គ្រួសារអ្នកស្រី ហា ធីង្វៀន ជនជាតិ ថៃ នៅភូមិ ប៊ូប៉ាហ៍ ឃុំ ទ្រឿងស៊ន់ មានស្ថានភាពលំបាកលំបិនខ្លាំង។ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអ្នកស្រី ង្វៀន ឆ្នាំ ២០២៣ ក្រុមបក្ខជនចំនួន ៥ នាក់នៃសាខាបក្សភូមិ ប៊ូប៉ាហ៍ បានរៀបចំផែនការ ជួយជ្រោមជ្រែងដោយការដាក់ដំណើរការគំរូចិញ្ចឹមត្រីនិង ឧបត្ថម្ភជីក្នុងរយៈពេល ២ ឆ្នាំសម្រាប់ដំណាំដាំដុះ។ ផ្តើមពីប្រភពទុនកម្មវិធីកាត់បន្ថយភាពក្រីក្រ គ្រួសារអ្នកស្រី ង្វៀន បានផ្តល់ជ្រូកពូជចំនួន ៣ ក្បាលបន្ថែមនិងទុន អនុគ្រោះវិនិយោគផលិតកម្ម។ រហូតមកទល់ពេលនេះ គ្រួសារអ្នកស្រី ង្វៀន បានរួចផុតពីភាពក្រីក្រហើយសាងសង់បានផ្ទះដ៏រឹងមាំ ធំទូលាយ។


ក៏ដូចជាគ្រួសារអ្នកស្រី ង្វៀន ដែរ គ្រួសារអ្នកស្រី ទ្រីវ ធីទិញ ជនជាតិ យ៉ាវ នៅភូមិ ៦ ឃុំ ទ្រឿងស៊ន់ ធ្លាប់មានជីវភាពលំបាកលំបិន។ ដើមឆ្នាំ ២០២០ គ្រួសារអ្នកស្រី ទិញ បានបក្ខជន ៥ នាក់ក្នុង ភូមិឧបត្ថម្ភពពែញីចំនួន ១ ក្បាល ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ។ មួយរយៈពេលក្រោយមក គ្រួសារអ្នកស្រី ទិញ បណ្តាក់ទុនទិញពពែពូជចំនួន ៣ ក្បាលបន្ថែមទៀត ដើម្បីបើកទូលាយទ្រង់ទ្រាយ ហើយបច្ចុប្បន្នមានពពែចំនួន ៨ ក្បាល។ អ្នកស្រី ទិញ ចែករំលែកថា៖ "គ្រួសារ ខ្ញុំស្ថិតក្នុងក្របខ័ណ្ឌ ក្រុមគ្រួសារក្រីក្រ។ ដោយបានបក្ខជន ៥ នាក់ឧបត្ថម្ភចិញ្ចឹមពពែ គ្រួសារបង្កបង្កើតបានមធ្យោបាយ ចិញ្ចឹមជីវិតនិងមានឱកាសឈោង ឈានឡើងរួចផុតពីភាពក្រីក្រហើយ"។


ឆ្នាំ ២០២០ អនុវត្តសារាចរ ០៥ របស់ការិយាល័យនយោបាយស្តីពី "ពង្រឹងធ្លុងមហាសាមគ្គី ប្រជាជាតិទាំងមូលកសាងបក្សនិងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំតាម សតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" គណៈកម្មាធិការបក្សដាក់សុង បានដាក់ ដំណើរការគំរូ ៥+១។ តាមរយៈនោះ ៩/៩ ឃុំ ទីរួមស្រុករៀបចំផែនការនិងចែកក្រុមចាត់ចែងជួយ ជ្រោមជ្រែងក្រុមគ្រួសារក្រីក្រ ចាត់កម្មាភិបាល បក្ខជនសិក្សាស្រាវជ្រាវស្ថានភាពក្រុមគ្រួសារ ក្រីក្រដើម្បីរៀបចំផែនការឧបត្ថម្ភនិងអនុវត្តការឧបត្ថម្ភក្រុមគ្រួសារក្រីក្រទាន់ពេលវេលាក្នុងខែនីមួយៗ ត្រីមាសនីមួយៗ។
ក្រោយរយៈពេលជិត ៥ ឆ្នាំដាក់ដំណើរការ គំរូ ៥+១ បានកៀរគរបានថវិកាទាំងពាន់លានដុង និងវត្ថុប្រើប្រាស់ដើម្បីជួយក្រុមគ្រួសារក្រីក្រជាង ៤៥០ គ្រួរួចផុតពីភាពក្រីក្រ បង្កើត "ទំនោរខ្យល់" ថ្មីជំរុញចលនាប្រឡងប្រណាំងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ការជួយជ្រោមជ្រែងក្រុមគ្រួសារក្រីក្រក៏ជាវិធីដើម្បីកម្មាភិបាល បក្ខជន ពង្រីកតួនាទី ទំនួលខុសត្រូវ ស្មារតីសាមគ្គីភាព ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនជាមួយបក្សថែមទៀត។


លោកស្រី ផាម ធីធុយ ប្រធានគណៈកម្មការឃោសនាអប់រំនិងប្រជាចលនា នៃគណៈកម្មាធិការ បក្សស្រុក ដាក់សុង បានឲ្យដឹងថា៖ "អាជ្ញាធរមូលដ្ឋាននឹងបន្តតាមដាន វាយតម្លៃប្រសិទ្ធភាពនៃ គំរូ ស្របពេលនោះដែរកែតម្រូវនិងបំពេញបន្ថែមបណ្តាវិធានការឧបត្ថម្ភយ៉ាងណា ឲ្យសមស្រប ជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន"៕
អត្ថបទនិងរូបថត៖ ក្រាក់គ្នូល
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺន ហេង