នេះជាកន្លែងរក្សាទុកបណ្តាវត្ថុតាងបង្ហាញលក្ខណៈអត្តសញ្ញាណវប្បធម៌យ៉ាងច្បាស់ ជួយភ្ញៀវទស្សនាយល់កាន់តែច្បាស់ថែមទៀតអំពីតម្លៃប្រពៃណីដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ៕
អត្ថបទនិងរូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ យ័ញលើយ
អគារដាក់តាំងបង្ហាញវប្បធម៌ ខ្មែរ (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) ដាក់តាំងបង្ហាញវត្ថុតាង គំរូជាង ៤០០ ទៅតាមប្រធានបទសារណាជំនាញដូចជា៖ ការប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងព្រលឹងវិញ្ញាណនិងវប្បធម៌ពិធីបុណ្យទាន។
នេះជាកន្លែងរក្សាទុកបណ្តាវត្ថុតាងបង្ហាញលក្ខណៈអត្តសញ្ញាណវប្បធម៌យ៉ាងច្បាស់ ជួយភ្ញៀវទស្សនាយល់កាន់តែច្បាស់ថែមទៀតអំពីតម្លៃប្រពៃណីដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ៕
អត្ថបទនិងរូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ យ័ញលើយ
ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។
យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។
ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើងយ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែកជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។
ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។
ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើបច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាពធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងជំរុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។
រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។
ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។
ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។
ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។
ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។
នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើកការប្រកួតជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។
ក្រោយពីរួមបញ្ចូលព្រំប្រទល់រដ្ឋបាល ខេត្ត ឡឹមដុង ក្លាយជាមូលដ្ឋានមានលម្ហអភិវឌ្ឍន៍លាតសន្ធឹងពីតំបន់ខ្ពង់រាបរហូតដល់តំបន់ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយមានចំនួន ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះមិនត្រឹមតែជាឧត្តមភាពអំពីវប្បធម៌សម្បូរបែបនិងធនធានមនុស្សប៉ុននោះទេ ថែមទាំងបើកឱកាសថ្មីដើម្បីខេត្តទាញយកសក្តានុពលតំបន់បងប្អូនជនជាតិនិងតំបន់ភ្នំប្រកបដោយប្រសិទ្ធភាព បង្កើតកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្លោះរំលងក្នុងដំណាក់កាលថ្មី។
រួមជាមួយនឹងប្រទេសទាំងមូល ខេត្ត ឡាយជៅ កំពុងអនុវត្តការរៀបចំ ពង្រឹងភូមិ និគម ក្រុមប្រជាការពារក្រុង។ បងប្អូនបណ្តាជនជាតិទទួលយកគោលការណ៍ធំយ៉ាងរីករាយរបស់បក្ស រដ្ឋ ដើម្បីឆ្លើយតបតម្រូវការក្នុងស្ថានភាពថ្មី លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចមូលដ្ឋាន ប្រិតសំចៃថវិកានិងបម្រើប្រជាជនកាន់តែល្អថែមទៀត។
អនុវត្តគោលនយោបាយគិតគូរអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិយាយដោយឡែក ប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយនិយាយរួម អំឡុងពេលកន្លង គ្រប់លំដាប់ថ្នាក់ ផ្នែកនៅខេត្ត អានយ៉ាង បង្កើនការចលនាសប្បុរសជនឧបត្ថម្ភថវិការាប់រយពាន់លានដុងបន្ថែមអនុវត្តបណ្តាសកម្មភាពសុខុមាលភាពសង្គម កសាងស្ពាន ផ្លូវគមនាគមន៍ ផ្ទះលំនៅជូនប្រជាជនមានស្ថានភាពលំបាកលំបិនក្នុងខេត្ត។
ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។
ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។
ដោយមានការប្តេជ្ញាចិត្តលើកកម្ពស់តម្លៃផលិតកម្មកសិកម្មនិងកែលម្អជីវភាពប្រជាជន ខេត្ត ឡាយជៅ កំពុងសកម្មជំរុញខ្លាំងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពផ្សារភ្ជាប់ជាមួយនឹងផលិតកម្មកសិកម្មប្រកបដោយសុវត្ថិភាព។ គំរូសហករណ៍ធ្វើសកម្មភាពដ៏មានប្រសិទ្ធភាពជាច្រើនបាននិងកំពុងក្លាយទៅជាទីបង្អែកដ៏រឹងមាំសម្រាប់រាប់ពាន់ក្រុមគ្រួសារតំបន់ភ្នំ រួមចំណែកយ៉ាងសំខាន់ចូលក្នុងការកាត់បន្ថយភាពក្រីក្រនិងកសាងជនបទថ្មីនៅលើតំបន់ជាយដែន តីបាក់ (ភូមិភាគ ពាយ័ព្យ) នៃមាតុភូមិ។
នៅព្រឹកថ្ងៃទី ១០ ខែ មិថុនា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង ឱ្យដឹងថា ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចលេខ ០៨/២០២៦/NQ-HĐND ចុះថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ កំណត់កម្រិតឧបត្ថម្ភបង់ប្រាក់ធានារ៉ាប់រងសុខភាពជូនអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចមិនស្ថិតក្នុងមុខសញ្ញាដែលបានថវិការដ្ឋបង់និងឧបត្ថម្ភបង់ធានារ៉ាប់រងសុខភាពនៅលើភូមិសាស្ត្រ។
ពង្រីកសារធាតុដ៏ល្អប្រសើររបស់ “កងទ័ពអ៊ំ ហូ” អតីតយុទ្ធជន ហ្វាង យ៉ាញ់ចៀន (អាយុ ៧០ ឆ្នាំ ស្រុកកំណើតទីក្រុង ហៃផុង) រស់នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា ខេត្ត ក្វាងង៉ាយ បានឆ្លងកាត់ការលំបាកលំបិនជាច្រើនដើម្បីកសាងគំរូសេដ្ឋកិច្ចកសិកម្មចម្រុះជោគជ័យក្នុងមួយឆ្នាំៗ ផ្តល់ប្រាក់ចំណូលពាន់លានដុង។
នៅព្រំដែនចំណុះឃុំ ប៊ូយ៉ាម៉ឹប (ទីក្រុង ដុងណាយ) លោកស្រី ធី អ៊ីរើ (អាយុ ៧៦ ឆ្នាំ ជនជាតិ ម៉្នុង) ស្ងៀមស្ងាត់ទាំងយប់ទាំងថ្ងៃនៅតែ “រក្សាភ្នក់ភ្លើង” របរតម្បាញសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉្នុង។
ផ្តើមពីបណ្តាសន្លឹកឆ្នោតរៃអង្គាសថវិកា ខ្ទង់ទុនចូលហ៊ុនតូចតាចឬក៏គំរូ “មធ្យោបាយចិញ្ចឹមជីវិត ១.០០០ ដុង” របៀបធ្វើជាក់ស្តែងជាច្រើនរបស់សមាគមសហព័ន្ធនារី នៅថ្នាក់មូលដ្ឋានខេត្ត វិញឡុង តែម្តងបានក្លាយទៅជាទីបង្អែក ជួយនារីជួបការលំបាកលំបិនមានប្រភពទុនបង្វិលជុំបន្ថែម អភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិត លំនឹងជីវភាពរស់នៅ។ មិនត្រឹមតែឧបត្ថម្ភសម្ភារៈ គំរូទាំងឡាយថែមទាំងសាយភាយស្មារតីជួយជ្រោមជ្រែងគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ទៀតផង រួមចំណែកបង្កើតកម្លាំងជំរុញដើម្បីគ្រួសារជាច្រើនឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
តំបន់ដីបាសាល់ក្រហមឃុំ ជឺសេ (ខេត្ត យ៉ាឡាយ) ក្រោយពីពេលរៀបចំត្រូវបានបង្រួមជា ៤ ឃុំ កំពុងមានការបោះជំហានប្រែខ្លួនវិវឌ្ឍដោយសារការជំនួយកម្លាំងពីប្រភពទុនឥណទានគោលនយោបាយ។ រាប់ពាន់ក្រុមគ្រួសារ ជាពិសេសគឺជនជាតិភាគតិចបានឆ្លងកាត់ការលំបាកលំបិន កែលម្អគុណភាពជីវភាពរស់នៅនិងឈោងឈានឡើងរួចផុតពីភាពក្រីក្រ។
ដើម្បីធានាសុវត្ថិភាពជូនប្រជាជនដែលជាបងប្អូនជនជាតិភាគតិចពេលចូលរួមចរាចរនៅក្នុងភូមិសាស្រ្ត រយៈពេលកន្លង ការិយាល័យប៉ូលិសចរាចរណ៍ (នគរបាលខេត្ត ឡាយចូវ) បាន បង្កើនការចាត់ចែងកម្មាភិបាល យុទ្ធជនទៅកាន់ផ្សារណាត់ ដើម្បីផ្សព្វផ្សាយ និងចែកផ្សាយខិត្តប័ណ្ណជូនប្រជាជន។
នាឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ ខែ មិថុនា) និងខែ សកម្មភាព ដើម្បីកុមារ ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា លោកស្រី ត្រឹន ធីថាញ់ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត អានយ៉ាង ដឹកនាំក្រុមការងារខេត្តអញ្ជើញសួរសុខទុក្ខ និងជូនអំណោយប្អូនៗ កុមារកំពុងសិក្សានៅសាលាកុមារពិការខេត្ត អានយ៉ាង។
ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមស្មៅចចូតមានស្រាប់នៅតំបន់ព្រំដែន (ជាប់ព្រំប្រទល់ កម្ពុជា) ចំណុះខេត្ត អានយ៉ាង ប្រជាជនក្នុងមូលដ្ឋានបានបង្កើតផលិតផលហត្ថកម្មវិចិត្រសិល្បៈជាច្រើនដូចជា៖ កាបូបយួរដៃទាន់សម័យ កន្ត្រក កាបូបលុយ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ តុបតែងលម្អសង្ហារិមជាច្រើនប្រភេទ ។ល។ បង្កើតប្រភពប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។
នៅថ្ងៃទី ១៦ ខែ ឧសភា មន្ទីរសុខាភិបាលទីក្រុង កឹនធើ រៀបចំការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យសុខភាពជម្រើសឥតគិតថ្លៃជូនអ្នកទទួលផលការគាំពារសង្គម មនុស្សចាស់ និងស្ត្រីគោលដៅលំដាប់ទីក្រុងលើកទី ១ ឆ្នាំ ២០២៦។
អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។
ខេត្ត តីនិញ បច្ចុប្បន្នមានចំនួន ១៧ ជនជាតិភាគតិចរស់នៅដោយមានចំនួន ១៣.៥៩៤ ក្រុមគ្រួសារនិងមនុស្សជាង ៣៦.៩០០ នាក់ ស្មើនឹងចំនួន ១,១៣% នៃចំនួនប្រជាជនទូទាំងខេត្ត។ ក្នុងដំណើរការកសាងជនបទថ្មីនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សតំបន់ព្រំដែន បណ្តាថ្នាក់រៀនភាសា វៀតណាម សម្រាប់កុមារជនជាតិភាគតិចមុនពេលចូលថ្នាក់ទី មួយ នៅខេត្ត តីនិញ ត្រូវបានអនុវត្តក្នុងគោលបំណងដោះស្រាយគ្រឿងរារាំងភាសា បង្កឱកាសទទួលយកពុទ្ធិស្មើភាពគ្នាសម្រាប់កុមារជនជាតិភាគតិច រួមចំណែកដល់ការបង្កើតប្រជាពលរដ្ឋជំនាន់ថ្មីមានពុទ្ធិ ប៉ុន្តែនៅតែថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។
ខេត្ត កាម៉ៅ កំណត់គោលដៅកសាងកងជួរកម្មាភិបាលជនជាតិភាគតិច មានលក្ខណៈសម្បត្តិ ប្រជាប្រិយភាពនិងលទ្ធភាពគ្រប់គ្រាន់ ក្លាយជាអាជីពដើម្បីឆ្លើយតបភារកិច្ចក្នុងស្ថានភាពថ្មី។ ជាពិសេស សង្កត់ធ្ងន់លើការភ្ជាប់គោលដៅអភិវឌ្ឍប្រភពធនធានមនុស្សនេះ ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រពហុសមសភាគប្រកបដោយចីរភាពនៅមូលដ្ឋាន។ ទាំងនេះត្រូវបានចាត់ទុកថាជាជំហានមានលក្ខណៈយុទ្ធសាស្ត្រក្នុងគោលបំណងលើកកម្ពស់សុពលភាពគ្រប់គ្រងរដ្ឋនិងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលលើភូមិសាស្ត្រខេត្ត។