ប៊ូយ៉ាម៉ឹប គឺជាឃុំព្រំដែនលំបាកលំបិនខ្លាំងដោយមានប្រជាជនចំនួន ១.៨៩៨ ក្រុមគ្រួសារ បងប្អូនជនជាតិភាគតិចមានអត្រាចំនួន ៧៤,៥%។ ដើម្បីដោះស្រាយបញ្ហារដ្ឋបាលនៅលើភូមិសាស្ត្រពិសេសដោយឡែកនេះ មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំសហការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាស្ថាប័ន និងអនុវត្តបរិវត្តកម្មឌីជីថលព្រមៗ គ្នា។
មកដល់បច្ចុប្បន្ននេះ ឃុំបានប្រកាសជាសាធារណៈចំនួន ៤២៨ នីតិវិធីរដ្ឋបាលយ៉ាងពេញលេញ។ មជ្ឈមណ្ឌលបានទទួលចំនួន ៣.០៤០ សំណុំឯកសារអនឡាញ ក្នុងនោះអត្រាចាត់ការមុនកាលកំណត់សម្រេចបានចំនួន ៩៨,២%។
លោក ឌៀវខេន ប្រជាជនភូមិ ប៊ូង៉ា ឱ្យដឹងថា ពីមុននេះពេលធ្វើក្រដាសស្នាម ម្តងៗ ត្រូវធ្វើដំណើរទៅមកច្រើនដងឯឥឡូវនេះត្រូវបានកម្មាភិបាលឃុំ និងបណ្តាក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍ណែនាំធ្វើបែបបទការចាត់ការសំណុំឯកសារយ៉ាងឆាប់រហ័ស ងាយស្រួលថែមទៀត។
ការផ្លាស់ប្តូរមានលក្ខណៈរបត់នេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលា ថ្លៃចំណាយប៉ុននោះទេ ថែមទាំងជួយបងប្អូនជនជាតិជឿជាក់លើខ្លួនឯង ម្ចាស់ការធ្វើសមាហរណកម្មចូលក្នុងខឿនរដ្ឋបាលឌីជីថលទំនើបពីមួយជំហានទៅមួយជំហាន រួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម និងពង្រឹងការស្រុះចិត្តស្រុះគំនិតរបស់ប្រជាជនចំពោះអាជ្ញាធរមូលដ្ឋាន៕
អត្ថបទនិងរូបថត៖ ក ហ្គឺយហ៍
បញ្ចូលទិន្នន័យ៖ អៀងថាន់