ក្នុងថ្ងៃ កងកម្លាំងបំពេញការងារបានឈូសឆាយដីជិត ៥០០ ម៉ែត្រគុប ព្រមទាំងពង្រីកវិសាលភាពស្វែងរកនៅក្នុងមណ្ឌល B។ ដើម្បីធានាវឌ្ឍនភាព បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានកៀរគរអេស្កាវាទ័រ ២ គ្រឿង អាប៊ុលរុញដី ១ គ្រឿង ឡានបែន ១ គ្រឿង និងរថយន្តដឹកជញ្ជូនទម្ងន់ ៣,៥ តោន ២ គ្រឿងសម្រាប់បម្រើការជីកដី ដឹកជញ្ជូនដីនិងស្វែងរក។
លទ្ធផល ក្នុងថ្ងៃទី ២៨ ខែ សីហា កងកម្លាំងបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ១១ គ្រោងបន្ថែមទៀតនៅក្នុងមណ្ឌល B។
ដូច្នេះ តាំងពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៦ កងកម្លាំងបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ៥៣១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះ មានមតកវត្ថុចំនួន ២៦០ សម្រាប់។ ក្នុងចំណោមអដ្ឋិធាតុសរុបដែលត្រូវបានប្រមូលផ្តុំ មានចំនួន ៤៩៨ គ្រោងអដ្ឋិធាតុនៅដាច់ដោយឡែកនិងចំនួន ៣៣ គ្រោងអដ្ឋិធាតុនៅ ៨ ទីតាំងផ្នូររួម រួមមាន ២ ទីតាំងនៅមណ្ឌល A និង ៦ ទីតាំងនៅមណ្ឌល B។
ការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង កំពុងត្រូវបានកងកម្លាំងបន្តដំណើរការក្នុងស្មារតីរួសរាន់ ប្រុងប្រយ័ត្ន ធានាការស្វែងរកគ្រប់គ្រាន់ ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណយុទ្ធជនពលីតាមការកំណត់៕
ផលិត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់