បច្ចុប្បន្ន តីនិញ មានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន ១.៥៣០ ដោយមានសមាជិកចំនួន ៤៤.៩៦២ នាក់។ ដោយឡែកនៅឃុំ ១៣ នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំមានចំនួន ១៨១ ក្រុមដោយមានសមាជិកចំនួន ៧.២៤០ នាក់តែងតែចុះទៅជួបក្រុមគ្រួសារនីមួយៗ ណែនាំប្រើប្រាស់មូលដ្ឋានគ្រឹះឌីជីថលសេវាសាធារណៈតាមអនឡាញ ទូទាត់តាមអេឡិចត្រូនិច។
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍បានរៀបចំចេញទ័ពចំនួន ៥៩៥ លើកណែនាំប្រជាជនចំនួន ១៣០.០០០ នាក់ដោយផ្ទាល់ប្រើប្រាស់បណ្តាកម្មវិធីឌីជីថលនៅផ្ទាល់នឹងផ្ទះតែម្តង។ លោក លេ មិញក្វៀន (អាយុ ៥៩ ឆ្នាំ) សង្កាត់ តឹននិញ ឱ្យដឹងថា បានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ណែនាំ លោកអាចចូលទៅក្នុងគណនីដើម្បីដាក់ជូនឯកសារតាមអនឡាញ និងទូទាត់មិនប្រើសាច់ប្រាក់។
នៅពេលធ្វើបរិវត្តកម្មឌីជីថលផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយនឹងតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ចលនាបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីកសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន រួមចំណែកធ្វើឱ្យគោលដៅអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថលក្លាយជាការពិតជាក់ស្ដែងតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 57 - NQ/TW របស់ការិយាល័យនយោបាយ៕
អត្ថបទនិងរូបថត៖ មិញភូ
បញ្ចូលទិន្នន័យ៖ អៀងថាន់