យោងតាមក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ កងកម្លាំងកំពុងតែបន្តស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីតាំងទីពីរ (មណ្ឌល B) នៃឧទ្យាន ឡេ ធីរៀង។
ក្នុងថ្ងៃទី ២៦ ខែ សីហា កងកម្លាំងបំពេញការងារបានឈូសឆាយដីជាង ១.០០០ ម៉ែត្រគុប ព្រមទាំងពង្រីកបរិវេណស្វែងរកនៅក្នុងមណ្ឌល B។ ដើម្បីធានាវឌ្ឍនភាព បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានកៀរគរអេស្កាវាទ័រ ២ គ្រឿង អាប៊ុលរុញដី ១ គ្រឿង ឡានបែន ១ គ្រឿង និងរថយន្តដឹកជញ្ជូនទម្ងន់ ៣,៥ តោន ២ គ្រឿងសម្រាប់បម្រើការជីកដី ដឹកជញ្ជូនដី និងដំណើរការការងារស្វែងរក។
លទ្ធផល កងកម្លាំងបានប្រទះឃើញ និងប្រមូលផ្ដុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលី និងមតកវត្ថុចំនួន ៥ សម្រាប់នៅមណ្ឌល B។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៦ កងកម្លាំងបានប្រទះឃើញ និងប្រមូលផ្ដុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះ មានមតកវត្ថុចំនួន ២៥៨ សម្រាប់។ ក្នុងចំណោមអដ្ឋិធាតុយុទ្ធជនពលីសរុបដែលបានប្រមូលផ្តុំ មានចំនួន ៤៧៨ គ្រោងអដ្ឋិធាតុនៅដាច់ដោយឡែក និងចំនួន ៣៣ គ្រោងអដ្ឋិធាតុនៅតាម ៨ ទីតាំងផ្នូររួម រួមមាន ២ ទីតាំងនៅក្នុងមណ្ឌល A និង ៦ ទីតាំងនៅក្នុងមណ្ឌល B។
កិច្ចការស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង នៅតែបន្តដំណើរការយ៉ាងរួសរាន់ តម្រូវការធានាភាពហ្មត់ចត់ ជាក់លាក់ បង្ហាញពីការទទួលខុសត្រូវ និងការដឹងគុណចំពោះវីរយុទ្ធជនពលី៕
ផលិត៖ ម៉ាញ់លិញ - ទ្រិញទ្រុង
ប្រែសម្រួល៖ អៀងថាន់