ការជួយឧបត្ថម្ភចំតម្រូវការរបស់ក្រុមគ្រួសារនីមួយៗ
ចំពោះបងប្អូនជនជាតិ ការជួយឧបត្ថម្ភដើមទុនឬការផ្តល់មធ្យោបាយផលិតកម្មទើបតែជាជំហានចាប់ផ្តើមដំបូងប៉ុននោះ។ ចង់ឱ្យប្រជាជនរួចផុតពីភាពក្រីក្រនិងឈោងឈានឡើងធ្វើមាន គោលនយោបាយត្រូវផ្អែកលើលក្ខខណ្ឌជាក់ស្តែងនិងតម្រូវការរបស់គ្រួសារនីមួយៗ។
លោក ឡឹម ហ៊ុងវ៉ូន ចាស់ព្រឹទ្ធាចារ្យភូមិ ៧ ឃុំ ឡុកហ៊ឹង ខេត្ត ដុងណាយ ឱ្យដឹងថា៖ មាមីងបងប្អូនមានបំណងចង់បានការងារធ្វើទៀងទាត់ បានណែនាំអំពីផលិតកម្ម មានសាលារៀននិងមូលដ្ឋានសុខាភិបាលកាន់តែងាយស្រួល ព្រមទាំងប្រាថ្នាចង់ឱ្យជំនាន់វ័យក្មេងបានរៀនភាសាកំណើតដើម្បីថែរក្សាវប្បធម៌ប្រពៃណី។
តាមការសង្កេតរបស់កម្មាភិបាលមូលដ្ឋាន លោក ត្រឹន ភឿងវូ ប្រធានភូមិ ៦ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានប្រសាសន៍ថា៖ ការជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតមុនដំបូងត្រូវក្តាប់ឱ្យចំស្ថានភាពរបស់ក្រុមគ្រួសារនីមួយៗ។ កម្មាភិបាលភូមិ អង្គការមហាជននិងអ្នកមានប្រជាប្រិយភាពចាំបាច់សហការពិនិត្យមើលឡើងវិញ ជៀសវាងការមើលរំលងមុខសញ្ញា ឬការឧបត្ថម្ភជៀសវាងការកៀរស្មើ។ ក្រោយពីផ្តល់ឧបត្ថម្ភ ចាំបាច់ត្រូវបន្តតាមដានសមត្ថភាពប្រើប្រាស់ដើមទុន មធ្យោបាយនិងប្រសិទ្ធភាពផលិតកម្ម។ គំរូធ្វើសកម្មភាពល្អទើបបានណែនាំឱ្យក្រុមគ្រួសារផ្សេងទៀតទៅទស្សនា សិក្សា។
ទន្ទឹមនោះ អាចារ្យ ថឿង ជីថាញ់ នៅខេត្ត វិញឡុង មានប្រសាសន៍៖ រាល់អង្គការសាសនាអាចចូលរួមក្នុងដំណើរនេះយ៉ាងមានប្រសិទ្ធភាពអាស្រ័យដោយជួបប្រស្រ័យជារឿយៗ ជាមួយនឹងសាសនិក។
ការភ្ជាប់ប្រភពធនធានសម្រាប់វិស័យអប់រំនិងសុខុមាល
នៅទីក្រុង កឹនធើ សហគមន៍ជនជាតិ ចិន បានចូលរួមយ៉ាងសកម្មក្នុងការគិតគូរវិស័យអប់រំនិងសុខុមាលភាពសង្គម បន្ថែមលើការអភិរក្សវប្បធម៌ ជំនឿសាដ៏យូរលង់។
លោក ទឺ គ្វើយមិញ ប្រធានគណៈកម្មការសាលសមាគម ក្វាងទ្រៀវ បានឱ្យដឹងថា៖ ការជួយឧបត្ថម្ភសហគមន៍ត្រូវផ្អែកលើតម្រូវការជាក់ស្តែងនិងការគិតគូរអំពីវិស័យអប់រំសម្រាប់កុមារគឺជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតដោយប្រយោលដល់អាណាព្យាបាល។ បន្ថែមនោះ លោក ដុង វ៉ាន់ថាញ់ ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង កឹនធើ មានប្រសាសន៍ថា៖ការងារជនជាតិត្រូវផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងធានាសិទ្ធិទទួលបានសេវាកម្មចាំបាច់។
លោកឧត្តមសេនីយ៍ឯក ង្វៀន ត្រុងងៀ អញ្ជើញថ្លែងថា៖ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពនិងសមណសក្តិអ្នកមុខអ្នកការសាសនាចាំបាច់ត្រូវបន្តចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយស្ថិរភាពនិងដាស់ឆន្ទៈខ្លួនទីពឹងខ្លួនក្នុងសហគមន៍៕
ផលិតដោយ៖ ហ្វាងត្វៀត - ម៉ាញ់លិញ
ប្រែសម្រួល៖ ចន្ថា