សព្វថ្ងៃនេះ ខេត្ត ទ្វៀនក្វាង មានអ្នកមានគុណបំណាច់នឹងបដិវត្តន៍និងសាច់ញាតិរបស់អ្នកមានគុណបំណាច់នឹងបដិវត្តន៍ជាង ៧.០០០ នាក់។
ផ្ទះលំនៅឋានរបស់វីរមាតា វៀតណាម លឿងធីហុង ត្រូវបានរដ្ឋជួយឧបត្ថម្ភថវិកាសាងសង់នៅភូមិ ឃួនត្រ ឃុំ កុងដា ស្រុក អៀនសឺន (ខេត្ត ទ្វៀនក្វាង)
ពង្រឹងពង្រីកប្រពៃណី "ផឹកទឹកអោយនឹកដល់ប្រភព" ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជានិច្ចកាលខេត្តតែងតែខិតខំប្រឹងប្រែងរៀបចំដាក់អោយអនុវត្តរាល់គោលនយោបាយចំពោះអ្នកមានគុណបំណាច់នឹងបដិវត្តន៍ ជំរុញខ្លាំងក្លាការអនុវត្តកិច្ចចលនា "តបស្នងសងគុណ" ឆ្លងតាមរយៈទង្វើជាក់លាក់ ចាំបាច់ផ្សេងៗ។
ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួប ៧៤ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២១) លោកស្រី វ៉ធីអាញ់ស៊ន់ អនុប្រធានរដ្ឋរួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត ទ្វៀនក្វាង អញ្ជើញ មកសួរសុខទុក្ខ ជូនអំណោយអោយមាតានៃយុទ្ធជនពលី ង្វៀនវ៉ាន់ថាំង នៅទីរួមស្រុក វិញឡុក ស្រុក ជៀមហ្វា (ខេត្ត ទ្វៀនក្វាង)
ដើម្បីគិតគូររៀបចំផ្ទះលំនៅឋានអោយអ្នកមានគុណបំណាច់នឹងបដិវត្តន៍ គិតពីឆ្នាំ ២០១៣ មកទល់ពេលនេះ ខេត្ត ទ្វៀនក្វាង បានជួយឧបត្ថម្ភសាងសង់ផ្ទះលំនៅឋានថ្មីអោយក្រុមគ្រួសារចំនួន ៦៣១ ជួសជុលផ្ទះលំនៅឋានអោយក្រុមគ្រួសារចំនួន ៨៤២ ដោយចំណាយថវិកាសរុបចំនួន ៤២ ពាន់លានដុង។
សិស្សសាលានៅទីក្រុង ទ្វៀនក្វាង (ខេត្ត ទ្វៀនក្វាង) ជូនអំណោយដល់សាច់ញាតិនៃយុទ្ធជនពលី
គិតដោយឡែកតែឆ្នាំ ២០២០ កន្លងទៅនេះ ខេត្តបានចលនាប្រជាជន សហគ្រាស សប្បុរសជនលើភូមិសាស្ត្រចូលរួមជំនួយគាំទ្រដោយទឹកប្រាក់ជាង ៥ ពាន់លានដុងអោយមូលនិធិតបស្នងសងគុណ ព្រមទាំងរៀបចំជាប់ជាប្រចាំសកម្មភាពទៅសួរសុខទុក្ខ ជូនអំណោយដល់មុខសញ្ញាគោលនយោបាយ...។
ខេត្ត ទ្វៀនក្វាង បានរៀបចំសកម្មភាពអំណរគុណអ្នកមានគុណបំណាច់នឹងបដិវត្តន៍ដូចជាទៅសួរសុខទុក្ខ ជូនអំណោយដល់បណ្ដាក្រុមគ្រួសារគោលនយោបាយ យុទ្ធជនពិការ យុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅលើភូមិសាស្ត្រខេត្ត
ឆ្លងតាមរយៈដំណោះស្រាយជាច្រើន ការងារតបស្នងសងគុណ គិតគូរថែ ទាំអ្នកមានគុណបំណាច់នឹងបដិវត្តន៍បានជួយលើកស្ទួយជីវភាពទាំងសម្ភារៈ ទាំងស្មារតីជូនក្រុមគ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់នឹងបដិវត្តន៍។
សមមិត្ត ចូវវ៉ាន់ឡឹម សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ទ្វៀនក្វាង អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់វីរមាតា វៀតណាមលឿងធីហុង នៅឃុំ កុងដា ស្រុក អៀនសឺន
លោក ផាមថាយសឺន ប្រធានមន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត ទ្វៀនក្វាង មានប្រសាសន៍អោយដឹងថា៖ "ខេត្តនឹងបន្តជំរុញខ្លាំងកិច្ចចលនាតបស្នងសងគុណ កៀរគររាល់ប្រភពធនធានក្នុងសង្គម រួមជាមួយនឹងរដ្ឋគិតគូរថែទាំអ្នកមានគុណបំណាច់ នឹងបដិវត្តន៍។ ជាពិសេស ខេត្តនឹងដាក់អោយអនុវត្តដោយល្អប្រសើរនូវគោលនយោបាយផ្សេងៗ ធានាអោយអ្នកមានគុណបំណាច់នឹងបដិវត្តន៍ជានិច្ចកាលមានកម្រិតជីវភាពស្មើ ឬខ្ពស់ជាងកម្រិតជីវភាពគិតជាមធ្យមនៅឯកន្លែងស្នាក់នៅ…"៕
អត្ថបទនិងរូបថត៖ វូក្វាងដាន - ភុងណាមសឿង - ក្វាងគឿង
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ