ជិតដល់ឆ្នាំសិក្សាថ្មី នៅសាលាបឋមសិក្សា ភឿកឡឹប ឃុំ ធន់ណាម សំឡេងអាន សំឡេងនិយាយរបស់ប្អូនៗ សិស្សសាលា និងលោកគ្រូអ្នកគ្រូបន្លឺឡើងជាទៀងទាត់រៀងរាល់ថ្ងៃ។ លោកគ្រូ ក្វាង ដាយធេ ចាងហ្វាងសាលាផ្តល់ព័ត៌មាន៖ "សាលារៀបចំបណ្តាថ្នាក់រៀនភាសា វៀតណាម ជូនប្អូនៗ សិស្សសាលាចំនួន ៦៥ នាក់។ មិនត្រឹមតែបង្រៀនអក្សរប៉ុននោះទេ លោកគ្រូ អ្នកគ្រូទាំងឡាយក៏បង្កើតចំណង់ចំណូលចិត្តដើម្បីប្អូនៗ កាន់តែស្រឡាញ់សាលារៀន ស្រឡាញ់ថ្នាក់រៀនតាំងពីអំឡុងថ្ងៃសិក្សាដំបូងតែម្តង"។
នៅសាលាបឋមសិក្សា កាមភឿកដុង ១ សង្កាត់ បាង៉យ ថ្នាក់រៀនដែលទទួលបន្ទុកបង្រៀនដោយអ្នកគ្រូ វ៉ ង្វៀនធុកវ៉ឹន តែងតែលាន់រំពងសំឡេងអាននៃសិស្សសាលាជនជាតិ រ៉ាឡាយ ជិត ៥០ នាក់។ អ្នកគ្រូ វ៉ឹន បានឱ្យដឹងថា ដោយសារតែលទ្ធភាពសន្ទនាដោយភាសា វៀតណាម នៅមានកម្រិតបានជាសាលារៀនបង្កើតចំនួនពីរថ្នាក់រំឭកមេរៀនគណិតវិទ្យា និងភាសា វៀតណាម ឡើងវិញ ដើម្បីប្អូនៗ មិនអល់អែកពេលឈានចូលឆ្នាំសិក្សាថ្មី។
ការពង្រឹងការបង្រៀនភាសា វៀតណាម បន្ថែមជូនសិស្សសាលាជនជាតិភាគតិច ក្នុងឱកាសវិស្សមកាលគឺជាសកម្មភាពដ៏មានប្រសិទ្ធភាព និងមានអត្ថន័យជួយប្អូនៗ កាន់តែមានជំនឿចិត្តឈានចូលថ្នាក់ដំបូងកម្រិត បឋមសិក្សាដោយរលូនថែមទៀត៕
អត្ថបទនិងរូបថត៖ កុងធឺ
បញ្ចូលទិន្នន័យ៖ អៀងថាន់