ចាប់តាំងពីកំណែទម្រង់រដ្ឋបាលនៅថ្នាក់មូលដ្ឋាន រហូតដល់បង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាខ្ពស់និងពង្រីកវិសាលភាពបរិយាកាសហិរញ្ញវត្ថុ - បច្ចេកវិទ្យាអន្តរជាតិ ទីក្រុង ហូ ជីមិញ កំពុងកសាងគំរូអភិវឌ្ឍពីមួយជំហានទៅមួយជំហាន។ ដំណើរការនេះឆ្ពោះទៅរកការផ្លាស់ប្តូរពីខឿនអភិបាលកិច្ចទីក្រុងប្រពៃណីទៅគំរូប្រតិបត្តិការផ្អែកលើទិន្នន័យ បច្ចេកវិទ្យានិងភ្ជាប់ជាសកល។
អត្ថបទទី ១៖ បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន
ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៥ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងទីក្រុង ហូ ជីមិញ បើកផ្លូវទៅកាន់ដំណាក់កាលថ្មីក្នុងការកំណែទម្រង់រដ្ឋបាល។ បរិវត្តកម្មឌីជីថលបានសាយភាយចុះថ្នាក់សង្កាត់ ឃុំដោយមានគំរូបម្រើប្រជាជនប្រើបច្ចេកវិទ្យា រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងនិងគុណភាពសេវាសាធារណៈ។
បរិវត្តកម្មឌីជីថលទៅដល់ថ្នាក់មូលដ្ឋាន
គំរូអាជ្ញាធរពីរថ្នាក់ជួយបង្រួមក្បាលម៉ាស៊ីននិងបង្កល័ក្ខខ័ណ្ឌឱ្យថ្នាក់មូលដ្ឋានធ្វើម្ចាស់ការក្នុងការគ្រប់គ្រងថែមទៀត។ យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ង្វៀន ម៉ាញ់កឿង ការរៀបចំក្បាលម៉ាស៊ីនក្នុងគោលបំណងពង្រីកលក្ខណៈម្ចាស់ការ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការផ្អែកលើមូលដ្ឋានគ្រឹះទិន្នន័យឌីជីថល។ ចំណុចស្នូលបរិវត្តកម្មឌីជីថលបានផ្លាស់ប្តូរពីថ្នាក់ទីក្រុងទៅថ្នាក់មូលដ្ឋាន ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងរដ្ឋបាលទៅជាអភិបាលកិច្ចសេវាកម្ម យកប្រជាជនធ្វើជាគោល។
នៅតាមថ្នាក់មូលដ្ឋាន បរិវត្តកម្មឌីជីថលត្រូវបានអនុវត្តតាមរយៈគំរូជាក់ស្តែងជាច្រើន។ សង្កាត់ អានខាញ់ ប្រើប្រព័ន្ធជំនួយការនិម្មិតនិងរ៉ូបូតនៅមជ្ឈមណ្ឌលសេវាសារដ្ឋបាលធារណៈដើម្បីណែនាំប្រជាជនដោយស្វ័យប្រវត្តិ។ សង្កាត់ មិញភុង អនុវត្តគំរូ "រដ្ឋបាលឌីជីថល - សេវាឌីជីថល" បើកទ្វារទទួលសំណុំឯកសាររហូតដល់ម៉ោង ១៩ និង ០០ នាទីយប់រៀងរាល់ថ្ងៃពុធ។ សង្កាត់ អានដុង ដាក់ដំណើរការកម្មវិធីផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់ផ្លូវថ្នល់ ចិញ្ចើមផ្លូវឡើងទៅកាន់ប្រព័ន្ធអនឡាញទាំងអស់។
ជាច្រើនកន្លែងម្ចាស់ការច្នៃប្រតិដ្ឋគំរូសមស្របជាមួយនឹងភូមិសាស្ត្រពិសេសដោយឡែក។ សង្កាត់ អានឡាក ដាក់ឱ្យដំណើរការកម្មវិធី អានឡាក Business Hub និង "មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលច្រកចេញចូលតែមួយដ៏ឆ្លាតវៃប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI"។ សង្កាត់ ភូលើយ ជំរុញឌីជីថលភាវូបនីយកម្មទិន្នន័យដីធ្លីយ៉ាងខ្លាំងក្លានិងរក្សាគំរូ "អាឡូ - មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈសូមជម្រាបសួរ"។ សង្កាត់ តឹនស៊ើនញឹត សាកល្បង sandbox ជាមួយផ្សាររាត្រីបច្ចេកវិទ្យា បណ្តុំកីឡា AI។ ក្រុមបច្ចេកវិទ្យាឌីជីសហគមន៍ក៏ជំនួយប្រជាជនប្រើប្រាស់កម្មវិធី VNeID និងហត្ថលេខាឌីជីថលយ៉ាងសកម្មផងដែរ។
ចាប់ពីការធ្វើឌីជីថលភាវូបនីយកម្មលើនីតិវិធីរហូតដល់អភិបាលកិច្ចដោយទិន្នន័យ
ទីក្រុងបានកំណត់ថាការបង្កើនបំណិនឌីជីថលក្នុងចំណោមប្រជាជនគឺជាកត្តាគន្លឹះ។ នៅខែ តុលា ឆ្នាំ ២០២៥ ចលនា "ប្រជាសិក្សាឌីជីថល" ដំណាក់កាល ២០២៥ - ២០២៦ ត្រូវបានបំផុសក្នុងគោលបំណងសកលកម្មពុទ្ធិឌីជីថល។ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ដាំង មិញថុង ឱ្យដឹងថា ទីក្រុងលើកគោលដៅដល់ឆ្នាំ ២០២៦ សម្រេចបាន ១០០% មនុស្សពេញវ័យមានចំណេះដឹងឌីជីថលជាមូលដ្ឋាន អនុវត្តគំរូគ្រួសារឌីជីថល ទូតឌីជីថលដោយព្រម ៗ គ្នានៅតាមឃុំ សង្កាត់ចំនួន ១៦៨។
ស្របពេលជាមួយគ្នានេះ ការសាកល្បងទីក្រុងឆ្លាតវៃថ្នាក់ឃុំ សង្កាត់ ជួយផ្លាស់ប្តូរពីការគ្រប់គ្រងដែលផ្អែកលើបទពិសោធន៍ទៅប្រតិបត្តិការផ្អែកលើទិន្នន័យពេលវេលាពិត។ វិស័យដីធ្លី សណ្តាប់ធ្នាប់ទីក្រុង សុខុមាលភាពសង្គមទាមទារទិន្នន័យត្រូវតែបានធ្វើសំយោគ ចាត់ការយ៉ាងឆាប់រហ័ស។ ថ្នាក់ដឹកនាំទីក្រុងបញ្ជាក់ថាទីក្រុងឆ្លាតវៃនៅថ្នាក់មូលដ្ឋានគឺជាជំហានផ្លាស់ប្តូរមូលដ្ឋានគ្រឹះដើម្បីទំនើបភាវូបនីយកម្មក្បាលម៉ាស៊ីនអាជ្ញាធរទីក្រុងទំនើប។
ទិន្នន័យពីសង្កាត់ ឃុំត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធរួមរបស់ទីក្រុងដើម្បីបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏ឯកភាពគ្នា។ អតីតនាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលមានតួនាទីសំខាន់ប្រហាក់ប្រហែលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជួយក្បាលម៉ាស៊ីនប្រតិបត្តិការមានតម្លាភាពថែមទៀត។ ពីឫសគល់នៅថ្នាក់មូលដ្ឋាន ទីក្រុង ហូ ជីមិញ ឆ្ពោះទៅកសាងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យា បង្កើតកម្លាំងចលករកំណើនថ្មី៕
អត្ថបទទី ២៖ ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ
អត្ថបទនិងរូបថត៖ លឺវនៀម - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ