បច្ចុប្បន្ន ទីក្រុង ហាណូយ មានប្រជាជនជាបងប្អូនជនជាតិភាគតិចជិត ១០៨.០០០ នាក់រស់នៅប្រមូលផ្តុំជាសហគមន៍នៅឃុំទាំង ១៤ ចំណុះស្រុកចំនួន ៥ គឺ៖ បាវី ថាច់ថឹត ក្វឹកអ្វាយ មីឌឹក និង ជឿងមី។

ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ទីក្រុងបានចំណាយប្រភពធនធានមិនតិចឡើយសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ក្នុងនោះជានិច្ចកាលតែងតែផ្ដល់អាទិភាពក្នុងការចាត់ចែងបែងចែកប្រភពដើមទុនអោយបណ្ដាគម្រោងអភិវឌ្ឍតំបន់ជនជាតិនិងតំបន់ភ្នំ។
គិតពីឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ ក្រុង ហាណូយ បានវិនិយោគទឹកប្រាក់ជាង ២.០០០ ពាន់លានដុងអោយឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំ។

គម្រោងទាំងនោះសុទ្ធតែឆ្ពោះទៅរកគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សម្រេចរួចរាល់លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី ជាពិសេសគឺប្រភេទសំណង់ផ្សេងៗ ដូចជា៖ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត សុខាភិបាលអប់រំ ។ល។
ដោយមានរបៀបធ្វើការរៀបរយត្រឹមត្រូវតាមក្បួនខ្នាត មានឃុំចំនួន ១៤ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំលើភូមិសាស្ត្រទីក្រុង ហាណូយ តែងតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចប្រមាណជា ៣៥ លានដុងក្នុងមួយឆ្នាំ។
ជាពិសេស ក្រុង ហាណូយ មានឃុំចំនួន ៩ ក្នុងចំណោមឃុំទាំង ១៤ នៅតំបន់ជនជាតិនិងតំបន់ភ្នំបានសម្រេចជាស្ថាពរនូវគោលដៅកសាងជនបទថ្មីហើយ។

លោក លេហុងសឺន អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ឱ្យដឹងថា៖ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ក្រុង ហាណូយ ខិតខំប្រឹងប្រែងឱ្យបាន ១០០% នៃចំនួនឃុំនៅតំបន់ជនជាតិនិងតំបន់ភ្នំនឹងសម្រេចជាស្ថាពរនូវគោលដៅកសាងជាជនបទថ្មី ក្នុងចំណោមនោះមានយ៉ាងហោចណាស់ឃុំចំនួន ៣ នឹងសម្រេចស្តង់ដារជនបទថ្មីលើកកម្ពស់។

ដើម្បីសម្រេចរួចរាល់គោលដៅដែលបានលើកឡើងនោះ ទីក្រុង ហាណូយ នឹងគួបផ្សំបូកបញ្ចូលកម្មវិធីគម្រោងផ្សេងៗ ប្រយោជន៍គឺលើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ ហើយផ្ដោតគោលដៅអាទិភាពនៃការវិនិយោគទៅលើចំណុចស្នូល ចំណុចដៅ...៕
អត្ថបទ៖ ទ្រុងស៊ន់
រូបថត៖ ទ្រុងស៊ន់ - ង៉ុកគី
បញ្ចូលអត្ថបទដោយ៖ យ័ញលើយ