‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

01-lophockhmer1.jpg
ជារៀងរាល់ថ្ងៃ ព្រះសង្ឃ ខ្មែរ នៅវត្ត ពោធិវង្ស នៅតែឃ្មាតខ្មីចែករំលែកបង្ហាត់បង្រៀនភាសានិយាយនិងអក្សរសរសេរដល់យុវជន ខ្មែរ ជំនាន់ក្រោយក្នុងសហគមន៍។

យុវជនជំនាន់ក្រោយចេះអាន ចេះសរសេរភាសាកំណើត
អស់រយៈពេលជិត ១៥ កន្លង ជាទៀងទាតរៀងរាល់ឆ្នាំឱ្យតែឈានចូលឱកាសវិស្សមកាលម្តងៗ ថ្នាក់រៀនអក្សរ ខ្មែរ ឥតគិតថ្លៃនៅវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏អ៊ូអរដោយមានការរក្សាជាប្រចាំការរៀនអក្សរ ខ្មែរ សម្រាប់កុមារជាបងប្អូនជនជាតិ ខ្មែរ កំពុងរស់នៅនិងធ្វើការនៅទីក្រុង ហូ ជីមិញ។

02-lophockhmer2.jpg
ចំពោះកុមារ បានរៀនអក្សរ ខ្មែរ គឺបានយល់ដឹងអំពីប្រភពដើម វប្បធម៌ជនជាតិរបស់ខ្លួនបន្ថែម។

“យោងតាមព្រះសង្ឃដែលកំពុងបួលរៀននៅវត្ត ពោធិវង្ស ថ្នាក់រៀនអក្សរ ខ្មែរ ត្រូវបានបើកឡើងដើម្បីជួយយុវជន ខ្មែរ ជំនាន់ក្រោយចេះអាន ចេះសរសេរភាសាកំណើត រួមចំណែកដល់ការថែរក្សា អភិរក្សនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ ពូនជ្រំសេចក្តីស្រឡាញ់ចំពោះភាសា ខ្មែរ ប្រពៃណី”។

03-lophockhmer7.jpg
មួយថ្ងៃៗ បានមកកាន់ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្ត ពោធិវង្ស គឺជាក្តីសប្បាយ សុភមង្គលរបស់កុមារ ខ្មែរ។

ឆ្នាំ ២០២៦ ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្ត ពោធិវង្ស ចាប់ផ្តើមពីខែ មិថុនា ហើយបន្តរហូតដល់ចុងខែ សីហា។ កុមារចូលរៀនមានអាយុចន្លោះពី ៧ ទៅ ១៧ ឆ្នាំ ក្នុងមួយថ្នាក់ៗ សិក្សាត្រូវបានរក្សាជាប្រចាំប្រហែល ១០ ទៅ ២០ ប្អូន។

05-lophockhmer8.jpg
ទោះបីជាទើបតែចូលរៀនថ្នាក់សិក្សាបានពីរសប្តាហ៍ក៏ដោយ តែប្អូន យ៉ាញ់ ហ៊ិញនី សិស្សសាលាថ្នាក់ទី ៤ ក៏អាចអានអក្សរ ខ្មែរ បានច្រើនយ៉ាងស្ទាត់ហើយ។

ជារៀងរាល់ថ្ងៃ ឱ្យតែដល់វេលាម៉ោង ១៩ នៅក្នុងបរិយាកាសថ្នាក់រៀនប្រហែល ៤០ ម៉ែត្រការ៉េក្នុងបរិវេណរបស់វត្ត ពោធិវង្ស ក៏អ៊ូអរទៀតដោយមានការណែនាំអស់ពីព្រះហទ័យរបស់ព្រះសង្ឃនិងការចូលរួមអស់ពីចិត្តពីកុមារតូចៗ ជនជាតិ ខ្មែរ ឆ្លងតាមរយៈតួអក្សរនីមួយៗ និងសំឡេងប្រកបអក្សរ។ ជារៀងរាល់សប្តាហ៍នៅទីនេះនឹងមានថ្នាក់រៀនចំនួន ៦ ពេលនៅពេលយប់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ក្នុងមួយពេលៗ សិក្សនឹងអូសបន្លាយរយៈពេល ១ ម៉ោងកន្លះ ចាប់ពីម៉ោង ៧:០០ នាទីយប់ ដល់ ៨:៣០ នាទីយប់។

04-lophockhmer5.jpg
ព្រះតេជគុណ យ៉ាញ់ សុខវ៉ាន បង្រៀន ណែនាំកុមារ ខ្មែរ បញ្ចេញសូរភាសា ខ្មែរ ត្រឹមត្រូវនៅក្នុងថ្នាក់រៀនយ៉ាងដិតដល់។

ទោះបីជាការរៀនអក្សរ ខ្មែរ មិនមែនជារឿងងាយស្រួលក៏ដោយ ក៏ប៉ុន្តែកុមារជាច្រើននៅតែព្យាយាមក្នុងការសិក្សាដោយមានបំណងប្រាថ្នាចង់យល់កាន់តែច្បាស់អំពីប្រភពដើមរបស់ខ្លួន។ ប្អូន ឡឹម ទ្រីយុង (អាយុ ១២ ឆ្នាំ) ឱ្យដឹងថាខ្លួនបានរៀនអក្សរ ខ្មែរ អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយបានចេះស្រៈផ្សំចំនួន ២៤ និងព្យញ្ជនៈ ៣៣ តួក៏ដូចជាតួលេខរួមជាមួយនឹងឃ្លាសន្ទនាដែលធ្លាប់ប្រើធម្មតាជាច្រើនផងដែរ។

06-lophockhmer9.jpg
ព្យាង្គនីមួយ គំនូសនៃ​អក្សរ ​ខ្មែរ មួយតួៗ គឺជាព្រះហឫទ័យ​របស់​ព្រះសង្ឃ​ ខ្មែរ​ នៅ​វត្ត ​ពោធិវង្ស​ ផ្ញើដល់​កុមារ​ ខ្មែរ នៅ​ក្នុង​ថ្នាក់រៀន។

“ព្រះសង្ឃ លោកគ្រូ បង្រៀនកូនជាច្រើនអក្សរនិងនិងប្រយោគជាច្រើន។ កូនឃើញថារៀនអក្សរ ខ្មែរ លំបាកបំផុតគឺអក្ខរាវិរុទ្ធ ព្រោះហេតុដូច្នេះកូនឧស្សាហ៍រំឭកមេរៀនឡើងវិញជាប្រចាំនៅផ្ទះដើម្បីកែលម្អ។ ពេលកូនធំឡើងកូនស្រមៃនឹងចង់ក្លាយជានគរបាលជួយមនុស្សរាល់គ្នា” យុង ចែករំលែកដូច្នេះ។

ដោយឡែកចំពោះប្អូន យ៉ាញ់ ត្រឹនផឿងថាញ់ សិស្សសាលាថ្នាក់ទី ១១ ការរៀនអក្សរ ខ្មែរ ថែមទាំងមានអត្ថន័យភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារនិងថែរក្សាប្រពៃណីជនជាតិផងដែរ។ “កូនជាជនជាតិ ខ្មែរ បានជាកូនចង់យល់ដឹងកាន់តែច្បាស់ថែមទៀតអំពីវប្បធម៌និងភាសារបស់ជនជាតិខ្លួន។ នៅពេលចេះភាសា ខ្មែរ កូនអាចប្រាស្រ័យទាក់ទងជាមួយជីដូនជីតា ឪពុកម្តាយកាន់តែងាយស្រួលថែមទៀត។ កូយយល់ឃើញថាការរៀនអក្សរ ខ្មែរ ពិបាកណាស់ដែរ ជាពិសេសគឺរបៀបអាននិងការបញ្ចេញសូរបានជាកូនត្រូវហាត់ជាប្រចាំទើបអាចអានត្រូវ” ផឿងថាញ់ រៀបរាប់ដូច្នេះ។

មិនត្រឹមតែចង់ប្រើស្ទាត់ជំនាញភាសាកំណើត ភឿងថាញ់ ថែមទាំងចិញ្ចឹមចិត្តមានគម្រោងក្រោយមកនេះនឹងបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃដើម្បីចែរំលែកចំណេះដឹងឱ្យកុមារតូចៗ ក្នុងសហគមន៍ផងដែរ។

07-lophockhmer3.jpg
ក្រោយរយៈពេល ៣ ឆ្នាំសិក្សានៅវត្ត ពោធិវង្ស ប្អូន យ៉ាញ់ ត្រឹនភឿងថាញ់ សិស្សសាលាថ្នាក់ទី ១១ អាចអាននិងសរសេរអក្សរ ខ្មែរ បានយ៉ាងស្ទាត់ហើយ។

ខណៈពេលនោះ ប្អូន យ៉ាញ់ ហ៊្វិញនី សិស្សសាលាថ្នាក់ទី ៤ ទើបតែចូលថ្នាក់រៀនប្រហែលពីរសប្តាហ៍ប៉ុននោះ ប៉ុន្តែក៏បានចូលចិត្តបរិយាកាសសិក្សារៀនសូត្រនៅទីយ៉ាងខ្លាំងហើយ។ “កូនចូលចិត្តរៀននៅវត្តពីព្រោះបានជួបមិត្រភក្ដិថ្មីៗ ជាច្រើន រៀនពូកែថែមទាំងទទួលបានអំណោយ។ ព្រះសង្ឃបង្រៀនកូនពាក្យថ្មីៗ និងឃ្លាសន្ទនាល្អៗ ជាច្រើន” ហ៊្វិញនី និយាយទាំងញញឹម។

ថែរក្សា “ព្រលឹងជនជាតិ” ឆ្លងតាមរយៈភាសា
យោងតាមព្រះតេជគុណ យ៉ាញ សុខវ៉ាន ដើម្បីអាចនឹងអាន សរសេរអក្សរ ខ្មែរ ស្ទាត់ជំនាញត្រូវការអំឡុងពេលសិក្សាររៀនសូត្រដ៏យូរអង្វែងនិងលត់ដំជាប្រចាំ។ “សូម្បីតែខ្លួនអាត្មាផ្ទាល់ក៏ត្រូវបង់ពេលជាច្រើនឆ្នាំទើបអាចអាននិងសរសេរស្ទាត់ជំនាញ។ នៅពេលបង្រៀនឱ្យប្អូន ខ្ញុំតែងតែសរសេរអក្សរ ខ្មែរ ហើយកត់សូរសព្ទភាសា វៀតណាម នៅក្បែរដើម្បីប្អូនៗ ងាយស្រមៃដល់ ងាយចងចាំនិងយល់បានយ៉ាងងាយស្រួល” ព្រះតេជគុណ យ៉ាញ សុខវ៉ាន មានថេរដីកាដូច្នេះ។

08-lophockhmer10.jpg
ថ្នាក់រៀននៅវត្ត ពោធិវង្ស នៅតែបើកភ្លើងភ្លឺជាទៀងទាត់ រក្សាជាប្រចាំ អភិរក្សនិងអភិវឌ្ឍភាសា ខ្មែរ ទុកសម្រាប់យុវជន ខ្មែរ ជំនាន់ក្រោយ។

“ចង់រៀនភាសា ខ្មែរ ល្អ មុនដំបូងអ្នករៀនត្រូវចាំស្ទាត់អក្ខរក្រម ស្រៈ ព្យញ្ជនៈ និងសញ្ញាវណ្ណយុត្តិ ក្រោយពីនោះទើបចាប់ផ្តើមផ្សំអក្សរនិងរៀនវាក្យសព្ទ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីអាចអានយល់និងសន្ទនាជាភាសា ខ្មែរ ល្អបាន - ព្រះតេជគុណ យ័ញ សុខវ៉ាន មានថេរដីការចែករំលែកដូច្នេះ”។

ព្រះតេជគុណ យ៉ាញ់ឡី លេខាធិការវត្ត ពោធិវង្ស បានមានថេរដីកាថា ថ្នាក់រៀនអក្សរ ខ្មែរ នេះត្រូវបានថែរក្សាជាប្រចាំតាំងពីឆ្នាំ ២០១៣ ដោយមានបំណងចង់អភិរក្សភាសានិយាយ ភាសាសរសេររបស់បងប្អូនជនជាតិ ខ្មែរ ស្របពេលនោះដែរបង្កើតល័ក្ខខ័ណ្ឌសម្រាប់អ្នកដែលស្រឡាញ់ភាសា ខ្មែរ មានឱកាសស្វែងយល់ សិក្សារៀនសូត្រនៅវត្តតែម្តង។

10-lophockhmer4.jpg
អក្សរមួយតួៗ គឺជាការខិតខំប្រឹងប្រែងឃ្មាតខ្មីឥតឈប់ឈររបស់កុមារ ខ្មែរ ក្នុងដំណើរស្វែងរកឫសគល់។

“ថ្នាក់រៀនត្រូវបានបើកជាប្រចាំនិងចែករំលែកបង្រៀនដោយឥតគិតថ្លៃទាំងស្រុង។ ដំបូងឡើយ កិច្ចការទាំងអស់ចាប់ពីការរៀបចំការបង្ហាត់បង្រៀន ឧបត្ថម្ភថវិកាសុទ្ធតែអាស្រ័យដោយព្រះសង្ឃក្នុងវត្តរ៉ាប់រង។ ក្នុងអំឡុងឆ្នាំថ្មីៗ នេះ អាជ្ញាធរមូលដ្ឋានក៏យកចិត្តទុកដាក់ ឧបត្ថម្ភសៀវភៅមួយចំនួននិងបង្កល័ក្ខខ័ណ្ឌដើម្បីវត្តបន្តការចែករំលែកបង្ហាត់បង្រៀនអក្សរ ខ្មែរ ដល់យុវជនជំនាន់ក្រោយ” ព្រះតេជគុណ យ៉ាញ់ឡី មានថេរដីការចែករំលែកដូច្នេះ។

យោងតាមព្រះតេជគុណ យ៉ាញ់ឡី ការរក្សាថ្នាក់រៀនជាប្រចាំមិនមែនគ្រាន់តែជាការបង្រៀនអក្សរតែមួយមុខប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិក្នុងដំណាក់កាលប្រទេសជាតិកំពុងឈោងឈានអភិវឌ្ឍខ្លួនទៀតផង។

11-lophockhmer6.jpg
កុមារតូចៗ ប្រៀបដូចជា “កូនសេក្ខស្មារតី” របស់ព្រះសង្ឃ ខ្មែរ នៅវត្ត ពោធិវង្ស។

“ដើម្បីថ្នាក់រៀននេះបានបើកបន្តរហូត យើងខ្ញុំព្រះករុណាអាត្មាត្រូវការរួមដំណើរបន្ថែមទៀតពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍សង្គមក្នុងការឧបត្ថម្ភមូលដ្ឋានសម្ភារៈ ឯកសារបង្ហាត់បង្រៀន អាហារូបករណ៍លើកទឹកចិត្ត ជួយជម្រុញប្អូនៗ សិស្សសាលាបន្តថែរក្សាភាសាកំណើតរបស់របស់ជនជាតិខ្លួន ឆ្លងតាមរយៈនោះរួមចំណែកដល់ការអភិរក្សនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ ជនជាតិ ខ្មែរ នៅទីក្រុង ហូ ជីមិញ” ព្រះតេជគុណ យ៉ាញ់ឡី សម្តែងថេរដីកាដូច្នេះ៕

អត្ថបទនិងរូបថត៖ អានហៀវ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

អ្នកប្រហែលជាចាប់អារម្មណ៍

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។