សុងម៉ា ជាស្រុកជាប់ព្រំដែននៃខេត្ត សឺនឡា មានសណ្ឋានដីដ៏គ្រោះថ្នាក់ ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកលំបាកលំបិនខ្លាំង បានជានៅពេលមានអ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខ្សែរយៈលើ ឬក៏សង្គ្រោះបន្ទាន់នោះ ការដឹកជញ្ជូនត្រូវចំណាយពេលច្រើន បង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នកជំងឺ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា ខិតខំប្រឹងប្រែងបង្កើនគុណភាពនៃការពិនិត្យនិងព្យាបាលជំងឺ បង្កលក្ខណៈងាយស្រួល ជួយបងប្អូនជនជាតិទទួលបានសេវាកម្មសុខភាពប្រកបដោយគុណភាព
ហេតុដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ មន្ទីរពេទ្យពហុព្យាបាលស្រុក សុង ម៉ា បានធ្វើនវានុវត្តន៍យ៉ាងសកម្ម បង្កើនគុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ ធានាឆ្លើយតបបានយ៉ាងល្អប្រសើរនូវតម្រូវការថែទាំសុខភាព បង្កើតក្តីទុកចិត្តស្រឡាញ់រាប់អានរបស់បងប្អូនជនជាតិ រួមចំណែកកាត់បន្ថយបន្ទុកអោយបណ្តាមន្ទីរពេទ្យខ្សែរយៈលើ។
ការថែទាំសុខភាពជូនបងប្អូនជនជាតិនៅមន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា
ការសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា ជួយកាត់បន្ថយស្ថានភាពបញ្ជូនទៅកាន់មន្ទីរពេទ្យខ្សែរយៈលើ ឆ្លងតាមរយៈនោះ កាត់បន្ថយបន្ទុកដ៏ធ្ងន់ពីចំណាយលើថ្លៃព្យាបាលសម្រាប់អ្នកជំងឺ
កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃផ្នែកប្រពោធនកម្មសង្គ្រោះបន្ទាន់ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា បានប្រើបរិក្ខារពេទ្យបច្ចេកទេសថ្មីសម្រាប់បម្រើការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺ
នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យពហុព្យាបាលស្រុក សុងម៉ា មានគ្រែសម្រាកព្យាបាលជំងឺជិត ២០០ ដោយមានផ្នែក ការិយាល័យឯកទេសចំនួន ១៨។ ចាប់តាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ មន្ទីរពេទ្យបានពិនិត្យ ព្យាបាលជំងឺអោយប្រជាជនជាង ២៤.០០០ លើកនាក់ ក្នុងចំណោមនោះ មានជាង ៦.០០០ លើកនាក់ដេកពេទ្យព្យាបាលនិងជិត ១៨.០០០ លើកនាក់ព្យាបាលដោយមិនបាច់ដេកពេទ្យ៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ អៀនថាញ់