សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

សកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ដ៏ផុលផុស
ក្រោយពិធីបើកប្រតិបត្តិការនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ ប្រតិបត្តិការមានអត្ថន័យ​ជាច្រើនត្រូវបានមូលដ្ឋានសម្ពន្ធយុវជនអនុវត្តក្នុងពេលតែមួយ បង្កើតបរិយាកាសយ៉ាងរស់រវើកក្នុងរដូវ​វិស្សមកាល។ នៅសង្កាត់ តឹនឡឹប កុមារជាង ១.០០០ នាក់បានចូលរួមប្រតិបត្តិការជាបន្តបន្ទាប់ក្នុងរដូវ​វិស្សមកាលដែលរៀបចំឡើងដោយសម្ពន្ធយុវជន​សង្កាត់។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-3.jpg
សម្ពន្ធយុវជនឃុំព្រំដែន អៀប៊ុង ខេត្ត ដាក់ឡាក់ ណែនាំប្រជាជនអំពីការប្រើប្រាស់សំបុត្រស្នាមអេឡិចត្រូនិច សេវាសាធារណៈតាមអ៊ីនធឺណិត និងមុខងារជាច្រើនទៀតនៅលើកម្មវិធី VNeID។

ផ្តើមពីកម្មវិធី ហ្វាផឿងដ (ផ្កាក្ងោកក្រហម) ជាមួយនឹងសកម្មភាពរបស់សមាជិកសម្ពន្ធយុវជន យុវជនទៅសួរសុខ​ទុក្ខ ជូនអំណោយ និង​រៀបចំ​សកម្មភាពដូចជាអានសៀវភៅ គូររូបគំនូរ ធ្វើហត្ថកម្ម លេងល្បែងប្រជាប្រិយ​សម្រាប់កុមារ​ប្រហែល ១០០ នាក់ដែលកំពុងត្រូវបានចិញ្ចឹម ថែទាំនៅមជ្ឈមណ្ឌលគាំពារសង្គម និងកុមារខេត្ត ដាក់ឡាក់។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-2.jpg
យុវវ័យឃុំព្រំដែន អៀរ្វេ ខេត្ត ដាក់ឡាក់ រួមដៃគ្នាកសាងគម្រោង "ផ្លូវភ្លើងអគ្គិសនី - ផ្លូវទង់" នៅភូមិនិគមលេខ ១២។

យោងតាមលោកស្រី ត្រឹន ធីធុយត្រាង លេខាសម្ពន្ធយុវជនសង្កាត់ តឹនឡឹប ក្រៅពីសកម្មភាពគិតគូរឱ្យកុមារ សម្ពន្ធយុវជនសង្កាត់នៅតែបន្តរៀបចំក្លឹបភាសា អង់គ្លេស ការឧបមាសម័យកាត់ក្តី កម្មវិធីផ្លាស់ប្តូរជាមួយជន​បរទេសជាដើមសំដៅជួយកុមារមានរដូវវិស្សមកាលមួយប្រកបដោយសុវត្ថិភាព និងមានប្រយោជន៍។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-1.jpg
សម្ពន្ធយុវជនសង្កាត់ តឹនឡឹប ខេត្ត ដាក់ឡាក់ រៀបចំសកម្មភាពរដូវវិស្សមកាលសម្រាប់កុមារដែលកំពុងទទួល​ការចិញ្ចឹម ថែទាំនៅមជ្ឈមណ្ឌលគាំពារសង្គម និងកុមារខេត្ត ដាក់ឡាក់។

ក្នុងនាមជាសមាជិកសម្ពន្ធយុវជនម្នាក់ចូលរួមយ៉ាងសកម្មរាល់សកម្មភាពស្ម័គ្រចិត្ត ប្អូន ប៊ូយ បាវត្រឹន (លេខា​សាខាសម្ពន្ធ​យុវជនក្រុមកំនៅឋាន 3B សង្កាត់ តឹនឡឹប) ឱ្យដឹងថា រាល់សកម្មភាព រដូវវិស្សមកាលសុទ្ធតែជួយ​សមាជិកសម្ពន្ធ​យុវជនលត់ដំជំនាញ ពង្រីកស្មារតីឈានមុខ និងការទទួលខុសត្រូវចំពោះសហគមន៍។ ប្អូនបន្ត​ចលនាសមាជិក​សម្ពន្ធយុវជន យុវវ័យឲ្យចូលរួមក្នុងការរៀបចំសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់ប្អូនៗ កុមារ​នៅក្នុងភូមិសាស្រ្ត។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand.jpg
សម្ពន្ធយុវជនសង្កាត់ តឹនឡឹប ខេត្ត ដាក់ឡាក់ រៀបចំសកម្មភាពរដូវវិស្សមកាលសម្រាប់កុមារដែលកំពុងទទួល​ការចិញ្ចឹម ថែទាំនៅមជ្ឈមណ្ឌលគាំពារសង្គម និងកុមារខេត្ត ដាក់ឡាក់។

មិនត្រឹមតែនៅក្នុងមជ្ឈមណ្ឌលប៉ុននោះទេ សកម្មភាពដែលមានអត្ថន័យជាច្រើនក៏ត្រូវបានអនុវត្តនៅ​ក្នុង​តំបន់ជ្រៅ តំបន់ឆ្ងាយផងដែរ។ នៅក្នុងឃុំ អៀវ៉ែរ កងជួរ ហ្វាផឿងដ (ផ្កាក្ងោកក្រហម) សហការជាមួយនឹង​សាខា​សម្ពន្ធយុវជនភូមិលេខ ១១ រៀបចំថ្នាក់រៀនរដូវវិស្សមកាលឥតគិតថ្លៃសម្រាប់កុមារ។ ថ្នាក់រៀនរៀបចំឡើង ៣ ពេលក្នុង ១ សប្តាហ៍ ដោយមានការចូលរួមរបស់គ្រូបង្រៀនមកពីសាលាបឋមសិក្សា លេលើយ រួមជាមួយ​សមាជិកសម្ពន្ធយុវជន ជួយកុមារពង្រឹងចំណេះដឹង លត់ដំជំនាញ និងមានទីលានលេងកម្សាន្តវិជ្ជមានក្នុងរដូវ​វិស្សមកាល។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-4.jpg
សកម្មភាពជាក់ស្តែងបន្តសាយភាយស្មារតីឈានមុខរបស់យុវវ័យ ដាក់ឡាក់។

យោងតាមលោក ដាន់ ឌឹកខាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ លេខាសម្ពន្ធយុវជន​ឃុំ អៀវ៉ែរ នេះគឺជាសកម្មភាពជាក់ស្តែង រួមចំណែកបង្កើតបរិស្ថានសិក្សាមានសុវត្ថិភាព ជួយអាណាព្យាបាលស្ងប់​ចិត្តក្នុងរដូវវិស្សមកាល។ ថ្នាក់រៀនឥតគិតថ្លៃមិនត្រឹមតែរួមចំណែកថែទាំ អប់រំកុមារប៉ុននោះទេ ថែមទាំងជួយ​ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តរបស់សមាជិកសម្ពន្ធយុវជន យុវជនក្នុងកិច្ចការសុខុមាលភាពសង្គមទៀតផង។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-7.jpg
យុវជន ដាក់ឡាក់ ដាំថ្មីដើមឈើចំនួន ២០០ ដើមនៅភូមិនិគម ២១ ឃុំ អៀវ៉ែរ។

សកម្មភាពទាំងឡាយនៅខាងលើនេះបានបង្ហាញថា ក្រសួង សម្ពន្ធយុវជនគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពុងធ្វើ​នវានុវត្តន៍​របៀបរៀបចំសកម្មភាពរដូវវិស្សមកាលពីមួយជំហានទៅមួយជំហាន ដោយផ្តោតការយកចិត្តទុកដាក់​បន្ថែមទៀតលើតម្រូវការជាក់ស្តែងរបស់​យុវជន កុមារ និងសហគមន៍ ឆ្លងតាមរយៈនោះសាយភាយរូបភាពដ៏​ស្អាតផូរផង់របស់យុវជនស្ម័គ្រចិត្ត។

ការជំរុញយុទ្ធនាការ "រដូវវិស្សមកាលឌីជីថល" យ៉ាងខ្លាំងក្លា
ក្រៅពីសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ បរិវត្តកម្មឌីជីថលគឺជាចំណុចលេចធ្លោមួយនៃយុទ្ធនាការយុវជន​ស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំនេះ។ យោងតាមលោក អ៊ីលេ ប៉ាសតើរ អនុលេខាអចិន្រ្តៃយ៍សម្ពន្ធយុវជនខេត្ត ដាក់ឡាក់ ឆ្នាំ ២០២៦ ក្រៅពីយុទ្ធនាការដូចជា៖ មួហែសាញ់ ហ្វាផឿង ដ ជំនួយកម្លាំងរដូវប្រឡង យោធដំណើរ​ខៀវ និងយុទ្ធនាការស្ម័គ្រចិត្តរបស់យុវវ័យដែលជាកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការ និងពលករ សម្ពន្ធ​យុវជនខេត្តដាក់ដំណើរយុទ្ធនាការថ្មីគឺ "រដូវវិស្សមកាលឌីជីថល"។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-6.jpg
ការជូនអំណោយប្អូនៗ តូចដែលបានមើលថែនៅមជ្ឈមណ្ឌលការពារសង្គម និងកុមារខេត្ត ដាក់ឡាក់។

នេះគឺជាជំហានវិវត្តន៍ផ្តើមពីកងជួរយុវជនបរិវត្តកម្មឌីជីថលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងបណ្តាឆ្នាំមុនៗ។ មិនត្រឹមតែ​ការណែនាំប្រជាជនក្នុងការប្រើប្រាស់សេវាកម្មសាធារណៈតាមអ៊ីនធឺណិតប៉ុននោះទេ កងជួរនឹង​ចូលរួមសកលកម្មបំណិនឌីជីថល ជួយឧបត្ថម្ភការប្រើប្រាស់បញ្ញាសិប្បនិម្មិត ការទូទាត់ប្រាក់ដោយមិនប្រើ​សាច់ប្រាក់ និង​រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងដំណើរប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់។

លោក អ៊ីលេ ប៉ាសតើរ បន្តប្រសាសន៍ថា សកម្មភាពទាំងអស់ត្រូវបានធ្វើឱ្យទៅជាភាពជាក់ស្តែងដោយ​មាន​បរិមាណភាគច្បាស់លាស់សំដៅពង្រីកតួនាទីរបស់សមាជិកសម្ពន្ធយុវជន យុវជនក្នុងបរិវត្តកម្មឌីជីថល ព្រម​ទាំងធានាគម្រោងនីមួយៗ ផ្នែកកិច្ចការសុទ្ធតែនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។

vna-potal-tuoi-tre-dak-lak-lan-toa-nhung-hoat-dong-tinh-nguyen-thiet-thuc-trong-mua-he-stand-5.jpg
ថ្នាក់រៀនរដូវវិស្សមកាលឥតគិតថ្លៃរៀបចំឡើងដោយកងជួរ ហ្វាផឿង ដ ឃុំ អៀវ៉ែរ សហការជាមួយសាខាសម្ពន្ធ​យុវជនភូមិលេខ ១១ បង្កើតបរិស្ថានសិក្សា និងលត់ដំបំណិនជូនកុមារក្នុងរដូវវិស្សមកាល។

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ ដាក់គោលដៅកៀរគរសមាជិកសម្ពន្ធយុវជន យុវជន​ចំនួន ១០០.០០០ លើកនាក់ឱ្យចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត។ ដាំដើមឈើថ្មីចំនួន ១០.០០០ ដើម ធ្វើឱ្យទៅ​ជាភាពជាក់ស្តែងនូវគំនិត គំនិតផ្តួចផ្តើមចំនួន ១.២០០។ ឧបត្ថម្ភយ៉ាងហោចណាស់ ១ ​​ពាន់លានដុងទុនកម្ចី​សម្រាប់យុវជនផ្តើមអាជីព ឧទ្ទេសនាមយ៉ាងហោចណាស់ ១០ គម្រោងផ្តើមអាជីពច្នៃប្រតិដ្ឋ។ ជាពិសេស ១០០% ឃុំ សង្កាត់នឹងបង្កើតកងជួរ "ប្រជាសិក្សាឌីជីថល" ជួយឧបត្ថម្ភយ៉ាងហោចណាស់ ១០០.០០០ លើក​នាក់ប្រជាជនបង្កើនបំណិនឌីជីថល ប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត និងការទូទាត់ប្រាក់ដោយមិនប្រើ​សាច់ប្រាក់។ល។

ស្មារតីនោះត្រូវបានធ្វើឱ្យទៅជាភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់តែម្តង។ នៅឃុំជាប់ព្រំដែន អៀរ្វេ គាំទ្រ​យុទ្ធនាការ "រដូវវិស្សមកាលឌីជីថលជាមួយ VNeID" សម្ពន្ធយុវជនឃុំសហការជាមួយនឹងនគរបាលឃុំបង្កើត​ចំណុច​ជួយប្រជាជនក្នុងការដាក់បញ្ចូលគណនីបញ្ជាក់អត្តសញ្ញាណអេឡិចត្រូនិចកម្រិត ២ ធ្វើបច្ចុប្បន្នភាព​ព័ត៌មាន​ផ្ទាល់ខ្លួន ណែនាំការប្រើប្រាស់ឯកសារអេឡិចត្រូនិច សេវាសាធារណៈតាមអ៊ីនធឺណិត និងមុខងារ​ជាច្រើនទៀត​នៅលើកម្មវិធី VNeID។ តាមរយៈសកម្មភាពនេះ សមាជិកសម្ពន្ធយុវជន យុវជនមិនត្រឹមតែជួយ​ប្រជាជនឱ្យខិត​ចូលជិតប្រើបច្ចេកវិទ្យាឌីជីថលប៉ុននោះទេ ថែមទាំងរួមចំណែកបង្កើនការយល់ដឹងអំពីបរិវត្តកម្ម​ឌីជីថល កសាង​អាជ្ញាធរ​ឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថលនៅមូលដ្ឋានផ្ទាល់តែម្តង។

ស្របពេលនោះដែរ នៅសង្កាត់ បួនម៉ាធួត កងជួរយុវជនស្ម័គ្រចិត្តក៏ជួយប្រជាជនយ៉ាងសកម្មក្នុងការបំពេញបែបបទ​រដ្ឋបាលលើវេទិការឌីជីថល។ លោកស្រី លេ ធីអាញ់ត្រឹម លេខាសម្ពន្ធយុវជនសង្កាត់ បួនម៉ាធួត ឱ្យដឹងថា ជា​ភូមិសាស្រ្តកនៅចំកណ្តាលខេត្ត សម្ពន្ធយុវជនសង្កាត់បង្កើនសកម្មភាពបរិវត្តកម្មឌីជីថល បង្កើតកងជួរយុវជនស្ម័គ្រ​ចិត្តជាច្រើនក្នុងរដូវវិស្សមកាលជួយណែនាំប្រជាជនធ្វើបែបបទរដ្ឋបាល ព្រមទាំងផ្តោតលើកិច្ចការថែទាំយុវជន កុមារដែលមានស្ថានភាពលំបាក។

ដោយមានវិធីសាស្រ្តច្នៃប្រតិដ្ឋ សំដៅមកមូលដ្ឋានយ៉ាងខ្លាំងនិងយកបរិវត្តកម្មឌីជីថលធ្វើជាចំណុចកត់សម្គាល់ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ មិនត្រឹមតែបង្កើតបរិស្ថានសម្រាប់សមាជិកសម្ពន្ធយុវជន យុវជនលត់ដំ បរិច្ចាគប៉ុននោះទេ ថែមទាំងជួយដោះស្រាយតម្រូវការរបស់ប្រជាជនទៀតផង។ សកម្មភាព​ជាក់ស្តែងទាំងនេះបានលម្អពណ៌ខៀវនៃឯកសណ្ឋានស្ម័គ្រចិត្ត បន្តសាយភាយស្មារតីឈានមុខរបស់យុវវ័យ រួម​កម្លាំងកសាង ដាក់ឡាក់ ក្នុងដំណាក់កាលថ្មីកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ផលិត៖ ង្វៀនយុង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព - ទីបង្អែកការពារសុខភាពជូនប្រជាជន

បច្ចុប្បន្ននេះ ក្នុងបរិការណ៍ថ្លៃចំណាយពិនិត្យ ព្យាបាលជំងឺកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការចូលរួមធានារ៉ាប់រងសុខភាព​កាន់តែបញ្ជាក់តួនាទីជា "ផ្ទាំងខែល" ការពារសុខភាពរបស់គ្រួសារនីមួយៗ។ នៅ ដាក់ឡាក់ ដោយមានការចូលរួមពី​ប្រព័ន្ធនយោបាយទាំងមូល ការងារអភិវឌ្ឍន៍អ្នកចូលរួមធានារ៉ាប់រងសុខភាពសម្រេចបានលទ្ធផលជាច្រើន ធ្វើឲ្យគោលដៅថែទាំសុខភាពប្រជាជនទាំងមូលក្លាយទៅជាភាព​ជាក់ស្តែងពីមួយជំហានទៅមួយជំហាន។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

បរិវត្តកម្មឌីជីថលនៅតាមភូមិនិគមព្រំដែន

ការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពី "ការស្ទុះផ្លោះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាតិ" គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានអនុវត្តគំរូ "យុទ្ធជនស័ក្តិពណ៌បៃតងពន្លឿនបរិវត្តកម្មឌីជីថល"។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និង​ទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើក​ការ​ប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

រួមជាមួយនឹងប្រទេសទាំងមូល ខេត្ត ឡាយជៅ កំពុងអនុវត្តការរៀបចំ ពង្រឹងភូមិ និគម ក្រុមប្រជាការពារក្រុង។ បងប្អូនបណ្តាជនជាតិទទួលយកគោលការណ៍ធំយ៉ាងរីករាយរបស់បក្ស រដ្ឋ ដើម្បីឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចមូលដ្ឋាន ប្រិតសំចៃថវិកានិងបម្រើប្រជាជនកាន់តែល្អថែមទៀត។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព

ការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព

ដោយមានការប្តេជ្ញាចិត្តលើកកម្ពស់តម្លៃផលិតកម្មកសិកម្មនិងកែលម្អជីវភាពប្រជាជន ខេត្ត ឡាយជៅ កំពុងសកម្មជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពផ្សារភ្ជាប់ជាមួយនឹងផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព។ គំរូសហករណ៍ធ្វើសកម្មភាពដ៏មានប្រសិទ្ធភាពជាច្រើនបាននិងកំពុងក្លាយទៅជាទីបង្អែកដ៏រឹងមាំសម្រាប់រាប់ពាន់ក្រុមគ្រួសារតំបន់ភ្នំ រួមចំណែកយ៉ាងសំខាន់ចូលក្នុងការកាត់បន្ថយភាពក្រីក្រនិងកសាងជនបទថ្មីនៅលើតំបន់ជាយដែន តីបាក់ (ភូមិភាគ ពាយ័ព្យ) នៃមាតុភូមិ។

ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច

ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅព្រឹកថ្ងៃទី ១០ ខែ មិថុនា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង ឱ្យដឹងថា ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចលេខ ០៨/២០២៦/NQ-HĐND ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ កំណត់កម្រិតឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចមិនស្ថិតក្នុងមុខសញ្ញាដែលបានថវិការដ្ឋបង់និងឧបត្ថម្ភបង់ធានារ៉ាប់រងសុខភាពនៅលើភូមិសាស្ត្រ។

អតីតយុទ្ធជនសម្រេចបានជោគជ័យពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនសម្រេចបានជោគជ័យពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកសារធាតុ​ដ៏ល្អប្រសើរ​របស់ “កងទ័ពអ៊ំ ហូ” អតីតយុទ្ធជន ហ្វាង យ៉ាញ់ចៀន (អាយុ ៧០ ឆ្នាំ ស្រុកកំណើតទីក្រុង ហៃផុង) រស់នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា ខេត្ត ក្វាងង៉ាយ បានឆ្លងកាត់ការលំបាកលំបិនជាច្រើនដើម្បីកសាងគំរូសេដ្ឋកិច្ចកសិកម្មចម្រុះជោគជ័យក្នុងមួយឆ្នាំៗ ផ្តល់ប្រាក់ចំណូលពាន់លានដុង។