ដាក្នាង គឺជាឃុំតំបន់ភ្នំនៃស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) មានចំនួនប្រជា ជនប្រមាណជា ៩.០០០ នាក់ ភាគច្រើនជាបងប្អូនជនជាតិភាគតិច ជីវ ភាពរស់នៅនៅមានការលំបាកលំបិនច្រើន។
ដាក្នាង គឺជាឃុំដំបូងបង្អស់នៃស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) ត្រូវបានទទួលស្គាល់ជាឃុំរួចផុតពីភាពក្រីក្រ។ ក្នុងរូបថត៖ ជ្រុងមួយនៃទីកណ្ដាលឃុំ ដាក្នាង
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អាជ្ញាធរឃុំបានចលនាបងប្អូនជនជាតិផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ផ្តោតជាសំខាន់ទៅ លើមុខដំណាំចម្បងៗ មួយចំនួនដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដូចជាកាហ្វេ ចេក មន បន្លែបង្ការ...។
យោងតាមលោក ហ្វាងដុងធឺ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ដា ក្នាង សព្វថ្ងៃ ទូទាំងឃុំមានចម្ការដំណាំកាហ្វេ ទំហំ ៣.០០០ ហិកតា ចេក ឡាបា ជាង ១០០ ហិកតា ដំណាំបន្លែចំនួន ១០០ ហិកតា…។
ដោយមានភាពក្លាហានហ៊ានផ្លាស់ប្ដូរផ្ទៃដីដែលដាំដំណាំមិនសូវមានប្រសិទ្ធភាពងាកមកដាំកាហ្វេ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅឃុំ ដាក្នាង ស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) បានរួចផុតពីភាពក្រីក្រនិងឈានឡើងក្លាយជាអ្នកមាន
អាស្រ័យហេតុដូច្នេះហើយ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនក្នុងឃុំមានប្រាក់ចំណូលស្ថិរភាព រួចផុតពីភាពក្រីក្រហើយ។
តួយ៉ាងដូចជាក្រុមគ្រួសាររបស់លោក ប៊ូយមិញទួ នៅភូមិ ដាមូរ៍ ដាំដំណាំ ចេកលើផ្ទៃដីជិត ៤ ហិកតាផ្ដល់ប្រាក់ចំណូលជាង ៦០០ លានដុងក្នុងមួយឆ្នាំ ក្រុមគ្រួសារបង កនសឺហៀន នៅភូមិ ដាក្នាង បានផ្លាស់ប្ដូរពីការដាំដំណាំស្រូវងាកមកដាំដំណាំកាហ្វេ មន មានប្រាក់ចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ…។
កែច្នៃបឋមផ្លែចេក ឡាបា នៅសិប្បកម្មរបស់លោក ង្វៀនហ៊ុយភឿង នៅឃុំ ដាក្នាង ស្រុក ដាមរ៉ុង (ខេត្ត ឡឹមដុង) មុនពេលវេចខ្ចប់សម្រាប់នាំចេញ
ក្នុងរយៈកាលជាងមួយទស្សវត្សមុននេះ ឃុំ ដាក្នាង នៅមានគ្រួសារក្រីក្រច្រើន មកទល់ពេលនេះ ប្រាក់ចំណូលក្នុងមនុស្សម្នាក់ជាមធ្យមរបស់ប្រជា ជនក្នុងឃុំសម្រេចបានជាង ៣៩ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រ ថយចុះនៅក្រោម ៦%៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត - ង្វៀនយុង