![]() |
ពិនិត្យសូរសំឡេងនៃបំពង់គែននីមួយៗ |
ចំពោះជនជាតិ ម៉ុង ឃែនមានអត្ថន័យដ៏ជ្រាលជ្រៅដែល ជាមធ្យោបាយធ្វើទំនាក់ទំនងរវាងមនុស្សជាមួយនឹងពពួកអរូបទាំងឡាយផង ហើយជាដួងព្រលឹងអត្តសញ្ញាណនៃសហគមន៍ជនជាតិទាំងមូលផង។
![]() |
សិប្បករ លីអាលេញ ណែនាំពីរបៀបធ្វើគែនប្រពៃណីឲ្យយុវវ័យជំនាន់ក្រោយ |
ប្រការដែលធ្វើឱ្យសិប្បករ លីអាលេញ ព្រួយបារម្ភនាពេលបច្ចុប្បន្ននេះគឺ គែន កំពុងបាត់ស្រមោលក្នុងជីវភាពរស់នៅ ការប្រជុំជីវភាពរបស់ជនជាតិ ម៉ុង ជាបណ្តើរៗ។
![]() |
សិប្បករ លីអាលេញ បង្ហាត់បង្រៀនរបាំគែនដល់កូនចៅនិងអ្នកភូមិ |
ដោយមានការយល់ដឹងពីបញ្ហានេះ ជាច្រើនឆ្នាំ កន្លងទៅ សិប្បករ លីអាលេញ បានផ្ដោតការយកចិត្តទុកដាក់ទៅលើការច្នៃបង្កើតគែន ម៉ុង យ៉ាងផ្ចិតផ្ចង់ បង្ហាត់បង្រៀនពីរបៀបធ្វើគែននិងប្រើគែនអោយកូនចៅនិងអ្នកភូមិ។ គាត់ត្រូវបានរដ្ឋផ្ដល់កិត្តិនាម "សិប្បករឆ្នើម" ក្នុងវិស័យ បេតិកភណ្ឌវប្បធម៌អរូបី៕