យ៉ាងសែវចូវ ទេពកោសល្យវ័យក្មេងមួយរូបនៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ

បង យ៉ាងសែវចូវ ណែនាំបងប្អូនជនជាតិនាំយកពូជថ្មីដែលផ្តល់ទិន្នផលខ្ពស់ចូលក្នុងការបង្កបង្កើនផល
បង យ៉ាងសែវចូវ ណែនាំបងប្អូនជនជាតិនាំយកពូជថ្មីដែលផ្តល់ទិន្នផលខ្ពស់ចូលក្នុងការបង្កបង្កើនផល

ចាប់កំណើតនិងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយនៅឃុំ ម៉ានថឹន បង យ៉ាងសែវចូវ (កើតឆ្នាំ ១៩៨៦) មានគំនិតគិតតាំងពីកុមាភាពថា ត្រូវតែរៀនសូត្រឱ្យបានល្អសម្រាប់អនាគតកាលមួយដែលមិនត្រដាបត្រដួសដូចឪពុកម្តាយ ហើយអាចរួមវិភាគទានកម្លាំងពលំរបស់ខ្លួនជួយស្រុកកំណើតទៀតផង។

រៀនបញ្ចប់កម្រិតចំណេះទូទៅ បងបានប្រឡងជាប់ចូលរៀននៅ មហាវិទ្យាល័យកសិកម្ម ហាណូយ (បច្ចុប្បន្នជាវិទ្យាស្ថានកសិកម្ម វៀត ណាម) បន្ទាប់ទៀតបានបន្តរៀនកម្មវិធីបរិញ្ញាជាន់ខ្ពស់ហើយបានក្លាយជាអនុបណ្ឌិតជាជនជាតិ ម៉ុង ដំបូងគេបង្អស់របស់ស្រុក ស៊ីម៉ាកាយ (ខេត្ត ឡាវកាយ) ។

យ៉ាងសែវចូវ ទេពកោសល្យវ័យក្មេងមួយរូបនៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ ảnh 1បង យ៉ាងសែវចូវ ណែនាំបងប្អូនជនជាតិនាំយកពូជថ្មីដែលផ្តល់ទិន្នផលខ្ពស់ចូលក្នុងការបង្កបង្កើនផល

ឆ្នាំ ២០១២ បង យ៉ាងសែវចូវ បានចាត់ឱ្យមកធ្វើជាអនុប្រធានគណៈ កម្មាធិការប្រជាជនឃុំ ម៉ានថឹន។ ចាប់តាំងពីពេលនេះមក ជនជាតិ ម៉ុង នៅទីនេះដឹងស្គាល់ជាបណ្តើរៗ ជាមួយរូបភាពកម្មាភិបាលវ័យក្មេងម្នាក់ដែលតែងតែ

អស់ពីចិត្តពីថ្លើមគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ។ បងបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស អាជ្ញាធរយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចដោយផ្តោតទៅលើការនាំពូជថ្មីផ្តល់ទិន្នផលខ្ពស់ចូលក្នុងការបង្កបង្កើនផលជំរុញខ្លាំងក្លាការចិញ្ចឹមសត្វពាហនៈ ដាំបន្លែបង្ការខុសរដូវ ដំណើរការអនុវត្តល្អនូវកម្មវិធីកសាងជនបទថ្មី… ។

យ៉ាងសែវចូវ ទេពកោសល្យវ័យក្មេងមួយរូបនៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ ảnh 2បច្ចុប្បន្ន បង យ៉ាងសែវចូវ (អាវពណ៌ខៀវ អង្គុយខាងឆ្វេង) ជាលេខាគណៈកម្មាធិការបក្សនៃឃុំ ក្វានហូថឹន ស្រុក ស៊ីម៉ាកាយ (ខេត្ត ឡាវកាយ

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លូនបង យ៉ាងសែវចូវ បានរួមចំណែកជួយអោយឃុំ ម៉ានថឹន ក្លាយទៅជាឃុំដំបូងគេបង្អស់នៅស្រុក ស៊ីម៉ាកាយ សម្រេចស្តង់ដារជនបទថ្មី។ បងមានកិត្តិយសត្រូវបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ ហើយជាវង់ភ័ក្ត្រវ័យក្មេងមួយរូបក្នុងចំណោមវង់ភ័ក្ត្រវ័យក្មេង វៀតណាម គំរូៗ ទាំង ១០ រូបឆ្នាំ ២០១៦ ដែលជ្រើសតាំងដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ។

យ៉ាងសែវចូវ ទេពកោសល្យវ័យក្មេងមួយរូបនៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ ảnh 3បង យ៉ាងសែវចូវ តែងតែបានបងប្អូនជនជាតិផ្ដល់សេចក្ដីទុកចិត្តព្រោះតែបងជាថ្នាក់ដឹកនាំជិតស្និទ្ធ ប្រជាជនមានប្រជាប្រិយភាពតែងតែខិតខំអស់ពីចិត្តអស់ពីថ្លើមដើម្បីការអភិវឌ្ឍន៍តំបន់ដែនដី ស៊ីម៉ាកាយ

នៅក្នុងមហាសន្និបាតទេពកោសល្យវ័យក្មេង វៀតណាម លើកទី ៣ ដែលបានរៀបចំឡើងនៅទីក្រុង ហា ណូយ កាលពីខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅបងបន្តត្រូវបានលើកសរសើរជាទេពកោសល្យវ័យក្មេងគំរូៗ។ បច្ចុប្បន្ន យ៉ាងសែវចូវ ជាលេខាគណៈកម្មាធិការបក្សនៃឃុំ ក្វានហូថឹន ស្រុក ស៊ីម៉ាកាយ៕

អត្ថបទនិងរូបថត៖  ហុងនិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖  សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ពិធីដង្ហែកូនក្រមុំរបស់ជនជាតិ យ៉ាវ ក្រហម នៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំរបស់ជនជាតិ យ៉ាវ ក្រហម នៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំ​គឺជា​ពិធីកិច្ចមួយ​ដ៏​សំខាន់​ក្នុង​ពិធី​មង្គលការ​របស់​បងប្អូនជនជាតិ​ យ៉ាវ​ក្រហម​ នៅ​ភូមិ ណឹមសាង ឃុំ មឿងថាន ខេត្ត ឡាយចូវ។

របាំយក្សភាគច្រើនប្រើចលនារាងកាយដូចជាដៃ ជើង... ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់តួអង្គ

ដាស់សិល្បៈរបាំយក្សឲ្យរស់រានឡើងវិញ

តីនិញ ជាមូលដ្ឋាន​មានមាមីងបងប្អូនជនជាតិ ​ខ្មែរ ​រស់នៅកុះករ ​ដោយ​មានភាពសម្បូរបែប ពោរពេញដោយអត្តសញ្ញាណជន​ជាតិ។ ក្រៅពីតូរ្យតន្រ្តីភ្លេងពិណពាទ្យ របាំស្គរឆៃយ៉ាំត្រូវបានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ (ឆ្នាំ ២០១៤) និងបណ្តាសំណង់ប្រជុំជីវភាពសហគមន៍ មាមីងបងប្អូនជនជាតិ ​ខ្មែរ នៅទីនេះនៅតែបន្តថែរក្សា លើកតម្កើងរបាំយក្សជាទម្រង់សិល្បៈពាក់របាំងមុខដ៏ល្អឯក ដិតដោយស្លាកស្នាម​វប្បធម៌ ខ្មែរ។

អ្នកដឹកនាំរឿង ហា ឡេយៀម ជួបប្រាស្រ័យជាមួយប្អូនតូចៗ ជនជាតិភាគតិចនៅក្នុងពិធីជួបសំណេះសំណាល "ឈោងឈានទៅឆ្ងាយ - ចែងចាំងពន្លឺ" ដោយសារមន្ទីរនារី វៀតណាម ខែ ឧសភា ឆ្នាំ ២០២៥

អ្នកដឹកនាំរឿងនារីជនជាតិ តៃ ខ្វល់ខ្វាយចំពោះភូមិនិគម

ដោយមានពានរង្វាន់ទាំងឡាយនៅក្នុងមហោស្រពភាពយន្តឯកសារអន្តរជាតិ Amsterdam និងវណ្ណកម្ម ជាប់ក្នុងបញ្ជីសម្រាំង Oscar អ្នកដឹកនាំរឿង ហា ឡេយៀម (ជនជាតិ តៃ ខេត្ត ថាយង្វៀន ថ្មី) កំពុងបញ្ជាក់កេរ្តិ៍ឈ្មោះនៅតាមឆាកភាពយន្តដ៏ធំបំផុតលើពិភពលោក។ នៅពីក្រោយពន្លឺសិល្បៈ បងស្រីក៏វិលត្រឡប់មកកាន់ភូមិនិគមឆ្ងាយដាច់ស្រយាល ផុសគំនិតឲ្យប្អូនៗ តូចអំពីដំណើរតាមរៀនអក្សរ ពូនជ្រំក្តីសុបិន។

នគរបាលមូលដ្ឋាន - ស្ពានមេត្រីសេវាសាធារណៈតំបន់បងប្អូនជនជាតិភាគតិច

នគរបាលមូលដ្ឋាន - ស្ពានមេត្រីសេវាសាធារណៈតំបន់បងប្អូនជនជាតិភាគតិច

មិនចាំបាច់ធ្វើដំណើរឆ្ងាយឬត្រូវរង់ចាំយូរឡើយ ប្រជាជននៅប៉ែកខាងលិចខេត្ត យ៉ាឡាយ ឥឡូវនេះងាយស្រួលក្នុងការធ្វើបែបបទរដ្ឋបាលនៅមូលដ្ឋានតែម្តង។ ទទួលបានភាពងាយស្រួលនេះគឺដោយសារការចូលរួមរបស់កងកម្លាំងនគរបាលឃុំ សង្កាត់ បាននាំយកសេវាសាធារណៈមកជិតនឹងប្រជាថែមទៀត ជាពិសេសគឺកន្លែងមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន។

ថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃនៅកណ្តាលទីក្រុង ហូ ជីមិញ

ថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃនៅកណ្តាលទីក្រុង ហូ ជីមិញ

គ្មានផ្លាកសញ្ញា គ្មានថ្លៃសិក្សា គ្រាន់តែមានគ្រូដែលឧស្សាហ៍ព្យាយាមនិងកូនសិស្សជក់ចិត្តប្រកបតួអក្សរ ចេះតែដូច្នោះថ្នាក់រៀនភាសា ចាម ដោយឥតគិតថ្លៃមានអត្ថិភាពជាងដប់ឆ្នាំកន្លងទៅនៅទីក្រុង ហូ ជីមិញ។

ផ្ទះជញ្ជាំងដីទាំងឡាយដោយមានស្ថាបត្យកម្មបុរាណត្រូវបានចាត់ទុកជាលក្ខណៈវប្បធម៌មួយរបស់ជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបថ្ម

ផ្ទះជញ្ជាំងដី បេតិកភណ្ឌវប្បធម៌ជនជាតិ ម៉ុង

រស់នៅប៉ុន្មានជំនាន់មកហើយនៅលើខ្ពង់រាបថ្ម ជនជាតិ ម៉ុង តែងតែរក្សាបានទំនៀមទម្លាប់ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល។ ក្នុងនោះ ផ្ទះជញ្ជាំងដីធ្វើដោយដីបានធ្វើឱ្យភ្ញៀវទេសចរមិនអាចចៀសផុតពីភ្ញាក់ផ្អើល ស្លុតរន្ធត់ដោយសារលក្ខណៈស្ថាបត្យកម្មដ៏វិសេសអស្ចារ្យ ខុសប្លែក ឋិតថេរអស់រយៈពេលជាច្រើនខែឆ្នាំមកហើយ។

ស្លាកស្នាម ចាម្ប៉ា ដ៏រុងរឿងនៅលើដែនដីដែលមានភាពក្លាហាន និងសេចក្តីសប្បុរស

ស្លាកស្នាម ចាម្ប៉ា ដ៏រុងរឿងនៅលើដែនដីដែលមានភាពក្លាហាន និងសេចក្តីសប្បុរស

នៅលើ “ដែនដីស្រឡាញ់ក្បាច់គុន” ប៊ិញឌិញ ក្រៅពីមានស្មារតីក្លាហាន និងសេចក្តីសប្បុរសដ៏ខ្លាំងក្លា ក៏នៅមានលំហូរវប្បធម៌ ចាម្ប៍ ដ៏រុងរឿង និងពោរពេញដោយអាថ៌កំបាំងផងដែរ។

របាំ ចាម្ប៍ ធ្វើឱ្យលម្ហប្រាសាទបុរាណរស់រានឡើងវិញ

របាំ ចាម្ប៍ ធ្វើឱ្យលម្ហប្រាសាទបុរាណរស់រានឡើងវិញ

នៅក្នុងលម្ហដ៏ពិសិដ្ឋនៃប្រាសាទបុរាណ របាំនីមួយៗ របស់ជនជាតិ ចាម្ប៍ គឺជាការបង្ហាញវប្បធម៌ដ៏រស់រវើក បញ្ជាក់សក្ខីកម្មឱ្យភាពជោគជ័យនៃកិច្ចការអភិរក្សបេតិកភណ្ឌ។

ការប្រគល់ជូនប័ណ្ណសរសើរអ្នកមានកិត្យានុភាព មេភូមិ និងគំរូឆ្នើមតំបន់បងប្អូនជនជាតិភាគតិច

លើកសរសើរអ្នកមានកិត្យានុភាព គំរូឆ្នើមតំបន់បងប្អូនជនជាតិភាគតិច

នាថ្ងៃទី ៧ ខែ ឧសភា គណៈកម្មាធិការបក្សខេត្ត បាក់កាន បានរៀបចំកិច្ចប្រជុំលើកសរសើរអ្នកមានកិត្យានុភាព មេភូមិ និងគំរូឆ្នើមនៅតំបន់បងប្អូនជនជាតិភាគតិចលើកទី ១៣ ឆ្នាំ ២០២៥។

បុណ្យដំរី បួនដូន

បុណ្យដំរី បួនដូន

បុណ្យដំរី បួនដូន នៅឃុំព្រំដែន ក្រុងណា ស្រុក បួនដូន ខេត្ត ដាក់ឡាក់

គុណភាពនៃការពិនិត្យព្យាបាលជំងឺនៅខ្សែរយៈសុខាភិបាលមូលដ្ឋាននៅលើភូមិសាស្ត្រស្រុក វីស្វៀន (ខេត្ត ហាយ៉ាង) កាន់តែត្រូវបានលើកកម្ពស់ ចំនួនអ្នកជំងឺមកពិនិត្យនិងព្យាបាលមាននិន្នាការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងច្បាស់ក្រឡែត

សុខាភិបាលមូលដ្ឋាននៅចុងប៉ូចនាភាគខាងជើងមាតុភូមិ

បច្ចុប្បន្ន ខេត្ត ហាយ៉ាង មានបងប្អូនជនជាតិចំនួន ១៩ ក្រុមរស់នៅជាមួយគ្នា ចំនួនប្រជាជនជាង ៨៧៧.០០០ នាក់ ក្នុងនោះ អត្រាជនជាតិភាគតិចស្មើនឹងចំនួន ៨៧,៧%។ អនុវត្តគោលការណ៍របស់បក្ស រដ្ឋស្តីពីការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច ខេត្តបានយកចិត្តទុកដាក់ ពង្រឹងបណ្តាញសុខាភិបាលមូលដ្ឋានជានិច្ច រួមចំណែកកាត់បន្ថយសម្ពាធអោយបណ្តាមន្ទីរពេទ្យខ្សែរយៈលើ។

ពេលបាយគ្រួសារទទួលភ្ញៀវរបស់ជនជាតិ ច្រាយ ក្រៅពីបាយក្រឡានមាន់អាំងនៅមានមុខអាហារត្រប់ពុតលំញងគ្រឿងក្នុងមាន់ខ្ចប់ស្លឹកចេក

មុខអាហារត្រប់ពុតលំញងគ្រឿងក្នុងមាន់ខ្ចប់ស្លឹកចេករបស់ជនជាតិ ច្រាយ

ភោជនាហាររបស់ជនជាតិ ច្រាយ នៅខេត្ត យ៉ាឡាយ តែងតែវិសេសវិសាលដោយមានមុខអាហារឆ្ងាញ់ៗ សាមញ្ញ ពោរពេញដោយលក្ខណៈប្រពៃណី។ ក្នុងចំណោមនោះ មុខអាហារត្រប់ពុតលំញងគ្រឿងក្នុងមាន់ខ្ចប់ស្លឹកចេកលេចធ្លោប្រៀបដូចជានិមិត្តរូបនៃការច្នៃប្រតិដ្ឋនិងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។

ទស្សនីយភាពដង្ហែលិង្គ (តាងធិញ)

ដើមនិទាឃរដូវសប្បាយរីករាយពិធីបុណ្យ ណាញ៉ែម

រៀងរាល់ឆ្នាំអោយតែឱកាសថ្ងៃពេញបូណ៌មីនៃខែទី ១ ជនជាតិ តៃ នៅឃុំ ត្រឹនអៀន ស្រុក បាក់សឺន ខេត្ត ឡាងសឺន ក៏ប្រារព្ធពិធីបុណ្យ ណាញ៉ែម (លាបធ្យូងឆ្នាំង) ម្តងទៀតក្នុងគោលបំណងមានលាភសំណាង សុខសាន្តត្រាណមកដល់គ្រប់ៗ គេហដ្ឋាន។ ពិធីបុណ្យ ណាញ៉ែម គឺជាឱកាសដើម្បីជនជាតិ តៃ រំលឹកឡើងវិញនូវប្រពៃណីវាយខ្មាំងសត្រូវការពារភូមិ ថែរក្សាទំនៀមទម្លាប់និងល្បែង ឆាកសម្តែងរឿងបុរាណទាំងឡាយដ៏វិសេសវិសាលផ្សេងៗ...

ពិធីជួបជុំរបស់ជនជាតិ ម៉្នុង មានលក្ខណៈផ្សារភ្ជាប់សហគមន៍យ៉ាងជ្រាលជ្រៅ

ពិធីជួបជុំរបស់ជនជាតិ ម៉្នុង

អោយតែដល់ចំនួនពី ៣ ទៅ ៥ ឆ្នាំម្តង ក្នុងចន្លោះពេលចាប់ពីខែ មករា ដល់ខែ មីនា នៅពេលរដូវកាលប្រមូលផលរួចរាល់ហើយ បងប្អូនជនជាតិ ម៉្នុង នៅខេត្ត ដាក់ណុង ក៏ធ្វើ ពិធីជួបជុំទៀតបំណងបួងសួងសុំអោយភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង ជីវភាពត្រជាក់ត្រជុំបរិបូរ សុភមង្គល។

កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនមាមីងបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង)

"ជម្រកដ៏សែនកក់ក្តៅជូនជនរួមជាតិខ្ញុំ"

លុបបំបាត់ផ្ទះបណ្ដោះអាសន្នមិនត្រឹមតែបង្ហាញស្មារតីសាមគ្គីភាព ស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេថែមទាំងជាទង្វើជាក់ស្តែងគោលបំណងបញ្ចប់កិច្ចការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកអនាគតមួយគ្មាននរណាត្រូវបោះបង់ចោលនៅខាងក្រោយក្នុងយុគសម័យឈោងឈានឡើងនៃប្រជាជាតិឡើយ។

ឈុតឆាកដកចេញពី "ពិធីប្រសូត្រពីលើរាន" ក្នុងពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ សានជី នៅភូមិ ខូវដឹង ឃុំ បុកបូ ស្រុក ប៉ាកណាំ ខេត្ត បាក់កាន

លើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីបណ្តាជនជាតិតំបន់ភាគឦសាន

ក្រោមប្រធានបទ "វប្បធម៌តំបន់ភាគឦសាន - ប្រកបដោយអត្តសញ្ញាណ សមាហរណកម្មនិងឈោងឈានទៅឆ្ងាយ" ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បណ្តាជនជាតិតំបន់ភាគឦសានលើកទី ១១ ឆ្នាំ ២០២៤ ប្រព្រឹត្តឡើងដោយមានសកម្មភាពដ៏វិសេសវិសាល ទាក់ទាញជាច្រើន លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិតំបន់ភាគឦសាន។ល។

អ្នកស្រី ម៉ា ធីបឹម ជក់ចិត្តនឹងរបរប៉ាក់ ត្បាញប្រពៃណីរបស់ជនជាតិ ប៉ាថែន

នារីជនជាជតិ តៃ ជក់ចិត្តនឹងសម្លៀកបំពាក់ ប៉ាថែន

ភូមិ ធឿងមិញ ឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ ខេត្ត ត្វៀនក្វាង មានក្រុមគ្រួសារចំនួន ១៧០ គ្រួ ក្នុងនោះជាង ៩០% នៃចំនួនក្រុមគ្រួសារជាបងប្អូនជនជាតិ ប៉ាថែន។

ពិធីកិច្ចស្រង់សុគន្ធវារីអាសនៈលិង្គ - យោនីនិងគ្របដណ្តប់ព្រះពស្រ្តាអាសនៈលិង្គ - យោនីនៅប្រាសាទមេ ពោសាហ៍អ៊ីនឺ នៅទីក្រុង ផានធៀត

ទទួលស្គាល់លិង្គមាសជារតនវត្ថុជាតិនិងបើកពិធីបុណ្យ កាតេ ឆ្នាំ ២០២៤

ថ្ងៃទី ២ ខែ តុលា នៅកេរដំណែលប្រាសាទ ប៉ូសាហ៍អ៊ីនឺ ទីក្រុង ផានធៀត ខេត្ត ប៊ិញធន់ បានប្រព្រឹត្តឡើងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការទទួលស្គាល់រតនវត្ថុជាតិចំពោះលិង្គមាស ប៊ិញធន់ និងបើកពិធីបុណ្យ កាតេ ឆ្នាំ ២០២៤។

នៅក្នុងសាកលវិទ្យាល័យ និស្សិតនារី ស៊ុង ធីវ៉ឹន ចូលរួមសកម្មភាពសម្ព័ន្ធយុវជនយ៉ាងសកម្ម សម្រេចបានកិត្តិនាមជាច្រើនដូចជា៖ និស្សិតឆ្នើមនៃជំនាន់សិក្សាទាំងមូល ជ័យលាភីលេខមួយការប្រឡង "ស្វែងយល់អំពីរដ្ឋធម្មនុញ្ញនិងច្បាប់"

ដំណើរការស្វែងរកតួអក្សររបស់និស្សិតនារីជនជាតិ ឡូឡូ

ស៊ុង ធីវ៉ឹន (អាយុ ១៩ ឆ្នាំ) ជនជាតិ ឡូឡូ បច្ចុប្បន្នជានិស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានរដ្ឋបាលជាតិ ក្លាយជាប្រភពចំណាប់អារម្មណ៍សម្រាប់សិស្ស និស្សិតជាច្រើនដោយមានរឿងរ៉ាវជម្នះការលំបាកនិងលទ្ធផល សិក្សារៀនសូត្រដ៏ឆ្នើមរបស់ខ្លួន។

សហគមន៍ជនជាតិ កាយ៉ុង បង្ហាញក្តីរីករាយត្រេកអរ បន្ទាប់ពីត្រូវបានអាទិទេពយល់ព្រមដោយមានការ នាំប្រភពទឹកមក

បុណ្យសែនទទឹករបស់ជនជាតិ កាយ៉ុង

ចរន្តទឹកទាំងឡាយដ៏ត្រជាក់ថ្លាត្រូវបាននារីៗ ត្រងពេញៗ ក្នុងបំពង់ឫស្សីពីងពង់ហើយយកមកប្រើសម្រាប់ការងារចម្អិនដាំស្លក្នុងគ្រួសារ។ ខណៈនេះគឺជាការរង់ចាំចុងក្រោយរបស់សហគមន៍ប្រជាជនតំបន់លំនៅឋាន ម៉ាំងគ្រី នៅភូមិ ១ ឃុំ ត្រាលិញ ស្រុក ណាមត្រាមី ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកជាសមិទ្ធផលក្រោយពិធីកិច្ចសែនទទឹករបស់ជនជាតិ កាយ៉ុង (មែកធាងមួយនៃជនជាតិ សេដាំង)។ល។

សិប្បការិនី អ៊ីធូត កើតឆ្នាំ ១៩៥៤ ប្រធានក្រុមតម្បាញសំពត់សង្កិមភូមិ ដាក់តៀងគើទូ ក្បែរកីតម្បាញ

ជនជាតិ បាណា ថែរក្សានិងពង្រីកតម្លៃរបរត្បាញសំពត់សង្កិម

ក្រុមសហការភូមិ ដាក់តៀងគើទូ ឃុំ ដាក់ឡា ស្រុក ដាក់ហា (ខេត្ត កនទុម) ត្រូវបានបង្កើតឡើងពីឆ្នាំ ២០១៦ ដោយមានសមាជិកចំនួន ៤០ ជាជនជាតិ រើង៉ាវ (មែកធាងមួយនៃជនជាតិ បាណា)។ សិប្បការិនី អ៊ីធូត ប្រធានក្រុមតម្បាញសំពត់សង្កិមបានអោយដឹងថា៖ "សមាជិកទាំងឡាយក្នុងក្រុមជាមធ្យមត្បាញក្នុងមួយខែបានពី ៣ ទៅ ៤ ផ្ទាំង ប្រាក់ចំណូលពី ២ លានដុងឡើងទៅក្នុងមួយខែ។ របរត្បាញសំពត់សង្កិមបានជួយជនជាតិ រើង៉ាវ ក្នុងភូមិចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រួសារផង"។

កូនក្រមុំ កូនកំលោះរួមជាមួយនឹងក្បួនដង្ហែនៅតាមផ្លូវទៅផ្ទះខាងប្តី

លក្ខណៈទំនៀមទម្លាប់ស្តីដណ្តឹង រៀបមង្គលការដ៏ល្អប្រពៃរបស់ជនជាតិ យ៉ៃ

ប្រសិនបើមានឱកាសស្វែងយល់ទំនៀមទម្លាប់ស្តីដណ្តឹង រៀបមង្គលការរបស់ជនជាតិ យ៉ៃ នៅខេត្ត ឡាយចូវ អ្នកនឹងចាប់អារម្មណ៍ដោយមានរូបភាពកូនក្រមុំ កូនកំលោះក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់ស្អាតទាក់ភ្នែក។

ចូលឆ្នាំថ្មីនៅលើភ្នំមុនពេលកំណត់គួរឱ្យស្រស់ស្រាយ សំពត់អាវខ្លីកន្តុបរបស់កុមារីជនជាតិ ម៉ុង កំពុងលេងនៅបរិវេណធ្លាផ្ទះ

ចូលឆ្នាំថ្មីនៅលើតំបន់ភ្នំមុនពេលកំណត់

សម្រាប់ខ្ញុំ លើកទី ៩ ឡើងទៅ តាសួ ឃុំមួយតំបន់ភ្នំចំណុះស្រុក បាក់អៀន ខេត្ត សឺនឡា មិនត្រឹមតែដើម្បី "ប្រមាញ់" ត្រួយតែ សាន "ផ្លេកៗ" ព្រឹលនាចុងរដូវប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើរប្រញាប់នៅតាមភូមិ ជុងជិញ ម៉ុងវ៉ាង បែ... ចូលរួមសប្បាយរីករាយ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង។

យុវនារីវ័យក្មេងជនជាតិ ម៉ុង នៅស្រុក ដុងវ៉ាន់ ខេត្ត ហាយ៉ាង

យុវនារីវ័យក្មេងជនជាតិ ម៉ុង នៅស្រុក ដុងវ៉ាន់ ខេត្ត ហាយ៉ាង

យុវនារីវ័យក្មេងជនជាតិ ម៉ុង មួ ធីប៉ា អាយុ ១៨ ឆ្នាំ នៅភូមិ លុងកឹម ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ ដោយមានកាផាផ្កាស្ពៃលឿងឆើតស្រស់បំព្រងបង្កើតជាផ្ទាំងគំនូរនិទាឃរដូវតំបន់ភ្នំថ្មនៃខេត្ត ហាយ៉ាង។