ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ជាក់ស្តែង ខេត្ត អានយ៉ាង ផ្តល់អាទិភាពដល់ការបង្ហាត់បង្រៀនភាសា ខ្មែរ នៅតាមបណ្តាឃុំ សង្កាត់ជាប់ព្រំដែន រួមចំណែកអភិរក្ស ពង្រីកភាសានិយាយ អក្សរសរសេរ និងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។ ទន្ទឹម​នោះពង្រឹងការផ្លាស់ប្តូរជាមួយប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពរវាង វៀតណាម និង កម្ពុជា។ ការបង្ហាត់​បង្រៀន និងរៀនភាសា ខ្មែរ ត្រូវបានអនុវត្តតាមផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំសិក្សានីមួយៗ ក្នុងដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ ធានាថាមិនប៉ះពាល់ដល់កម្មវិធីសិក្សាអប់រំទូទៅ។ ខេត្តព្រមទាំងបន្ត លើកកម្ពស់គុណភាព​បង្ហាត់បង្រៀន និងរៀនភាសា បារាំង នៅតាមគ្រឹះស្ថានអប់រំកំពុង តែដំណើរការ។

khmer.jpg
វត្ត បវរពោធិញ្ញាណ ស្រឡូង (ឃុំ លឿងភី ទ្រីតូន ខេត្ត អានយ៉ាង) ត្រូវបានគេស្គាល់ជាយូរមកហើយថា​គឺជាកន្លែងនៅរក្សាទុកបច្ចេកទេសចារគម្ពីរលើស្លឹករឹតរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ។ រូបថត៖ ត្រុងជិញ - កាសែតព័ត៌មាននិងជនជាតិ

យោងតាមមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត អានយ៉ាង ខេត្តនឹងធ្វើ​បមាណីយកម្មកងជួរគ្រូបង្រៀន និងទំនើបភាវូបនីយកម្ម​បច្ចេកវិទ្យា ផ្តល់ប្រភពកម្លាំងគួរឲ្យកត់សម្គាល់សម្រាប់ការងារបណ្តុះបណ្តាល បំប៉នកងជួរគ្រូបង្រៀន និង​កម្មាភិបាលគ្រប់គ្រង។ ឆ្នាំ ២០២៧ ខេត្តមានគម្រោងបំប៉នគ្រូបង្រៀនភាសា ខ្មែរ ចំនួន ៥០ នាក់ រួមមាន​គ្រូបង្រៀ​នមត្តេយ្យសិក្សា ២ នាក់ គ្រូបង្រៀនអប់រំចំណេះទូទៅ ៤៧ នាក់ និងគ្រូបង្រៀនអប់រំអចិន្ត្រៃយ៍ ១ នាក់ គ្រូបង្រៀនភាសា បារាំង ១០ នាក់ និងគ្រូបង្រៀនគ្រោងនឹងបង្ហាត់បង្រៀនភាសាបរទេសថ្មីៗ រួមជាមួយកម្មាភិបាល​អប់រំគ្រប់គ្រងគ្រប់កម្រិត ៥៤ នាក់។

សកម្មភាពបំប៉នផ្តោតលើការលើកកម្ពស់លទ្ធភាពភាសា វិធីសាស្រ្តគរុកោសល្យទំនើប បំណិនពិនិត្យវាយតម្លៃ និងប្រើបច្ចេកវិទ្យាព័ត៌មាន។ ខេត្តក៏ចាត់គ្រូបង្រៀន កម្មាភិបាលទៅចូលរួមក្នុងវគ្គហ្វឹកហ្វឺនស៊ីជម្រៅទាំងក្នុង​ស្រុកនិងក្រៅប្រទេសផងដែរ។

ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង មានគម្រោងវិនិយោគប្រមាណ ៣៩ ពាន់លានដុងសម្រាប់​សកម្មភាពអប់រំភាសា​បរទេសរួមមាន៖ ជំរុញប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) កសាងប្រព័ន្ធគ្រប់គ្រងសិក្ខូបករណ៍​ឌីជីថល និងឃ្លាំងសិក្ខូបករណ៍ប្រើរួមគ្នាសម្រាប់វិស័យអប់រំទាំងមូល ប្រើ AI ក្នុងការរៀបចំអត្ថបទបង្រៀន ជួយទាញយកសិក្ខូបករណ៍ និងត្រួតពិនិត្យ វាយតម្លៃគុណភាព វិនិយោគប្រព័ន្ធបន្ទប់រៀនភាសាបរទេសទំនើប បំពេញតាមស្តង់ដារអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្សព្វផ្សាយ និងសកម្មភាពផ្សេងៗ។

ការធ្វើឌីជីថលភាវូបនីយកម្មសិក្ខូបករណ៍មិនត្រឹមតែអនុវត្តចំពោះភាសា ខ្មែរ ភាសា បារាំង ប៉ុននោះទេ ថែមទាំង​រៀបចំជាស្រេចសម្រាប់ភាសាបរទេសផ្សេងៗ ទៀតដូចជា ភាសា ជប៉ុន កូរ៉េ និងភាសា ចិន តាមតម្រូវការ​ជាក់ស្តែងរបស់មូលដ្ឋាននាពេលអនាគតស្របតាមទិសដៅរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។

លោក ត្រឹន ក្វាងបាវ នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត អានយ៉ាង ចែករំលែកថា ខេត្តផ្តោតលើការបង្កើត​បរិស្ថានប្រើភាសាបរទេសតាមប្រក្រតី ស្និទ្ធស្នាលតាំងពីកម្រិតមត្តេយ្យសិក្សាតែម្តង។ បង្កើតគំរូ "បណ្ណាល័យ​បើក​ចំហពហុភាសា" និងលម្ហវប្បធម៌អន្តោគ្រាមបម្រើការឆ្លងកាត់ពិសោធន៍របស់កុមារ។ លម្ហបណ្ណាល័យបើកចំហ​នឹងត្រូវបានរៀបចំបត់បែននៅសាលា ឬនៅក្រោមម្លប់ទីធ្លាសាលារៀន ដើម្បីឱ្យកុមារម្ចាស់ការមើលសៀវភៅ​និទានរឿងពីរភាសា រូបភាពវប្បធម៌ដោយមិនមានការរឹតត្បិត។ ស្របពេលនោះ ធ្នើរសៀវភៅត្រូវបានរៀបចំល្មម​ជំហោងដៃរបស់ប្អូនៗ...

នៅក្នុងបណ្តាតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ “ជ្រុងវប្បធម៌មូលដ្ឋាន" ខ្នាតតូចត្រូវបាន​បំពាក់ដោយគំរូឧបករណ៍ភ្លេង សម្លៀកបំពាក់ប្រពៃណី ផលិតផលបោះពុម្ពពីរភាសាជាដើម បង្កើតជាលម្ហ​ជាក់ស្តែងរស់រវើកសម្រាប់ប្អូនៗ សិស្សឆ្លងកាត់ពិសោធន៍ ផ្តើមពីនោះបំផុសចំណង់ចំណូលចិត្តរៀនភាសា និងមោទកភាពវប្បធម៌ជនជាតិ។

យុទ្ធសាស្ត្របង្រៀននិងរៀនភាសាបរទេសរបស់ខេត្ត អានយ៉ាង ឆ្នាំ ២០២៧ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥ រួមបញ្ចូលគ្នាយ៉ាងស៊ីចង្វាក់រវាងបច្ចេកវិទ្យាទំនើប និងតម្លៃវប្បធម៌ប្រពៃណី។ ដោយមានការវិនិយោគ​តាមក្បួនខ្នាតអំពីប្រភពកម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស ខេត្ត អានយ៉ាង កំពុងឈានជំហានយ៉ាងរឹងមាំនៅលើ​វិថីធ្វើឱ្យភាសាក្លាយទៅជាឧបករណ៍ដ៏មុតស្រួចសម្រាប់សមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព។ នេះ​មិនគ្រាន់តែជាផែនការអប់រំនោះទេ តែក៏ជាផែនទីបង្ហាញផ្លូវនាំ អានយ៉ាង ឈានជំហានយ៉ាងរឹងមាំសម្រាប់​សមាហរណកម្មអន្តរជាតិ៕

អត្ថបទ៖ លេ ហ៊ុយហាយ
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។