ក្រឡេកមើលមកដំណើរការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ តើទិដ្ឋភាពតំបន់ជនជាតិភាគតិចនៅ កឹនធើ បានមានការផ្លាស់ប្តូរលេចធ្លោណាខ្លះ ដែរលោក?
ហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ ប័ណ្ណធានារ៉ាប់រងសុខភាពនិងគោលនយោបាយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតបានអនុវត្តសព្វទីកន្លែង លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិយ៉ាងច្បាស់ក្រឡែត។
ដោយសារការយកចិត្តទុកដាក់របស់មជ្ឈិមនិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច - សង្គមនៅទីនេះកាន់តែប្រែមុខមាត់ថ្មីនិងអភិវឌ្ឍប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ដើម្បីសម្រេចបានលទ្ធផលទាំងនេះ តើមន្ទីរជនជាតិនិងសាសនា កឹនធើ បានធ្វើសេនាធិការ អនុវត្តគោលនយោបាយសំខាន់ៗ ណាខ្លះ ដែរលោក?
មន្ទីរបានផ្តោតលើការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ធ្វើពិពិធកម្មគំរូផលិតកម្ម ឥណទានគោលនយោបាយនិងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករ។
ស្របពេលនោះដែរ ផ្នែកផ្តោតលើការអភិរក្សវប្បធម៌ប្រពៃណី លើកស្ទួយតួនាទីយុវជននិងផ្សារភ្ជាប់ពិធីបុណ្យទានជាមួយទេសចរណ៍។
បរិវត្តកម្មឌីជីថលកំពុងក្លាយជានិន្នាការដោយខានមិនបាន ដូច្នេះតើទីក្រុង កឹនធើ កំពុងនាំយកបច្ចេកវិទ្យាឌីជីថលទៅកាន់បងប្អូនជនជាតិភាគតិចយ៉ាងដូចម្តេចដែរលោក?
យើងខ្ញុំណែនាំមាមីងបងប្អូនប្រើប្រាស់ស្មាតហ្វូន សេវាសាធារណៈ ពាណិជ្ជកម្មអេឡិចត្រូនិចនិងសុវត្ថិភាពអ៊ីនធឺណិត។
ទន្ទឹមនឹងនោះ ការធ្វើឌីជីថលភាវូបនីយកម្មមូលដ្ឋានទិន្នន័យស្តីពីការងារជនជាតិក៏ជួយគ្រប់គ្រងនិងផ្តល់សេនាធិការគោលនយោបាយកាន់តែមានប្រសិទ្ធភាពថែមទៀត។
បើតាមលោក ក្នុងដំណើរការអនុវត្តកម្មវិធី គោលនយោបាយនិងបរិវត្តកម្មឌីជីថល កងជួរអ្នកមានប្រជាប្រិយភាពដើរតួនាទីដូចម្តេចខ្លះនៅមូលដ្ឋាន?
ពួកគាត់ជាស្ពានមេត្រីដ៏សំខាន់រវាងបក្ស អាជ្ញាធរជាមួយប្រជាជនដោយសារតែភាពជិតស្និទ្ធនិងការយល់ដឹងយ៉ាងជ្រៅជ្រះ។
ទីក្រុងតែងតែអនុវត្តល្អបណ្តារបបអនុគ្រោះដើម្បីកងជួរនេះស្ងប់ចិត្តចូលរួមនិងធ្វើជាទីបង្អែកសហគមន៍។
ក្នុងរយៈពេលខាងមុខ ផ្នែកជនជាតិនិងសាសនាទីក្រុង កឹនធើ នឹងផ្តោតលើភារកិច្ចអ្វីខ្លះដើម្បីគោលនយោបាយនានានៅតែបន្តមានប្រសិទ្ធភាព ដែរលោក?
មន្ទីរនឹងបន្តធ្វើសេនាធិការលើគោលនយោបាយជាក់ស្តែង ចំមុខសញ្ញា ជៀសវាងរាយប៉ាយហើយពង្រឹងការត្រួតពិនិត្យបន្ថែម។
គោលដៅគឺជួយក្រុមគ្រួសារនីមួយៗ មានមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព បង្កើតមូលដ្ឋានគ្រឹះអភិវឌ្ឍប្រកបដោយភាពស៊ីវិល័យ និរន្តរភាព។
សូមគោរពអរគុណលោក!
អត្ថបទនិងរូបថត៖ ទ្រុងកៀន - អានហៀវ/កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ