ពិធីសែនទទឹករបស់បងប្អូនជនជាតិ សេដាំង |
ប្រសិនបើរស់នៅតំបន់ខ្ពង់រាប តំបន់ភ្នំ ពួកគាត់ជ្រើសយកប្រភពទឹកដែលហូរចេញពីប្រឡោះភ្នំ ហើយតម្លើងទនាំទឹកដែលបានធ្វើដោយបំពង់ឫស្សីទុកសម្រាប់ ប្រើប្រាស់។ នៅពេលរកបានប្រភពទឹកហើយ ការងារដំបូងដែលចាំបាច់ត្រូវ តែធ្វើនោះគឺប្រារព្ធពិធីសែនកំពង់ទឹកដោយមានគ្រឿងតង្វាយដូចជា៖ ជ្រូកខ្មៅមួយក្បាល មាន់ខ្មៅមួយក្បាលនិងស្រាមួយឪទិន។
ប្រភពទឹកដ៏មានតម្លៃសម្រាប់ការប្រជុំជីវភាពប្រចាំថ្ងៃ |
បន្ទាប់ពីកំពង់ទឹកត្រូវ បានរៀបចំស្អាតបាត ទនាំទឹកត្រូវបានប្តូរថ្មី ជ្រូក មាន់បានចម្អិនរួចរាល់ ចាស់ភូមិនឹងដាក់ឪទិនស្រា ខាងក្រោមទនាំទឹក យកថ្លើមជ្រូកនិងថ្លើមមាន់នៅស្រស់មួយចំណែកដាក់ទៅក្នុងត្រចៀកឪទិនស្រា ហើយបន់ស្រន់។ បញ្ចប់ពិធីកិច្ចអ្នកទាំងឡាយនាំគ្នាផឹកស្រា ហើយសំណេះសំណាលរហូតដល់ពេលឪទិនស្រាខ្សោះរសជាតិបន្តិចម្តងៗ...។
![]() |
ឃ្លោកទឹកស្អាតត្រជាក់ទាំងឡាយនៅទីដើមប្រភពទឹក |
ជាមួយនឹងអត្ថន័យសម្តែងក្តីអំណរគុណចំពោះអារក្ស ទឹកដែលបាននាំមកនូវសំណាងល្អក្នុងឆ្នាំចាស់និងបួងសួងសុំភ្លៀងខ្យល់អំណោយផល រដូវកាលលូតលាស់ល្អក្នុងឆ្នាំថ្មី ពិធីសែនកំពង់ទឹកគឺជាពិធីបុណ្យមួយក្នុង ចំណោមពិធីបុណ្យសំខាន់ៗ របស់បងប្អូនបណ្តាជនជាតិនៅ តីង្វៀន៕