ផលិតដោយ៖ ជូហៀវ - ខាញ់ង្វៀន/អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន
វៀតណាមប្រចាំការនៅខេត្ត កាវបាំង
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ
ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង
ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។