារឿងរ៉ាវពិតប្រាកដសម្រាប់ផលិតផលនីមួយៗ ដោយឡែករបស់ខ្លួន ប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិក្រមអតិថិជនកាន់តែច្រើនថែមតៀត។

អ្នកស្រី ម៉ា ធីជូ ជា កល ម្នាក់ (អ្នកមានឥទ្ធិពល) នៅឃុំ មឿងខឿង ដោយមានបទពិសោធន៍ផ្តើមអាជីព ១៥ ឆ្នាំ ថ្លែងថាមុនពេលបង្កើតចេញផលិតផល យុវជនត្រូវឆ្លើយឱ្យបាន ពីរ សំណួរ៖ តើតម្លៃលក់រាយនិងតម្លៃចែកចាយជាប៉ុន្មានទៅដើម្បីផលិតផលអាចប្រកួតប្រជែងនៅលើទីផ្សារ។ ក្រៅពីនោះ ផលិតផលត្រូវតែឆ្លើយតមតាមលក្ខណៈវិនិច្ឆ័យអំពីសុវត្ថិភាពភោជនាហារ អនាម័យភោជនាហារ ការពិសោធនិងការប្រកាសត្រូវតាមបទប្បញ្ញត្តិ។ យោងតាមអ្នកស្រី ជូ ក្នុងអំឡុងពេលដំណើរធ្វើផលិតផលឱ្យសុក្រឹត យុវជនអាចទទួលបានការឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ សមាគមសម្ព័ន្ធយុវជន វៀតណាម និងក្លឹបផ្តើមអាជីពទាំងឡាង។

អនុលេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ឡាវកាយ ដុង ម៉ាញ់លិញ ឱ្យដឹងថា សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ គ្រប់លំដាប់ថ្នាក់មិនធ្វើជំនួសយុវជនទេ ប៉ុន្តែផ្តោតលើការតម្រង់ទិសដៅ ភ្ជាប់ប្រភពកម្លាំងនិងកសាងប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីព។ ចំណុចស្នូលឧបត្ថម្ភគឺស្តារប្រភពទុន បណ្តុះបណ្តាលទិសស្លោក “កាន់ដៃបង្គាប់ការ” និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព។

គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទទួលការប្រគល់ការងាររបស់ធនាគារគោលនយោបាយសង្គម លេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ឡាវកាយ កំពុងគ្រប់គ្រងប្រាក់កម្ចីដែលមិនទាន់បានសងប្រហែល ២.៧០០ ពាន់លានដុងដោយមានជាង ៣០.០០០ ក្រុមគ្រួសារខ្ចីប្រាក់ឆ្លងតាមរយៈជិត ១.០០០ ក្រុមប្រិតសំចៃនិងកម្ចីទុន។ នេះគឺជាប្រភពកម្លាំងសំខាន់ជួយយុវជនវិនិយោគលើការអភិវឌ្ឍផលិតកម្ម ចិញ្ចឹមសត្វ ដាំដុះដំណាំ និងធ្វើអាជីវកម្ម។

ស្របពេលនោះដែរ ជារៀងរាល់ឆ្នាំ លេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត រៀបចំកម្មវិធីហ្វឹកហ្វឺនតាមទិសដៅអនុវត្ត ឧបត្ថម្ភយុវជនក្នុងការបង្កើតសហគ្រាស សហករណ៍ ក្រុមផលិតកម្មនិងភ្ជាប់ជាមួយការលក់ផលិតផល លើកកម្ពស់លទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារពីមួយជំហានទៅមួយជំហាន។

03-ocop-29072026-03.jpg

ក្រៅពីនេះ ជារៀងរាល់ឆ្នាំ លេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្តរៀបចំកម្មវិធីបណ្តុះបណ្តាលហ្វឹកហ្វឺនជាច្រើនតាមទម្រង់ប្រយុទ្ធជាក់ស្ដែងស្របពេលនោះដែរណែនាំយុវជនយុវតីទាំងឡាយបង្កើតគំរូអភិវឌ្ឍសេដ្ឋកិច្ច ពីសហគ្រាស សហករណ៍រហូតដល់ក្រុមផលិតកម្មនិងនាំផលិតផលរបស់ខ្លួនសាយភាយនៅលើទីផ្សារកាន់តែច្រើនថែមទៀត។ នៅក្នុងកម្មវិធីនេះ អ្នកជំនាញការ អ្នកដំណាងសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃបរិវត្តកម្មឌីជីថលនិងភ្ជាប់ក្នុងការអនុវត្តផ្តើមអាជីព អភិវឌ្ឍទេសចរណ៍។ ស្របពេលនោះស្នើ អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ តាមខេត្តចាំបាច់សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដោះស្រាយការទើសទាក់អំពីដើមទុន ភ្ជាប់ជាមួយបណ្តាញលក់ចេញនិងការឧបត្ថម្ភទាំងឡាយដើម្បីយុវជនឡើងបណ្តាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ភ្ជាប់ការឧបត្ថម្ភផ្តល់ប្រឹក្សាច្បាប់ជូនបណ្តាម្ចាស់គំរូក្នុងការការពារពាណិជ្ជសញ្ញាផលិតផល ជំរុញយ៉ាងខ្លាំងក្លាការផ្សព្វផ្សាយទៅដល់ប្រជាជន ភ្ញៀវទេសចរនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សដែលធ្វើការងារក្នុងវិស័យទេសចរណ៍ជាដើម៕

អត្ថបទ៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។