យោងតាមក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ក្នុងថ្ងៃទី ៥ ខែ កញ្ញា កងកម្លាំងនៅតែបន្តដំណើរការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីតាំងទី ២ (មណ្ឌល B) នៃឧទ្យាន លេ ធីរៀង។
ក្នុងថ្ងៃ កងកម្លាំងបំពេញការងារបានឈូសឆាយដីជាង ៦០០ ម៉ែត្រគុប ព្រមទាំងពង្រីកវិសាលភាពស្វែងរកក្នុងមណ្ឌល B។ ដើម្បីធានាវឌ្ឍនភាពកិច្ចការស្វែងរក ប្រមូលផ្តុំ បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានកៀរគរអេស្កាវាទ័រ ៣ គ្រឿង ឡានបែន ១ គ្រឿង និងរថយន្តដឹកជញ្ជូនទម្ងន់ ៣,៥ តោន ២ គ្រឿងសម្រាប់បម្រើការជីក ដឹកជញ្ជូនដី។
ជាលទ្ធផល កងកម្លាំងសមត្ថកិច្ចបានរកឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B។ រាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា រហូតផុតថ្ងៃទី ៥ ខែ កញ្ញា កងកម្លាំងបានប្រទះឃើញ ប្រមូលផ្ដុំបានចំនួយ ៥៨២ គ្រោង ក្នុងនោះមាន ២៧៣ គ្រោងអមដោយមតកវត្ថុ។ ចំនួនអដ្ឋិធាតុបានរកឃើញរួមមាន៖ អដ្ឋិធាតុនៅដាច់ដោយឡែកចំនួន ៥៤៩ គ្រោង និងអដ្ឋិធាតុចំនួន ៣៣ គ្រោងទៀត រកឃើញនៅតាម ៨ ទីតាំងផ្នូររួម រួមមាន ២ ទីតាំងនៅមណ្ឌល A និង ៦ ទីតាំងនៅមណ្ឌល B។
ការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង កំពុងត្រូវបានកងកម្លាំងបន្តដំណើរការក្នុងស្មារតីរួសរាន់ យ៉ាងប្រុងប្រយ័ត្ន ធានាកំណត់ទីតាំងគ្រប់គ្រាន់ ប្រមូលផ្តុំអដ្ឋិធាតុនិងមតកវត្ថុ បម្រើការងារកោសល្យវិច័យ កំណត់អត្តសញ្ញាណយុទ្ធជនពលី៕
ដំណឹង៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់