ត្រូវបានដំណើរការចាប់ពីពាក់កណ្តាលខែ កញ្ញា ឆ្នាំ ២០២០ ថ្នាក់រៀនលុបបំបាត់ អនក្ខរកម្មនៅបណ្ដាភូមិ ថាកដឹត ង៉យតែវ គីមឡុង ចំណុះឃុំ មិញយ៉ឹន ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង) បានរួមចំណែកដោះស្រាយភាព “ស្រេកឃ្លានចំណេះដឹង” ជូនសិក្ខាកាមចំនួន ៨០ នាក់ជាបងប្អូនជនជាតិ យ៉ាវ ដែលមានវ័យអាយុចាប់ពី ៤០ ទៅ ៦០ ឆ្នាំ។
ក្រោយរយៈពេលចូលរៀនគ្រាន់តែបាន ៤ ខែប៉ុណ្ណោះ លោកយាយ អ្នកម្តាយគ្រប់រូបជាមួយនឹងដៃទាំងគូធ្លាប់ តែកាន់កាំបិតឆ្ការព្រៃ កាន់ចបកាប់ដីពីមុនមកនោះ ឥឡូវនេះចេះកាន់ប៊ិចសរសេរបានតួអក្សរហើយ
ដោយមានការចូលរួមពីសំណាក់គ្រូបង្រៀនចំនួន ២១ នាក់នៃសាលាបឋមសិក្សា មិញ យ៉ឹន ថ្នាក់រៀនចាប់ផ្តើមបង្រៀន ពីម៉ោង ២០ និង ០០ នាទីដល់ម៉ោង ២២ និង ៣០ នាទីរៀងរាល់ថ្ងៃក្នុងសប្តាហ៍។ ត្បិតតែលោកគ្រូ អ្នកគ្រូត្រូវចូលសាលាបង្រៀននៅពេលថ្ងៃ ប៉ុន្តែលុះដល់ពេលយប់ពួកគាត់នៅតែចូលរួមបង្រៀនយ៉ាងសកម្ម។
លោកគ្រូ អ្នកគ្រូតែងតែណែនាំអស់ពីចិត្តពីថ្លើមជួយអោយបងប្អូនជនជាតិ យ៉ាវ រៀនអក្សរ
ក្រោយរយៈពេលចូលរៀនគ្រាន់តែបាន ៤ ខែប៉ុណ្ណោះ លោកយាយ អ្នក ម្តាយគ្រប់រូបជាមួយនឹងដៃទាំងគូធ្លាប់តែកាន់កាំបិតឆ្ការព្រៃ កាន់ចបកាប់ដីពីមុនមកនោះ ឥឡូវនេះ ចេះកាន់ប៊ិច ហើយអាចសរសេរបានតួអក្សរតាមចិត្តរបស់ខ្លូនទៀត។
ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅឃុំ មិញយ៉ឹន ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង)
លោកស្រី ទ្រិញធីប៊ិញ អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក ហាម អៀន មានប្រសាសន៍អោយដឹងថា៖ អាស្រ័យដោយបានដំណើការផ្សព្វផ្សាយអនុវត្តដំណោះស្រាយជាច្រើន ស្រុក ហាមអៀន បានសម្រេចស្តង់ដារចេះអក្សរកម្រិត ២ អត្រាអ្នកចេះអក្សរក្នុងវ័យអាយុពី ១៥ ទៅ ៣៥ ឆ្នាំសម្រេច បានដល់ជិត ១០០% អត្រាអ្នកចេះអក្សរក្នុងវ័យអាយុពី ១៥ ទៅ ៦០ ឆ្នាំសម្រេចបានជាង ៩១%។ នេះគឺជារបត់មួយសម្រាប់បងប្អូនជនជាតិភ្ជាប់ខ្លួនកាន់តែជិតជា មួយនឹងចំណេះដឹងលើកកម្ពស់ប្រជាបញ្ញា ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងដែនដីស្រុកកំណើត៕
អត្ថបទនិងរូបថត៖ ណាមសឿង