នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់

ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G
ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G

ដោយមានសណ្ឋានដីភាគច្រើនជាកូនភ្នំ ភូមិតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ឡាងសឺន មិនតិចទេនៅតែមិនទាន់មានបណ្តាញចល័តនិងបណ្តាញទូរគមនាគមន៍ 3G និង 4G សោះឡើយ។

ធ្វើបរិវត្តកម្មឌីជីថល បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរយៈពេលកន្លងទៅ សហគ្រាសទូរគមនាគមន៍ ឡាងសឺន បានសកម្មអភិវឌ្ឍបណ្តាស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចល័តនៅតាមភូមិនិគមនៅលំបាកលំបិនខ្លាំង។ល។

គ្របដណ្តប់បណ្តាញទូរគមនាគមន៍ លើកកម្ពស់គុណភាពរស់នៅ
ស្ថិតនៅឆ្លាស់គ្នាចន្លោះកូនភ្នំទាំងឡាយនៅឃុំ វ៉ានធុយ ស្រុក បាក់សឺន ជាកន្លែងរស់នៅរបស់គ្រួសារជនជាតិជាច្រើនដូចជា៖ តៃ នុង យ៉ាវ។ ដោយមានភូមិសាស្ត្រលាតសន្ធឹងធំទូលាយ បានជាការទំនាក់ទំនងតាមទូរស័ព្ទរបស់ប្រជាជនកាលពីមុននៅជួបប្រទះការលំបាកលំបិនជាច្រើន។ បន្ទាប់ពីសាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ វៀតណាម ខេត្ត ឡាងសឺន ដំឡើងស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចល័តនៅចុងឆ្នាំ ២០២២ ការទំនាក់ទំនងបានងាយស្រួលជាងមុន។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 1

ទូរគមនាគមន៍ខេត្ត ឡាងសឺន ខិតខំដល់ឆ្នាំ ២០២៥ នឹងគ្របដណ្តប់បណ្តាញ 5G នៅភូមិសាស្រ្តខេត្ត កាត់បន្ថយលេខទូរស័ព្ទប្រើបណ្តាញ 2G ចុះនៅក្រោម ៥ ភាគរយ ឈានដល់បិទដំណើរការបណ្តាញ 2G

គ្រួសារអ្នកស្រី ហ្វាង ធីហ្វេ នៅភូមិ ណាធី ឃុំ វ៉ានធុយ មានរបរដាំទេព្វិរូប្រពៃណី។ បន្ទាប់ពីបណ្តាញទូរស័ព្ទស្ថិរភាពហើយ មានបណ្តាញ 3G និង 4G គ្រួសាររបស់អ្នកស្រីបានបង្កើនការផ្សព្វផ្សាយផលិតផលតាមបណ្តាញព័ត៌មានផ្សេងៗ ជាច្រើន ផ្តើមពីនោះការលក់ទេព្វិរូកាន់តែងាយស្រួលជាង។

ក៏អាស្រ័យដោយមានអ៊ីនធឺណិតអ្នកស្រី ហ្វេ បានសិក្សាបន្ថែមពីវិធីសាស្រ្តថែទាំ របៀបទាញយកផលដំណាំនិងកែច្នៃផលិតផលទេពិរូ។ "កាលពីមុន ពេលចង់ទាក់ទងជាមួយនឹងសាច់ញាតិម្តងៗ ខ្ញុំតែងតែរត់ទៅទីខ្ពស់ទើបអាចទទួលបានបណ្តាញចល័ត។ ចាប់តាំងពីបណ្តាញទូរស័ព្ទ បណ្តាញ 3G និង 4G ស្ថិរភាពហើយ ខ្ញុំឃើញការរស់នៅកាន់តែសប្បាយជាងមុន មនុស្សម្នាមានភាពកាន់តែស្និទ្ធស្នាលជាមួយនឹងគ្នា គ្រួសារក៏លក់ទេព្វិរូបានកាន់តែច្រើន" - អ្នកស្រី ហ្វេ សោមនស្សរីករាយប្រាប់។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 2

"ដោយមានទស្សនវិស័យបន្តផ្តល់អាទិភាពតំបន់បងប្អូនជនជាតិភាគតិច តំបន់ភ្នំ តំបន់ព្រំដែន ប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល មន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត ឡាងសឺន នឹងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធដាក់ដំណើរការព្រមៗ គ្នានូវដំណោះស្រាយជាច្រើនក្នុងគោលបំណងជម្នះស្ថានភាពមិនទទួលបានបណ្តាញចល័តគ្របដណ្ដប់" - លោកស្រី ភឿង ធីហឿងឡាន នាយិការងនៃមន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត ឡាងសឺន មានប្រសាសន៍។

អាស្រ័យដោយមានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋាន ជាង ៨៥ ភាគរយកម្មាភិបាលឃុំ ភូមិតំបន់ភ្នំនិងតំបន់បងប្អូនជនជាតិភាគតិចបានប្រើប្រអប់សារអេឡិចត្រូនិចនិងកម្មវិធី Zalo ជាប្រចាំ ដើម្បីផ្តោះប្តូរពីការងារ។ បើតាមលោក លឺវ វ៉ាន់ហ្វា លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ វ៉ានធុយ ឲ្យដឹងថា៖ "តាំងពីមានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋាន កម្មាភិបាលឃុំមិនសូវលំបាកច្រើនទេ។ លេខាសាខាបក្សភូមិបានបង្កើតក្រុម Zalo ដើម្បីផ្លាស់ប្តូរពីការងារ។ ការងារឃោសនា ផ្សព្វផ្សាយពីច្បាប់ជាដើមត្រូវបានបញ្ជូនយ៉ាងលឿននិងមានប្រសិទ្ធភាព។ កម្មាភិបាលមិនចាំបាច់ត្រូវចុះទៅភូមិជាប្រចាំដូចកាលពីមុនទៀតឡើយ"។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 3

សហគ្រាសទូរគមនាគមន៍ ឡាងសឺន អភិវឌ្ឍរាល់ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋាននៅក្នុងភូមិនិគមមានការលំបាកលំបិនខ្លាំងជួយកម្មាភិបាលវប្បធម៌ឃុំកាត់បន្ថយបានពេលវេលា កម្លាំងពលំនិងថ្លៃចំណាយជាអប្បរមាពេលដំណើរការការងារផ្តល់ព័ត៌មានឃោសនាផ្សព្វផ្សាយ

ក៏អាស្រ័យមានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានមានទីតាំងនៅឃុំ ម៉ូវសឺន ស្រុក កាវឡុក ប្អូនៗ សិស្សជនជាតិ យ៉ាវ សព្វថ្ងៃនេះអាចអង្គុយនៅតាមផ្ទះរៀនសូត្រនិងរំលឹកមេរៀនឡើងវិញតាមកម្មវិធីផ្នែកទន់ ជាមួយមិត្តភក្តិនិងលោកគ្រូ អ្នកគ្រូ។ បណ្តាញទូរគមនាគមន៍ស្ថិរភាពជួយឲ្យកុមារមានឱកាសស្វែងរកឯកសារ ទទួលបានចំណេះដឹងថ្មីៗ លទ្ធផលនៃការសិក្សាកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 4

អាស្រ័យមានបណ្តាញ 3G បងប្អូនជនជាតិភាគតិចនៅខេត្ត ឡាងសឺន មានឱកាសផ្សព្វផ្សាយបណ្តាមុខទំនិញកសិផលឆ្លងតាមឧបករណ៍ចល័ត

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 5

 ដោយមានទិសស្លោក "អគ្គិសនីទៅដល់ទីណា ទូរគមនាគមន៍ទៅដល់ទីនោះ" បណ្តាញទូរគមនាគមន៍បានទៅដល់បងប្អូនជនជាតិ តៃ នៅឃុំ តឹនអៀន ស្រុក ត្រាងឌិញ ហើយ

គិតដល់ដំណាច់ឆ្នាំ ២០២២ ខេត្ត ឡាងសឺន លុបបំបាត់ស្ថានភាពមិនទាន់មានបណ្តាញនៅ ៥៤ ភូមិ លុបបំបាត់ស្ថានភាពមិនទទួលបានបណ្តាញគ្របដណ្តប់បានចំនួន ៥៦ ភូមិហើយ។ ខេត្តខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០២៣ នឹងគ្របដណ្តប់បណ្តាញចល័ត ១០០ ភាគរយភូមិនិងចាប់ផ្តើមគ្របដណ្តប់ដោយបណ្តាញ 5G។ ការគ្របដណ្តប់បណ្តាញទូរគមនាគមន៍មិនត្រឹមតែជួយបងប្អូនជនជាតិផ្តោះប្តូរព័ត៌មាន ទទួលបានចំណេះដឹងថ្មីៗ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងភូមិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងរបស់ខេត្តទៀតផង។

បន្តលុបតំបន់មិនទាន់មានបណ្តាញ តំបន់មិនទទួលបានបណ្តាញគ្របដណ្តប់"
បច្ចុប្បន្នខេត្ត ឡាងសឺន មានស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចំនួន ៣.១៩៧ ភូមិមិនទាន់មានបណ្តាញចំនួន ១២២ ភូមិមិនទទួលបានបណ្តាញគ្របដណ្ដប់ចំនួន ២១៨។ ដើម្បីលុបបំបាត់ស្ថានភាពមិនទាន់មានបណ្តាញនិងមិនទទួលបានបណ្តាញគ្របដណ្ដប់ Viettel ឡាងសឺន ទទួលបន្ទុកសាងសង់ស្ថានីយចំនួន ១៨១ សាជីវកម្មប្រៃសណីយ៍និងទូរគមនាគមន៍ វៀតណាម ខេត្ត ឡាងសឺន ចំនួន ១០០ ស្ថានីយ Mobifone ចំនួន ១៩ ស្ថានីយ។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 6

ប្តីប្រពន្ធអ្នកស្រី ផាម ធីភឿង នៅឃុំ ម៉ូវសឺន ស្រុក កាវឡុក ហៅទូរស័ព្ទតាមរយៈការប្រើ Facetime ជួបកូនក្រោយពីបែកគ្នាជាច្រើនថ្ងៃ

លោក ប៊ូយ ឌិញខ្វា នាយកក្រុមហ៊ុន Viettel ឡាងសឺន បានប្រាប់ថា៖ "យើងខ្ញុំបានសាងសង់និងអភិវឌ្ឍស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានចំនួន ៨៥ ហើយ ខិតខំដល់ចុងឆ្នាំ ២០២៣ នឹងសម្រេចរួចរាល់ ១០៩ ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានជាស្ថាពរ។ Viettel ឡាងសឺន នឹងផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ជំនះស្ថានភាពមិនទទួលបានបណ្តាញគ្របដណ្ដប់នៅតំបន់ជាច្រើនទៀត ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចទទួលបានបណ្តាញទូរគមនាគមន៍។"

កំណត់ការធ្វើបរិវត្តកម្មឌីជីថលត្រូវព្រមៗ គ្នា មានប្រសិទ្ធភាពនាំមកផលប្រយោជន៍ជាក់ស្តែងឲ្យប្រជាជន មន្ទីរព័ត៌មាននិងទូរគមនាគមន៍ខេត្ត ឡាងសឺន បានបង្កើតផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដល់ឆ្នាំ ២០២៥ សកលកម្ម 5G ជាទូទៅជាង ៨០ ភាគរយគ្រួសារប្រើប្រាស់អ៊ីនធឺណិតបណ្តាញកាប្លិ៍អុបទិច គ្រួសារនីមួយៗ មានទូរស័ព្ទឆ្លាតវៃឬថេប្លេតមួយគ្រឿង។ល។

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 7

រាល់ស្ថានីយឧបករណ៍បញ្ជូន - ទទួលមូលដ្ឋានត្រូវបានប្រគល់ឲ្យប្រជាជនគ្រប់គ្រងនិងដំណើរការ

លោកស្រី ភឿង ធីហឿងឡាន នាយិការងនៃមន្ទីរព័ត៌មាននិងទូរគមនាគមន៍ ខេត្ត ឡាងសឺន មានប្រសាសន៍ថា៖ "ដោយមានទស្សនវិស័យបន្តផ្តល់អាទិភាពដល់តំបន់ជនជាតិភាគតិច តំបន់ភ្នំ តំបន់ព្រំដែន ប្រជាជននៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល មន្ទីរនឹងសហការជាមួយនឹងអង្គភាពពាក់ព័ន្ធដាក់ដំណើរការរាល់វិធានការព្រមៗ គ្នា ក្នុងគោលបំណងជំនះស្ថានភាពមិនទទួលបានបណ្តាញចល័តគ្របដណ្ដប់។"

នាំបណ្តាញមកតំបន់មិនទទួលបានបណ្តាញគ្របដណ្តប់ ảnh 8

ប្អូន ឌាំង ធីយៀប ជនជាតិ យ៉ាវ នៅភូមិ បានឃួង ឃុំ វ៉ានធុយ ស្រុក បាក់សឺន ត្រេកអរពេលដើមឆ្នាំនេះមានបណ្តាញ 3G ជួយឧបត្ថម្ភក្នុងការរៀនតាមអនឡាញជាមួយមិត្តភក្តិនិងអ្នកគ្រូ

ដោយមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដល់ឆ្នាំ ២០២៥ សកលកម្មបណ្តាញចល័ត 3G និង 4G និងបណ្តាញទូរស័ព្ទចល័តឆ្លាតវៃ ឡាងសឺន នឹងលែងជាតំបន់មិនទទួលបានបណ្តាញគ្របដណ្ដប់ព័ត៌មាននាពេលខាងមុខមិនយូរទៀតឡើយ៕

អត្ថបទ៖ ហ្វាងតឹម រូបថត៖ ង៉ុកឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត កាម៉ៅ ផាម វ៉ាន់ថៀវ អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះចៅអធិការវត្ត សិរីវង្សា (អណ្តូងចេកមាស) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តា - ទីភ្នាក់ងារព័ត៌មានវៀតណាម

បុណ្យចូលឆ្នាំថ្មី៖ ចម្រុះពណ៌វប្បធម៌ ខ្មែរ ក្នុងបេះដូងប្រជាជាតិ វៀតណាម

បុណ្យចូលឆ្នាំថ្មីជាពិធីបុណ្យដ៏ធំបំផុតរបស់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែកំណត់សម្គាល់វេលាសម្ពច្ឆរច្ឆិន្នឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណវប្បធម៌និងស្មារតីផ្សារភ្ជាប់សហគមន៍ទៀតផង។ ក្នុងក្តីរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ (ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា) ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សនិងរដ្ឋបន្តបញ្ជាក់ពីតួនាទីរបស់ប្រជាជន ខ្មែរ ក្នុងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកដល់ការកសាងប្រទេសជាតិវិបុលភាព សុភមង្គល។

សមាជិករដ្ឋសភាទីក្រុង ហាណូយ ដូ ឌឹកហុងហា អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ អានដាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាត់បន្ថយពេលវេលាផ្តល់ព័ត៌មានដែលមានស្រាប់និងបានឌីជីថលរូបនីយកម្ម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ នៅព្រឹកថ្ងៃទី ១២ ខែ មេសា រដ្ឋសភាបានពិភាក្សានៅក្នុងសាលប្រជុំអំពីពង្រាងច្បាប់អភិក្រមព័ត៌មាន (ធ្វើវិសោធនកម្ម)។

លោក ត្រឹន លឺវក្វាង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថានៅសម័យជំនួបមុខ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

យុវជនគឺជាកងកម្លាំងស្រួចអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ រំពឹងថាកងជួរកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខក្លៀវក្លាលើកបញ្ហា លើកសំណើរបណ្តាគំនិត គំនិតច្នៃប្រតិដ្ឋក្នុងគោលបំណងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍទីក្រុងកាន់តែស៊ីវិល័យ ទំនើប គុណស្រ័យពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្លឹមសារខាងលើត្រូវបានសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង បញ្ជាក់នៅក្នុងកម្មវិធីជួបជុំកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមនៃទីក្រុងដែលរៀបចំដោយគណៈកម្មាធិការបក្សកុម្មុយនីស្តទីក្រុង ហូ ជីមិញ នៅព្រឹកថ្ងៃទី ២ ខែ មេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦)។

តំណាងគណៈកម្មការឃោសនាអប់រំសហព័ន្ធពលករទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងអង្គសន្និសីទ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការការពារពលករចំពោះព័ត៌មានអាក្រក់ បំពុលពីបរិយាកាសបណ្តាញអ៊ីនធឺណិត

“បរិយាកាសបណ្តាញអ៊ីនធឺណិតគឺជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង ជា “រណសិរ្សសតិអារម្មណ៍ - វប្បធម៌” បង្កើតការប្រយុទ្ធប្រជែងយ៉ាងតឹងរ៉ឹងរវាងលំហូរព័ត៌មានវិជ្ជមាននិងអវិជ្ជមាន” ផង ជាការលើកឡើងរបស់វរសេនីយ៍ឯកបម្រុង ដូ មិញគីម អនុប្រធានការិយាល័យ ៣ នាយកដ្ឋានសន្តិសុខបណ្តាញអ៊ីនធឺណិតនិងបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនប្រើបច្ចេកវិទ្យាខ្ពស់ (ក្រសួងនគរបាល) នៅក្នុងសន្និសីទព័ត៌មានការងារសាធារណៈមតិសង្គមក្នុងប្រព័ន្ធសហជីពទីក្រុងឆ្នាំ ២០២៦ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២ ខែមេសា។ សន្និសីទមានគោលបំណងជួយថ្នាក់ដឹកនាំ កម្មាភិបាលសហជីពគ្រប់លំដាប់ថ្នាក់ធ្វើបច្ចុប្បន្នភាពបញ្ហាក្តៅៗ ផ្លាស់ប្តូរបទពិសោធន៍ ឆ្លងតាមរយៈនោះលើកកម្ពស់លទ្ធភាពក្តាប់យក ព្យាករណ៍និងដោះស្រាយស្ថានភាព ជាពិសេសនៅក្នុងវិស័យសន្តិសុខកម្មករ។

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកទីក្រុងឆ្លាតវៃក្នុងចំណោម ៥០៖ នៅពេលបញ្ញាសិប្បនិម្មិត AI និងសេដ្ឋកិច្ចកម្រិតទាបផ្តើមរីកចម្រើន

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកទីក្រុងឆ្លាតវៃក្នុងចំណោម ៥០៖ នៅពេលបញ្ញាសិប្បនិម្មិត AI និងសេដ្ឋកិច្ចកម្រិតទាបផ្តើមរីកចម្រើន

ដោយមានហេដ្ឋារចនាសម្ព័ន្ធស្ថាប័នរួចស្រេច បញ្ញាសិប្បនិម្មិត (AI) និងសកម្មភាពសេដ្ឋកិច្ចកម្រិតទាប នឹងក្លាយជាកត្តាជំរុញដោយផ្ទាល់នៃភាពជោគជ័យរបស់ទីក្រុង ហូជីមិញ។ ចាប់ពីការដឹកជញ្ជូនវេជ្ជសាស្រ្តមានមូលដ្ឋានលើយន្តហោះគ្មានមនុស្សបើក រហូតដល់ការគ្រប់គ្រងចរាចរណ៍ដំណើរការដោយ AI ទីក្រុងកំពុងសម្រេចបាននូវគោលដៅរបស់ខ្លួនបន្តិចម្តងៗ ក្នុងការក្លាយជាទីក្រុងឆ្លាតវៃចំណោម ៥០ របស់ពិភពលោកមួយ។

ការប្រើប្រាស់កាមេរ៉ា AI ដំណោះស្រាយក្នុងការគ្រប់គ្រងទីក្រុង

ការប្រើប្រាស់កាមេរ៉ា AI ដំណោះស្រាយក្នុងការគ្រប់គ្រងទីក្រុង

តាមរយៈការអនុវត្តប្រព័ន្ធកាមេរ៉ាបញ្ញាសិប្បនិម្មិត (AI) ក្នុងការត្រួតពិនិត្យ ដោះស្រាយនិងវិនិច្ឆ័យប្រព្រឹត្តល្មើស ហាណូយ កំពុងធ្វើឱ្យជាក់ស្តែងស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពី "ការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថលជាតិ" ទៅជាការអនុវត្តជាក់ស្តែងការគ្រប់គ្រងទីក្រុង។

សម័យបិទសន្និបាតលើកទីពីរគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ នៅរសៀលថ្ងៃទី ២៥ ខែ មីនា។ រូបថត៖ យាន់តឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពាំនាំស្មារតីសន្និបាតគណៈកម្មាធិការមជ្ឈិម ២ ចូលក្នុងជីវភាពរស់នៅតាំងពីនៅកន្លែងតំបន់ភ្នំ ព្រំដែន

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ លើកទីពីរបិទបញ្ចប់ដោយមានការឯកភាពគ្នាយ៉ាងខ្ពស់របស់មជ្ឈិមចំពោះបញ្ហាធំៗ របស់បក្សនិងប្រទេសជាតិ។ កម្មាភិបាល បក្ខជន ប្រជាជនជាច្រើននៅខេត្ត ត្វៀនក្វាង វាយតម្លៃខ្ពស់របៀបវារៈ លទ្ធផលសន្និបាត បញ្ជាក់ពីការប្រកាន់ខ្ជាប់យ៉ាងរឹងមាំបណ្តាល័ក្ខការណ៍ស្នូល បង្កើតមូលដ្ឋានគ្រឹះឆ្ពោះទៅរកបណ្តាគោលដៅអភិវឌ្ឍខ្លាំងក្នុងដំណាក់កាលថ្មី។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន) ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦។

កសាងបណ្តាកម្មវិធីសកម្មភាពអនុវត្តសម្រេចចិត្តធានាមានលទ្ធភាព សមស្របជាក់ស្តែង

កសាងបណ្តាកម្មវិធីសកម្មភាពអនុវត្តសម្រេចចិត្តធានាមានលទ្ធភាព សមស្របជាក់ស្តែង

កាលពីព្រឹកថ្ងៃទី ២០ ខែមីនា គណៈត្រួតពិនិត្យ ឃ្លាំមើលលេខ ២៨ នៃការិយាល័យនយោបាយ គណៈលេខាបានបើកកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ។

ការណែនាំប្រជាជនភូមិ ស៊ើនហា ឃុំ បាតសាត អំពីរបៀបដាក់ពាក្យតាមអនឡាញនៅលើវិបផតថលសេវាសាធារណៈ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

ផ្លោះរំលងតាម​សេចក្តីសម្រេច​ ៥៧៖ ប្រសិទ្ធភាពពិតប្រាកដ​ពី​ការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេច ៥៧-NQ/TW របស់ការិយាល័យនយោបាយស្តីពីផ្លោះរំលងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបាន មូលដ្ឋាននានាដាក់ដំណើរការដោយមានវិធីសាស្រ្តអភិក្រមជាក់ស្តែងជាច្រើន។ តាំងពីកសាងគំរូអភិវឌ្ឍន៍ថ្មី ធ្វើឱ្យសុក្រឹតយន្តការគោលនយោបាយរហូតដល់ការរៀបចំការអនុវត្តបណ្តាភារកិច្ចភ្ជាប់ទៅនឹងវឌ្ឍនភាព សន្ទស្សន៍ ជំហានដំបូងបង្ហាញឱ្យឃើញការផ្លាស់ប្តូរតាមការផ្តោតសំខាន់លើប្រសិទ្ធភាពពិតប្រាកដ សមស្របជាមួយនឹងលក្ខខណ្ឌនៃមូលដ្ឋាននីមួយៗ។

នាថ្ងៃទី ៣១ ខែ មករា លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធនិងអញ្ជើញសួរសុខទុក្ខថ្នាក់រៀននៃសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន)។ នេះជាគម្រោងដំបូងសម្រេចគោលដៅក្នុងយុទ្ធនាការសាងសង់ចំនួន ២៤៨ សាលារៀនតំបន់ព្រំដែនរបស់បក្សនិងរដ្ឋ។

ស្ម័គ្រស្មោះភក្តីភាពតាមបក្ស

អំឡុងឆ្នាំកន្លងទៅបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ជីវភាពរស់នៅផ្លាស់ប្តូរ បងប្អូនជនជាតិភាគតិចតែងតែជឿលើការដឹកនាំរបស់បក្ស តាំងចិត្តបន្តសាមគ្គីរួមកម្លាំងកសាងស្រុកកំណើតកាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។

អនុបណ្ឌិត ថៀវ ធីហឿង ប្រធានការិយាល័យកិច្ចការប្រូតេស្តង់ គណៈកម្មាធិការកិច្ចការសាសនារដ្ឋាភិបាលផ្លាស់ប្តូរអំពីខ្លឹមសារមូលដ្ឋាន ស្នូលនៃច្បាប់ស្តីពីជំនឿ សាសនានិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១។ រូបថត៖ ង្វៀនគុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ផ្សព្វផ្សាយគោលនយោបាយច្បាប់អំពីការបោះឆ្នោតជូនបងប្អូនជនជាតិសាសនាប្រូតេស្តង់នៅ ហាណូយ

សំដៅការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១ ថ្ងៃទី ២ ខែ មីនា មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរយុត្តិធម៌ទីក្រុង ហាណូយ រៀបចំកិច្ចប្រជុំឃោសានា ផ្សព្វផ្សាយច្បាប់អំពីវិស័យជំនឿ សាសនានិងច្បាប់អំពីការបោះឆ្នោតជូនសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនជាតិសាសនាប្រូតេស្តង់នៅលើភូមិសាស្ត្រ។

លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ ហុង ថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ទីក្រុង កឹនធើ ភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងការអភិវឌ្ឍតំបន់ជនជាតិ សាសនា

មន្ទីរជនជាតិនិងសាសនាចាំបាច់គួបផ្សំការអនុវត្តបច្ចេកវិទ្យាឌីជីថលជាមួយនឹងការជួបប្រាស្រ័យដោយផ្ទាល់ រក្សាទំនាក់ទំនងជិតស្និទ្ធ ស្វែងយល់ចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិ សាសនា។

ទិដ្ឋភាពសន្និសីទ។ រូបថត៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពាំនាំបច្ចេកទេសជឿនលឿនជំនួយការបន្តពូជតំបន់បងប្អូនជនជាតិភាគតិច

កាលពីថ្ងៃទី ៩ ខែ មករា នៅសង្កាត់ ឡាវកាយ បានប្រព្រឹត្តឡើងសន្និសីទវិទ្យាសាស្ត្រធ្វើបច្ចុប្បន្នភាពជឿនលឿនទាំងឡាយអំពីជំនួយការបន្តពូជតំបន់ភ្នំភូមិភាគខាងជើង។ នេះជាវេទិកាឯកទេសមួយមានអត្ថន័យជាក់ស្តែង បង្កើតឱកាសដើម្បីកម្មាភិបាលសុខាភិបាលតំបន់ភ្នំភូមិភាគខាងជើងទទួលបាន ធ្វើបច្ចុប្បន្នភាពជឿនលឿនវិទ្យាសាស្ត្រ បច្ចេកទេសថ្មី ចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងវិស័យជំនួយការបន្តពូជ ពង្រឹងការតំណភ្ជាប់ កិច្ចសហប្រតិបត្តិការជំនាញបន្ថែមរវាងមន្ទីរពេទ្យមូលដ្ឋានរបស់ ឡាវកាយ ជាមួយមជ្ឈមណ្ឌល មន្ទីរពេទ្យ អ្នកជំនាញកំពូលរបស់ប្រទេសទាំងមូល។

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគមូលដ្ឋានសម្ភារៈសម្រាប់មធ្យមសិក្សាចំណេះទូទៅនៅតំបន់ភ្នំ វៀតបាក់

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគមូលដ្ឋានសម្ភារៈសម្រាប់មធ្យមសិក្សាចំណេះទូទៅនៅតំបន់ភ្នំ វៀតបាក់

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ “ការវិនិយោគលើមូលដ្ឋានសម្ភារៈសម្រាប់មធ្យមសិក្សាចំណេះទូទៅនៅតំបន់ភ្នំ វៀតបាក់ និងបណ្តាសាលាមហាវិទ្យាល័យបម្រុងចំណុះក្រសួងជនជាតិនិងសាសនា”។ កម្មវិធីត្រូវបានធ្វើឡើងផ្ទាល់មធ្យមសិក្សាចំណេះទូទៅតំបន់ភ្នំ វៀតបាក់ ខេត្ត ថាយង្វៀន ផ្សាយភ្ជាប់តាមអ៊ីនធឺណិតជាមួយទីតាំងពីរផ្សេងទៀត៖ សាលាមហាវិទ្យាល័យបម្រុងទីក្រុង ហូជីមិញ និងសាលាមហាវិទ្យាល័យបម្រុងជនជាតិ សឹមសឺន ខេត្ត ថាញ់ហ្វា៕

ទម្លាក់ថវិកាចំនួន ៤២៣.០០០ ពាន់លានដុងសម្រាប់កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច

ទម្លាក់ថវិកាចំនួន ៤២៣.០០០ ពាន់លានដុងសម្រាប់កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច

រដ្ឋសភាផ្ដល់សច្ចានុមតិផែនការវិនិយោគកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥ ដោយមានថវិកាសរុបប្រមាណ ៤២៣.០០០ ពាន់លានដុង។

អង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) ជូនអំណោយដល់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។ រូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ព្រឹទ្ធាចារ្យ​ភូមិ ប្រធានភូមិគឺជា​ទីបង្អែក​របស់​បងប្អូនជនជាតិ​ភាគតិចតំបន់ជាយដែន

កាលពីថ្ងៃទី ២ ខែ ធ្នូ នៅឃុំ ភូងៀ (ខេត្ត ដុងណាយ) អង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) បានរៀបចំកិច្ចជំនួបមុខព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពគំរូតួយ៉ាងនៅលើភូមិសាស្ត្រឈរជើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំទិវាប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៧ (ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០៤៥ - ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៥) និង ៨១ ឆ្នាំទិវាបង្កើតកងទ័ពប្រជាជន វៀតណាម (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥)។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញចូលរួមនិងដឹកនាំពិធីបើកការដ្ឋានសាងសង់សាខាសាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យឃុំ អៀនខឿង (ខេត្ត ថាញ់ហ្វា)។

ការសាងសង់សាលារៀននៅតាមឃុំព្រំដែនដ៏មហាលឿន

នៅព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ពិធីបើកការដ្ឋានសាងសង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតក្នុងពេលដំណាលគ្នានៅតាមឃុំព្រំដែនដីគោកបានប្រព្រឹត្តឡើងនៅខេត្ត ក្រុងចំនួន ១៧ នៅទូទាំងប្រទេស តាមទម្រង់ផ្ទាល់គួបផ្សំតាមអនឡាញ។

វិទ្យាល័យអន្តេវាសិកជនជាតិខេត្ត វិញឡុង ឃុំ តាមប៊ិញ បានវិនិយោគធំទូលាយស្អាតបាត ឆ្លើយតបតម្រូវការសិក្សារៀនសូត្ររបស់សិស្សសាលាបងប្អូនជនជាតិ ខ្មែរ នៅក្នុងភូមិសាស្ត្រ។

បើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍប្រកបដោយចីរភាព

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី ១ (២០២១ - ២០២៥) បានជួយក្រុមគ្រួសារ ខ្មែរ ជាច្រើននៅខេត្ត វិញឡុង កែលម្អកម្រិតជីវភាពរស់នៅ បង្កើនប្រាក់ចំណូល។

ការនាំយកអត្តសញ្ញាណវប្បធម៌ចូលក្នុងសាលារៀនឆ្លងតាមរយៈវិញ្ញាសាអប់រំភូមិភាគ

ការនាំយកអត្តសញ្ញាណវប្បធម៌ចូលក្នុងសាលារៀនឆ្លងតាមរយៈវិញ្ញាសាអប់រំភូមិភាគ

ការអនុវត្តកម្មវិធីអប់រំទូទៅឆ្នាំ ២០១៨ សាលារៀននានានៅលើខេត្ត ដាក់ឡាក់ កំពុងពង្រឹងការអនុវត្តការអប់រំភូមិភាគ ភ្ជាប់ខ្លឹមសារបង្រៀនជាមួយនឹងការអនុវត្តវប្បធម៌ ប្រវត្តិសាស្ត្រ ជីវភាពរស់នៅនៃស្រុកកំណើត។ ការគួបបញ្ចូល ពង្រីកអត្តសញ្ញាណវប្បធម៌នៅក្នុងសាលារៀនមិនត្រឹមតែពង្រឹងសកម្មភាពអប់រំប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបំប៉នសេចក្តីស្រឡាញ់ចំពោះមាតុភូមិ មោទនភាពជាតិចំពោះសិស្សានុសិស្សផងដែរ។

លើកកម្ពស់ឋានៈនារីជនជាតិភាគតិច ពីមួយជំហានទៅមួយជំហាន

លើកកម្ពស់ឋានៈនារីជនជាតិភាគតិច ពីមួយជំហានទៅមួយជំហាន

ដាក់ដំណើរការបានល្អបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សមាគមសហព័ន្ធនារី វៀតណាម បានជួយនារី វៀតណាម ជាច្រើន ក្នុងនោះមាននារីជនជាតិភាគតិចបំផ្លាញការប្រកាន់យេនឌ័រចោល ឈោងឈានឡើងយ៉ាងសកម្ម បញ្ជាក់ខ្លួនឯងក្នុងគ្រួសារនិងសង្គម។

បើកផ្លូវចេញរួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

បើកផ្លូវចេញរួចផុតពីភាពក្រីក្រសម្រាប់ប្រជាជន អៀនណា

ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភ្នំនៃឃុំ អៀនណា (ខេត្ត ងេអាន) ដោយមានកង្វល់ជាច្រើនដោយសារតែស្រែចម្ការតិចតួច កង្វះការងារធ្វើបន្ថែម ធ្វើឱ្យវិជ្ជាជីវៈតម្បាញប្រពៃណីបាត់បង់បន្តិចម្តងៗ។ ក្នុងបរិបទបណ្តាផលិតផលឫស្សី និងផលិតផលឫស្សីកំពុងបាត់បង់តំណែងបន្តិចម្តងៗ ដោយសារតែទីផ្សារផ្លាស់ប្តូរទៅប្រើប្រាស់សម្ភារៈប្លាស្ទិក និងដែកអ៊ីណុក រដ្ឋាភិបាលឃុំបានស្វែងរកទិសដៅថ្មីៗសម្រាប់ប្រជាជនយ៉ាងសកម្ម។

ការផ្តល់គោពូជជូនគ្រួសារនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

ការផ្តល់គោពូជជូនគ្រួសារនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា

ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកទី២ ថ្ងៃទី៨ ខែវិច្ឆិកា នៅឃុំ ឡុងធន់ ខេត្ត តៃនិញ អនុវត្តតាមបទអនុញ្ញាតនៃក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ និងអាជ្ញាធរស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ព្រះរាជាណាចក្រ កម្ពុជា រៀបចំកម្មវិធីផ្តល់គោពូជដល់គ្រួសារក្រីក្រនៅសងខាងព្រំដែនវៀតណាម-កម្ពុជា។

រុងរឿង នារី វៀតណាម

រុងរឿង នារី វៀតណាម

ក្នុងគោលបំណងសាមគ្គីភាព និងប្រមូលផ្តុំនារីនៅទូទាំង ប្រទេស ប្រួតដៃគ្នារួមកម្លាំងសម្រាប់កិច្ចការរំដោះប្រជាជាតិ និង កសាង ការពារមាតុភូមិ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៣០ សមាគមនារីប្រឆាំងចក្រពត្តិនិយម វៀតណាម (បច្ចុប្បន្ននេះ ជាសមាគមសហព័ន្ធនារី វៀតណាម) បានបង្កើតឡើង។ ឆ្លងកាត់ ៩៥ ឆ្នាំកសាង និងវិវត្តរីកចម្រើន សមាគមតែងតែ ពង្រីកតួនាទីជាអង្គការនយោបាយ - សង្គមតំណាងឱ្យសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ ធម្មានុរូបរបស់នារី វៀតណាម។ លក្ខណៈ សហព័ន្ធរបស់សមាគមបានបើកទូលាយដោយមានបណ្តាគំរូ

បណ្តាជម្រកភក្តីភាពដ៏កក់ក្តៅនៅព្រំដែន

បណ្តាជម្រកភក្តីភាពដ៏កក់ក្តៅនៅព្រំដែន

ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ អង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សប្បុរសជនទាំងឡាយសាងសង់ផ្ទះ "ភក្តីភាពកងទ័ព - ប្រជាជន" "ផ្ទះភក្តីភាព" "ផ្ទះមិត្តរួមកងជួរ" ចំនួន ២០៣ ខ្នងជូនបណ្តាក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន ក្រុមគ្រួសារបងប្អូនជនជាតិភាគតិច គ្រួសារគោលនយោបាយ តំបន់ព្រំដែនខេត្ត ដុងណាយ។

បងប្រុស លី វ៉ាន់តៀន ភូមិ តឹនអាន ឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) ទទួល​បាន​ការ​ឧបត្ថម្ភ​​គោ​បន្តពូជដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។

កម្លាំងជំរុញជួយបងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព

ដោយមានគោលដៅ “មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) តែងតែយកចិត្តទុកដាក់ដឹកនាំ បង្គាប់ការងារអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងកាត់បន្ថយភាពក្រីក្រជាប្រចាំ។

ក្រុមការងារប្រគេនទេយ្យវត្ថុនិងថតរូបអនុស្សាវរីយ៍នៅវត្ត អង្គររាជបូរី (អង្គ) សង្កាត់ ង្វៀតហ្វា

បងប្អូនជនជាតិ ខ្មែរ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន

ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) នាថ្ងៃទី ១៧ ខែ កញ្ញា លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង លោក ង៉ូ ជីកឿង បានអញ្ជើញមកសួរសុខទុក្ខ អបអរសាទរនិងប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃស្នេហាជាតិ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ មួយចំនួននិងជូនអំណោយដល់គ្រួសារគោលនយោបាយគំរូតួយ៉ាងនៅក្នុងខេត្ត៕

អាជ្ញាធរ កឹនធើ រួមដំណើរជាមួយបងប្អូនជនជាតិខ្មែរកសាងទីក្រុងថ្មី

អាជ្ញាធរ កឹនធើ រួមដំណើរជាមួយបងប្អូនជនជាតិខ្មែរកសាងទីក្រុងថ្មី

នារសៀលថ្ងៃទី ១៦ ខែកញ្ញា ក្រុមការងារនៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ ដឹកនាំដោយលោក ង្វៀន ទន់អាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យទាននិងជូនអំណោយក្នុងឱកាសពិធីបុណ្យ សែន ដូនតា របស់បងប្អូនជនជាតិខ្មែរនៅឃុំ យ៉ាហ្វា សង្កាត់ ង៉ាណាំ។

យុវជនស្ម័គ្រចិត្ដជួយប្រជាជនដែលអញ្ជើញមកធ្វើបែបបទនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ឡាកយឿង ខេត្ត ឡឹមដុង

យុវវ័យជួយមាមីងបងប្អូនជនជាតិនៅតំបន់ជ្រៅដាច់ស្រយាលភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរ ឌីជីថល

ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។

ខេត្ត អានយ៉ាង បែង​ចែក​ថវិកា​ជាង ៣៥៤ ពាន់​លាន​ដុងអភិវឌ្ឍ​តំបន់ប្អូនជនជាតិ ​តំបន់​ភ្នំ

ខេត្ត អានយ៉ាង បែង​ចែក​ថវិកា​ជាង ៣៥៤ ពាន់​លាន​ដុងអភិវឌ្ឍ​តំបន់ប្អូនជនជាតិ ​តំបន់​ភ្នំ

ក្រោយការរួមបញ្ចូលគ្នា ខេត្ត អានយ៉ាង បានរួសរាន់បែង​ចែកប្រភពថវិកាជាង ៣៤៥ ពាន់លានដុងអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅឆ្នាំ ២០២៥។ សកម្មភាពក្នុងគោលបំណងបង្កើតការវិវឌ្ឍជាមូលដ្ឋានអំពីសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន បង្រួញខ្លីគម្លាតប្រាក់ចំណូលតំបន់ជនជាតិភាគតិចបើធៀបនឹងតំបន់អភិវឌ្ឍនៅលើភូមិសាស្រ្តខេត្តនិងទូទាំងប្រទេស។