បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

ចំពោះនារីជាច្រើននៅតំបន់ជនបទ ជាពិសេសគឺសមាជិកដែលជាបងប្អូនជនជាតិភាគតិច ការខិតចូលជិតនឹង​បច្ចេកវិទ្យាឌីជីថលធ្លាប់ប្រទះនឹងភាពលំបាកមិនតិចទេដោយសារតែបំណិន គ្រឿងសម្ភារៈនៅមានកម្រិត និងភាព​ស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរ។ ដើម្បីបង្រួញគម្លាតឌីជីថល សមាគមសហពន្ធនារីគ្រប់លំដាប់ថ្នាក់នៅក្នុងភូមិសាស្រ្ត​ខេត្ត ត្វៀនក្វាង បានសហការជាមួយផ្នែកសមត្ថកិច្ចដើម្បីរៀបចំថ្នាក់រៀនហ្វឹកហ្វឺនជាច្រើននៅមូលដ្ឋានផ្ទាល់តែ​ម្តង ណែនាំសមាជិកាអំពីការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ការដំឡើង និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព​កម្មវិធីសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ធនាគារឌីជីថល កម្មវិធីបញ្ជាក់អត្តសញ្ញាណអេឡិចត្រូនិច VNeID ក៏ដូចជាជំនាញផ្សេងៗ ធានាសុវត្ថិភាពនៅក្នុងបរិស្ថានអនឡាញ។

vna-potal-phu-nu-tuyen-quang-chu-dong-nang-cao-ky-nang-so-thich-ung-voi-chuyen-doi-so-8864247.jpg
សមាជិកាសាខាសមាគមនារីភូមិ ឃួននៀង ឃុំ វិញទុយ ខេត្ត ត្វៀនក្វាង ធ្វើការទូទាត់តាមរយៈគណនីធនាគារ ជំនួសឱ្យសាច់ប្រាក់។

ទន្ទឹមនោះ មាននារីជាច្រើនធ្វើជាម្ចាស់សហគ្រាស សហករណ៍ និងសមាជិកាបានក្លាហានហ៊ាន​ប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់អភិវឌ្ឍផលិតកម្ម អាជីវកម្ម។ ផ្តើមពីការថតវិដេអូ ថតរូបផលិតផល ការផ្សាយ​ផ្ទាល់លក់ទំនិញរហូតដល់ការបង្កើតបណ្តាញនៅលើវេទិការបណ្តាញសង្គម និងចូលរួមក្នុងវេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិច មានកសិផល រុក្ខោសថ និងផលិតផលពិសេសប្រចាំតំបន់ជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំ​ទូលាយ ពង្រីកទីផ្សារ។

អ្នកស្រី ភុង ធីមូយ នៅភូមិ ផៀងលួង ឃុំ ប៊ិញអាន ខេត្ត ត្វៀនក្វាង ឱ្យដឹងថា ដោយមើលឃើញពីតម្រូវការទិញ​និងលក់ទំនិញតាមប្រព័ន្ធអនឡាញកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រីបានម្ចាស់ការស្វែងយល់អំពី​របៀបបង្កើតខ្លឹមសារនៅលើវេទិការបណ្តាញសង្គម ដើម្បីណែនាំផលិតផលតួយ៉ាងរបស់មូលដ្ឋានដូចជា រុក្ខោសថ កសិផលជាដើម។ យោងតាមអ្នកស្រី មូយ ការផ្សព្វផ្សាយផលិតផលនៅក្នុងបរិយាកាសឌីជីថលមិនត្រឹមតែជួយ​ឱ្យផលិតផលកាន់តែមានអ្នកស្គាល់កាន់តែច្រើន បង្កើនការទិញប៉ុននោះទេ ថែមទាំងរួមចំណែក​បង្កើតការងារធ្វើបន្ថែម និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងតំបន់ទៀតផង។

vna-potal-phu-nu-tuyen-quang-chu-dong-nang-cao-ky-nang-so-thich-ung-voi-chuyen-doi-so-8864240.jpg
ការផ្សាយផ្ទាល់ក្នុងពេលលក់ទំនិញមួយរបស់នារីភូមិ ផៀងលួង ឃុំ ប៊ិញអាន ខេត្ត ត្វៀនក្វាង។

មិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច នារីនៅខេត្ត ត្វៀនក្វាង នៅបង្កើតទម្លាប់ប្រើប្រាស់ភាព​ងាយស្រួលពីផលប្រយោជន៍​ឌីជីថលក្នុងការរស់នៅបន្តិចម្តងៗ ផងដែរ។ ផ្តើមពីទីផ្សារដល់ហាងសារពើភ័ណ្ឌ ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់តាម​រយៈលេខកូដ QR កាន់តែពេញនិយម រួមចំណែកបង្កើតភាព​ងាយស្រួលក្នុងការលក់ដូរ និងការគ្រប់គ្រងនៃការចាយវាយ។

លើសពីនេះ សមាជិកាជាច្រើនចូលរួមយ៉ាងសកម្មនៅក្នុងក្រុម Zalo សហគមន៍ បណ្តាញព័ត៌មានរបស់សមាគម ដើម្បីធ្វើបច្ចុប្បន្នភាពអំពីចំណេះដឹងថែទាំសុខភាព ការចិញ្ចឹមកូន ការបង្ការអំពើ​ហិង្សាក្នុងគ្រួសារ ក៏ដូចជាបង្កើនស្មារតីយល់ដឹង ជំនាញក្នុងការជៀសវាងពីការឆបោកតាមអនឡាញ។

vna-potal-phu-nu-tuyen-quang-chu-dong-nang-cao-ky-nang-so-thich-ung-voi-chuyen-doi-so-8864246.jpg
សមាជិកាសាខាសមាគមនារីភូមិ កូវស៊ី ឃុំ សឺនធុយ ខេត្ត ត្វៀនក្វាង ចូលរួមក្នុងថ្នាក់រៀនហ្វឹកហ្វឺនបច្ចេកវិទ្យា។

យោងតាមលោកស្រី ដាម ធីហាំង ប្រធានសាខាសមាគមនារីភូមិ ឃួននៀង ឃុំ វិញទុយ ខេត្ត ត្វៀនក្វាង សាខា​សមាគមបានបង្កើតគំរូបរិវត្តកម្ម​ឌីជីថលសំដៅជួយឧបត្ថម្ភសមាជិកាប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ​ក្នុង​សកម្មភាពប្រចាំថ្ងៃដូចជា ប្រតិបត្តិការធនាគារ ប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិត លក់ទំនិញនៅលើ​បណ្តាញសង្គម។ ដោយអនុវត្តតាមទិសស្លោកអ្នកចេះណែនាំអ្នកមិនទាន់ចេះ មកទល់ឥឡូវនេះសមាជិកាស្ទើរតែទាំងអស់ក្តាប់បានបំណិនឌីជីថលមូលដ្ឋានហើយ និងអាចអនុវត្តទៅក្នុងតថភាពជាក់ស្តែង។

ប្រសិទ្ធភាពផ្តើមពីគំរូទាំងនេះគឺដោយសារតែមានការចូលរួមចំណែកយ៉ាងសកម្មរបស់​កងជួរកម្មាភិបាលសមាគមនៅមូលដ្ឋាន។ ដោយអនុវត្តតាមទិសស្លោក "ទៅគ្រប់ច្រកល្ហក គោះទ្វារផ្ទះនីមួយៗ ណែនាំមនុស្សម្នាក់ៗ" សមាគមគ្រប់លំដាប់ថ្នាក់បានពង្រីកតួនាទីស្នូលនៅក្នុងក្រុមបច្ចេកវិទ្យា​ឌីជីថលសហគមន៍បានយ៉ាងល្អប្រសើរ ជួយសមាជិកសមាគមដោយផ្ទាល់ក្នុងការខិតចូលជិត និងការប្រើប្រាស់វេទិការឌីជីថលទាំងឡាយ។

លោកស្រី ទ្រីវ ធីទិញ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសហពន្ធនារីខេត្ត ត្វៀនក្វាង មានប្រសាសន៍ថា បរិវត្តកម្ម​ឌីជីថលកំពុងត្រូវបានសមាគមកំណត់ថាជាភារកិច្ចចម្បងមួយក្នុងចំណោមភារកិច្ចចម្បង សំដៅលើកកម្ពស់​គុណភាពប្រតិបត្តិការ និងរាល់ចលនានារី។ ជាពិសេស ក្រោយការរៀបចំក្បាលម៉ាស៊ីន ការជំរុញប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការ គ្រប់គ្រង និងអនុវត្តភារកិច្ចត្រូវបានអាទិភាព រួមចំណែកបង្កើនប្រសិទ្ធភាព​ប្រតិបត្តិការរបស់អង្គការសមាគមគ្រប់លំដាប់ថ្នាក់។

ការម្ចាស់ការរៀនសូត្រ បង្កើនបំណិនឌីជីថលកំពុងជួយនារីនៅខេត្ត ត្វៀនក្វាង ផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ បង្កើនសមត្ថភាពសម្របខ្លួនទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។ មិនត្រឹមតែរួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ចគ្រួសារ លើកកម្ពស់គុណភាពការរស់នៅប៉ុននោះទេ នារីនៅក្លាយជាកងកម្លាំងយ៉ាងសកម្មក្នុងការ​សាយភាយបរិវត្តកម្មឌីជីថលក្នុង​សហគមន៍ រួមចំណែកក្នុងដំណើរការកសាងអាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថល និង​សង្គម​ឌីជីថលនៅក្នុងមូលដ្ឋានទៀតផង៕

អត្ថបទ៖ ក្វាងកឿង
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និង​ទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើក​ការ​ប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

បងប្អូនបណ្តាជនជាតិខេត្ត ឡាយជៅ ទទួលយកគោលការណ៍ធំយ៉ាងរីករាយ

រួមជាមួយនឹងប្រទេសទាំងមូល ខេត្ត ឡាយជៅ កំពុងអនុវត្តការរៀបចំ ពង្រឹងភូមិ និគម ក្រុមប្រជាការពារក្រុង។ បងប្អូនបណ្តាជនជាតិទទួលយកគោលការណ៍ធំយ៉ាងរីករាយរបស់បក្ស រដ្ឋ ដើម្បីឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចមូលដ្ឋាន ប្រិតសំចៃថវិកានិងបម្រើប្រជាជនកាន់តែល្អថែមទៀត។

សង្គមូបនីយកម្មប្រភពកម្លាំងគិតគូរប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ

សង្គមូបនីយកម្មប្រភពកម្លាំងគិតគូរប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ

អនុវត្តគោលនយោបាយគិតគូរអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិយាយដោយឡែក ប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយនិយាយរួម អំឡុងពេលកន្លង គ្រប់លំដាប់ថ្នាក់ ផ្នែកនៅខេត្ត អានយ៉ាង បង្កើនការចលនាសប្បុរសជនឧបត្ថម្ភថវិការាប់រយពាន់លានដុងបន្ថែមអនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គម កសាងស្ពាន ផ្លូវគមនាគមន៍ ផ្ទះលំនៅជូនប្រជាជនមានស្ថានភាពលំបាកលំបិនក្នុងខេត្ត។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព

ការកសាងពាណិជ្ជសញ្ញាកសិផលផ្តើមពីគំរូសេដ្ឋកិច្ចសមូហភាព

ដោយមានការប្តេជ្ញាចិត្តលើកកម្ពស់តម្លៃផលិតកម្មកសិកម្មនិងកែលម្អជីវភាពប្រជាជន ខេត្ត ឡាយជៅ កំពុងសកម្មជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពផ្សារភ្ជាប់ជាមួយនឹងផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព។ គំរូសហករណ៍ធ្វើសកម្មភាពដ៏មានប្រសិទ្ធភាពជាច្រើនបាននិងកំពុងក្លាយទៅជាទីបង្អែកដ៏រឹងមាំសម្រាប់រាប់ពាន់ក្រុមគ្រួសារតំបន់ភ្នំ រួមចំណែកយ៉ាងសំខាន់ចូលក្នុងការកាត់បន្ថយភាពក្រីក្រនិងកសាងជនបទថ្មីនៅលើតំបន់ជាយដែន តីបាក់ (ភូមិភាគ ពាយ័ព្យ) នៃមាតុភូមិ។

ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច

ការឧបត្ថម្ភ ១០០% ប័ណ្ណធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិច

នៅព្រឹកថ្ងៃទី ១០ ខែ មិថុនា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង ឱ្យដឹងថា ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចលេខ ០៨/២០២៦/NQ-HĐND ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ កំណត់កម្រិតឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចមិនស្ថិតក្នុងមុខសញ្ញាដែលបានថវិការដ្ឋបង់និងឧបត្ថម្ភបង់ធានារ៉ាប់រងសុខភាពនៅលើភូមិសាស្ត្រ។

អតីតយុទ្ធជនសម្រេចបានជោគជ័យពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនសម្រេចបានជោគជ័យពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកសារធាតុ​ដ៏ល្អប្រសើរ​របស់ “កងទ័ពអ៊ំ ហូ” អតីតយុទ្ធជន ហ្វាង យ៉ាញ់ចៀន (អាយុ ៧០ ឆ្នាំ ស្រុកកំណើតទីក្រុង ហៃផុង) រស់នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា ខេត្ត ក្វាងង៉ាយ បានឆ្លងកាត់ការលំបាកលំបិនជាច្រើនដើម្បីកសាងគំរូសេដ្ឋកិច្ចកសិកម្មចម្រុះជោគជ័យក្នុងមួយឆ្នាំៗ ផ្តល់ប្រាក់ចំណូលពាន់លានដុង។

អ្នក “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិម​របស់បងប្អូន​ជនជាតិ ​ម៉្នុង

អ្នក “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិម​របស់បងប្អូន​ជនជាតិ ​ម៉្នុង

នៅព្រំដែនចំណុះឃុំ ប៊ូយ៉ាម៉ឹប (ទីក្រុង ដុងណាយ) លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ស្ងៀមស្ងាត់ទាំងយប់ទាំងថ្ងៃនៅតែ “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉្នុង។

ការសាយភាយបណ្តាគំរូស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមកដល់នារីជនបទ

ការសាយភាយបណ្តាគំរូស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមកដល់នារីជនបទ

ផ្តើមពីបណ្តាសន្លឹកឆ្នោតរៃអង្គាសថវិកា ខ្ទង់ទុនចូលហ៊ុនតូចតាចឬក៏គំរូ “មធ្យោបាយចិញ្ចឹមជីវិត ១.០០០ ដុង” របៀបធ្វើជាក់ស្តែងជាច្រើនរបស់សមាគមសហព័ន្ធនារី នៅថ្នាក់មូលដ្ឋានខេត្ត វិញឡុង តែម្តងបានក្លាយទៅជាទីបង្អែក ជួយនារីជួបការលំបាកលំបិនមានប្រភពទុនបង្វិលជុំបន្ថែម អភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិត លំនឹងជីវភាពរស់នៅ។ មិនត្រឹមតែឧបត្ថម្ភសម្ភារៈ គំរូទាំងឡាយថែមទាំងសាយភាយស្មារតីជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ទៀតផង រួមចំណែកបង្កើតកម្លាំងជំរុញដើម្បីគ្រួសារជាច្រើនឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

រួមចិត្តគំនិតដើម្បីគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតាមឃុំថ្មី ជឺសេ

រួមចិត្តគំនិតដើម្បីគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតាមឃុំថ្មី ជឺសេ

តំបន់ដីបាសាល់ក្រហមឃុំ ជឺសេ (ខេត្ត យ៉ាឡាយ) ក្រោយពីពេលរៀបចំត្រូវបានបង្រួមជា ៤ ឃុំ កំពុងមានការបោះជំហានប្រែខ្លួនវិវឌ្ឍដោយសារការជំនួយកម្លាំងពីប្រភពទុនឥណទានគោលនយោបាយ។ រាប់ពាន់ក្រុមគ្រួសារ ជាពិសេសគឺជនជាតិភាគតិចបានឆ្លងកាត់ការលំបាកលំបិន កែលម្អគុណភាពជីវភាពរស់នៅនិងឈោងឈានឡើងរួចផុតពីភាពក្រីក្រ។

នាំយកច្បាប់ឱ្យកាន់តែខិតជិតនឹងបងប្អូនបណ្តាជនជាតិភាគតិចថែមទៀត

នាំយកច្បាប់ឱ្យកាន់តែខិតជិតនឹងបងប្អូនបណ្តាជនជាតិភាគតិចថែមទៀត

ដើម្បីធានាសុវត្ថិភាពជូនប្រជាជនដែលជាបងប្អូនជនជាតិភាគតិចពេលចូលរួមចរាចរនៅក្នុងភូមិសាស្រ្ត ​រយៈពេល​កន្លង ការិយាល័យប៉ូលិសចរាចរណ៍ (នគរបាលខេត្ត ឡាយចូវ) បាន បង្កើនការចាត់ចែងកម្មាភិបាល យុទ្ធជនទៅ​កាន់​ផ្សារណាត់ ដើម្បី​ផ្សព្វផ្សាយ និងចែកផ្សាយខិត្តប័ណ្ណជូនប្រជាជន។

កសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ជិតដិត សមធម៌ ដើម្បីឱ្យកុមារធំលូតលាស់គ្រប់ជ្រុងជ្រោយ

កសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ជិតដិត សមធម៌ ដើម្បីឱ្យកុមារធំលូតលាស់គ្រប់ជ្រុងជ្រោយ

នាឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែ មិថុនា) និងខែ សកម្មភាព ដើម្បីកុមារ ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា លោកស្រី ត្រឹន ធីថាញ់ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការ​រណសិរ្សមាតុភូមិ វៀតណាម ខេត្ត អានយ៉ាង ដឹកនាំក្រុមការងារខេត្តអញ្ជើញសួរសុខទុក្ខ និងជូនអំណោយប្អូនៗ កុមារកំពុងសិក្សានៅសាលាកុមារពិការខេត្ត អានយ៉ាង។

ច្នៃប្រតិដ្ឋផលិតផលហត្ថកម្មវិចិត្រសិល្បៈពីស្មៅចចូត

ច្នៃប្រតិដ្ឋផលិតផលហត្ថកម្មវិចិត្រសិល្បៈពីស្មៅចចូត

ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមស្មៅចចូតមានស្រាប់នៅតំបន់ព្រំដែន (ជាប់ព្រំប្រទល់ កម្ពុជា) ចំណុះខេត្ត អានយ៉ាង ប្រជាជនក្នុងមូលដ្ឋានបានបង្កើតផលិតផលហត្ថកម្មវិចិត្រសិល្បៈជាច្រើនដូចជា៖ កាបូបយួរដៃទាន់សម័យ កន្ត្រក កាបូបលុយ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ តុបតែងលម្អសង្ហារិមជាច្រើនប្រភេទ ។ល។ បង្កើតប្រភពប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ច លំនឹង​ជីវភាព។

សាកល្បងពិនិត្យសុខភាពដោយឥតគិតថ្លៃ ធ្វើបញ្ជីសុខភាពអេឡិចត្រូនិចជូនប្រជាជន

សាកល្បងពិនិត្យសុខភាពដោយឥតគិតថ្លៃ ធ្វើបញ្ជីសុខភាពអេឡិចត្រូនិចជូនប្រជាជន

នៅថ្ងៃទី ១៦ ខែ ឧសភា មន្ទីរសុខាភិបាលទីក្រុង កឹនធើ រៀបចំការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសុខភាពជម្រើសឥតគិតថ្លៃជូនអ្នកទទួលផលការគាំពារសង្គម មនុស្សចាស់ និងស្ត្រីគោលដៅលំដាប់ទីក្រុង​លើកទី ១ ឆ្នាំ ២០២៦។

ខេត្ត អានយ៉ាង ថែរក្សានិងលើកស្ទួយតម្លៃបេតិកភណ្ឌផ្តើមពីភូមិសិប្បកម្មប្រពៃណី

ខេត្ត អានយ៉ាង ថែរក្សានិងលើកស្ទួយតម្លៃបេតិកភណ្ឌផ្តើមពីភូមិសិប្បកម្មប្រពៃណី

អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។

តីនិញ៖ ថ្នាក់រៀនភាសា វៀតណាម ជួយកុមារជនជាតិជឿជាក់លើខ្លួនឯងចូលរៀនថ្នាក់ទី មួយ

តីនិញ៖ ថ្នាក់រៀនភាសា វៀតណាម ជួយកុមារជនជាតិជឿជាក់លើខ្លួនឯងចូលរៀនថ្នាក់ទី មួយ

ខេត្ត តីនិញ បច្ចុប្បន្នមានចំនួន ១៧ ជនជាតិភាគតិចរស់នៅដោយមានចំនួន ១៣.៥៩៤ ក្រុមគ្រួសារនិងមនុស្សជាង ៣៦.៩០០ នាក់ ស្មើនឹងចំនួន ១,១៣% នៃចំនួនប្រជាជនទូទាំងខេត្ត។ ក្នុងដំណើរការកសាងជនបទថ្មីនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សតំបន់ព្រំដែន បណ្តាថ្នាក់រៀនភាសា វៀតណាម សម្រាប់កុមារជនជាតិភាគតិចមុនពេលចូលថ្នាក់ទី មួយ នៅខេត្ត តីនិញ ត្រូវបានអនុវត្តក្នុងគោលបំណងដោះស្រាយគ្រឿងរារាំងភាសា បង្កឱកាសទទួលយកពុទ្ធិស្មើភាពគ្នាសម្រាប់កុមារជនជាតិភាគតិច រួមចំណែកដល់ការបង្កើតប្រជាពលរដ្ឋជំនាន់ថ្មីមានពុទ្ធិ ប៉ុន្តែនៅតែថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

ផ្តោតសំខាន់លើការអភិវឌ្ឍកងជួរកម្មាភិបាល អ្នករដ្ឋការសាធារណៈជាជនជាតិភាគតិច

ផ្តោតសំខាន់លើការអភិវឌ្ឍកងជួរកម្មាភិបាល អ្នករដ្ឋការសាធារណៈជាជនជាតិភាគតិច

ខេត្ត កាម៉ៅ កំណត់គោលដៅកសាងកងជួរកម្មាភិបាលជនជាតិភាគតិច មានលក្ខណៈសម្បត្តិ ប្រជាប្រិយភាពនិងលទ្ធភាពគ្រប់គ្រាន់ ក្លាយជាអាជីពដើម្បីឆ្លើយតបភារកិច្ចក្នុងស្ថានភាពថ្មី។ ជាពិសេស សង្កត់ធ្ងន់លើការភ្ជាប់គោលដៅអភិវឌ្ឍប្រភពធនធានមនុស្សនេះ ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រពហុសមសភាគប្រកបដោយចីរភាពនៅមូលដ្ឋាន។ ទាំងនេះត្រូវបានចាត់ទុកថាជាជំហានមានលក្ខណៈយុទ្ធសាស្ត្រក្នុងគោលបំណងលើកកម្ពស់សុពលភាពគ្រប់គ្រងរដ្ឋនិងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលលើភូមិសាស្ត្រខេត្ត។

ផ្ទៃដីដាំដំណាំព្រូនជាច្រើននៅឃុំផៀងខ្វាយ បានផលិតតាមគោលការណ៍សុវត្ថិភាព VietGAP ហើយ។

ម្ចាស់ការប្រើបច្ចេកទេស លើកកម្ពស់តម្លៃកសិផល

អាស្រ័យដោយម្ចាស់ការប្រើបច្ចេកទេស ឆ្នាំនេះផ្លែព្រូនខុសរដូវរបស់បងប្អូនជនជាតិ ឃុំព្រំដែនផៀងខ្វាយ ខេត្តស៊ឺនឡា ទុំមុនរដូវ ងាយស្រួលក្នុងការលក់ចេញ។

លោក ង្វៀន វ៉ាន់ឃើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ អញ្ជើញថ្លែងសុន្ទរកថា។

ទិវាកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ - ពង្រឹងបន្ថែមធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល

ទិវាកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ នៅក្រុង កឹនធើ បង្ហាញស្មារតីមហាសាមគ្គីប្រជាជាតិទាំងមូល ផ្លាស់ប្តូរថ្មីសកម្មភាព រួមចំណែកដល់ការលើកកម្ពស់ជីវភាពបងប្អូនជនជាតិ ខ្មែរ និង អភិវឌ្ឍមូលដ្ឋាន។

បទប្រគំតន្ត្រីនៃព្រៃភ្នំ

បទប្រគំតន្ត្រីនៃព្រៃភ្នំ

ខណៈពេលដ៏សាមញ្ញពោរពេញទៅដោយលក្ខណៈមនុស្សជាតិ បង្ហាញការតំណភា្ជប់យ៉ាងស្អិតល្មួតរវាងមនុស្ស សត្វដំរីជាមួយព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ។ ទាំងអស់លាយបញ្ចូលជាមួយគ្នាបានជា "បទប្រគំតន្ត្រីនៃព្រៃភ្នំ" លាន់ឮល្វើយៗ ឆ្លងតាមរយៈជាច្រើនជំនាន់ជានិច្ច។

មិនត្រឹមតែផ្តើមអាជីពដោយជោគជ័យប៉ុននោះទេ បង ថាច់ស៊ុម ក៏បានជួយប្រជាជនជាច្រើនក្រុមគ្រួសារនៅភូមិ ៤ ឃុំងៀទ្រុង (ខេត្តដុងណាយ) ផ្តល់បន្លែខ្លូតពូជ ដើម្បីដាំឆ្លាស់នៅក្នុងចម្ការកាវស៊ូ រកបានប្រាក់ចំណូលស្ថិរភាព។

ក្លៀវក្លាផ្តើមអាជីពក្លាយជាអ្នកមាននៅលើដែនដីស្រុកកំណើត

ហ៊ានគិតហ៊ានធ្វើ យុវជនជនជាតិភាគតិចជាច្រើនបាននាំមុខគេផ្តើមអាជីពអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភ្នំ។ ឆ្លងតាមរយៈគំរូកសិកម្មប្រកបដោយប្រសិទ្ធភាព ពួកគាត់បានបង្កើតការងាររកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាព និងរួមចំណែកផ្លាស់ប្តូរគំនិតផលិតកម្មមូលដ្ឋាន។