ដំណឹងនិងរូបថត៖ យឿងយ៉ាង
ប្រែសម្រួល៖ សឺនហេង
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ “ការវិនិយោគលើមូលដ្ឋានសម្ភារៈសម្រាប់មធ្យមសិក្សាចំណេះទូទៅនៅតំបន់ភ្នំ វៀតបាក់ និងបណ្តាសាលាមហាវិទ្យាល័យបម្រុងចំណុះក្រសួងជនជាតិនិងសាសនា”។ កម្មវិធីត្រូវបានធ្វើឡើងផ្ទាល់មធ្យមសិក្សាចំណេះទូទៅតំបន់ភ្នំ វៀតបាក់ ខេត្ត ថាយង្វៀន ផ្សាយភ្ជាប់តាមអ៊ីនធឺណិតជាមួយទីតាំងពីរផ្សេងទៀត៖ សាលាមហាវិទ្យាល័យបម្រុងទីក្រុង ហូជីមិញ និងសាលាមហាវិទ្យាល័យបម្រុងជនជាតិ សឹមសឺន ខេត្ត ថាញ់ហ្វា៕
ដំណឹងនិងរូបថត៖ យឿងយ៉ាង
ប្រែសម្រួល៖ សឺនហេង
ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។
លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។
ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។
ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។
ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។
ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។
កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។
ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។
ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាសកសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យសិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។
ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។
មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។
ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។
កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។
ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕
សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។
ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។
ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។
ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។
ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។
ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។
ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការមហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។
អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។
កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។
ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។
បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។
កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។
ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។