បច្ចុប្បន្ន ខេត្ត គៀនយ៉ាង មានផ្ទៃដីផលិតកម្មកសិកម្មស្មើនឹងអត្រាចំនួន ១៧,៧ ភាគរយនៃផ្ទៃដីកសិកម្មទូទាំងតំបន់វាលទំនាបទន្លេ គឺវឡុង។
អាស្រ័យដោយអនុវត្តគំរូវាលស្រែទ្រង់ទ្រាយធំ កសិករនៅទីនេះបានធ្វើនវានុវត្តន៍គំនិតរបៀបធ្វើ មិនបណ្តោយឱ្យស្ថានភាព "ក្របីទៅមុន នង្គ័លទៅតាមក្រោយឡើយ"។ល។
ខេត្ត គៀនយ៉ាង បើកទូលាយផ្ទៃដីវាលស្រែទ្រង់ទ្រាយធំផ្សារភ្ជាប់ជាមួយនឹងការលក់ដូរផលិតផល ពីមួយជំហានទៅមួយជំហាន
យោងតាមលោក ឡេ ហ៊ឺវទាន់ នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត គៀនយ៉ាង ប៉ុន្មានឆ្នាំកន្លងទៅ អាស្រ័យដោយអនុវត្តវាលស្រែទ្រង់ទ្រាយធំ កសិករជាច្រើនក្រុមគ្រួសារជាពិសេសគឺកសិករ ខ្មែរ បានបង្កើនការយល់ដឹងក្នុងការធ្វើការរកស៊ី សាបព្រោះពី ១ ដល់ ២ ពូជស្រូវគុណភាពខ្ពស់ព្រមៗ គ្នា បង្កើតតំបន់វត្ថុធាតុដើមធំល្មមឆ្លើយតបតម្រូវការទីផ្សារ។
វាលស្រែទ្រង់ទ្រាយធំទាំងឡាយធ្វើអោយផ្លាស់ប្តូរជីវភាពប្រជាជននៅស្រុក គៀនលឿង (ខេត្ត គៀនយ៉ាង)
ប្រសិនបើកាលពីឆ្នាំ ២០១៦ ខេត្ត គៀនយ៉ាង មានវាលស្រែទ្រង់ទ្រាយធំចំនួន ១២.៨៦០ ហិកតាចងសម្ពន្ធជាមួយនឹងសហគ្រាសពេលដល់ឆ្នាំ ២០២០ បានកើនឡើងចំនួន ៣០.៦៧២ ហិកតា។ ឆ្នាំ ២០២២ ទូទាំងខេត្តមានផ្ទៃដីដាំដុះស្រូវសរុបចំនួន ៧១៥.៧០០ ហិកតានិងវាលស្រែទ្រង់ទ្រាយធំចំនួន ៧៨៣ ផ្ទៃដីចំនួន ៧៤.៩៦៨ ហិកតា ក្នុងនោះមានវាលស្រែទ្រង់ទ្រាយធំចំនួន ៦៥១ មានផ្ទៃដីចំនួន ៥៣.៤៧៨ ហិកតាផ្សារភ្ជាប់ជាមួយនឹងការចងសម្ព័ន្ធគ្នា លក់ដូរផលិតផល។
ខេត្ត គៀនយ៉ាង អនុវត្តយន្តូបនីយកម្មក្នុងកសិកម្មពីមួយជំហានទៅមួយជំហានដើម្បីបង្កើនទិន្នផល គុណភាពនៅលើផ្ទៃដីដូចគ្នា
ផ្តើមពីគោលការណ៍ជំរុញខ្លាំងការប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្ម ផ្ទៃដីផលិតស្រូវគុណភាពខ្ពស់នៅខេត្ត គៀនយ៉ាង កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្នាំ ២០១៦ ផ្ទៃដីផលិតស្រូវគុណភាពខ្ពស់ស្មើនឹងអត្រាប្រហែល ៧០ ភាគរយ នៃផ្ទៃដីដាំដុះសរុបពេលដល់ឆ្នាំ ២០២២ ស្មើនឹងអត្រាចំនួន ៩៣,៨៥ ភាគរយ។ ជាពិសេស ផ្ទៃដីដាំដុះពូជស្រូវគុណភាពខ្ពស់សម្រេចបានចំនួន ១០០ ភាគរយនៅក្នុងរដូវវស្សានិងសម្រេចចំនួន ៩៨,១៥ ភាគរយនៅរដូវសម្រក។
គម្រោងវាលស្រែទ្រង់ទ្រាយធំនៅសហករណ៍ គែញ 4A ឃុំ តឹនហៀបអា ស្រុក តឹនហៀប (ខេត្ត គៀនយ៉ាង)
នៅតាមស្រុក ហនដឹត គៀនលឿង និង យ៉ាងថាញ់ កន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ខេត្តបានរៀបចំការចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនភាគហ៊ុនកសិកម្ម បច្ចេកវិទ្យាខ្ពស់ ទ្រុងអាន ក្នុងគោលបំណង អភិវឌ្ឍតំបន់វត្ថុធាតុដើមស្រូវចំនួន ៦៣.០០០ ហិកតា សម្រេចស្តង់ដារ ផ្តើមពីនោះនាំចេញទៅបណ្តាទីផ្សារដ៏តឹងតែង។
ការរៀបចំដីសាបព្រោះនៅឃុំ តឹនហៀបអា ស្រុក តឹនហៀប (ខេត្ត គៀនយ៉ាង)
ដើម្បីលើកកម្ពស់ខ្សែចង្វាក់តម្លៃផលិតផល បង្កើនប្រាក់ចំណូលជូនកសិករពីមួយជំហានទៅមួយជំហាន ខេត្ត គៀនយ៉ាង កំពុងពន្លឿនការអនុវត្តគម្រោងមេ គម្រោងគោលដៅសំខាន់ៗ ដូចជា៖ គម្រោងមេ "អភិវឌ្ឍតំបន់វត្ថុធាតុដើមស្រូវអង្ករបណ្តាស្រុកតំបន់ចតុកោណ ឡុងស្វៀន បម្រើការកែច្នៃនិងការនាំចេញដំណាក់កាល ២០២១ - ២០២៥" គម្រោងមេ "អភិវឌ្ឍកសិកម្មសរីរាង្គ" ដំណាក់កាល ២០២០ - ២០៣០ គម្រោង "បណ្តាមជ្ឈមណ្ឌលធ្វើនវានុវត្តន៍ច្នៃប្រឌិតបៃតង" (គម្រោង GIC) ដំណាក់កាលឆ្នាំ ២០២២ - ២០២៤។
ឈ្មួញប្រមូលទិញ ដឹកជញ្ជូនស្រូវនៅស្រុក ហនដឹត (ខេត្ត គៀនយ៉ាង)
ខេត្តក៏បានចុះហត្ថលេខាលក់ដូរចំនួន ១២៣.០០០ ហិកតាក្នុងឆ្នាំ ២០២២ - ២០២៣ ជាមួយនឹងសហគ្រាសធំៗ ជាច្រើនដូចជា៖ ក្រុមហ៊ុនសាជីវកម្ម ឡុកត្រើយ ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ ទ្រុងអាន សាជីវកម្ម តឹនឡុង។ល។
ដើម្បី "បើកបង្ហូរ" រំហូរគ្រាប់អង្ករនិងលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្រូវអង្ករ ផ្នែកកសិកម្មខេត្ត គៀនយ៉ាង នឹងបន្តបើកទូលាយតំបន់វត្ថុធាតុដើម ផ្ទៃដីវាលស្រែទ្រង់ទ្រាយធំផ្សារភ្ជាប់ជាមួយនឹងការចងសម្ពន្ធគ្នាលក់ដូរផលិតផល បង្កើនប្រាក់ចំណូលជូនកសិករពីមួយជំហានទៅមួយជំហាន រួមចំណែកកសាងជនបទថ្មីនៅលើភូមិសាស្រ្តខេត្ត៕
អត្ថបទ៖ ឡេ សែន រូបថត៖ ឡេ សែន - ឡេ ហ៊ុយហាយ
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់