យោងតាមបណ្ឌិត ហា វ៉ាន់ជិញ នាយករងវិទ្យាស្ថានជនជាតិ៖ សេចក្តីសម្រេចលេខ 57-NQ/TW ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលគឺជាកត្តាគន្លឹះ ជាល័ក្ខខ័ណ្ឌចាំបាច់មុនបង្អស់ដើម្បីប្រទេសជាតិអភិវឌ្ឍក្នុងដំណាក់កាលថ្មី។ សេចក្តីសម្រេចស្របពេលនោះដែរដាក់ចេញតម្រូវការផ្លាស់ប្តូរថ្មីនូវសកម្មភាពគ្រប់គ្រងរដ្ឋ កសាងនិងភ្ជាប់បណ្តាប្រព័ន្ធមូលដ្ឋានទិន្នន័យ ប្រើប្រាស់ធនធានឌីជីថល ទិន្នន័យឌីជីថលយ៉ាងមានប្រសិទ្ធភាព។
ក្នុងគោលបំណងអនុវត្តស្មារតីនេះឱ្យចេញជាលទ្ធផលជាក់ស្តែង វិទ្យាស្ថានជនជាតិបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្ងៃទី ២ ខែ តុលា ដើម្បីប្រមូលមតិយោបល់ចូលរួមសម្រាប់ម្រោងការ “អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋក្នុងវិស័យការងារជនជាតិ សាសនា” ដំណាក់កាល ២០២៦ - ២០៣៥។ គម្រោងការប្រមូលផ្តុំដោះស្រាយស្ថានភាពទិន្នន័យរាយប៉ាយ កង្វះធនធានមនុស្សដែលមានជំនាញឯកទេសគួបផ្សំបច្ចេកវិទ្យាឌីជីថល ខិតខំធ្វើបមាណីយកម្មចំនួន ៨០% ទិន្នន័យអាទិភាពនិងអភិវឌ្ឍឧបករណ៍វិភាគ ផែនទីឌីជីថលមុនឆ្នាំ ២០៣០។
ទន្ទឹមនឹងនោះ ក្រសួងជនជាតិនិងសាសនា ប្តូរពីភារកិច្ចសិក្សាស្រាវជ្រាវដាច់ដោយឡែកពីគ្នាបន្តិចម្តងៗ ងាកទៅដាក់ពាក្យទិញតាមតម្រូវការគ្រប់គ្រង ផ្តោតលើការដោះស្រាយបញ្ហាមុខរបរចិញ្ចឹមជីវិត វប្បធម៌ អប់រំជាក់ស្តែង។ ដល់ឆ្នាំ ២០៣០ គម្រោងការពង្រាងអនុវត្តយ៉ាងហោចណាស់ចំនួន ២០ គំរូប្រើ ផ្ទេរបច្ចេកវិទ្យានៅថ្នាក់មូលដ្ឋានដោយមានការវាយតម្លៃដោយផ្ទាល់ពីសំណាក់មុខសញ្ញាទទួលផល។
បច្ចេកវិទ្យាឌីជីថលក៏ត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្លាក្នុងគោលបំណងអភិរក្សបេតិកភណ្ឌ ភាសា ពុទ្ធិក្នុងស្រុកក្លាយទៅជាប្រភពកម្លាំងអភិវឌ្ឍវិស័យទេសចរណ៍ ផលិតផលវប្បធម៌ដោយមានការចូលរួមពីសំណាក់សិប្បករ សិប្បការិនី អ្នកមានប្រជាប្រិយភាព។ ស្របពេលនោះដែរ ប្រភពថវិការដ្ឋសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងវិស័យនេះ ត្រូវបានព្យាករថានឹងកើនឡើងយ៉ាងហោចណាស់ ៣ ដងធៀបនឹងឆ្នាំ ២០២៦ បង្កើតបណ្តាញអ្នកជំនាញដែលមានសមាជិកយ៉ាងហោចបំផុតចំនួន ៣០០ នាក់៕
ផលិតដោយ៖ ហ្វាងបាំង - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ