ការផ្តល់គោពូជជូនគ្រួសារនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកទី២ ថ្ងៃទី៨ ខែវិច្ឆិកា នៅឃុំ ឡុងធន់ ខេត្ត តៃនិញ អនុវត្តតាមបទអនុញ្ញាតនៃក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ និងអាជ្ញាធរស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ព្រះរាជាណាចក្រ កម្ពុជា រៀបចំកម្មវិធីផ្តល់គោពូជដល់គ្រួសារក្រីក្រនៅសងខាងព្រំដែនវៀតណាម-កម្ពុជា។

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានការពារព្រំដែន រួមជាមួយថ្នាក់ដឹកនាំខេត្ត តៃនិញ ថ្នាក់ដឹកនាំស្រុក ស្វាយទាប ខេត្ត ស្វាយរៀង (កម្ពុជា) បានប្រគល់គោពូជចំនួន ២០ ក្បាល (មានតម្លៃ ២០ លានដុងក្នុងមួយក្បាល) ដល់គ្រួសារចំនួន ២០ ស្ថិតក្នុងស្ថានភាពលំបាកនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ (គ្រួសារវៀតណាមចំនួន ១០ គ្រួនិងគ្រួសារកម្ពុជាចំនួន ១០ គ្រួ) នៅក្នុងឃុំចំនួន ២ គឺឃុំ ឡុងធន់ (ខេត្ត តៃនិញ) និងឃុំ មនោរម្យ (ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង) គោលបំណងជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវិតរស់នៅ រឹតបណ្តឹងចំណងសាមគ្គីភាព និងមិត្តភាព។

1.jpg
ឧត្តមសេនីយ៍ត្រី វ៉ូ ក្វឹកអ៊ឹន អនុប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែន និងលោក ង្វៀន ហុងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ បានចែករំលែកសេចក្តីរីករាយជាមួយប្រជាជនបានទទួលគោ ពូជ

អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធី ឧត្តមសេនីយ៍ត្រី វ៉ូ ក្វឹកអ៊ឹន អនុប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែន បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងការពារជាតិវៀតណាម បានសម្របសម្រួលជាប្រចាំជាមួយក្រសួងការពារជាតិនៃប្រទេសមានព្រំដែនរួមគ្នា ដើម្បីរៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាពការពារព្រំដែន ដោយហេតុនេះបន្តបញ្ជាក់ពីសាមគ្គីភាពរវាងកងទ័ព អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃភាគីទាំងពីរ រួមចំណែកដល់ការកសាងព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ចំពោះព្រំដែនវៀតណាម-កម្ពុជា កម្មវិធីនេះនឹងត្រូវធ្វើឡើងជាលើកដំបូងនៅឆ្នាំ២០២២ នៅខេត្ត ប៊ិញភឿក។ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកទី២ នឹងប្រព្រឹត្តទៅនៅខេត្ត តៃនិញ និងខេត្ត ស្វាយរៀង រៀបចំរួមគ្នាដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

2.jpg
ឧត្តមសេនីយ៍ត្រី វ៉ូ ក្វឹកអ៊ឹន អនុប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែន និងលោក ង្វៀន ហុងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ អញ្ជើញប្រគល់គោពូជដល់គ្រួសារក្រីក្រនៅសងខាងព្រំដែនវៀតណាម-កម្ពុជា

រួមជាមួយនឹងសកម្មភាពផ្លាស់ប្តូរទាំងឡាយ បញ្ជាការដ្ឋានកងការពារព្រំដែនបានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីឧបត្ថម្ភដល់ប្រជាជននៅសងខាងព្រំដែនដូចជា៖ “និទាឃរដូវព្រំដែនធ្វើឱ្យចិត្តអ្នកភូមិកក់ក្តៅ” “ជួយកុមារទៅសាលារៀន” “កូនធម៌របស់ប៉ុស្តិ៍កងការពារព្រំដែន”... ជាពិសេស កម្មវិធី ”ជួយកុមារទៅសាលារៀន” ត្រូវបានអនុវត្តតាំងពីឆ្នាំ ២០១៦ ហើយបានឧបត្ថម្ភដល់សិស្សចំនួន ៨៧២ នាក់ ស្ថិតក្នុងស្ថានភាពលំបាកនៅតំបន់ព្រំដែនកម្ពុជា ដោយមានកម្រិតឧបត្ថម្ភប្រចាំខែចំនួន ៥០០,០០០ ដុង/សិស្ស បន្ថែមពីលើសិស្សវៀតណាមរាប់រយនាក់ត្រូវបានឧបត្ថម្ភជាប្រចាំ។ ទាំងនេះគឺជាសកម្មភាពមានសារៈសំខាន់មនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងរដ្ឋ កងទ័ព រដ្ឋាភិបាល និងប្រជាជននៅសងខាងព្រំដែនវៀតណាម-កម្ពុជា។

3.jpg
ប្រជាជនដឹក​គោពូជទៅ​ផ្ទះ
4.jpg
ប្រជាជននៅឃុំព្រំដែន ឡុងធន់ ខេត្ត តៃនិញ រំភើបរីករាយក្នុងការយកគោពូជទៅផ្ទះ
5.jpg
គណៈកម្មការរៀបចំកម្មវិធីបានប្រើប្រាស់ឡានដឹកទំនិញកសិដ្ឋានដើម្បីដឹកជញ្ជូនគោពូជទៅឱ្យគ្រួសារនានា
6.jpg
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ថ្នាក់ដឹកនាំខេត្ត តៃនិញ និងតំណាងរដ្ឋាភិបាលស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា បានប្រគល់គោពូជដល់គ្រួសារមានជីវភាពខ្វះខាតនៅសងខាងព្រំដែន

នៅក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនឆ្នាំនេះ ក្រសួងការពារជាតិក៏នឹងប្រគល់អគារអឌ្ឍអន្តេវាសិកមួយខ្នង មានតម្លៃ ២៥ ពាន់លានដុង និងបន្ទប់ព័ត៌មានវិទ្យាទំនើបមួយដល់សាលាបឋមសិក្សា បេនកូវ (ខេត្ត តៃនិញ)។ ក្នុងពេលជាមួយគ្នានេះ ផ្តល់អាហារូបករណ៍ “ជួយអ្នកទៅសាលារៀន” ចំនួន ៦០ ខ្នង ម្នាក់ៗ មានតម្លៃ ២ លានដុង ដល់សិស្ស ៦០ នាក់ (ជនជាតិវៀតណាម ៣០ នាក់ និងជនជាតិកម្ពុជា ៣០ នាក់)។ ពីមុន កងកម្លាំងពេទ្យយោធានៃប្រទេសទាំងពីរក៏បានសម្របសម្រួលពិនិត្យ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនជិត ១.០០០ នាក់នៅតំបន់ព្រំដែនទាំងពីរ បង្ហាញពីស្មារតីសាមគ្គីភាព តភ្ជាប់ទំនាក់ទំនង និងរួមគ្នាលើកកម្ពស់មិត្តភាពរវាងវៀតណាម និងកម្ពុជា៕

ដំណឹង និងរូបថត៖ មិញភូ-ទីភ្នាក់ងារពណ៌មានវៀតណាម
ប្រែសម្រួល៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំ​លើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្រប​ពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាក​លំបិននៅក្នុងភូមិសាស្រ្តខេត្ត។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ ទើបតែដាក់ចេញផែនការលេខ 85-KH/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ក្នុងគោលបំណងបង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

ប្រឈមមុខ​នឹង​តម្រូវការ​អភិវឌ្ឍន៍តំបន់បងប្អូន​ជន​ជាតិ​ក្នុង​តំ​ណាក់​កាល​ថ្មី ខេត្ត​ កា​ម៉ៅ ​កំ​ពុង​តែអនុវត្តវិធានការ​ជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល​ជន​ជាតិ​​​មាន​កម្រិត​វិជ្ជា​ លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាល​កាន់​តំណែង​ថ្នាក់ដឹក​នាំ​​ គ្រប់​គ្រង​ពីមួយជំហានទៅមួយជំហាន។

គោលនយោបាយថ្មីបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កងជួរសុខាភិបាលថ្នាក់មូលដ្ឋាននៅតំបន់ភ្នំ

គោលនយោបាយថ្មីបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កងជួរសុខាភិបាលថ្នាក់មូលដ្ឋាននៅតំបន់ភ្នំ

ចាប់ពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ 192/2026/NĐ-CP នៃរដ្ឋាភិបាលចូលជាធរមានជាផ្លូវការ សេចក្ដីកំណត់គោលនយោបាយថ្មីៗ ជាច្រើនចំពោះកងជួរសុខាភិបាល ក្នុងនោះបង្កើនប្រាក់ខែបន្ទាប់បន្សំប្រចាំការ និងកម្រិតឧបត្ថម្ភ​ប្រចាំខែសម្រាប់បុគ្គលិកសុខាភិបាលភូមិ និគម ក្រុមលំនៅឋាន និងឆ្មបភូមិ និគម។ នៅ ដៀនបៀន គោលនយោបាយ​ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមដើម្បីកងជួរសុខាភិបាលថ្នាក់មូលដ្ឋានឲ្យស្ងប់ចិត្តបំពេញការងារ បង្កើនគុណភាពថែទាំ​សុខភាពបឋមជូនប្រជាជន។

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋក្នុងការគិតគូរឱ្យកុមារតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានជួយឱ្យក្តីសុបិនដ៏ភ្លឺស្វាងស្រស់បំព្រងរបស់កុមារនៅព្រៃព្រឹក្សាធំល្វឹងល្វើយឆ្ងាយដាច់ស្រយាលក្លាយជាការពិតជាក់ស្ដែងជាបណ្តើរៗ។

ផ្តោតជាសំខាន់លើគុណភាពអប់រំ ថែទាំសុខភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិច

ផ្តោតជាសំខាន់លើគុណភាពអប់រំ ថែទាំសុខភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិច

នៅរសៀលថ្ងៃទី ១៣ ខែ កក្កដា ក្រុមការងារដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញធ្វើជាប្រធានក្រុមបានមកពិនិត្យអង្កេតនិងធ្វើការនៅខេត្ត កាម៉ៅ អំពីស្ថានភាពអនុវត្តយន្តការ គោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ ថែទាំសុខភាពចំពោះបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។