ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីរៀបចំឡើងវិញ - អត្ថបទបញ្ចប់៖

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

អាសយដ្ឋាននីមួយៗ ត្រូវការវិធានការតែមួយ
មុនពេលសម្រេចសាងសង់ឧទ្យាននៅវាលដីលេខ ១ លី ថាយតូ (សង្កាត់ វឿនឡាយ) ទីក្រុង ហូជីមិញ ធ្លាប់ ទទួលបានសំណើជាច្រើនអំពីការវិនិយោគគម្រោងពាណិជ្ជកម្ម។ ក៏ប៉ុន្តែ ចុងក្រោយទីក្រុងជ្រើសរើសវាលដី​សម្រាប់ធ្វើជាលំហសាធារណៈ ឆ្លើយតបនឹងតម្រូវការអំពីរុក្ខជាតិបៃតង និងកន្លែងប្រជុំជីវភាព​របស់​ប្រជាជននៅបរិវេណកណ្តាលក្រុង។

លោក ត្រឹន លីវក្វាង លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ បានឱ្យដឹងថា ឧទ្យានគឺជាកន្លែងប្រជាជនមក​លេងកម្សាន្ត ហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងរួមចំណែកកាត់បន្ថយការ​បំពុល​បរិស្ថានផងដែរ។ ផ្ដើមពីករណីនេះ លោកកំណត់ថាវាលដីនៅសេសសល់ចាំបាច់ត្រូវបានពិចារណា​ទៅតាម​តម្រូវការជាក់ស្តែង ផ្តល់អាទិភាពដល់ភូមិសាស្រ្តដែលកំពុងខ្វះសាលារៀន ស្ថានីយ​សុខាភិបាល ឧទ្យាន និង​គ្រឹះស្ថានបម្រើសហគមន៍។

congvienlythai.jpg
ឧទ្យានលេខ ១ លី ថាយតូ ត្រូវបានប្តូរមុខងារទៅជាបរិវេណសម្រាប់ប្រជាជនគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ក្រោយដំណើរការបង្រួមក្បាលម៉ាស៊ីន និងកែសម្រួល​អង្គភាពរដ្ឋបាល ទីក្រុងមានផ្ទះ ដីសាធារណៈនៅសេសសល់ជាច្រើន។ ប្រសិន​បើមិនបានដោះស្រាយទាន់​ពេល​វេលាទេ មូលដ្ឋានទាំងនេះនឹងបន្តទុកចោល ទ្រុឌទ្រោម ការទន្ទ្រានយកកើតមានឡើង និងបង្កឱ្យខាតបង់ធនធាន​សាធារណៈ។ ហេតុដូច្នេះ ទីក្រុងបានរៀបចំផែនការអនុវត្តព្រមៗ គ្នានូវយន្តការពិសេសដោយឡែករបស់​រដ្ឋាភិបាល។

វិសាលភាពដោះស្រាយមិនត្រឹមតែរាប់បញ្ចូលធនធានទើបកើតមានក្រោយការរៀបចំឡើងវិញប៉ុននោះទេ រួម​ទាំងមូលដ្ឋានដែលបានប្រគល់ឲ្យអង្គការគ្រប់គ្រង ធ្វើអាជីវកម្មផ្ទះតាំង​ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ មកម៉្លេះ តែមិនទាន់បានទាញយក និងបណ្តាអាសយដ្ឋានលែងមានតម្រូវការប្រើប្រាស់តាំងពីមុនមក ប៉ុន្តែនៅតែត្រូវ​ទុកចោល។

លោក ង្វៀន វ៉ាន់ដឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ អះអាងថាទីក្រុងនឹងបង្កើតលក្ខខណ្ឌ​សម្រាប់ឱ្យធនធាននៅសេសសល់បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ឱ្យតែផែនការប្រើប្រាស់ស្របតាម​បទប្បញ្ញត្តិ ធម្មានុរូប និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។

vuonmek.jpg
រាល់សកម្មភាពដាក់តាំង តាំងពិព័រណ៍ត្រូវបានប្រារព្ធឡើងជាប្រចាំនៅឧទ្យានលេខ ១ លី ថាយតូ ដើម្បីបម្រើតម្រូវការរបស់ប្រជាជនទីក្រុង។

ការផ្តោតសំខាន់គឺមិនមែនលើការចេញសេចក្តីសម្រេចឱ្យបានច្រើននោះទេ តែត្រូវភ្ជាប់នឹងអាសយដ្ឋាននីមួយៗ នឹង​តម្រូវការសង្គម ជ្រើសរើសអង្គភាពទទួលគ្រប់លទ្ធភាព និងកំណត់ពេលសំណង់បើកដំណើរការ។ ដើម្បីអនុវត្ត​តម្រូវការនេះ ទីក្រុងចាំបាច់បង្កើតមូលដ្ឋានទិន្នន័យរួមតែមួយអំពីមូលនិធិផ្ទះ ដីសាធារណៈទាំងមូល។

ឯកសារនៃអាសយដ្ឋាននីមួយៗ ត្រូវបង្ហាញអំពីទំហំ ផ្លូវច្បាប់ ស្ថានភាព គម្រោង អង្គភាពគ្រប់គ្រង តម្រូវការប្រើប្រាស់ ប្រភពទុន ផែនការស្នើឡើង និងកាលបរិច្ឆេទបញ្ចប់រួចរាល់។ ទិន្នន័យអំពីចំនួនប្រជាជន សិស្ស តម្រូវការពិនិត្យ ព្យាបាលជំងឺ អត្រារុក្ខជាតិបៃតង និងគ្រឹះស្ថានវប្បធម៌ក៏ត្រូវរួមបញ្ចូលគ្នាសម្រាប់ជ្រើសរើសមុខងារប្រើប្រាស់ឱ្យច្បាមជាប់ភាពជាក់ស្តែង។

ផ្អែកលើមូលដ្ឋានទិន្នន័យនោះ ធនធានអាចត្រូវបានបែងចែកជា ៤ ក្រុម។ ក្រុមទីមួយរួមមានមូលដ្ឋានមាន​លក្ខខណ្ឌគ្រប់គ្រាន់ប្តូរទៅជាសាលារៀន ស្ថានីយសុខាភិបាល គ្រឹះស្ថានវប្បធម៌ ឬកីឡា។ ក្រុមទីពីរគឺវាលដី​សមធ្វើជាឧទ្យាន ទីលានកម្សាន្ត និងលំហសហគមន៍​បណ្តោះអាសន្ន។ ក្រុមទីបីរួមមានធនធានមាន​លទ្ធភាពឲ្យជួល ទាញយកដើម្បីបង្កើតប្រភពចំណូល។ ក្រុមចុងក្រោយគឺអាសយដ្ឋានកំពុងមានទំនាស់ ត្រូវទន្ទ្រាន​យក ខ្វះឯកសារ ឬជាប់ពាក់ព័ន្ធនឹងការរៀបចំគម្រោង ចាំបាច់មានវិធីដោះស្រាយដោយឡែក។

datcong08.png
ថ្នាក់សង្កាត់ចាំបាច់សកម្មពិនិត្យឡើងវិញនូវអាសយដ្ឋាននីមួយៗ ជ្រើសរើសមុខងារសមស្របបំពេញតម្រូវការទីប្រជុំជន។

តាមលោក ង្វៀន វ៉ាន់ដឿក ការបែងចែកជាក្រុមជួយឱ្យមូលដ្ឋានមានលក្ខខណ្ឌគ្រប់គ្រាន់អាចដំណើរការភ្លាមៗ ដោយមិនបាច់រង់ចាំឯកសារស្មុគស្មាញ។ នៅពេលអង្គភាពជាច្រើនស្នើប្រើប្រាស់ទីស្នាក់ការតែមួយ ផែនការ​ជ្រើសរើសត្រូវផ្អែកលើកម្រិតភាពចាំបាច់ ចំនួនប្រជាជនទទួលសេវា និងសមត្ថភាពប្រតិបត្តិការ។ តំបន់ខ្វះ​បន្ទប់រៀនគប្បីអាទិភាពវិស័យអប់រំ កន្លែងខ្វះចំណុចថែទាំសុខភាពត្រូវពិចារណារៀបចំគ្រឹះស្ថានសុខាភិបាល។ ចំពោះធនធានណាដែលមិនសមស្របនឹងគោលដៅសាធារណៈទើបប្តូរទាញយកដើម្បី​បង្កើតប្រភពចំណូល។

យោងតាមស្ថិតិរបស់មន្ទីរហិរញ្ញវត្ថុទីក្រុង ហូជីមិញ ទីក្រុង ហូជីមិញ មានមូលដ្ឋានផ្ទះ ដីចំនួន ៩.៤៣៤ កន្លែងត្រូវបន្តរក្សាទុកសម្រាប់ប្រើប្រាស់ រួមមានមូលដ្ឋាន ៦.៤៥៤ កន្លែងនៅបរិវេណទីក្រុង ហូជីមិញ ពីមុន មានមូលដ្ឋាន ១.៥៥៣ កន្លែងនៅ ប៊ិញយឿង និង ១.៤២៧ កន្លែង នៅ បារៀ- វុងតាវ។ ទីក្រុងបានចាត់បញ្ជូន ដកហូត ឬប្រគល់មកមូលដ្ឋានគ្រប់គ្រងចំនួន ៣៧០ មូលដ្ឋាន ព្រមទាំងបន្តសហការទទួលយក ១៥ មូលដ្ឋានពី​បណ្តាស្ថាប័នមជ្ឈិម។

ការប្រគល់សិទ្ធិភ្ជាប់នឹងការទទួលខុសត្រូវ
ដើម្បីឱ្យការផ្លាស់ប្តូរច្បាមជាប់នឹងតម្រូវការជាក់ស្តែង ទីក្រុងចាំបាច់ត្រូវប្រគល់សិទ្ធិម្ចាស់ការបន្ថែមទៀតទៅ​អាជ្ញាធរថ្នាក់សង្កាត់ កន្លែងក្តាប់ច្បាស់ពីស្ថានភាពបច្ចុប្បន្ននៃវាលដីនីមួយៗ និងបំណងរបស់ប្រជាជន។ ក៏ប៉ុន្តែ សិទ្ធិស្នើ និងចាត់តាំងអនុវត្តត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវលើការគ្រប់គ្រង ការប្រតិបត្តិការ និងការរក្សាសំណង់ក្រោយវិនិយោគ។

ចំណែកលោក ត្រឹន គ្វឹកទ្រុង លេខាគណៈកម្មាធិការបក្សសង្កាត់ ប៊ិញទ្រឹង ស្នើឱ្យជ្រើសរើសមុខងារតាមទិសដៅ​ពហុគោលដៅ ដោយរួមបញ្ចូលគ្នារវាងរុក្ខជាតិបៃតង កីឡា ប្រជុំជីវភាពសហគមន៍ និងអប់រំប្រពៃណីនៅក្នុងលំហ​តែមួយ។

datcong09.png
ប្រជាជនរួមដៃគ្នាសម្អាត កែលម្អវាលដីសាធារណៈទៅជាលម្ហបៃតងសម្រាប់បម្រើសហគមន៍។

ជាក់ស្តែង ជាមួយគំរូលំហវប្បធម៌ ហូជីមិញ នៅឧទ្យាន ង្វៀន ទឺងៀម ត្រូវបានដាក់ឱ្យដំណើរការបានជួយឱ្យ​ប្រជាជនទទួលបានឯកសារយ៉ាងងាយស្រួល ព្រមទាំងមានបន្ថែមលំហកម្សាន្ត លំហែកាយសម្រាប់ប្រជាជន​ផងដែរ។ វិធីសាស្ត្រនេះកំពុងបើកផ្លូវឱ្យមានការជ្រើសរើសមុខងារពហុគោលដៅសម្រាប់ដីសាធារណៈនៅ​ពេលប្តូរ ក្នុងនោះឧទ្យានមួយអាចបន្ថែមនូវលំហដើមឈើបៃតង លំហ​លេងកម្សាន្ត បម្រើប្រជុំជីវភាពសហគមន៍ និងលំហវប្បធម៌ អប់រំប្រពៃណី។

យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ដើម្បីឱ្យបណ្តាគំរូប្តូរផ្ទះ ដីសាធារណៈទទួលបាន​ប្រសិទ្ធភាពដោយមិនបង្អង់ត្រឹមតែជាគំនិតផ្តួចផ្តើមដាច់ដោយឡែក មន្ទីរហិរញ្ញវត្ថុត្រូវធ្វើជាដើមហេតុ​ដើមទងធ្វើសំយោគបញ្ជីរាយនាម តាមដានវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា។ មន្ទីរសាងសង់​ណែនាំផែនការទាញយក តម្លៃ គោលនយោបាយឧបត្ថម្ភ ទន្ទឹមនឹងនេះបណ្តាផ្នែករៀបចំគម្រោង ដីធ្លី សុខាភិបាល អប់រំ វប្បធម៌រួមជាមួយអាជ្ញាធរមូលដ្ឋានត្រូវឃ្លាំមើលតាំងពីដំបូង ជៀសវាងបញ្ជូន​ឯកសារតាមលំដាប់លំដោយឆ្លងកាត់ច្រើនអង្គភាពហើយត្រឡប់មកបំពេញបន្ថែមឡើងវិញ។

បន្ទាប់នោះ មន្ទីរមហាផ្ទៃបានប្រគល់ភារកិច្ចឱ្យរៀបចំប្រព័ន្ធសន្ទស្សន៍វាយតម្លៃ នាំយកលទ្ធផលគ្រប់គ្រង និង​ទាញយកផលពីផ្ទះ ដីនៅសេសសល់ទៅជាលក្ខណៈវិនិច្ឆ័យមួយដើម្បីពិចារណាកម្រិតបំពេញភារកិច្ចរបស់​ថ្នាក់ដឹកនាំមន្ទីរ ផ្នែក មូលដ្ឋាន។ សន្នស្សន៍មិនស្តែងចេញត្រឹមតែចំនួនសេចក្តីសម្រេចបានចេញផ្សាយ​នោះទេ ប៉ុន្តែត្រូវថ្លឹងថ្លែងពេលវេលាយកធនធានដាក់ឱ្យប្រើប្រាស់ ចំនួនមនុស្សបានទទួលការបម្រើ ស្ថានភាពថែទាំ​ជួសជុល និងប្រសិទ្ធភាពនៃការកាត់បន្ថយការទន្ទ្រានយក។

congvien04.jpg
វាលដីសាធារណៈដែលត្រូវបានបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំអាចក្លាយទៅជាសួនច្បារ ទីលានកម្សាន្ត ឬកន្លែងហាត់ប្រាណជាក់ស្តែង។

តាមពេលវេលា ចំពោះវាលដីសាធារណៈកំពុងរង់ចាំគម្រោងរយៈពេលវែង ទីក្រុងនឹងពង្រីកទម្រង់រូបភាពប្រើប្រាស់បណ្តោះអាសន្នតាមគោលការណ៍វិនិយោគល្មមបង្គួរ បត់បែន និងមានលទ្ធភាពប្រគល់ធារដីមកវិញ។ ឧទ្យានខ្នាតតូច ទីលានលេងកម្សាន្ត សួនសហគមន៍ ទីលានហាត់កីឡា ឬលំហវប្បធម៌នៅកណ្តាលថ្ងៃគឺជាមុខងារអាចដំណើរការបានយ៉ាងឆាប់រហ័ស រួមចំណែកកាត់បន្ថយការរាយសំរាម និងការទន្ទ្រានយកដីធ្លីឡើងវិញ។ កាលកំណត់នៃការប្រើប្រាស់បណ្តោះអាសន្នចាំបាច់ត្រូវប្រកាសឱ្យដឹងជាសាធារណៈតាំងពីដំបូង ដើម្បីឱ្យប្រជាជនយល់ច្បាស់ និងមិនមានបញ្ហារារាំងកើតឡើងនៅពេលគម្រោង ដាក់ដំណើរការជាផ្លូវការ។ ប្រភពធនធានសង្គមូបនីយកម្មក៏ត្រូវតែភ្ជាប់ជាមួយនឹងតម្លាភាពផងដែរ។ សហគ្រាស ប្រជាជនអាចរួមវិភាគទានដើមឈើ បរិក្ខារ ថវិកា ឬកម្លាំងថែទាំ ប៉ុន្តែសិទ្ធិខិតចូលប្រើប្រាស់សំណង់ត្រូវតែបានទៅសហគមន៍។

រាល់គម្រោងការនីមួយៗ ចាំបាច់កំណត់ប្រភពធនធានរក្សាបំភ្លឺ អនាម័យ ស្រោចស្រពដើមឈើ ជួសជុលគ្រឿងបរិក្ខារ និងការធានាសន្តិសុខ។ ថវិការដ្ឋទទួលខុសត្រូវលើចំណាយចាំបាច់នានា អនុសង្កាត់ អង្គការមហាជន និងប្រជាជនអាចចូលរួមស្វ័យគ្រប់គ្រង រាយការណ៍អំពីការខូចខាត និងទប់ស្កាត់ការទន្ទ្រានយកឡើងវិញ។ ប្រសិន​បើគ្មានអង្គភាពប្រតិបត្តិការ និងថវិកាថែទាំទេនោះ សំណង់នឹងងាយទ្រុឌទ្រោមទោះបីជាត្រូវបានវិនិយោគរួចហើយក៏ដោយ។

ក្រៅពីនេះ យោងតាមសារាចរលេខ 14-CT/TU របស់គណៈកម្មាធិការបក្សទីក្រុង ហូជីមិញ ការគ្រប់គ្រងមូលនិធិផ្ទះ និងដីសាធារណៈត្រូវតែផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ។ ក្រុមប្រឹក្សាប្រជាជន រណសិរ្សមាតុភូមិ សហគមន៍ប្រជាជន និងសារព័ត៌មានចាំបាច់ត្រូវចូលរួមឃ្លាំមើលអាសយដ្ឋានណាដែលយឺតយ៉ាវដំណើរការ ត្រូវបានប្រើប្រាស់ខុសគោលដៅ ឬបន្តទុកចោលទំនេរ។ ព្រោះថាធនធានមួយត្រូវបានចាត់ទុកថាទាញយកផលបានយ៉ាងមានប្រសិទ្ធភាពលុះត្រាតែមានអ្នកប្រើប្រាស់ជាប្រចាំ ទេសភាពត្រូវបានរក្សា ហើយមុខងារឆ្លើយតបតម្រូវការត្រឹមត្រូវ។

នៅពេលអាសយដ្ឋាននីមួយៗ មានឯកសារឌីជីថល ផែនការផ្ទាល់ខ្លួន អង្គភាពប្រតិបត្តិការ និងកាលកំណត់បញ្ចប់ច្បាស់លាស់ ទើបមូលនិធិផ្ទះ ដីសាធារណៈអាចប្តូរយ៉ាងពិតប្រាកដពីស្ថានភាព “បានត្រួតពិនិត្យរួចរាល់ហើយ”ទៅជា “កំពុងបម្រើ” ប្រជាជន៕

អត្ថបទនិងរូបថត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ ចន្ថា

កាសែត ព័ត៌មាន និងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។