ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ថវិកាជិត ៩៩.០០០ ពាន់លានដុងសាងសង់គម្រោងថ្មីឡើងវិញ
តំបន់ទីក្រុងថ្មី ប៊ិញគ្វើយ - ថាញ់ដា (ជាង ៤២៣ ហិកតា ដកហូតដីប្រមាណ ៤០៣ ហិកតា ដោយមាន ៤.៨៦៦ អំពកដីនៅ ៩ អនុសង្កាត់) ត្រូវបានរៀបចំផែនការតាំងពីឆ្នាំ ១៩៩២ ប៉ុន្តែដំណើរការនៅយឺតយ៉ាវ បណ្តាលឱ្យប្រជាជនរាប់ម៉ឺននាក់រស់នៅក្នុងស្ថានភាពព្យួរចោលផែនការ អស្ថិរភាព ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ៣០ ឆ្នាំកន្លង។

binhquoi9.jpg
ក្រោយរយៈពេល ៣០ ឆ្នាំត្រូវជាប់ផែនការ តំបន់ឧបទ្វីប ថាញ់ដា នឹងបានអាជ្ញាធរទីក្រុង ហូជីមិញ កែលម្អតុបតែងសាងសង់ឡើងវិញ។

​ថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានអនុម័តគោលការណ៍វិនិយោគ​គម្រោងសម្រាប់វិនិយោគិនថ្មីគឺ Sun Group។ គម្រោងនេះមានទ្រង់ទ្រាយប្រជាជនប្រមាណ ៥៤.០០០ នាក់ ផ្គត់ផ្គង់ផ្ទះជាង ២៥.៥០០ ខ្នង រួមមានផ្ទះល្វែង ផ្ទះជាប់ក្បែរគ្នា ភូមិគ្រឹះ ផ្ទះសង្គមកិច្ច (សម្រេច ២០% នៃផ្ទៃដីលំនៅសរុប) និងការតាំងទីលំនៅឡើងវិញ។ កម្រិតវិនិយោគសរុបប្រមាណ ៩៨.៧១០ ពាន់លានដុង (ស្មើជាង ៣,៧៤ ពាន់លានដុល្លារអាមេរិក)។

binhquoi5.jpg
ក្រោយរយៈពេល ៣០ ឆ្នាំត្រូវជាប់ផែនការ តំបន់ឧបទ្វីប ថាញ់ដា នឹងបានអាជ្ញាធរទីក្រុង ហូជីមិញ កែលម្អតុបតែងសាងសង់ឡើងវិញ។

យោងតាមគម្រោងកែតម្រូវផែនការសាខាតំបន់តាមអត្រា ១/២.០០០ តំបន់នេះនឹងអភិវឌ្ឍទៅជាទីក្រុងទេសចរណ៍ទំនើបរួមបញ្ចូលជាមួយឧទ្យានលិចទឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីសង្វាក់គ្នាផ្សារភ្ជាប់នឹងលំហបៃតង និងទេសភាពអេកូឡូស៊ីប្របទន្លេ សាយហ្កន។ ផែនការផ្តល់អាទិភាពបង្កបង្កើតមជ្ឈមណ្ឌលច្រើនជាន់ កាត់បន្ថយដង់ស៊ីតេសាងសង់ អភិរក្សតំបន់អេកូឡូស៊ី និងរៀបចំពហុមុខងារដូចជាលំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម វប្បធម៌ ទេសចរណ៍។

binhquoi4.jpg
មជ្ឈមណ្ឌលពិនិត្យផ្ទៀងផ្ទាត់ផែនទី និងប្រឹក្សាយោបល់អំពីធនធានបរិស្ថានទីក្រុង ហូជីមិញ ធ្វើការវាស់វែង និងត្រួតពិនិត្យរាប់ស្ថានភាពផ្ទះប្រជាជននៅ ប៊ិញគ្វើយ - ថាញ់ដា។

ប្រជាជននៅតែមានក្តីកង្វល់
នៅពេលទទួលបានព័ត៌មានរើលំនៅ និងកែលម្អតុបតែង ប្រជាជនភាគច្រើនបានបង្ហាញការយល់ស្រប ស្វាគមន៍គោលការណ៍របស់ទីក្រុងសំដៅជួយឱ្យតំបន់នេះកាន់តែស្អាតមាំទាំ បង្កើតកម្លាំងចលករអភិវឌ្ឍន៍សម្រាប់ក្មេងៗ ជំនាន់ក្រោយ។ ក៏ប៉ុន្តែ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតែព្រួយបារម្ភអំពីកម្រិតសំណង ផែនការតាំងទីលំនៅឡើងវិញ និងដំណើរការអនុវត្ត។

binhquoi7.jpg
binhquoi1.jpg
បណ្តុំផ្ទះល្វែងចាស់ ថាញ់ដា ក៏ស្ថិតក្នុងគម្រោងមណ្ឌលទីក្រុង ប៊ិញគ្វើយ - ថាញ់ដា លើកនេះ។

លោក ត្រឹន វ៉ាន់ជិន (សង្កាត់ ប៊ិញគ្វើយ) ឱ្យដឹងថា គ្រួសារគាត់មានដីប្រមាណ ៣០០ ម៉ែត្រការ៉េ (ដីលំនៅស្របច្បាប់ ១៦០ ម៉ែត្រការ៉េ) ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានផែនការសំណងជាក់លាក់នៅឡើយទេ។ "អ្វីដែលយើងខ្ញុំបារម្ភបំផុតគឺថា តើកម្រិតសំណងគ្រប់គ្រាន់សម្រាប់ទិញកន្លែងនៅថ្មីដែរឬទេ។ ប្រជាជនភាគច្រើនជាពលករដែលមានជីវភាពលំបាក ប្រសិនបើតម្លៃមិនសមស្របតាមការជាក់ស្តែងទេគឺពិបាកទិញផ្ទះណាស់" លោក ជិន ចែករំលែកដូច្នេះ និងសង្ឃឹមថាទីក្រុងឆាប់ប្រកាសពីដំណើរការ លក្ខណៈវិនិច្ឆ័យជួយឧបត្ថម្ភដើម្បីឱ្យប្រជាជនម្ចាស់ការក្នុងការរៀបចំ។

binhquoi8.jpg
មជ្ឈមណ្ឌលពិនិត្យផ្ទៀងផ្ទាត់ផែនទី និងប្រឹក្សាយោបល់អំពីធនធានបរិស្ថានទីក្រុង ហូជីមិញ ធ្វើការវាស់វែង និងត្រួតពិនិត្យរាប់ស្ថានភាពផ្ទះប្រជាជននៅ ប៊ិញគ្វើយ - ថាញ់ដា។
binhquoi6.jpg
ការពន្យារពេលផែនការរយៈពេល ៣០ ឆ្នាំបណ្តាលឲ្យផ្ទះភាគច្រើននៅ ប៊ិញគ្វើយ - ថាញ់ដា មិនបានជួសជុល ឬសាងសង់ថ្មីឡើងវិញទេ មកទល់ពេលនេះតំបន់នេះនៅតែដិតដោយរូបរាងនៃតំបន់ជនបទមួយដដែល។
binhquoi2.jpg
binhquoi3.jpg
យោងតាមប្រជាជនជាច្រើនដែលរស់នៅក្នុងសង្កាត់ ប៊ិញគ្វើយ ឲ្យតែដល់រដូវវស្សារួមផ្សំជាមួយនឹងទឹកជោរខ្លាំង តំបន់នេះតែងតែធ្លាក់ក្នុងស្ថានភាពទឹកជន់ធ្ងន់ធ្ងរ បណ្តាលឱ្យមានការលំបាកជាច្រើនសម្រាប់ការប្រជុំជីវភាព និងការធ្វើដំណើរទៅមក។

​ដោយមានទស្សនៈដូចគ្នា អ្នកស្រី ង៉ុកត្រាង និងលោក ហ្វិញ ង៉ុកយុង ក៏បង្ហាញការព្រួយបារម្ភដែរនៅពេលមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីថ្លៃសំណង និងកន្លែងតាំងទីលំនៅឡើងវិញ។ ប្រជាជនរំពឹងថាអាជ្ញាធរ និងវិនិយោគិននឹងប្រកាសថ្លៃសមស្របតាមទីផ្សារក្នុងពេលឆាប់ៗ ធានាថាសមស្របសិទ្ធិផលប្រយោជន៍ និងរៀបចំពេលវេលាសមរម្យដើម្បីឱ្យគ្រួសារទាំងឡាយលំនឹងជីវភាពក្រោយពីបានរស់នៅទីនេះអស់ជាច្រើនជំនាន់មកហើយ៕

អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ ចន្ថា

កាសែត ព័ត៌មាន និងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។