ដោយមានការជួយឧបត្ថម្ភពីធនាគារគោលនយោបាយសង្គមស្រុក ដាបាក់ បងប្អូនជនជាតិជាច្រើនក្រុមគ្រួសារនៅស្រុកតំបន់ភ្នំ ដាបាក់ (ខេត្ត ហ្វា ប៊ិញ) បានក្លៀវក្លាហ៊ានខ្ចីទុនវិនិយោគបើកទូលាយការបង្កបង្កើនផលចិញ្ចឹមសត្វ ឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
នាឆ្នាំ ២០២០ គ្រួសារលោក បាន វ៉ាន់ទាន់ នៅភូមិ តាំ ឃុំ កាវសឺន ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) ត្រូវបាន ធនាគារ គោលនយោបាយសង្គមស្រុក ដាបាក់ អោយខ្ចីទុនអនុគ្រោះចំនួន ៤០ លានដុងដើម្បីវិនិយោគទ្រុងក្រោលចិញ្ចឹមក្របី។ រហូតមកទល់ពេលនេះ ហ្វូងក្របីរបស់គ្រួសារលោក ទាន់ មានចំនួនសរុបទៅដល់ជិត ២០ ក្បាល ហើយជួយអោយសេដ្ឋកិច្ចគ្រួសារស្ថិរភាពនិងរីកចម្រើន
ក្រុមគ្រួសារលោក ង្វៀន ត្រុងយ្វៀត នៅឃុំ កាវសឺន ធ្លាប់ជាគ្រួសារក្រីក្រ សេដ្ឋកិច្ចលំបាកលំបិន។ កាលពីឆ្នាំ ២០១៨ ត្រូវបានធនាគារគោលនយោបាយសង្គមស្រុក ដាបាក់ អោយខ្ចីប្រាក់ចំនួន ១០០ លានដុង គ្រួសារលោកបានពង្រីកផ្ទៃដីដាំក្រូចថ្លុង យៀន ជីកស្រះចិញ្ចឹមត្រី ចិញ្ចឹមព្រាបបារាំង… នាពេលបច្ចុប្បន្ននេះ មានប្រាក់ចំណូលជាង ២០០ លានដុងក្នុងមួយឆ្នាំ។
ចំណុចចម្លងការរបស់ធនាគារគោលនយោបាយសង្គមស្រុក ដាបាក់ នៅឃុំ យ៉ាបដាត់ តែងតែបង្កលក្ខណៈងាយស្រួលបំផុតជួយអោយបងប្អូនជនជាតិអាចភ្ជាប់ខ្លួនជាមួយនឹងប្រភពទុនកម្ចីអនុគ្រោះ
ក៏ផ្តើមពីប្រភពទុនកម្ចីអនុគ្រោះដូច្នោះដែរ ក្រុមគ្រូសារបង សា វ៉ាន់ហ៊ុយ នៅឃុំ ហៀនលឿង បានបង្កើតសហករណ៍សេវាកម្ម ផលិតកម្ម អាជីវកម្ម កសិរុក្ខកម្ម ហៀនលឿង ជំនាញខាងផ្គត់ផ្គង់ត្រីអោយបណ្ដា homestay និងក្រុមហ៊ុនមួយចំនួននៅក្នុងខេត្ត។
ផ្តើមពីប្រភពទុនកម្ចីចំនួន ១០០ លានដុងពីធនាគារ គោលនយោបាយសង្គមស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) បង សា វ៉ាន់ហ៊ុយ នៅឃុំ ហៀនលឿង វិនិយោគពង្រីកទ្រង់ ទ្រាយប្រព័ន្ធទ្រុងបែចិញ្ចឹមប្រភេទត្រីពិសេសប្រចាំតំបន់ផ្សេងៗ
នាពេលបច្ចុប្បន្ននេះ សហករណ៍របស់បងមានទ្រុងចិញ្ចឹមត្រីឆ្លាំង ត្រីក្របីធំ ត្រីកាបខ្មៅ។ល។ ជាង ៤០ ផ្ដល់ចំណូលជាទឹកប្រាក់ជាង ៥០០ លានដុងក្នុងមួយឆ្នាំ។
គ្រួសារលោក ង្វៀន វ៉ាន់ឌឹក នៅភូមិ សែវ ឃុំ កាវសឹន ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) អភិវឌ្ឍទម្រង់រូបភាពចម្ការតែនៅស្រុកកំណើតពីប្រភពទុនកម្ចីដោយមានទឹកប្រាក់ចំនួន ២០ លានដុងរបស់ធនាគារគោលនយោបាយសង្គមស្រុក ដាបាក់
លោក ង្វៀន ថាញ់ទន់ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ដាបាក់ មានប្រសាសន៍អោយដឹងថា៖ "ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រភពទុន ពីធនាគារគោលនយោបាយសង្គមបានជះឥទ្ធិពលជាវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ ធានាសុខុមាលភាពសង្គមនិងកសាងជនបទថ្មីនៅលើភូមិសាស្ត្រស្រុក ដាបាក់។ ផ្តើមពីប្រភពទុនកម្ចីអនុគ្រោះនេះហើយបងប្អូនជនជាតិរាប់រយគ្រួសារបានឈោង ឈានឡើងរួចផុតពីភាពក្រីក្រ រួមចំណែកក្នុងសមិទ្ធិផលលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយ ភាពក្រីក្រ របស់ខេត្ត ហ្វាប៊ិញ"៕
អត្ថបទនិងរូបថត៖ ត្រុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ