បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

គំរូនេះរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពបរិវត្តកម្មឌីជីថលនៅក្នុងកងកម្លាំងកងទ័ពការពារព្រំដែន ស្រពពេលនោះដែរសាយភាយចលនា "ប្រជាសិក្សាឌីជីថល" ដល់បងប្អូនជនជាតិតំបន់ព្រំដែន បង្រួមគម្លាតឌីជីថលនិងលើកកម្ពស់បំណិនឌីជីថលជូនប្រជាជនពីមួយជំហានទៅមួយជំហាន។

ផ្តើមចេញពីតម្រូវការជាក់ស្តែង
បរិវត្តកម្មឌីជីថលប្រព្រឹត្តឡើងងខ្លាំងក្លានៅគ្រប់វិស័យទាំងអស់។ ក៏ប៉ុន្តែតំបន់ព្រំដែននៅតែជាកន្លែងជួបលំបាកលំបិនជាច្រើនអំពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានិងបំណិនប្រើប្រាស់ឧបករណ៍ឌីជីថល។ ប្រជាជនជាច្រើននៅអល់អែកនៅពេលចូលប្រើសេវាសាធារណៈអនឡាញ កំណត់អត្តសញ្ញាណតាមអេឡិចត្រូនិច ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ឬបំណិនធានាសុវត្ថិភាពតាមអ៊ីនធឺណិត។

01-tuyen-quang-5826.jpg
ក្រុមឃោសនាផ្សព្វផ្សាយនៃប៉ុស្តិ៍ការពារព្រំដែន ណឹមញឺ តែងតែចុះទៅភូមិនីមួយៗ ណែនាំប្រជាជនក្នុងការដំឡើងនិងប្រើប្រាស់កម្មវិធី VNeID ជាប្រចាំ បង្កើតគណនីប្រអប់សំបុត្រអេឡិចត្រូនិច ស្កេនកូដ QR ចូលប្រើសេវាសាធារណៈអនឡាញនិងវេទិកាឌីជីថលដ៏ចាំបាច់។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

ផ្តើមចេញពីភាពជាក់សែ្ដងនោះ លោកអនុសេនីយ៍ឯក ក្វាង អាញ់គ្វន់ ជំនួយការទទួលបន្ទុកកិច្ចការមហាជន ការិយាល័យនយោបាយ (គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន) បានកសាងគំរូ "យុទ្ធជនសក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល" ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពឌីជីថលជូនកម្មាភិបាល យុទ្ធជន ស្របពេលនោះដែរនាំបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែខិតជិតប្រជាជននៅតំបន់ព្រំដែនថែមទៀត។

យោងតាមអនុសេនីយ៍ឯក ក្វាង អាញ់គ្វន់ គំរូត្រូវបានអនុវត្តពីចុងឆ្នាំ ២០២៥ ហើយរហូតមកដល់ឥឡូវនេះបានចម្លងទូលំទូលាយនៅសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ចំនួន ១៩ ក្នុងកងទ័ពការពារព្រំដែនខេត្ត។ សាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ នីមួយៗ បង្កើតក្រុមជំនួយឌីជីថលរួមមានពី ៣ ដល់ ៥ សមាជិកដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានដើម្បីណែនាំកម្មាភិបាល យុទ្ធជននិងប្រជាជនក្នុងការប្រើប្រាស់បណ្តាវេទិកាឌីជីថល។ អង្គភាពនានាក្នុងពេលដំណាលគ្នាកសាងមូលដ្ឋានទិន្នន័យសមាជិកសម្ព័ន្ធយុវជន បង្កើត "សាខាសម្ព័ន្ធយុវជនឌីជីថល" "ឯកសារឌីជីថល" "បណ្ណាល័យឌីជីថល" ប្រើកូដ QR ក្នុងការឃោសនាច្បាប់និងជម្រុញយ៉ាងខ្លាំងក្លាការប្រើប្រាស់បណ្តាវេទិកាបណ្តាញសង្គមផ្លូវការបម្រើភារកិច្ចគ្រប់គ្រង ឃោសនា។ ការធ្វើឌីជីថលភាវូបនីយកម្មទិន្នន័យផ្ទៃក្នុងបានបង្កើតមូលដ្ឋានគ្រឹះដើម្បីបណ្តាអង្គភាពផ្លាស់ប្តូរថ្មីវិធីសាស្រ្តឃោសនា។ ជំនួសឱ្យបណ្តាទម្រង់ប្រពៃណី វីដេអូ ព័ត៌មានក្រាហ្វិកនិងផលិតផលប្រើបញ្ញាសិប្បនិម្មិត (AI) ជាច្រើនត្រូវបានកសាងដោយមានខ្លឹមសារសង្ខេបខ្លី ផ្ទាល់ភែ្នក សមស្របទៅនឹងទម្លាប់ចូលប្រើព័ត៌មានរបស់ប្រជាជន។

រហូតមកដល់ពេលនេះ សាខាសម្ព័ន្ធយុវជននីមួយៗ បានបង្កើតចំនួន ៣ វីដេអូនិងចំនួន ១០ ផលិតផលរូបភាពប្រើ AI បម្រើការឃោសនាច្បាប់។ ផលិតផលទាំងឡាយត្រូវបានបង្ហោះលើវេទិកាឌីជីថលរបស់អង្គភាព ទាក់ទាញប្រហែល ១០.០០០ លើកអ្នកចូលចិត្តនិងជាង ១ លានលើកនាក់ធ្វើអន្តរកម្ម រួមចំណែកសាយភាយគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់បងប្អូនជនជាតិតំបន់ព្រំដែនដោយវិធីសាស្រ្តទំនើប ងាយស្រួលចូលប្រើ។

ការនាំយកបច្ចេកវិទ្យាឌីជីថលទៅកាន់ភូមិនិគមនីមួយៗ
ណាហ៊ី គឺជាឃុំព្រំដែនរបស់ខេត្ត ដៀនបៀន ដោយមានចំនួន ១.៣៩៥ ក្រុមគ្រួសារ មនុស្សចំនួន ៧.៦៩៧ នាក់ ស្ថិតក្នុងចំណោម ៨ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិ ម៉ុង មានជិត ៨៩% នៃចំនួនប្រជាជន។ ដើម្បីនាំយកបច្ចេកវិទ្យាឌីជីថលមកកាន់តែជិតប្រជាជនថែមទៀត ប៉ុស្តិ៍ការពារព្រំដែន ណឹមញឺ បានបង្កើតក្រុមមេឌៀឌីជីថលរួមមានកម្មាភិបាល យុទ្ធជនចំនួន ៥ នាក់តែងតែចុះទៅភូមិនីមួយៗ ណែនាំប្រជាជនដំឡើងនិងប្រើប្រាស់កម្មវិធី VNeID បង្កើតគណនីប្រអប់សំបុត្រអេឡិចត្រូនិច ស្កេនកូដ QR ចូលប្រើសេវាសាធារណៈតាមអនឡាញនិងវេទិកាឌីជីថលដ៏ចាំបាច់ជាប្រចាំ។ ខ្លឹមសារឃោសានាត្រូវបានបង្ហាញដោយប្រើរូបភាព និមិត្តសញ្ញា វីដេអូខ្លីៗ ជួយឱ្យប្រជាជនងាយស្រួលយល់ ងាយចងចាំនិងងាយអនុវត្ត។ អង្គភាពបានដាក់ពង្រាយប្រព័ន្ធកូដ QR ទទួលព័ត៌មាននៅតាមចំណុចសាធារណៈ។ ឆ្លងតាមរយៈវិធីសាស្ត្រនេះ កងកម្លាំងការពារព្រំដែនបានទទួល ពិនិត្យបញ្ជាក់ចំនួន ៣៥ ប្រភពព័ត៌មានដែលផ្តល់ដោយប្រជាជន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្តាប់ស្ថានភាពភូមិសាស្ត្រ លើកស្ទួយតួនាទីរបស់សាធរណៈជនក្នុងការការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែន។

យោងតាមវរសេនីយ៍ត្រី ដូ ស៊ន់ដៀម ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែន ណឹមញឺ ជំនួសឱ្យការគ្រាន់តែឃោសនាតាមរយៈបណ្តាកិច្ចប្រជុំភូមិដូចពីមុននេះ អង្គភាពនេះបានគួបផ្សំព័ត៌មានក្រាហ្វិក វីដេអូប្រើ AI និងកូដ QR ដើម្បីផ្សព្វផ្សាយព័ត៌មាន។ ព័ត៌មានក្រាហ្វិកទាំងឡាយត្រូវបានរចនាឡើងសង្ខេបខ្លី ផ្ទាល់ភែ្នក វីដេអូត្រូវបានផលិតយ៉ាងមធ្យ័តអំពីខ្លឹមសារ រូបភាព ធានាសម្លៀកបំពាក់ ឥរិយាបទ អាកប្បកិរិយារបស់តួអង្គ AI ត្រូវតាមបទបញ្ជាយោធាប្រជាជន វៀតណាម។ ជាពិសេស ផលិតផលជាច្រើនក៏បានបញ្ចូលភាសា ម៉ុង ដើម្បីបងប្អូនជនជាតិងាយយល់។ ក្រោយពីពេលផលិតហើយ វីដេអូ ព័ត៌មានក្រាហ្វិកទាំងឡាយត្រូវបានបង្ហោះនៅលើទំព័រអ្នកគាំទ្ររបស់ប៉ុស្តិ៍ការពារព្រំដែន ណឹមញឺ ទំព័រអ្នកគាំទ្ររបស់ឃុំ ណាហ៊ី និងបោះពុម្ពជាខិត្តប័ណ្ណចែកចាយដល់ភូមិនីមួយៗ។ វិធីធ្វើនេះបានរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលរបស់ប្រជាជន ស្របពេលនោះដែរបង្កើនប្រសិទ្ធភាពឃោសនាក្នុងល័ក្ខខ័ណ្ឌភូមិសាស្ត្រធំ ប្រជាជនរស់នៅរាយប៉ាយ។

លោក វ៉ាង អាវ៉ាង់ លេខាសាខាបក្ខភាគភូមិ ណឹមជួ (ឃុំ ណាហ៊ី) ឱ្យដឹងថា អាស្រ័យដោយបានកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន ណឹមញឺ ណែនាំដោយផ្ទាល់ ប្រជាជនក្នុងភូមិបានចេះប្រើប្រាស់ VNeID ស្កេនកូដ QR ចូលប្រើសេវាសាធារណៈតាមអនឡាញ កាត់បន្ថយពេលវេលាធ្វើដំណើរទៅមកនិងធ្វើឱ្យវាកាន់តែងាយស្រួលថែមទៀតនៅពេលធ្វើបែបបទរដ្ឋបាល។

ចំពោះប្រជាជនជាច្រើនតំបន់ភ្នំ ស្មាតហ្វូនពីមុននេះជាទូទៅប្រើដើម្បីស្តាប់ហៅទូរស័ព្ទឬទំនាក់ទំនងជាមួយសាច់ញាតិប៉ុននោះ។ ក្រោយពីពេលត្រូវបានបណ្តាយុទ្ធជនកងទ័ពការពារព្រំដែនណែនាំដំឡើង VNeID និងប្រើប្រាស់បណ្តាកម្មវិធីឌីជីថល មនុស្សជាច្រើនបានចេះប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបណ្តាមធ្យោបាយជំនួយបម្រើជីវភាពប្រចាំថ្ងៃ។ អ្នកស្រី ហាំង ធីសូ (នៅភូមិ ណឹមញឺ ២) ចែករំលែកថា៖ “កាលពីមុននេះ ខ្ញុំគ្រាន់តែប្រើទូរស័ព្ទដើម្បីហៅទូរស័ព្ទទៅសាច់ញាតិប៉ុននោះ។ ឥឡូវនេះ ខ្ញុំបានដឹងពីរបៀបប្រើ VNeID ស្កេនកូដ QR និងឆែកមើលព័ត៌មានចាំបាច់ជាច្រើន។ ខ្ញុំនឹងណែនាំសាច់ញាតិឱ្យរៀនជាមួយនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយសុវត្ថិភាព មានប្រសិទ្ធភាព”។

យោងតាមអនុលេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ដៀនបៀន ឡ ស៊ន់ហាញ់ គំរូ "យុទ្ធជនសក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល" បាននាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែត។ ១០០% សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនារីក្នុងកងកម្លាំងកងទ័ពការពារព្រំដែនបានលើកកម្ពស់លទ្ធភាពឌីជីថល ទិន្នន័យត្រូវបានធ្វើបមាណីយកម្ម រយៈពេលចាត់ការសំណុំឯកសារការងារកិច្ចការសម្ព័ន្ធយុវជនថយចុះ ៣០ - ៥០% ប្រជាជនរាប់ពាន់លើកនាក់តំបន់ព្រំដែនត្រូវបានឧបត្ថម្ភក្នុងការទទួលបានសេវាកម្មឌីជីថល។ គំរូថែមទាំងរួមចំណែកដល់ការពង្រឹងការឃោសនា ការការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្សនៅបណ្តាញអ៊ីនធឺណិតនិងលើកស្ទួយតួនាទីរបស់យុវជនក្នុងការអនុវត្តសេចក្តីសម្រេច 57-NQ/TW បន្ថែមទៀត។

02-tuyen-quang1-5826.jpg
ប៉ុស្តិ៍ការពារព្រំដែន ណឹមញឺ បង្កើតវីដេអូដែលដំណើរការដោយបញ្ញាសិប្បនិម្មិត AI ដើម្បីឃោសនាបរិវត្តកម្មឌីជីថលទៅកាន់ប្រជាជន។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

ផ្តើមពីបណ្តាទង្វើច្បាស់លាស់ ជាក់ស្តែង គំរូបាននាំបរិវត្តកម្មឌីជីថលឱ្យកាន់តែខិតជិតដល់បងប្អូនជនជាតិតំបន់ព្រំដែន រួមចំណែកលើកកម្ពស់បំណិនឌីជីថល កែលម្អជីវភាពរស់នៅនិងបង្កើតមូលដ្ឋានគ្រឹះបន្ថែមដើម្បីកសាងតំបន់ព្រំដែនរឹងមាំ សុវត្ថិភាពនៅក្នុងយុគសម័យឌីជីថល៕

អត្ថបទ៖ ផានគ្វិន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ការចិញ្ចឹមត្រីឆ្មាឆានែលក្នុងទ្រុងបែនៅបឹងស្តុកទឹកវារីអគ្គិសនី

ការចិញ្ចឹមត្រីឆ្មាឆានែលក្នុងទ្រុងបែនៅបឹងស្តុកទឹកវារីអគ្គិសនី

ឆ្លៀតប្រើប្រាស់ផ្ទៃទឹកបឹងស្តុកទឹកវារីអគ្គិសនី ហ្វាប៊ិញ ឃុំ ធុងណាយ (ខេត្ត ភូ ថ) បានជ្រើសរើសគំរូចិញ្ចឹមត្រីឆ្មាឆានែល (Ictalurus punctatus) ក្នុងទ្រុងបែ បង្កើនប្រាក់ចំណូលជូនប្រជាជនជាច្រើនក្រុមគ្រួសារ។

"ដើមឈើធំៗ" នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

"ដើមឈើធំៗ" នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពនៅខេត្ត ដាក់ឡាក់ ត្រូវបានប្រៀបប្រដូចទៅនឹង “ដើមឈើធំៗ” នៃព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

បណ្តុះបណ្តាលវិជ្ជាជីវៈ បើកឱកាសការងារធ្វើជូនយុវជនជាបងប្អូនជនជាតិ ស្ទៀង និងជនជាតិ ខ្មែរ

បណ្តុះបណ្តាលវិជ្ជាជីវៈ បើកឱកាសការងារធ្វើជូនយុវជនជាបងប្អូនជនជាតិ ស្ទៀង និងជនជាតិ ខ្មែរ

ចាប់ពីថ្នាក់រៀនវិជ្ជាជីវៈប្រមូលផលជ័រកៅស៊ូរហូតដល់បណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្ម ទីក្រុង ដុងណាយ កំពុងពង្រីកឱកាសរៀនវិជ្ជាជីវៈ និងស្វែងរកការងារធ្វើជូនពលករតំបន់បងប្អូនជនជាតិពីមួយជំហានទៅមួយជំហាន។

កសាងអនុសងា្កត់ឌីជីថលតាំងពីកិច្ចការតូចៗ មានប្រយោជន៍ជាក់ស្តែង

កសាងអនុសងា្កត់ឌីជីថលតាំងពីកិច្ចការតូចៗ មានប្រយោជន៍ជាក់ស្តែង

ចាប់ពីការប្រើក្រុម Zalo ដើម្បីភ្ជាប់រវាងអាជ្ញាធរនឹងប្រជាជន ណែនាំអំពីការដំឡើងកម្មវិធី VNeID ទូទាត់មិនប្រើសាច់ប្រាក់សុទ្ធរហូតដល់ការកសាង “ស្ថានីយពលរដ្ឋ​ឌីជីថល” នៅតាមតំបន់ប្រជុំជន សង្កាត់ជាច្រើននៅទីក្រុង ហូ ជីមិញ កំពុងអនុវត្តបរិវត្តកម្មឌីជីថលតាមទិសដៅជាក់ស្តែង ជិតស្និទ្ធ។

បង្កើតប្រព័ន្ធអេកូឡូស៊ីការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់តំបន់បងប្អូនជនជាតិ

បង្កើតប្រព័ន្ធអេកូឡូស៊ីការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់តំបន់បងប្អូនជនជាតិ

ក្រសួងជនជាតិនិងសាសនាកំពុងធ្វើឱ្យសុក្រឹតគម្រោង "បង្កើតការងារធ្វើ អភិវឌ្ឍសេវាកម្ម ភ្ជាប់កម្លាំង​ពលកម្មប្រកបដោយស្ថិរភាពក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២៦ - ២០៣៥"។

ពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិដោយមានបណ្តាសកម្មភាពជាក់ស្តែង

ពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិដោយមានបណ្តាសកម្មភាពជាក់ស្តែង

លើកកម្ពស់ស្មារតីសាមគ្គីភាព គិតគូរដល់អ្នកខ្សត់ខ្សោយ ថែរក្សាវប្បធម៌ និងលើកកម្ពស់ការទទួលខុសត្រូវគឺជាខ្លឹមសារពុទ្ធសាសនាផ្ដោតជាសំខាន់។ ឆ្លងតាមរយៈសកម្មភាពជាក់ស្តែង សមាគមពុទ្ធសាសនា វៀតណាម បន្តចលនាសមណជនជី ពុទ្ធបរិស័ទរស់នៅល្អ បវរសាសនា រួមដំណើរជាមួយប្រជាជាតិ។

ជំរុញការផ្សព្វផ្សាយស្តីអំពីការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ

ជំរុញការផ្សព្វផ្សាយស្តីអំពីការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ

ក្រសួងកសិកម្ម និងបរិស្ថានទើបតែចេញសេចក្តីសម្រេចចិត្តលេខ 3282/QĐ-BNNMT ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ ស្តីអំពីផែនការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥ ដំណាក់កាលទី ១៖ ២០២៦ - ២០៣០។

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

ព្រឹកថ្ងៃទី ២៨ ខែ តុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធឺ រៀបចំកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិ វៀតណាម លើកទី ១១ អាណត្តិកាល ២០២៦ - ២០៣១។

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ខេត្ត តីនិញ មាន ១៧ ជនជាតិ ដោយមានប្រជាជនចំនួន ៣៥.៥៨៩ នាក់ (ស្មើនឹង ១,១២% ចំនួនប្រជាជន)។ អាស្រ័យដោយមានកម្មវិធីគោលដៅជាតិ ជីវភាពតំបន់បងប្អូនជនជាតិនៅទីនេះកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។