ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ពីនាងយុវតីតំបន់ភ្នំដល់ក្តីស្រមៃបានសិក្សានៅមហាវិទ្យាល័យ
យ៉ាង ធីប៉ា កើតឆ្នាំ ២០០១ នៅភូមិ កាលុង ឃុំ ផូបាង ខេត្ត ត្វៀនក្វាង។ ធំដឹងក្តីនៅតំបន់ភ្នំនៅជួបលំបាក​ជាច្រើន នាងយល់ថាឱកាសសិក្សាមិនងាយស្រួលឡើយចំពោះសិស្សសាលាជាច្រើនដែលមានអាយុស្របាល​គ្នា។ យ៉ាង ធីប៉ា បានរៀបរាប់ថា កាលនាងនៅតូច នាងមិនដែលគិតដល់រឿងរៀន​មហាវិទ្យាល័យទេ។ នៅពេល​នោះ ការ​គិតសាមញ្ញរបស់នាងគឺគ្រាន់តែខិតខំសិក្សា ហើយដើរដល់ណាក៏តាមហ្នឹងទៅ។ ពីព្រោះនៅស្រុក​កំណើតរបស់​នាង មានមនុស្សតិចណាស់បានរៀនមហាវិទ្យាល័យ ហើយនៅតែជាក្តីស្រមៃដ៏វែងឆ្ងាយនៅ​ឡើយ​ចំពោះកុមារជាច្រើន។

mong-1.jpg
ពីនាងយុវតីជនជាតិ ម៉ុង នៅតំបន់ភ្នំ យ៉ាង ធីប៉ា បានសម្រេចក្តីស្រមៃរបស់ខ្លួនឱ្យក្លាយទៅជាការពិត ដោយមាន​ឆន្ទៈនិងការតស៊ូសិក្សា។

ក៏ប៉ុន្តែ នៅក្នុងគ្រួសាររបស់ យ៉ាង ធីប៉ា ការសិក្សាតែងតែបានផ្តល់អាទិភាពបង្អស់។ ឪពុកជាគ្រូបង្រៀន ហើយ​ម្តាយជាកម្មាភិបាលឃុំ ប៉ុន្តែអ្នកទាំងពីរបានឆ្លងកាត់កុមារភាពដ៏ខ្សត់លំបាក។ ម្តាយកំព្រាតាំងពី​តូច ហើយ​គ្រួសារខាងឪពុកក៏មានបងប្អូនជាច្រើនទៀតទើបជីវិតជួបលំបាកយ៉ាងខ្លាំង។

ធំដឹងក្តីនៅក្នុងបរិស្ថានដែលមនុស្សគ្រប់គ្នាជឿថាការសិក្សាអាចបើកផ្លូវអនាគតកាន់តែល្អប្រសើរ ប៉ា បានចិញ្ចឹម​ក្តីស្រឡាញ់ការរៀនសូត្របន្តិចម្តងៗ។ តម្រុយគួរឱ្យចងចាំបំផុតក្នុងចំណោមនោះគឺការឈ្នះរង្វាន់លេខពីរផ្នែក​ភាសា អង់គ្លេស នៅក្នុងការប្រកួតប្រជែងសិស្សពូកែកម្រិតស្រុកឆ្នាំ ២០១៣។ សមិទ្ធផលនោះបានជួយឱ្យនាង​មើលឃើញសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះភាសាបរទេស។

ឈានជើងចូលសាលសហសិក្សានៃមហាវិទ្យាល័យ ប៉ា ជ្រើសរើសសិក្សាផ្នែកគ្រប់គ្រងសេវាកម្មទេសចរណ៍ និងដំណើរទេសចរណ៍។ ខណៈពេលនោះ ទេសចរណ៍នៅក្នុងស្រុកកំណើតកំពុងរីកចម្រើនយ៉ាង​ខ្លាំង​ក្លា ដោយមានភ្ញៀវទេសចរកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមកស្វែងយល់សម្រស់ធម្មជាតិ និង​វប្បធម៌​ក្នុង​ស្រុក។ ដោយមានគោលបំណងចង់ចូលរួមចំណែកផ្សព្វផ្សាយពីស្រុកកំណើតបានជំរុញឱ្យនាងបន្តការសិក្សា​ផ្នែកនេះ។ នាងមិនត្រឹមតែចង់ស្វែងយល់ពីវិស័យទេសចរណ៍ប៉ុននោះទេ ប៉ា នៅមានបំណងថានឹងអាចជួប​ប្រាស្រ័យ និង​ឧទ្ទេសនាមស្រុកកំណើតរបស់នាងដល់មិត្រភក្ដិអន្តរជាតិផងដែរ។ ដូច្នេះហើយ បន្ទាប់ពីបញ្ចប់​ពាក់កណ្តាល​កម្មវិធីផ្នែកទេសចរណ៍ នាងបានសម្រេចចិត្តចុះឈ្មោះរៀនផ្នែកភាសា អង់គ្លេស បន្ថែមទៀត។

mong-2.jpg
យ៉ាង ធីប៉ា មានបំណងចង់ជួយកុមារឱ្យមានឱកាសរៀនភាសាបរទេស ជឿជាក់លើខ្លួនឯង និងមាន​កម្លាំង​ចិត្តបន្ថែមទៀតក្នុងការសិក្សា។

ដើម្បីបន្តការសិក្សា ក្រៅពីការប្រឹងប្រែងរបស់សាមីខ្លួន និងការលើកទឹកចិត្តពីគ្រួសារ ប៉ា នៅទទួលបាន​ការ​ឧបត្ថម្ភពីគោលនយោបាយសម្រាប់បងប្អូនជនជាតិភាគតិចទៀតផង។ ក្នុងអំឡុងពេលសិក្សានៅ​មហាវិទ្យាល័យ នាងបានទទួលការបញ្ចុះថ្លៃសិក្សា ៧០% តាមគោលនយោបាយរបស់រដ្ឋ។ ការឧបត្ថម្ភនេះបានរួមចំណែក​ជួយ​កាត់បន្ថយ​​​បន្ទុកផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារ ជួយឱ្យនាងមានល័ក្ខខ័ណ្ឌផ្តោតលើការសិក្សា និងបន្តក្តី​ស្រមៃ។

ការប្រឹងប្រែងនោះទទួលបានផ្លែផ្កានៅពេល ប៉ា បញ្ចប់កម្មវិធីបណ្តុះបណ្តាលទាំងពីរផ្នែកគឺផ្នែកគ្រប់គ្រងសេវាកម្ម​ទេសចរណ៍និងរៀបចំធួរទេសចរណ៍និងផ្នែកភាសា អង់គ្លេស។ នាងបានបញ្ចប់ការសិក្សាហើយទទួលបានកម្រិត​​ពូកែផ្នែកទេសចរណ៍ និងសម្រេចបានកិត្តិនាមនិស្សិតល្អទាំង ៥ កម្រិតសាលា។

នាំយកពុទ្ធិមកកសាងស្រុកកំណើត
ក្រៅពីចំណាយពេលវេលាសម្រាប់ការសិក្សា ក្នុងអំឡុងពេលខែឆ្នាំនៅជានិស្សិត ប៉ា ក៏បានផ្សារភ្ជាប់ជាមួយនឹង​សកម្មភាពសប្បុរសធម៌ស្ម័គ្រចិត្តជាច្រើនផងដែរ។ នាងបាន​ចូលរួមក្នុងក្លឹប ហ្វាដា កន្លែងឧបត្ថម្ភនិស្សិតពិការ ស្ថិតក្នុងស្ថានភាពលំបាក ហើយក៏ជាសមាជិកសកម្មរបស់ក្លឹប​និស្សិតស្ម័គ្រចិត្តជនជាតិ ម៉ុង ផងដែរដោយមាន​កម្មវិធីនានាសំដៅបងប្អូនជនជាតិ ម៉ុង នៅតាមបណ្តាមូលដ្ឋានតំបន់ភ្នំ​ដែលនៅជួបលំបាកជាច្រើន។

ip1.jpg
យ៉ាង ធីប៉ា ក្នុងថ្ងៃទទួលសញ្ញាបត្រ។

ទន្ទឹមនឹងនោះ ប៉ា ក៏ភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្រភក្ដិនិងសប្បុរសជន ដើម្បីរៃអង្គាសសម្លៀកបំពាក់ សៀវភៅសិក្សា​គោល សៀវភៅសរសេរ សិក្ខូបករណ៍ និងប្រដាប់ប្រដាលេងសម្រាប់កុមារតំបន់ភ្នំ។ រាល់ពេលត្រឡប់ទៅ​ស្រុក​កំណើតម្តងៗ នាងតែងតែនាំយកអំណោយតូចៗ មកឱ្យប្អូនៗ សិស្សសាលាដែលជួបលំបាក។

ក្រោយបញ្ចប់ការសិក្សា ជំនួសឲ្យការជ្រើសរើសស្នាក់នៅទីក្រុងដែលមានឱកាសការងារច្រើនជាង ប៉ា បាន​សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ។ ចំពោះនាង នោះគឺជាវិធីសាស្រ្តចូលរួមចំណែកដល់ទីកន្លែងដែលនាង​បានកើត និងធំដឹងក្តី។ បច្ចុប្បន្ន យ៉ាង ធីប៉ា គឺជាគ្រូបង្រៀនភាសា អង់គ្លេស នៅវិទ្យាល័យ អៀនមិញ (ត្វៀន​ក្វាង)។ បានបង្ហាត់បង្រៀន ចែករំលែកចំណេះដឹងឱ្យសិស្សនៅតំបន់ភ្នំក៏ជាវិធីសាស្រ្តសម្រាប់នាងបំពេញបំណង​ចង់ផ្សារភ្ជាប់ និងលះបង់ជូនមាតុភូមិ។

ip5.jpg
ឆ្លៀតពេលក្នុងថ្ងៃឈប់សម្រាក យ៉ាង ធីប៉ា ក៏បានជួយឪពុកម្តាយធ្វើការងារ។

ពីយុវតីជនជាតិ ម៉ុង ម្នាក់ធំដឹងក្តីនៅតំបន់ភ្នំដ៏លំបាករហូតដល់ក្លាយជាគ្រូបង្រៀនវ័យក្មេងម្នាក់ត្រឡប់មកស្រុក​កំណើត ដំណើររបស់យុវតី យ៉ាង ធីប៉ា គឺជាសក្ខីភាពនៃឆន្ទៈឈោងឈានឡើងតាមរយៈការសិក្សា។ រឿងរ៉ាវ​របស់​ ប៉ា ក៏បានជម្រុលទឹកចិត្តសិស្សជាច្រើននៅតំបន់ភ្នំឱ្យចិញ្ចឹមក្តីស្រមៃតស៊ូក្នុងការស្វែងរកតួអក្សរដើម្បីបើក​ឱកាសថ្មីសម្រាប់អនាគត៕

អត្ថបទនិងរូបថត៖ ហ្វាងបាំង
ប្រែសម្រួល៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តតម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តតម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។