កើតមកនៅឃុំ ឡាប៉ានតឹន ស្រុក មូកាងចាយ ក្រោយពីពេលរៀនចប់វិទ្យាល័យ អ្នកស្រី លី ធីនិញ (ជនជាតិ ម៉ុង កើតឆ្នាំ ១៩៩០) បានយកប្តីនិងរស់នៅឃុំ ជេគូញ៉ា។ ជីវភាពរស់នៅសន្សឹមៗ កន្លងទៅជាមួយនឹងស្រែចម្ការ ភ្លៀងក្តៅបានជាអ្នកស្រីមានអារម្មណ៍ថាត្រូវការផ្លាស់ប្តូរដើម្បី ល្អប្រសើរថែមទៀត។

ភ័ព្វសំណាងមកដល់ជាមួយអ្នកស្រី និញ នាខែ មីនា ឆ្នាំ ២០០៩ ពេលតំណាងមជ្ឈមណ្ឌលស្រាវជ្រាវ ចងសម្ពន្ធនិងអភិវឌ្ឍហត្ថកម្មវិចិត្រសិល្បៈ (Craft Link) ធ្វើការជាមួយសមាគមសហព័ន្ធនារីស្រុក មូកាងចាយ ដើម្បីបង្កើត ក្រុមប៉ាក់តម្បាញសំពត់ហ្សីប អាវជនជាតិហត្ថកម្ម។ ផលិតផលត្រូវបានមជ្ឈមណ្ឌលម៉ៅទិញលក់ក្នុងនិងក្រៅប្រទេស។
បញ្ជាក់ថានារីក៏អាចធ្វើម្ចាស់សេដ្ឋកិច្ច អ្នកស្រី និញ សុំចូលរួមក្រុមតម្បាញ។ ចុងឆ្នាំ ២០០៩ "ក្រុមសង្កិម ម៉ុង" ត្រូវបានបង្កើតហើយអ្នកស្រី និញ ត្រូវបានចាត់អោយធ្វើជាអ្នកតំណាង។ ក្រៅពីសំពត់ហ្សីប អាវ សម្លៀកបំពាក់បុរស ក្រុមក៏ផលិតស្រោមខ្នើយ ថង់ កាបូប កម្រាលតុ កាបូបស្ពាយក្រោយ បន្តោង សោ ថង់ស្ពាយ ក្រវិល ។ល។ ទៀតផង ទាំងអស់សុទ្ធតែ ផលិតពីដើមធ្មៃ។ ដើម្បីរក្សាការងារ អ្នកស្រី និញ បានប្រលូកប៉ូកប៉ាក់គ្រប់ទីកន្លែងស្វែងរកទីផ្សារហើយមានបញ្ជីទំនិញជាបណ្តើរៗ។
ដោយមានការខិតខំប្រឹងប្រែងរបស់អ្នកស្រី និញ "ក្រុមសង្កិម ម៉ុង" កាន់តែរីកចម្រើនរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ពីដំបូងចំនួន ១០ សមាជិក ក្រុមបានក្លាយទៅជាសហករណ៍ប៉ាក់តម្បាញសង្កិម ម៉ុង Style ដោយមានជិត ៥០ សមាជិក ទីស្នាក់ការនៅភូមិ យ៉េថាង ឃុំ ចេគូញ៉ា។ បច្ចុប្បន្នផលិតផលរបស់សហករណ៍មានវត្តមាននៅលើទីផ្សារ ហាណូយ ឡាវកាយ ហាយ៉ាង និងប្រទេស បារាំង ជប៉ុន តួកគី ជាដើម។

ខិតខំប្រឹងប្រែងផ្លាស់ប្តូរជីវភាពរស់នៅសម្រាប់បងប្អូននារីជាច្រើន អ្នកស្រី លី ធីនិញ បានក្លាយជា "បុប្ផាដ៏ស្រស់ស្អាត" នៃភូមិ ម៉ុង "អ្នកថែរក្សាព្រលឹង" សង្កិមប្រពៃណី។ ឆ្នាំ ២០២២ អ្នកស្រី និញ បានប្រគល់ជូនកិត្តិនាម សិប្បការិនីក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបី ត្រូវបានសមាគមគ្រប់លំដាប់ថ្នាក់ជូនរង្វាន់ ប័ណ្ណសរសើរ លិខិតសរសើរផ្សេងៗ ជាច្រើន៕
អត្ថបទនិងរូបថត៖ ឌិញធុយ
ប្រែសម្រួលបញ្ចូលទិន្នន័យ៖ យ័ញលើយ