ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៦ បងប្អូនជនជាតិភាគតិចនៅភូមិ ហួយលិញ ឃុំ មឿងម៉ូ - ភូមិចុងក្រោយបំផុតនៃខេត្ត ឡាយចូវ មានបណ្តាញអគ្គិសនីជាផ្លូវការ។ ព្រឹត្តិការណ៍នេះ កំណត់សម្គាល់ការដែល ១០០% ភូមិទាំងឡាយនៅខេត្ត ឡាយចូវ មានបណ្តាញអគ្គិសនីជាតិ។
ពន្លឺភ្លើងអគ្គិសនីមានវត្តមាននៅក្នុងផ្ទះរបស់អ្នកស្រី យ៉ាង ធីមៃ ភូមិ ហួយលិញ ឬក៏ក្តីរីករាយត្រេកអរនៅពេលមាន អគ្គិសនីរបស់លេខា សាខាបក្ខភាគ លី យ៉ុងយេ គឺជាសក្ខីភាពដ៏ច្បាស់ក្រឡែតបំផុតសម្រាប់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅ។ ចាប់ពីពេលនេះតទៅមុខ ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនសម្ងួតកសិផល។ល។ នឹងជំនួសកម្លាំងមនុស្ស កុមារមានពន្លឺភ្លើងរៀនមេរៀននិងប្រជាជនបានទទួលយកពុទ្ធិឆ្លងតាមរយៈទូរទស្សន៍ អ៊ីនធឺណិត។
មិនត្រឹមតែ "លុបបំបាត់តំបន់គ្មានអគ្គិសនីសោះ" ប៉ុននោះទេ ផ្នែកអគ្គិសនីថែមទាំងផ្តោតសំខាន់លើការលើកកម្ពស់កម្រិតទំនុកចិត្តផ្គត់ផ្គង់អគ្គិសនីទៀតផង។ នៅឃុំព្រំដែន មឿងឡាត (ថាញ់ហ្វា) ក្រុមហ៊ុនថាមពលអគ្គិសនី ថាញ់ហ្វា បានដំណើរការភ្ជាប់ "ចរន្តបង្វិលជុំបិទជិត" ដោយប្រើចំនួន ២ ខ្សែភ្លើង ៣៥ គីឡូវ៉ុលឆ្លងកាត់ភ្នំខ្ពស់និងដងទន្លេ ម៉ា ទទឹងជិត ៣០០ ម៉ែត្រ។ កិច្ចខិតខំនេះមិនត្រឹមតែជួយធានាសន្តិសុខថាមពលប៉ុននោះទេ ថែមទាំងជួយប្រជាជនស្ងប់ចិត្តក្នុងការផលិតកម្មទោះបីជាក្នុងរដូវភ្លៀងព្យុះទៀតផង។
បណ្តាកិច្ចខិតខំប្រឹងប្រែងខាងលើកាន់តែមានអត្ថន័យថែមទៀតនៅពេលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសារាចរលេខ 19/CT - TTg កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ ស្តីពីការជំរុញយ៉ាងខ្លាំងក្លាការអនុវត្តយុទ្ធសាស្ត្រកិច្ចការជនជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ក្នុងនោះ សារាចរលេខ ១៩ ខិតខំដល់ឆ្នាំ ២០៣០ ចំនួន ១០០% ក្រុមគ្រួសារតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានប្រើប្រាស់បណ្តាញភ្លើងអគ្គិសនីជាតិ។
នៅពេលពន្លឺអគ្គិសនីភ្លឺសន្ធៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយក៏ជាពេលជីវភាពមួយថ្មីបើកចេញជូនមាមីងបងប្អូន ជនជាតិភាគតិចនិងតំបន់ភ្នំ - នោះគឺជាជីវភាពកក់ក្តៅសម្បូរស្តុកស្តម្ភ ស៊ីវិល័យ សុភមង្គលនិងអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ វៀតតូន
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ