យោងតាមក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី នៅថ្ងៃទី ៧ ខែ កញ្ញា កងកម្លាំងបន្តដំណើរការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីតាំងទី ២ (មណ្ឌល B) នៃឧទ្យាន លេ ធីរៀង។
ក្នុងថ្ងៃ កងកម្លាំងបំពេញការងារបានឈូសឆាយដីជាង ៥០០ ម៉ែត្រគុប ព្រមទាំងពង្រីកវិសាលភាពស្វែងរក។ ដើម្បីធានាវឌ្ឍនភាពការងារ បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានកៀរគរអេស្កាវាទ័រ ៣ គ្រឿង ឡានបែន ១ គ្រឿង និងរថយន្តដឹកជញ្ជូនទម្ងន់ ៣,៥ តោន ២ គ្រឿងសម្រាប់បម្រើការជីក ដឹកជញ្ជូនដី។
លទ្ធផល កងកម្លាំងបានរកឃើញ ប្រមូលផ្តុំចំនួន ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលី និង មតកវត្ថុ ១ សម្រាប់បន្ថែមទៀតនៅមណ្ឌល B។
រាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ផុតថ្ងៃទី ៧ ខែ កញ្ញា កងកម្លាំងបានប្រទះឃើញ ប្រមូលផ្ដុំបាន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន ២៧៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីអមដោយមតកវត្ថុ រួមមាន ៥៥៩ គ្រោងអដ្ឋិធាតុនៅដាច់ដោយឡែក និង ៣៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីទៀតរកឃើញនៅតាម ៨ ទីតាំងផ្នូររួម (២ ទីតាំងនៅមណ្ឌល A និង ៦ ទីតាំងនៅមណ្ឌល B)៕
អត្ថបទនិងរូបថត៖ ម៉ាញ់លិញ - ទ្រិញទ្រុង
ប្រែសម្រួល៖ អៀងថាន់