កម្លាំងជំរុញជួយបងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព

បងប្រុស លី វ៉ាន់តៀន ភូមិ តឹនអាន ឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) ទទួល​បាន​ការ​ឧបត្ថម្ភ​​គោ​បន្តពូជដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។
បងប្រុស លី វ៉ាន់តៀន ភូមិ តឹនអាន ឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) ទទួល​បាន​ការ​ឧបត្ថម្ភ​​គោ​បន្តពូជដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។

ដោយមានគោលដៅ “មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) តែងតែយកចិត្តទុកដាក់ដឹកនាំ បង្គាប់ការងារអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងកាត់បន្ថយភាពក្រីក្រជាប្រចាំ។

ទន្ទឹមនឹងការជួយឧបត្ថម្ភផ្ទះលំនៅ កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក៏ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព ជួយមាមីងបងប្អូនម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព។ គំរូមួយក្នុងចំណោមគំរូដ៏មានប្រសិទ្ធភាពនៅ ដុង ថ គឺការឧបត្ថម្ភកូនពូជនិងដើមទុនផលិតកម្មជូនក្រុមគ្រួសារទាំងឡាយ។

គ្រួសារ​បងប្រុស លី វ៉ាន់តៀន ភូមិ តឹនអាន ឃុំ ដុង ថ ស្ថិតក្នុងក្រុម​គ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ។ ខែ សីហា ឆ្នាំ ២០២៣ គ្រួសារបងប្រុសត្រូវបានឧបត្ថម្ភគោមេបន្តពូជ ២ ក្បាលរបស់គម្រោង។ ក្រោយពីពេលទទួលបានគោមកចិញ្ចឹម ដើម្បីគោធំធាត់និងបន្តពូជបានល្អ រួមជាមួយនឹងការផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងទ្រុងរោង បងប្រុស តៀន ក៏ថែទាំយ៉ាងហ្មត់ចត់តាមការណែនាំរបស់កម្មាភិបាលបសុពេទ្យឃុំ។

បងប្រុស លី វ៉ាន់តៀន សោមនស្សរីករាយឱ្យដឹងថា គ្រួសាររបស់បងប្រុសមានមនុស្ស​ចំនួន ៥ នាក់ ចំណូលចម្បងគឺធ្វើស្រែ ចម្ការតាមភ្នំ កាប់ឈើស៊ីឈ្នួល ជីវភាពលំបាកលំបិនណាស់។ បានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភគោមេបន្តពូជចំនួន ២ ក្បាលដើម្បីមានប្រភពចំណូលយូរអង្វែងបន្ថែម គ្រួសារបានព្យាយាមថែរក្សាឲ្យបានល្អដើម្បីសត្វគោបន្តពូជបានទៀងទាត់ បង្កើនប្រភពចំណូលសម្រាប់គ្រួសារ។

លោក ង្វៀន ហ្វាងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ដុង ថ បានឲ្យដឹងថា កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ កម្មពិធីពិតជាបានផ្លុំជំនោរខ្យល់ថ្មីមួយចូលទៅក្នុងជីវភាពរស់នៅរបស់មាមីងបងប្អូន។

ដើម្បីប្រភពទុនវិនិយោគរបស់កម្មវិធីសម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត គណៈកម្មាធិការប្រជាជនឃុំបានចេញផែនការ ជូនដំណឹងដល់បណ្តាភូមិនិងប្រជាជនស្ថិតក្នុងមុខសញ្ញាបានទទួលផលចុះឈ្មោះតម្រូវការជួយឧបត្ថម្ភ ផ្តើមពីនោះបែងចែកដើមទុនអនុវត្តគម្រោង អនុគម្រោង។

ចាប់តាំងពីឆ្នាំ ២០២៣ ផ្តើមពីប្រភពទុនរបស់កម្មវិធី ឃុំបានជួយឧបត្ថម្ភផ្ទះលំនៅរាប់រយខ្នងជូនក្រុមគ្រួសារបងប្អូនជនជាតិភាគតិចក្រីក្រ ដោយមានថវិកាសរុបរាប់សិបពាន់លានដុង ឧបត្ថម្ភស៊ីទែនទឹកប្រើប្រាស់ជាង ៥០០ គ្រឿងជូនមាមីងបងប្អូន ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូនក្រុមគ្រួសារក្រីក្រចំនួន ៤០ គ្រួ ដោយមានថវិកាចំនួន ៤០០ លានដុង ជួសជុលថែទាំផ្លូវរាប់សិបខ្សែជាប្រចាំ ឧបត្ថម្ភមាន់ពូជ ពពែ គោរាប់ពាន់ក្បាលនិងដំណាំជូនបងប្អូនជនជាតិភាគតិច ។ល។

ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សាលារៀន ស្ថានីយ៍សុខភាពក៏ត្រូវបានយកចិត្តទុកដាក់វិនិយោគផងដែរ បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមក សិក្សារៀនសូត្រនិងថែទាំសុខភាព។ ដល់ដំណាច់ឆ្នាំ ២០២៤ អត្រាក្រុមក្រួសារក្រីក្រតាមស្តង់ដារពហុវិមាត្រនៃឃុំថយចុះនៅចំនួន ១២%។

02-16-91.jpg
ប្រជាជនភូមិ តឹនអាន ឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) ទទួលបានការឧបត្ថម្ភមាន់ពូជនិងចំណីសត្វចិញ្ចឹម។

ក្នុងរយៈពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំ ដុង ថ នឹងបន្តពិនិត្យពិច័យឡើងវិញ ចាប់យកតម្រូវការរបស់មាមីងបងប្អូនដើម្បីបែងចែកដើមទុននិងដាក់ដំណើរការគម្រោងនានាប្រកបដោយប្រសិទ្ធភាព ចំចំណុចសំខាន់បំផុត។ ជាពិសេស ឃុំនឹងផ្តល់អាទិភាពដល់គំរូផលិតកម្មចងសម្ពន្ធគ្នា ប្រើបច្ចេកវិទ្យាខ្ពស់ក្នុងគោលបំណងបង្កើតចេញផលិតផលមានតម្លៃ និរន្តរភាព ជួយមាមីងបងប្អូនម្ចាស់ការចូលរួមក្នុងខ្សែចង្វាក់ផលិតកម្ម៕

អត្ថបទនិងរូបថត៖ អ្នកយកព័ត៌មាន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំ​លើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្រប​ពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាក​លំបិននៅក្នុងភូមិសាស្រ្តខេត្ត។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ ទើបតែដាក់ចេញផែនការលេខ 85-KH/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ក្នុងគោលបំណងបង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

ប្រឈមមុខ​នឹង​តម្រូវការ​អភិវឌ្ឍន៍តំបន់បងប្អូន​ជន​ជាតិ​ក្នុង​តំ​ណាក់​កាល​ថ្មី ខេត្ត​ កា​ម៉ៅ ​កំ​ពុង​តែអនុវត្តវិធានការ​ជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល​ជន​ជាតិ​​​មាន​កម្រិត​វិជ្ជា​ លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាល​កាន់​តំណែង​ថ្នាក់ដឹក​នាំ​​ គ្រប់​គ្រង​ពីមួយជំហានទៅមួយជំហាន។

គោលនយោបាយថ្មីបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កងជួរសុខាភិបាលថ្នាក់មូលដ្ឋាននៅតំបន់ភ្នំ

គោលនយោបាយថ្មីបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កងជួរសុខាភិបាលថ្នាក់មូលដ្ឋាននៅតំបន់ភ្នំ

ចាប់ពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ 192/2026/NĐ-CP នៃរដ្ឋាភិបាលចូលជាធរមានជាផ្លូវការ សេចក្ដីកំណត់គោលនយោបាយថ្មីៗ ជាច្រើនចំពោះកងជួរសុខាភិបាល ក្នុងនោះបង្កើនប្រាក់ខែបន្ទាប់បន្សំប្រចាំការ និងកម្រិតឧបត្ថម្ភ​ប្រចាំខែសម្រាប់បុគ្គលិកសុខាភិបាលភូមិ និគម ក្រុមលំនៅឋាន និងឆ្មបភូមិ និគម។ នៅ ដៀនបៀន គោលនយោបាយ​ត្រូវបានរំពឹងថានឹងបង្កើតកម្លាំងចលករបន្ថែមដើម្បីកងជួរសុខាភិបាលថ្នាក់មូលដ្ឋានឲ្យស្ងប់ចិត្តបំពេញការងារ បង្កើនគុណភាពថែទាំ​សុខភាពបឋមជូនប្រជាជន។

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

ទ្រជំហានអនាគតកូនក្មួយបងប្អូនជនជាតិភាគតិច

គោលនយោបាយទាំងឡាយរបស់បក្សនិងរដ្ឋក្នុងការគិតគូរឱ្យកុមារតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានជួយឱ្យក្តីសុបិនដ៏ភ្លឺស្វាងស្រស់បំព្រងរបស់កុមារនៅព្រៃព្រឹក្សាធំល្វឹងល្វើយឆ្ងាយដាច់ស្រយាលក្លាយជាការពិតជាក់ស្ដែងជាបណ្តើរៗ។

ផ្តោតជាសំខាន់លើគុណភាពអប់រំ ថែទាំសុខភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិច

ផ្តោតជាសំខាន់លើគុណភាពអប់រំ ថែទាំសុខភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិច

នៅរសៀលថ្ងៃទី ១៣ ខែ កក្កដា ក្រុមការងារដឹកនាំដោយលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញធ្វើជាប្រធានក្រុមបានមកពិនិត្យអង្កេតនិងធ្វើការនៅខេត្ត កាម៉ៅ អំពីស្ថានភាពអនុវត្តយន្តការ គោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ ថែទាំសុខភាពចំពោះបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

ប្រជាជនតំបន់ភ្នំ ព្រំដែន ក៏បានស្ទាត់ជំនាញបណ្តាបំណិនឌីជីថលពីមួយជំហានទៅមួយជំហាន

ប្រជាជនតំបន់ភ្នំ ព្រំដែន ក៏បានស្ទាត់ជំនាញបណ្តាបំណិនឌីជីថលពីមួយជំហានទៅមួយជំហាន

បរិវត្តកម្មឌីជីថលឥឡូវនេះកំពុងមានវត្តមានយ៉ាងច្បាស់ក្រឡែតនៅតំបន់ភ្នំព្រំដែនជាច្រើន កន្លែងមានបងប្អូនជនជាតិភាគតិចរស់នៅកុះកររបស់ខេត្ត ឡាងស៊ើន។ ប្រជាជនបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្តិចម្តងៗ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅពីក្រោយការផ្លាស់ប្តូរទាំងនោះគឺការចូលរួមក្នុងកិច្ចការយ៉ាងព្រមៗ គ្នារបស់អាជ្ញាធរមូលដ្ឋានដើម្បីនាំយកបំណិនឌីជីថលក្លាយទៅជាផ្នែកមួយនៃជីវភាពប្រជាជន។

ការពិនិត្យអង្កេតគោលនយោបាយអប់រំ សុខាភិបាលពិសេសដោយឡែកចំពោះតំបន់បងប្អូនជនជាតិភាគតិច

ការពិនិត្យអង្កេតគោលនយោបាយអប់រំ សុខាភិបាលពិសេសដោយឡែកចំពោះតំបន់បងប្អូនជនជាតិភាគតិច

នៅព្រឹកថ្ងៃទី ១៣ ខែ កក្កដា ក្រុមការងារដឹកនាំដោយសមមិត្ត ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាអញ្ជើញធ្វើប្រធានក្រុមបានមកពិនិត្យអង្កេតការអនុវត្តយន្តការ គោលនយោបាយពិសេសដោយឡែកមួយចំនួនស្តីពីការអប់រំនិងសុខាភិបាលចំពោះតំបន់បងប្អូនជនជាតិភាគតិចនៅឃុំ ខាញ់ឡឹម (ខេត្ត កាម៉ៅ)។ សកម្មភាពនេះមានគោលបំណងវាយតម្លៃជាក់ស្តែងការដាក់បណ្តាសេចក្តីសម្រេចដ៏ធំរបស់រដ្ឋសភាជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅនៅភូមិសាស្ត្រតំបន់ជ្រៅ តំបន់ឆ្ងាយ។

កសាង "ផែនទីឌីជីថល" មួយតំបន់ជនជាតិភាគតិច

កសាង "ផែនទីឌីជីថល" មួយតំបន់ជនជាតិភាគតិច

ក្រសួងជនជាតិនិងសាសនាបាននិងកំពុងបង្គាប់ការយ៉ាងម៉ឺងម៉ាត់ សំដៅសម្រេចគោលដៅប្រតិបត្តិការប្រព័ន្ធមូលដ្ឋានទិន្នន័យអំពីជនជាតិមុនថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៦។

កម្លាំងរស់រានថ្មីតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង

កម្លាំងរស់រានថ្មីតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង

ខេត្ត វិញឡុង កំពុងឈានចូលដំណាក់កាលអភិវឌ្ឍ ដោយមានគោលដៅកសាងជនបទទំនើប កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

ការនាំយក 'គ្លីនិក' ទៅដល់ភូមិនិគមព្រំដែន

ការនាំយក 'គ្លីនិក' ទៅដល់ភូមិនិគមព្រំដែន

ការអនុវត្តកម្មវិធីពិនិត្យសុខភាព ពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជន ផ្នែកសុខាភិបាលខេត្ត ដៀនបៀន កំពុង នាំយកសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាជនពីមួយជំហានទៅមួយជំហានថែមទៀត ជាពិសេសគឺនៅតាមឃុំតំបន់ភ្នំ តំបន់ជ្រៅនិងព្រំដែន។

ធ្វើអត្តសញ្ញាណកម្ម​ចំណុច​កកស្ទះ​ក្នុងការទម្លាក់ថវិកា​វិនិយោគ​សាធារណៈថ្នាក់​ឃុំ

ធ្វើអត្តសញ្ញាណកម្ម​ចំណុច​កកស្ទះ​ក្នុងការទម្លាក់ថវិកា​វិនិយោគ​សាធារណៈថ្នាក់​ឃុំ

ដោយសានៅមានដែនកំណត់ជាច្រើន វឌ្ឍនភាពទម្លាក់ថវិកាវិនិយោគសាធារណៈនៅលើភូមិសាស្ត្រខេត្ត ភូ ថ នៅមានភាពយឺតយ៉ាវ មិនទាន់ស័ក្តិសមទៅនឹងប្រភពកម្លាំងដែលបានប្រគល់ឱ្យ ជាពិសេសគឺនៅថ្នាក់ឃុំ។ ប្រឈមមុខនឹងតថភាពនេះ គណៈកម្មាធិការប្រជាជនខេត្ត ភូ ថ កំពុងបង្គាប់ការយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយជាច្រើនក្នុងគោលបំណងដោះស្រាយការលំបាកលំបិន ស្តារលំហូរប្រភពទុន ខិតខំសម្រេចគោលដៅបើកផ្តល់ប្រាក់វិនិយោគសាធារណៈថ្នាក់ឃុំជាង ៩៥% ផែនការក្នុងឆ្នាំ ២០២៦។

'ជើងទម្រ' ជួយបងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ

'ជើងទម្រ' ជួយបងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រ

នៅទីក្រុង ដុងណាយ អំឡុងឆ្នាំកន្លង ប្រភពទុនឥណទានគោលនយោបាយរបស់ធនាគារគោលនយោបាយសង្គមពិតជាបានក្លាយជា “ជើងទម្រ” ដ៏រឹងមាំជូនបងប្អូនជនជាតិភាគតិចឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច។ ក្រុមគ្រួសារក្រីក្រ លំបាកលំបិនជាច្រើនបានក្លៀវក្លាផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម កសាងគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ឈោងឈានឡើងលំនឹងជីវភាពរស់នៅនិងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពពីមួយជំហានទៅមួយជំហាន។