ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត
ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច សាសនាត្រូវបានបង្កើតឡើងពីលទ្ធភាពស្តាប់ ដោះស្រាយសំណើនិងធានាផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ បច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពនិងសមណស័ក្ដិ អ្នកមុខអ្នកការសាសនាកំពុងក្លាយជាកម្លាំងស្នូលក្នុងការរក្សាសាមគ្គីភាព សន្តិសុខតាំងពីភូមិសាស្ត្រមូលដ្ឋានតែម្តង។
ការដឹងច្បាស់ភូមិសាស្ត្រ ដោះស្រាយបញ្ហាតាំងពីដំបូង
ការងារប្រជាចលនានៅតាមតំបន់មានជនជាតិនិងសាសនាច្រើនផ្សារភ្ជាប់ជាមួយលំនឹងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ កម្មាភិបាលត្រូវការយល់ជ្រៅជ្រះទំនៀមទម្លាប់ ដឹងច្បាស់ប្រជាជនដើម្បីដោះស្រាយសំណើទាំងឡាយដែលកើតចេញពីស្ថានភាពជីវិតពិតបានទាន់ពេលវេលា។
យោងតាមលោក ត្រឹន ភឿងវូ ប្រធានភូមិ ៦ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង៖ ទិសស្លោកមានប្រសិទ្ធភាពគឺស្តាប់ចំបញ្ហានិងធ្វើការបើកចំហ តម្លាភាព។ ទំនុកចិត្តមិនកើតឡើងឆ្លងតាមរយៈតែកិច្ចប្រជុំមួយឬក៏ការឃោសនាមួយនោះទេ។ ប្រសិនបើកម្មាភិបាលបានសន្យាគឺត្រូវតែធ្វើ ករណីមិនទាន់អាចដោះស្រាយត្រូវតែនិយាយឱ្យច្បាស់ពីមូលហេតុ មិនទុកឱ្យប្រជាជនរង់ចាំតែមិនទទួលបានការឆ្លើយតប លោក វូ ចែករំលែកបន្ថែមដូច្នេះ។
ផ្តើមពីចលនាជាក់ស្តែង តួនាទីធ្វើជាគំរូរបស់ព្រឹទ្ធាចារ្យភូមិនិងសមណស័ក្ដិ អ្នកមុខអ្នកការសាសនាមានកម្លាំងសាយភាយយ៉ាងខ្លាំង។ លោក ឡឹម ហ៊ុងវ៉ូន ព្រឹទ្ធាចារ្យភូមិនៅភូមិ ៧ ឃុំ ឡុកហ៊ឹង បញ្ជាក់ថា៖ប្រជាប្រិយភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងទង្វើជាក់ស្តែងដូចជាការបរិច្ចាគដីបើកផ្លូវដោយស្ម័គ្រចិត្ត។ មានទស្សនៈដូចគ្នានេះដែរ លោក ប៊ូយ មិញជី សហធម្មិក ថឿងជីថាញ់ នៅខេត្ត វិញឡុង បានសង្កត់ធ្ងន់ថា៖ការភ្ជាប់ ជួយសាសនិកជនគោរពច្បាប់និងកសាងជីវិតល្អបវរសាសនា។
ការមិនទុកឱ្យចន្លោះប្រហោងព័ត៌មាននៅមូលដ្ឋាន
ការផ្ទុះបណ្តាញសង្គមឡើងទាមទារការងារចលនាត្រូវប្រតិកម្មរហ័សជាមុនចំពោះព័ត៌មានក្លែងក្លាយទាំងឡាយ។ កម្មាភិបាលមូលដ្ឋានចាំបាច់ពិនិត្យបញ្ជាក់ព័ត៌មាននិងផ្តល់ទិន្នន័យត្រឹមត្រូវដើម្បីដឹកនាំមតិសាធារណៈឱ្យបានទាន់ពេលវេលា។
លោក ដុង វ៉ាន់ថាញ់ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង កឹនធើ សន្និដ្ឋានថា៖ កងកម្លាំងបង្គោលដើរតួនាទីជាស្ពានមេត្រីជះឥទ្ធិពលដោយផ្ទាល់ដល់សហគមន៍។ ត្រូវការធ្វើឱ្យសុក្រឹតយន្តការគោលនយោបាយដើម្បីព្រឹទ្ធាចារ្យភូមិ សមណស័ក្ដិ អ្នកមុខអ្នកការមានល័ក្ខខ័ណ្ឌបង្ហាញពីចិត្តគំនិតហើយបានដំណោះស្រាយសំណើរយ៉ាងច្បាស់លាស់។
ការវាយអំពីភារកិច្ចជាយុទ្ធសាស្ត្រ ឧត្តមសេនីយ៍ឯក ង្វៀន ត្រុងងៀ អញ្ជើញសង្កត់ធ្ងន់ថា៖ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពនិងសមណស័ក្ដិ អ្នកមុខអ្នកការសាសនាបានចូលរួមយ៉ាងសកម្មក្នុងការចលនាប្រជាជនគោរពច្បាប់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការពារព្រំដែននិងប្រយុទ្ធប្រឆាំងជាមួយនឹងអំពើបំបែកបំបាក់ធ្លុងមហាសាមគ្គីប្រជាជាតិ។ ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំលុះត្រាតែផ្សារភ្ជាប់ជាមួយនឹងគុណភាពបម្រើការងារនិងការទទួលខុសត្រូវក្នុងការអនុត្តការងាររដ្ឋការរបស់កងជួរកម្មាភិបាល៕
អត្ថបទតចប់៖ ជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន
អត្ថបទនិងរូបថត៖ ហ្វាងត្វៀត - ម៉ាញ់លិញ/កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ