និញធន់ ជាខេត្តចំណុះតំបន់ប្របមាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាលដោយមានលក្ខខណ្ឌធម្មជាតិសមស្របសម្រាប់អភិវឌ្ឍចិញ្ចឹមគោតាមហ្វូង។ គិតត្រឹមខែ តុលា ឆ្នាំ ២០២៣ ខេត្ត និញធន់ មានហ្វូងគោសរុបចំនួន ១២១.២៧០ ក្បាល កើនឡើង ០,៤% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា។
ដោយមានការប្រើនិងការផ្ទេរបច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្មកសិកម្ម ខេត្តឆ្ពោះទៅការបង្កើនអត្រាកែលម្អហ្វូងគោពូជសម្រេច ៥៥% នៅ ឆ្នាំ ២០២៥។
គ្រួសារបងស្រី ម៉ាង ធីលៀន ជនជាតិ រ៉ាគ្លៃ នៅឃុំ បាក់សឺន ស្រុក ធន់បាក់ (ខេត្ត និញធន់) វិនិយោគលើការចិញ្ចឹមគោយកសាច់ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ខេត្ត និញធន់ បានកសាងគំរូកែលម្អហ្វូងគោបន្តពូជយកសាច់ចំនួន ៣ ដោយមាន ១២២ ក្រុមគ្រួសារចូលរួមនិងត្រូវបានអនុវត្តនៅ ៥ ចំណុចធ្វើបង្ហាញទ្រង់ទ្រាយ ៥០០ ក្បាលមេគោដំបូងត្រូវបានបង្កាត់ពូជនៅបណ្តាឃុំដូចជា៖ ក្វាងសឺន លឿងសឺន (ស្រុក និញសឺន) ភឿកសឺន ភឿកហៃ (ស្រុក និញភឿក)។ល។
ឆ្លងកាត់អស់រយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តជំហានដំបូងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ តាមរយៈទិន្នផល គុណភាពសាច់លក់ចេញ។ ជាក់ស្តែង៖ បើប្រៀបធៀបនឹងកូនគោក្នុងស្រុកចិញ្ចឹមស្របាលគ្នាប្រហែល ៦ ខែ លក់បានជាង ៦ លានដុងក្នុងមួយក្បាល ចំណែកកូនគោពូជកូនកាត់ Brahman និងកូនគោពូជកូនកាត់ BBB វិញត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងពី ៣ ទៅ ៤ លានដុងក្នុងមួយក្បាល។
ជនជាតិ ចាម នៅឃុំ ភឿកហ៊ឺវ ស្រុក និញភឿក (ខេត្ត និញធន់) ចិញ្ចឹមគោយកសាច់
ហ្វូងគោត្រូវបានបន្ធាត់ផ្តើមពីកូនគោពូជកូនកាត់ Brahman និង កូនគោពូជកូនកាត់ BBB នៅស្រុក ធន់បាក់ (ខេត្ត និញធន់)
បងស្រី មៃ ធីណើ នៅភូមិ ចាម ប៊ិញងៀ ឃុំ បាក់សឺន (ស្រុក ធន់បាក់) បានឱ្យដឹងថា គ្រួសារបងកំពុងចិញ្ចឹមគោ ១៩ ក្បាលរាល់ឆ្នាំជាមធ្យមលក់គោយកសាច់បាន ១០ ក្បាលក្នុងតម្លៃ ៣០ លានដុងក្នុងមួយក្បាល បានប្រាក់ចំណូលគួរឲ្យកត់សម្គាល់។
បច្ចុប្បន្នមានក្រុមគ្រួសារក្រីក្រជាច្រើននៅតំបន់ជនជាតិភាគតិច ចាម និង រ៉ាគ្លៃ ក្នុងស្រុកត្រូវបានផ្តល់លក្ខខណ្ឌខ្ចីដើមទុនវិនិយោគលើការចិញ្ចឹមកូនគោពូជកូនកាត់ Brahman ឬ BBB តាមទិសដៅយកសាច់ដើម្បីបង្កើនប្រាក់ចំណូល៕
អត្ថបទ៖ កុងធឺ
រូបថត៖ កុងធឺ - ត្រឹនវៀត - ង្វៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់